ដោយ សេក បណ្ឌិត
2015-01-02
RFA

សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ចូលរួមសម្ពោធទីស្នាក់ការបក្ស សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី ៦ខែមិថុនា ឆ្នាំ២០១៤។ RFA/Tin Zakariya
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានសម្រេចព្រះទ័យចូលធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច (Funcinpec) ឡើងវិញ ដោយមានការយាងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនេះ។
អ្នកវិភាគស្ថានការណ៍នយោបាយ យល់ឃើញថា ការវិលត្រឡប់ជាថ្មីសម្រាប់គណបក្សរាជានិយមមួយនេះ ទំនងជាពុំមានឥទ្ធិពលអ្វីដល់គណបក្សធំពីរ ដែលមានអាសនៈក្នុងរដ្ឋសភាបច្ចុប្បន្ននេះឡើយ។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងកែប្រែគម្រោងសមាជគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ របស់ទ្រង់ នៅថ្ងៃទី១៩ មករា ខាងមុខ ទៅជាសមាជគណបក្សហ៊្វុនស៊ិនប៉ិច វិញ។
នៅក្នុងថ្ងៃចម្រើនព្រះជន្មគម្រប់ខួប ៧១ព្រះវស្សា នៅថ្ងៃសុក្រ ទី២ មករា ទ្រង់ រណឫទ្ធិ សម្ដែងព្រះទ័យរីករាយចំពោះការយាងវិលត្រឡប់ទៅគណបក្ស ដែលកូនចៅធ្លាប់បណ្ដេញទ្រង់ចេញកាលពីប្រមាណជា ៩ឆ្នាំមុននេះ។ ព្រះអង្គបញ្ជាក់ថា ការវិលទៅគ្រប់គ្រងពេលនេះ គឺដើម្បីបង្រួបបង្រួមក្រុមរាជានិយមឡើងវិញ ដើម្បីចូលរួមកសាងជាតិ និងដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតមានក្នុងសង្គមបច្ចុប្បន្ន គឺមិនមែនតាមការរៀបចំណាមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចការចោទប្រកាន់ឡើយ៖ «បើខ្ញុំ នរោត្តម រណឫទ្ធិ និងអរុណរស្មី ព្រមទាំងអស់លោកទាំងអស់គ្នា ហើយថ្ងៃនេះជាថ្ងៃបុណ្យខួបកំណើតខ្ញុំផង ហើយរវល់តែគេរៀបចំនោះវាអស់ជាមនុស្ស វាអស់ជាខ្មែរហើយ តើពេលណាឆ្នាំណាបានខ្មែរយើងចេះរួបរួមគ្នាជាធ្លុងមួយនោះបាន»។
ទ្រង់មានបន្ទូលបញ្ជាក់ទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច មិនមានបំណងធ្វើនយោបាយប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា ឬគណបក្សណាមួយផ្សេងនោះទេ ប៉ុន្តែក៏មិនមែនជាកូនជឹងរបស់គណបក្សណាមួយនោះដែរ។
ទោះយ៉ាងណា អ្នកវិភាគឯករាជ លោកបណ្ឌិត សុខ ទូច យល់ឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឲ្យបាត់បង់ឱកាសច្រើនលើកច្រើនសាមកហើយ ក្នុងការបោះឆ្នោតជាតិតាំងពីមានអាសនៈច្រើនលើសលប់ក្នុងរដ្ឋសភា រហូតគ្មានអាសនៈមួយសោះ ហើយទើបនឹងនាំគ្នាស្ដារឡើងវិញ នៅពេលនេះវាហាក់ដូចជាហួសពេលទៅហើយ៖ «ហើយសម្រាប់ការចេញសេចក្តីថ្លែងការណ៍ណាមួយ ដើម្បីបញ្ជាក់ពីជំហរថាត្រូវធ្វើដូចម្តេច គឺអត់មានទេ! សម្ដីសម្ដេចក្រុមព្រះ នៅតែជាសម្ដីរណបអ្នកឈ្នះដដែល អ៊ីចឹងយើងឃើញថាពិបាកឲ្យប្រជាជនគាំទ្រណាស់»។
ចំណែកអគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ជាអតីតដៃគូជម្លោះជាមួយសម្ដេចក្រុមព្រះ ដែលនាំឲ្យបែកបាក់គណបក្សនេះធ្ងន់ធ្ងរនោះ បានថ្លែងសាទរចំពោះការវិលមកទ្រនំចាស់វិញនេះ។ លោកបន្តថា ដោយមើលឃើញគ្រប់គ្នានូវលទ្ធផលនៃការបាក់បែកកន្លងមក លោកសច្ចាថានឹងមិនឲ្យមានការបែកបាក់ជាថ្មីទៀតឡើយ ទោះមានរឿងអ្វីកើតឡើងក៏ដោយចុះ៖ «ខ្ញុំជឿជាក់លើខ្លួនខ្ញុំ ថានឹងធ្វើអ្វីទាំងអស់ ដើម្បីឲ្យការរួបរួមគ្នាលើកនេះក្លាយជាការរួបរួមមួយដែលមិនមាន ការបែកបាក់ ព្រោះការបែកបាក់នេះជាការឈឺចាប់ខ្លោចផ្សា»។
សម្ដេចក្រុមព្រះ ត្រូវគេរិះគន់ថាជាអ្នកនយោបាយអំពិលអំពែក ឬចេញចូលដូចថ្លុកល្ខោន។ ទ្រង់ធ្លាប់ប្រកាសឈប់ធ្វើនយោបាយជាច្រើនដងមកហើយ តែទីបំផុត ក៏ត្រឡប់ចូលមកវិញ ទន្ទឹមនឹងនេះ គេក៏មើលឃើញទៀតថា ទាំង លោក ញឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ ទំនងចិត្តមិនសឿងហ៊ានប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជា ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ គណបក្សហ៊្វុនស៊ិនប៉ិច ដែលដឹកនាំដោយ លោក ញឹក ប៊ុនឆៃ ធ្លាប់ធ្វើសមាជបណ្ដេញសម្ដេចក្រុមព្រះ ចេញពីគណបក្សនេះដោយមានជម្លោះផ្ទៃក្នុងធ្ងន់ធ្ងរមិនអាចដោះស្រាយបាន។ កាលពីមុនបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១២ លោក ហ៊ុន សែន បានដើរតួជាអ្នកសម្របសម្រួលឲ្យអ្នកទាំងពីររួបរួមគ្នាវិញ ដោយហៅមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅវិមានសន្តិភាព ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ចំណងស្នេហ៍នេះក៏រលាយបាត់ទៅវិញភ្លាមៗទៀត។ ចុងក្រោយនេះ សម្ដេចក្រុមព្រះ បានបង្កើតគណបក្សថ្មីមួយទៀតឈ្មោះថា គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ។ បក្សថ្មីនេះមិនទាន់ធ្វើសមាជផង ក៏គ្រោងរំលាយចោលវិញ ដោយសារព្រះអង្គយាងទៅគណបក្សចាស់វិញ គឺគណបក្សហ៊្វុនស៊ិនប៉ិច ដែលគ្រោងធ្វើសមាជបោះឆ្នោតប្រធានថ្មីនៅថ្ងៃទី១៩ មករា ខាងមុខនេះ ជំនួសសម្ដេចរាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ដែលជាប្រធានគណបក្សបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក សុន ឆ័យ សង្ស័យថាលោកនឹងត្រូវគេដកចេញពីគណៈកម្មការជំនាញរដ្ឋសភា
- ព្រឹត្តិការណ៍នយោបាយនិងសង្គមសំខាន់ៗក្នុងឆ្នាំ២០១៤
- ច្បាប់សំខាន់ៗដែលបង្កើតក្នុងឆ្នាំ២០១៤
- បក្សប្រឆាំងបដិសេធព័ត៌មានថាបក្សរំខាននិងរារាំងការតវ៉ារបស់អ្នកស្រី ឡាក់ សុភាព
- សារជូនពររបស់អ្នកនយោបាយក្នុងឱកាសបុណ្យចូលឆ្នាំសកល
- សារនយោបាយឆ្លងឆ្លើយរវាងមេដឹកនាំបក្សទាំង២
- លោក ជាម យៀប ចោទលោក សុន ឆ័យ បំផ្លើសព័ត៌មានប្រាក់ចំណូលពីអង្គរវត្ត
- គណបក្សសង្គ្រោះជាតិបណ្ដេញអ្នកស្រី ឡាក់ សុភាព ចេញពីបក្ស
- បក្សសង្គ្រោះជាតិកោះហៅអ្នកស្រី ឡាក់ សុភាព ចូលបំភ្លឺ
មិនឃើញដោះចែករាស្រ្តសម្ងំសុខហើយចងបានអំណាចពិចារណាមើលសំទេ
Face like a drunken baboon .
អស់ជំនឿ…គ្មានគឹតពីប្រជារាស្ត្រ គឺគឹតតែរឿងតណ្ហា…ជាអ្នកចោលម្សៀត!
១. គណៈបក្សហ្វុនស៊ីប៉ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះនេះ នឹងបានសម្លេងឆ្នោត សូន្យកៅអី នៅឆ្នាំ២០១៨!! ពីព្រោះទ្រង់ជាតំណាងនៃសេចក្តីស្អប់ ស្មោគគ្រោគ និងភូតកុហក ក្នុងទឹកចិត្តប្រជារាស្រ្ត!!
