សុន ឆ័យ អះអាង​ថា​ខ្លួនអាច​នឹង​ត្រូវ​បណ្តេញចេញ​ពី​តំណែង​​គណៈកម្មការ​នៃ​រដ្ឋសភា​

ដោយ៖​ ស៊ុន​ ណារិន​
ថ្ងៃសុក្រ ទី2 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

តំណាងរាស្រ្ត​មក​ពី គណបក្ស​សង្រ្គោះជាតិ និង​ជាអនុ​ប្រធាន​គណៈកម្មកា​រ​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា

តំណាងរាស្រ្ត​មក​ពីគណបក្ស​សង្រ្គោះជាតិ និង​ជាអនុ​ប្រធាន​គណៈកម្មកា​រ​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ ឲ្យដឹង​ថា​ខ្លួន​អាច​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពីតំណែង​ជា​អនុប្រធានគណៈ​កម្មការ ពាក់​ព័ន្ធ​នឹង​ការ​ដែ​ល​លោក​ចេញ​មុខ​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត និង​ការ​ជួល​ដី​ទៅ​ឲ្យ​លោក​ឧកញ៉ា​ សុខ គង់ ដោយ​មិន​មាន​តម្លាភាព។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុអាស៊ី​សេរី នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​ លោក សុន ឆ័យ មានប្រសាសន៍ថាភាពមិន​ប្រក្រតី​នៃ​​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្តគឺ​មាន​ មិន​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក ជាម យៀប តំណាងរាស្រ្ត​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ​ទេ។​ លោក​បន្ត​ថា​​ទិន្នន័យ​ផ្តល់​ដោយ​អាជ្ញា​ធរ​ជាតិ​អប្សរា​ពី​ចំនួន​អ្នក​ទស្សនា​​ប្រាសាទអង្គរវត្ត គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​លោក​ថា​​តាម​ការ​ស្រាវ​ជ្រាវ និង​ការ​ត្រួត​ពិនិត្យ​របស់​លោក ចំនួន​អ្នក​ទស្ស​នា​ប្រាសាទ គឺ​យ៉ាងតិច​ដល់​ទៅ៣​លាន​នាក់​ មិន​​មែន​ជាង​១,៦លាន​នាក់​នោះ​ទេ។ លោក​បន្ត​ថា​ភាគច្រើនភ្ញៀវ​​ម្នាក់​ៗ​ទិញ​សំបុត្រ​តម្លៃ​៤០​ដុល្លារ សម្រាប់​ទស្សនា មិន​មែន​តែ​២០​ដុល្លារនោះទេ។

អត្ថបទទាក់ទងផ្សេងៗ

លោក​ សុន ឆ័យ ឲ្យ​ដឹង​ទៀត​ថា​លោ​ក​ធ្លាប់​ឃើញ​បុគ្គលិក​លក់​សំបុត្រ​ចូលទស្សនា​ប្រាសាទអង្គរវត្ត​លុប​ឈ្មោះ​អ្នកចូល​ទស្សនា​ចោល​ ក្រោម​មូល​ហេតុ​ថា​ជា​បញ្ជា​របស់​ថ្នាក់​លើ។ លោក សុន ឆ័យ ​អះអាង​ថា​​លោក​អាច​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​អនុប្រធាន​នៃ​គណៈកម្មការ​ទី​២នេះ​។ លោក​មាន​ប្រសាសន៍ថា«ខ្ញុំ​មាន​ព័ត៌មាន ជា​តំរុយ​ខ្លះៗ​ដែរ​ថា​អាច​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​អនុប្រធាន​គណៈ​កម្មការ​ទី២។​រឿងនេះ​ធ្លាប់​កើតមាន​ចំពោះ​ខ្ញុំ​កាល​ពី​ជង​១០ឆ្នាំ​មុន។ ក្នុង​ពេល​នោះ​ ខ្ញុំ​ជា​ប្រធាន​គណៈ​កម្មការ​ទី​៩ ខ្ញុំ​បាន​ធ្វើ​សកម្មភាព​ប្រហាក់​ប្រហែល​គ្នា ហើយ​ត្រូវ​បាន​គេ​បណ្តេញ​»។ ប៉ុន្តែ​លោក​បន្តថា​បើ​ទោះ​ជា​លោក​ត្រូវ​បាន​បណ្តេញ​ចេញ តែ​សំខាន់ ​គឺ​លោក​មាន​តំណែង​ជា​តំណារាស្រ្ត ដែល​អាច​កោះ​ហៅ​រដ្ឋមន្រ្តីណាមួយ​មក​សាកសួរ​ពី​បញ្ហា​មិន​ប្រក្រតី​ផ្សេង​ៗ​ទៀត។​

លោក សុន ឆ័យ កាលពី​ថ្ងៃ​ទី​២២ ​ខែ​ធ្នូ ឆ្នាំ២០១៤​ បាន​ទៅខេត្ត​សៀមរាប ដើម្បី​​ស្រាវជ្រាវ​ពី​អំពើពុករលួយ​ក្នុង​ការចាត់ចែងថវិកា​នៅ​ខេត