២. គណៈបក្សហ្វុនស៊ីប៉ិចអាចរស់ឡើងវិញបាន ឬអាចបានកៅអីរង្វង់១០កៅអីបាន ក្នុងការបោះឆ្នោតឆ្នាំ២០១៨ ក្នុងករណីអោយស៊ីសុវត្ថ ស៊ីរីវុធធ្វីជាប្រធានហ្វុនស៊ីប៉ិចវិញ!! ពីព្រោះទ្រង់ស៊ីសុវត្ថិ សិរីវុធ នៅមានកិត្តិនាមល្អក្នងមនោសញ្ចេតនារបស់ប្រជារាស្រ្តនៅឡើយ!! ចំណែកសម្តេចក្រុមព្រះមានកិត្តនាមក្នុងមនោសញ្ចេតនារបស់ប្រជារាស្រ្ត គឺ អាប្លោក!!
នរណាដែលគាំទ្រឣាចូលចិត្តស៊ីក្តិតប្រពន្ធគេ គឺជាប្រភេទដូចគ្នាមើលតែមុខវាទៅដឹងហើយ!
ប្រយ័ត្នខ្លួនទៅបើពួកឣាជោរឣស់ឯងមានប្រពន្ធមានសម្រស់ស្រស់មុខតែឣាក្តស្វាវារុញមិនរើសមុខ។
មិនមែនចូលមកជួយកសាងជាតិទេគឺជួយកសាងលុយនឹងស្រីក្មេង។
អាយ៉ងហ៊ុនសែនចេញមកទៀតហើយ នាំគ្នាទៅបោះឆ្នោតឲ្យផងក្រែងបាន១ជើងម៉ាគ្រាន់បានតថ្លៃ និងបក្សប្រជាជនបានលុយចាយបន្តរ ព្រោះឮថាបក្សប្រជាជនកាន់អំណាចជាង៣០ឆ្នាំមកនេះពុក រលួយលុយជាតិនិនងកាប់ព្រៃឈើលក់មានលុយច្រើនណាស់។
ឮល្បីថាសមរង្សីបាន៣០ ទៅ៤០លានដុល្លាពីហ៊ុនសែនឥឡូវទៅរកលុយនិងគេដែរហើយក្រែងបាន ៣០ទៅ៤០លានដុល្លានិងគេនិងបានដឹកមហេស្សុីទៅហានីមូននៅសុាំងហ្គារពួរទៀត។
It’s shame , he needs a new Mercedes S class ,,,
ពូជឆ្កែតឿកន្ទុយខ្វៀន!!!
ដល់ពេលគេដោះប្រឡៅកបង្អៅមកព្រុសទៀតហើយ។
មុខនេះយក ស្រីយួនមកថ្វាយបាត់ដីទៀត!!!!!
ស្មានតែកើត Aids ដេកឈឺលើគ្រែ បាត់ហើយ។ ចាស់ ហើយឱ អើយ!!!! គេអត់ហ៊ាន គាំទ្រ ទេ ខ្លាច លោកឪ ក្សយ់ ជីវា លើបង្គងណាស់។
His face look like get aids.
គួរអាណិតដែរ មេីលមុខប្រឹងធ្វេី យំ អោយ អ្នកធ្លាប់ចាញ់បោកអាណិត។
លោកគ្រូ សាលាច្បាប់ ចាប់ច្បាមខុសរឿង។ ទៅរៀនធ្វេី សមាធិខ្លះទៅ ក្រែងលោ បានស្គាល់ ៉ ពុទ្ធិ ៉ខ្លះៗ។
រាស្ត្រខ្មែរមិនសូវចេះដឹងជ្រៅជ្រះទេ តែដឹងថាចាញ់បោកហេីយ ចាំទាល់តែឃេីញក្តារម្ឍូស ទេីបបោកបានម្តងទៀត។
ទៅលេីកក្រោយ នោះ គឺ ទៅចូលបុណ្យទេ កុំអោយអ្នកសាងបាបកម្ម ទទួលបាប ជាស្វ័យគុណប៉ុណ្ណោះ។
ឮតែហ្វ៊ុនស៊ីនប៉ិចត្រូវគ្នាវិយ៉ាងនេះ កឹម សុខា មិនសប្បាយចិត្តទេ។
តែ រឿងក្នុងគ្រួសារវាអញ្ចឹង។ បើយើងជាប្តី ប្រពន្ធយល់ពីកំហុសរៀងៗខ្លួន ហើយវិលទៅទទួលស្គាល់គ្នា វិញ គឺល្អ។
តែបើនិយាយអញ្ចឹង ក៏យើគិតមើលដែរថា មនុស្សពីរនាក់កំពុងដណ្តើមអង្គុយកណ្តាល តើត្រូវធ្វើដូចម្តេច? កុំខឹង នឹងឡាក់ សុភាព! គាត់និយាយត្រង់ពីពួកខូច។
អាយុ៧១ឆ្នាំហើយ គួរតែទៅសុំសីល សន្សំបុណ្យសំរាប់ជាតិមុខ ក្រែងកើតមកចំត្រកូលល្មោភតណ្ហា
ទៀតណា មុខដូចរិទ្ធឯងមិនសំជាអ្នកដឹកនាំប្រទេសជាតិទ្បើយសូម្បីតែក្តិតប្រពន្ធគេមិនលើកលែង
ផងណ្ណឹង។
អាយុ៧១ឆ្នាំហើយ គួរតែទៅបួសជាសង្ឈសន្សំសីល ក្រែងជាតិក្រោយបានកើតជាកូនស្តេចទៀត ទោះម្បីជាមកដឹកនាំជាប្រធានគណៈបក្សហ៊ុនស៊ិនបិុច ក៍អត់ប្រយោជន៍ទ្បើយ ព្រោះអីប្រភេទមនុស្ស
ល្មោភតណ្ហាដូចរ៉ាណារិតនេះ គ្មានអ្នកណាជឿជាក់ទ្បើយព្រោះអី គ្រាន់តែក្តិតប្រពន្ធគេមិនលើកលែង
ផងណ្ណឹង។
យំទៀតហេីយ!!!
ប្រឹងយំទៀតទៅគេលែងស្តាប់ ប្រឹងច្រៀងទាល់ស្លាប់គេលែងឮ កាលឈ្មោះនៅល្បីគេរន្ទឺ ល្ងីល្ងេីលក់ជាតិបំប៉ោងខ្លួន។
រាស្ត្រនៅអបអរអំណាចពេញ ជោរធ្វេីមាត់ស្ញេញពុកភ្លេចខ្លួន លក់អំណាចយកលុយកំដរខ្លួន យួនទិញហេីយគៀបធ្វេីមាត់ស្ញេញ។
កៅអីថយចុះយសក៏បាត់ បណ្តោយខ្លួនភ្លាត់សំនួន ស្រែកសាជាថ្មីរាស្ត្រទ្រខ្លួន ចិត្តមិនមាំមួនកែសាវា។
កាលនៅក្នុងព្រៃជាតិនិយម ចូលស្រុកបានធំខ្លួនហុឺហា ភ្លេចអស់ទុក្ខរាស្ត្រក្រោមបាទា តស៊ូវេទនាមេបាត់បង់។
ពុករលួយមិនមែនទំនៀមខ្មែរ ទំលាប់ចោរទេកុំអបអរ ចាត់ទុករឿងនេះជាវប្បធម៌ អោយខ្មែរទ្រាំទ្រជាធម្មតា។
អ្នកប្រាជ្ញគួរស្គាល់ផលអាក្រក់ វប្បធម៌ស្មោគគ្រោគកេងប្រវ័ញ វប្បធម៌បាញ់បោះកាងពាសពេញ បង្កទោម្នេញទៅដល់រាស្ត្រ។
បិតាខំសាងច្រេីនអនេក ទោះចិត្តល្អពេកចាញ់បោកយួន តែការតស៊ូ ច្រេីនចំនួន បន្សល់ដល់កូនរាជ្យសម្បត្តិ។
កេរ្តិល្អអនេកគឺធម្មនុញ្ញ គួរជួយជំរុញអោយសំរេច ទាំងរាស្ត្រមន្ត្រីទាំងសម្តេច ម្តេចភ្លេចកេរ្តិល្អកោងក្រអេីត។
ខុសហេីយកែខាតទេីបចំណេញ ទាញយកមកវិញជាប្រយោជន ធ្វេីមេទេីបកេីត ជាមេខ្មោច អសោចតពូជយសអាស្រូវ។
គេហាមគ្រប់គ្នាក្នុងនាមខ្មែរ ឈប់ធ្វេីពូកែម្នាក់ឯងទៅ ខុសទៀតកេរ្តិឈ្មោះកាន់អាស្រូវ ស្លាប់ទៅធ្លាក់នរកយូរអ្ង្វែង។
សំនៀង
” The same face…The same fucked”!!!
” Like father… Like son”!!!
ទៅហើយមកវិញ ទៅហើយមកវិញ ដោយសារតែគេ
………………… ……………… ……………………
ស្ពានក៏បាក់ ទឹកក៏ជ្រៅ ពួកយើងអស់ផ្លូវហើយណាប្រុសបង
……………… ………………… …………………។
ស្ពានក៏បាក់ មានន័យថា អស់មានឪជួយទៀតហើយ
ទឹកក៏ជ្រៅ មានន័យថា រាស្រ្តខ្មែរអស់ជំនឿ លែងទុកចិត្ត លែងគាំទ្ររាជានិយមហើយ។
បក្សក៏ចាស់ មនុស្សក៏ចាស់ ហើយសុទ្ធតែមានសាវតាមិនល្អប៉ុន្មានឆ្នាំចុងក្រោយនេះ។ តើសង្ឃឹមថាមានជីវិតនយោបាយថ្មីល្អបានដែរឬទេ ?
យ៉ាងម៉េចហើយកូនស្តាច់អាទិទេព ( Dieu Roi) កូនស្តាច់អវតារ (Avatar) អស់ក្រឡាដើរហើយ រកភពថ្មីដើម្បីចុតិលែងបានហើយឬ បានជាមកចុតិភពចាស់វិញ ?
ការដែលរាស្រ្តខ្មែរជាច្រើនចេញទៅគោរពបូជាសម្តេចឪពេលចូលទីវង្គត់គឺជារឿងអតីតកាលជាការរំឮកអនុស្សាវរីយ៏(ទាំងផ្អែមល្ហែម ទាំងជូចត់) ដែលបានកន្លងផុតទៅ។ ឯការដែលរាស្រ្តខ្មែរចេញទៅបោះឆ្នោត ជារឿងដើម្បីអនាគត ជាការគិតគូរអំពីជោគវាសនាខ្លួនឯង កូន ចៅ និងជោគវាសនាប្រទេសជាតិទៅថ្ងៃអនាគត ។ សូមព្រះរាជបុត្រដ៏ឆ្នើម ទាំងអ្នកហៃអើៗ ទាំងអ្នកសុីឡាក់ ទាំងអ្នកសុីពែ ទាំងអ្នកលេមលើម ទាំងអ្នកប្រើជាប្រយោជន៏(នយោបាយក្តី សេដ្ឋកិច្ចក្តី) កុំយល់ច្រឡំថា ការដែលរាស្រ្តខ្មែរជាច្រើនចេញទៅគោរពបូជាសម្តេចឪពេលចូលទីវង្គត់ ជាការចេញទៅបោះឆ្នោតអោយគណបក្សរាជានិយម (ដូចជាFuncinpec ឬ គណបក្សរាជបុត្រដ៏ឆ្នើម) នោះអី ។ លទ្ធផលបោះឆ្នោតឆ្នាំ2013 បានបង្ហាញស្រាប់ហើយតើ។ សម្តេចឪចូលទីវង្គតឆ្នាំ2012 បោះឆ្នោតជាតិឆ្នាំ2013 អារម្មណ៏ មនោសព្ចោតនារបស់រាស្ត្រចំពោះសម្តេចឪ ហាក់ដូចនៅថ្មីៗ មិនទាន់អស់អាល័យ នៅតែបក្សរាជានិយមមិនទទួលបាន១កៅអីផង។ អ្វីៗវាសាបរលាបទៅតាមពេលវេលា ។ ចុះទំរាំដល់បោះឆ្នោតឆ្នាំ 2017-2018 បក្សរាជានិយមកាន់តែយ៉ាប់ទៅទៀតទេដឹង។ ព្រោះរាស្រ្តសង្កេតឃើញថា បក្សគ្មានចក្ខុវិស័យ គ្មានយុទ្ធសាស្រ្ត គ្មានគោលនយោបាយច្បាស់លាស់ ជំហរនយោបាយជ្រាយផ្អេះដូចតៅហ៊ូ ចាំតែតោងកន្ទុយគេ ។ ច្រើនតែមនុស្សលេមលើមហៃអើៗ។ ឯអ្នកជាសសរជន្ទល់ប្តូរផ្តាច់ជាមួយFuncinpecពិតប្រាកដ បានបាត់បង់ជីវិតសឹងអស់ទៅហើយក្នុងព្រឹត្តិការណ៏5-6 កក្កដា។
ទោះជាព្រះរាជបុត្រដ៏ឆ្នើម ត្រឡប់មកដឹកនាំFuncinpec វិញក្តី ទោះជាខំនិយាយធ្វើដូចជាយកចិត្តទុកដាក់ គិតគូរប្រជារាស្រ្ត ប្រទេសជាតិណាស់ណាយ៉ាងណាក្តី ក៏មិនអាចផ្សះផ្សារ ព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ផ្លូវកាយប្រជារាស្រ្តខ្មែរបានដែរ ជាពិសេសអ្នកធ្លាប់គាំទ្រFuncinpec។ រាស្រ្តនៅចាំបានសំដីរាជបុត្រដ៏ឆ្នើមដែលបានថ្លែងសឹងនៅគ្រប់វេទិកាជួបជាមួយរាស្ត្រក្នុងអាណត្តិទី១ថា ៉រាស្រ្តមានមុនរដ្ឋ ៉អ៊ុយឡត់ ប្រែថាអត់លុយ៉។ រាស្រ្តខំតែអរ ស្មានថា បុត្រដ៏ឆ្នើមជួយរាស្រ្តមានមុនរដ្ឋមែន។ មិនបានជួយហើយ ថែមទាំងទៅចូលដៃចូលជើងជាមួយគេបំផ្លាញជាតិ បំផ្លាញធនធានធម្មជាតិខ្ទេចខ្ទីស្ទើគ្មានសល់ ធ្វើបាបរាស្រ្តអោយរងទុក្ខវេទនារកទីបំផុតគ្មាន។
មុន1953ៈ រាស្រ្តតស៊ូប្រឆាំងអាណានិគមបារាំង-ពលិកម្មមួយសារទៅ។
1953-1970ៈ ជួយយកអាសារក្រពើយួន ឲ្យយៀកកុងចូលពេញស្រុក ដូចយកភ្លើងមកដុតផ្ទះខ្មែរ។ រាស្រ្តមួយចំនួនសប្បាយភ្លេចខ្លួន រាស្រ្តមួយចំនួនទៀតមើលឃើញគ្រោះថ្នាក់ ជួបគ្រោះថ្នាក់។
1970-75ៈ ៉កូនចៅចូលព្រៃម៉ាគី(Maquis) វាយលន់ ណុល-អាមេរិក៉៉ជយោ សំដាច់ឪ អាណាមិនទៅបាញ់ចោល/កាប់ចោល/ដុតផ្ទះចោល !៉ ខ្មែរសំលាប់ខ្មែរ-ពលិកម្មមួយសារទៀត។
1975-79ៈ ខ្មែរក្រហមសំលាប់ខ្មែរខៀវ- ខ្មែរសំលាប់ខ្មែរពេញទំហឹង យួនបង្កប់បានដៃសំលាប់ខ្មែរថែម។ មេធាវីនួន ជា ៉សំដាច់សីហនុជាអ្នកចេញបព្ជាាឲ្យសំលាប់ហ៊ូ នឹម ហ៊ូ យន់៉។
1979-91ៈ ខ្មែរយួន ខ្មែរតស៊ូសំលាប់គ្នា-ខ្មែរស្លាប់មួយសារទៀត។ ជាតិខ្មែរក្នុងមាត់ក្រពើ។ តែខ្មែររស់មានសេចក្តីសង្ឃឹម ដោយសារមានចលនាតស៊ូនៅតាមទល់ដែនខ្មែរ-ថៃ។
1991-93ៈ សម័យUNTAC សហគមន៏អន្តរជាតិមកជួយខ្មែរ ក្រោមកិច្ចព្រមព្រៀងសនិ្តភាពក្រុងប៉ារីស 23 តុលា 1991 ។ ជាតិខ្មែររស់ក្នុងក្តីសង្ឃឹមរួចផុតពីចង្កូមខ្លា ផុតពីមាត់ក្រពើ។
1993-សព្វថ្ងៃៈ 1993 ក្រោយបោះឆ្នោត ឥសីប្រោះខ្លាឲ្យរស់វិញ(របត់នយោបាយ 90អង្សារ)។ រដ្ឋប្រហារ1997 របត់នយោបាយ 90អង្សារទៀត។ សរុបរបត់នយោបាយ 180អង្សារ បានសេចក្តីថា ជាតិខ្មែរដើរត្រឡប់ទៅក្រោយ ទៅរកស្ថានការណ៏ដូចមុនUNTACចូល គឺដូចគ្នាទៅនឹងស្ថានការណ៏ក្នុងទសវត្សរ៏ទី80។ ជាតិខ្មែរធ្លាក់ក្នុងចង្កូមខ្លា ខ្លាក្នុងមាត់ក្រពើ មួយលើកទៀត ។ ខ្មែរទាំងអស់គ្នា (ទាំងខ្មែរខ្លា ទាំងខ្មែរខ្មែរ) កំពង់ធ្លាក់ក្នុងជ្រោះមរណៈ ស្លាប់បន្តិចម្តងៗ ដោយសារ ខ្លាខ្មែរ ក្រពើយួន ។ តើខ្មែររស់សព្វថ្ងៃ មានក្តីសង្ឃឹមថា អាចរើបំរាស់រួចផុតពីមាត់ក្រពើបានដែរឬទេ ?
រាស្រ្តខ្មែរដែលរស់នៅឆ្លងកាត់ច្រើនជំនាន់ចាប់ពីសម័យសំដាច់ឪ ស្តាច់កូន ស្រលាញ់ស្តាច់ផ្កាប់មុខ ក៏ចាប់ផ្តើមភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃ ខកចិត្ត អស់សង្ឃឹម អស់ជំនឿលើស្តាច់កំហូចនោះនិងរាជានិយម ។ ហើយមានអ្នកខ្លះទៀតជេរស្តីទាំងស្តាច់ឪ ទាំងស្តាច់កូន ក៏មិនតិចដែរ ឃើញមុខក្នុងទូរទស្សន៏សឹងអាចម៏នោមដាក់បោកទូរទស្សន៏ចោល ឮក្នុងRadio សឹងបោក Radio ចោល។ ពីព្រោះកាលពីអំឡុងទស្សវត្តទី80 ពួកគាត់ត្រូវតស៊ូលំបាកវេទនាម្តងទៀតបន្ទាប់ពីរបបប៉ុល ពត ត្រូវគេធ្វើទុក្ខបុកម្នេញ ជិះជាន់សង្កត់សង្កិនគ្រប់បែបយ៉ាង ណាមួយលក់ស្រូវជូនរដ្ឋទើបស្នេហាជាតិ ណាមួយខ្លាចគេថា351(ជនជាតិចិននៅខ្មែរ) ណាមួយគេចាប់ទាហ៊ាន ណាមួយគេចាប់បព្ជូានទៅក5 ខ្លះរស់ ខ្លះពិការ ខ្លះស្លាប់ អស់ប្តី អស់ប្រពន្ធ អស់ឪពុក អស់ម្តាយ អស់កូន អស់ចៅ អស់បង អស់ប្អូន អស់សាច់ញាតិ អស់មិត្តភក្ត (ទៅជិះឡាន មកវិញជិះចាន)។ ចូលដល់ទស្សវត្តទី90 ឃើញសំដាច់ឪមកវិញនាំយកកិច្ចព្រមព្រៀងសន្តិភាពមកជាមួយ រាស្រ្តខ្មែរភាគច្រើនមានក្តីរំភើបសប្បាយរីករាយ អរណាស់ ដូចបានកើតម្តងទៀត មានសង្ឃឹមឡើងវិញ ព្រោះបានរួចផុតពីមាត់ក្រពើ ហើយសុខចិត្តលះបង់ម្តងទៀត បានចូលរួមជាមួយ FUNCINPEC ចំណាយពេលវេលា កំលាំងកាយ កំលាំងចិត្ត ធនធានផ្ទាល់ខ្លួន(អស់លុយ អស់ដី អស់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗ) ដើម្បីជួយ FUNCINPEC។ នៅរដូវបោះឆ្នោត 1993 ពួកគាត់ខិតខំតស៊ូពុះពារ ជំនះការភ័យខ្លាច ការគំរាមកំហែង បំភិតបំភ័យ លូនក្រាបក្រោមគ្រាប់រំសេវកាំភ្លើង មានអ្នកខ្លះបាត់បង់អាយុជីវិត ដើម្បីបានសន្លឹកឆ្នោតថ្វាយព្រះរាជបុត្រដ៏ឆ្នើម។ ពោលគឺ រាស្រ្តខ្មែរហ៊ានបូជា ពលិកម្ម អ្វីៗគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ព្រោះតែសម្តាចឪ និងព្រះរាជបុត្រដ៏ឆ្នើម។ ក៏ប៉ុន្តែ ក្រោយពីបានឈ្នះឆ្នោតឡើងកាន់អំណាចឆ្នាំ1993 FUNCINPEC រួមជាមួយបក្សយួនបានធ្វើបាបរាស្រ្តម្តងទៀត បំផ្លាញជាតិ បំផ្លាញធនធានធម្មជាតិ ខ្ទេចខ្ទីស្ទើរគ្មានសល់ បង្កើតបព្ហាាសង្គមរាប់រយរាប់ពាន់ជំពូក និងកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ។ ខុំ្ញមិនចាំបាច់រៀបរាប់ច្រើនទៀតទេ ទោះជាខំសរសេរអស់ទឹកខ្មៅស្មើបឹងទន្លេសាប ក៏មិនអាចពណ៌នាការលំបាក ទុក្ខវេទនា កំហឹងឈឺចាប់ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត របស់ប្រជារាស្រ្តខ្មែរម្នាក់ៗឲ្យអស់បានដែរ។
បើរាស្រ្តខ្មែរធ្លាប់មានមេរៀនយ៉ាងដូច្នេះទៅហើយ តើឲ្យពួកគាត់ទៅដង្ហែរតាមទៀតយ៉ាងម៉េចនឹង កើត? (សុភាសិតបារាំងមួយឃ្លាពោលថាៈ Le chat échaudé a peur de l’eau froide ឆ្មាធ្លាប់រលាកទឹកក្តៅ ខ្លាចទឹកត្រជាក់ បានសេចក្តីថា បទពិសោធន៏ជាមេរៀនសំរាប់ឲ្យយើងត្រិះរិះពិចារណាមុននឹងសំរេចចិត្តធ្វើអ្វីមួយ) លើកលែងតែពួកលេមលើម ហៃអើ ហៃអើ បានបុណ្យសក្តិលាភសក្ការៈប៉ុន្មាននាក់ នោះចេញ។ លទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តទី៥ឆ្នាំ2013 កន្លងទៅបានបង្ហាញថា ទាំងគណបក្សFuncinpec ទាំងគណបក្សរាជានិយមដ៏ទៃទៀត មិនបានជាប់អសនៈនៅក្នុងសភាទេ សូម្បីតែ១កៅអីក៏គ្មាន។ នេះសមដូចពាក្យចាស់មួយឃ្លាពោលថា ៉ស្រលាញ់ប៉ុណ្ណា ស្អប់ប៉ុណ្ណឹង៉។ ពលរដ្ឋខ្មែរឈប់គាំទ្រ លែងត្រូវការរាជានិយមទៀតហើយ ។ សំនួរសួរថា តើរាជានិយមសព្វថ្ងៃមានន័យដែរឬទេ? តើរាជានិយមសព្វថ្ងៃនៅស្ថិតស្ថេរបានដល់ថ្ងៃណា ? តើមេដឹកនាំនយោបាយគិតយ៉ាងម៉េចដែរ ? ទុករាជានិយមគ្រាន់លំអវាំង? ទុកវាំងគ្រាន់លំអទីក្រុង បង្ហាញភ្ញៀវទេសចរណ៏?
សូមរំឮករឿងដើមបន្តិច។ បន្ទាប់ពីបានរត់ភៀសខ្លួនទៅដល់ទល់ដែនខ្មែរ-ថៃ ក្នុងអំឡុងពេលមានរដ្ឋប្រហារឆ្នាំ1997 អន្តរជាតិខាងលោកសេរីបានទៅនិយាយជាមួយព្រះរាជបុត្រដ៏ឆ្នើមនិង លោកញឹក ប៊ុនឆៃ ថានឹងជួយ ឧបត្ថម្ភដល់ការតស៊ូទប់ទល់រដ្ឋប្រហារនៅភ្នំពេញ ។ តែព្រះរាជបុត្រដ៏ឆ្នើម និង ញឹក ប៊ុនឆៃមិនព្រមកាន់អាវុធប្រឆាំងរដ្ឋប្រហារវិញទេ ដោយសារឪមិនឲ្យភ្លើងខៀវ។ ចប់បាត់។ បើអព្ចឹាងដដែល ចាំបាច់ព្រះរាជបុត្រដ៏ឆ្នើមរត់ទៅក្រៅប្រទេសសុំជំនួយអន្តរជាតិធ្វើអី? ចាំបាច់ញឹក ប៊ុនឆៃរត់ទៅទល់ដែនខ្មែរ-ថៃខំពួនក្នុងពាងផ្អកប្រហុក ធ្វើអី? ចុះបើបានចេញទៅហើយ ត្រឡប់មកវិញធ្វើអី? ឬគ្រាន់តែដើម្បីលួងចិត្តអ្នកគាំទ្របានមួយគ្រាសិន។ គួរឲ្យអាសូរអ្នកស្លាប់រស់ អ្នកគាំទ្រ អ្នកខកចិត្តជាមួយព្រះអង្គ ជាមួយ Funcinpec ក៏ចាប់ផ្តើមចែកផ្លូវគ្នា ខ្លះទៅចូលរួមជាមួយCPP (មួយចំនួនតូចដែលបានបុណ្យសក្តលាភសការៈ-ថ្នាក់លើ) ខ្លះទៅចូលរួមជាមួយសម រង្សី (អ្នកគាំទ្រនៅថា្នក់មូលដ្ឋាន-ថ្នាក់ក្រោម) ព្រោះខ្លាច ៉ងាប់អត់អំបិលប្រលាក់ ៉ (ងាប់អត់ន័យ អត់បានការ) ដូចអ្នកមុនៗទៀត។ (តស៊ូតាំងពីបាតដៃទទេរហូតដល់អស់ម្រាម)។
គេធ្វើបាបជិតងាប់ នៅមកវិញទៀតកើត។ រាស្រ្តខ្មែរមិនអោយតំលៃមនុស្សរបៀបនេះទេ។ ជោគវាសនាពលរដ្ធម្នាក់ ជោគវាសនាប្រទេសជាតិមិនអាចយកទៅផ្ញើជាមួយមនុស្សរបៀបនេះទៀតទេ។ បើយកជោគវាសនាទៅផ្ញើជាមួយរាជបុត្រដ៏ឆ្នើមនេះទៀត គឺមិនខុសពីយកពងមាន់ទៅផ្ញើនឹងក្អែកឡើយ ។ ចាញ់បោកឬខុសលើកទី១ ថាយើងមិនដឹងអីទៅចុះ ព្រោះស្គាល់មនុស្សតិចពេកមិនទាន់ច្បាស់ ។ បើចាញ់បោកឬខុសលើកទី២ គេថាយើងមនុស្សភ្លើ។ ហើយបើចាញ់បោកឬខុសលើកទី៣ គេថាយើងមនុស្សឆ្កួត។ រាស្រ្តខ្មែរប្រាកដជាមិនទៅប្រថុយផ្សងព្រេងជាមួយបុត្រដ៏ឆ្នើម Funcinpec ឬ បក្សរាជានិយមដ៏ទៃទៀតឡើយ។ រាស្រ្តខ្មែររៀងចាលហើយ។
សុភាសិតបារាំងមួយឃ្លាទៀតពោលថា ”Tel père, tel fils” (ឪពុកយ៉ាងម៉េច កូនអព្ចឹាង)។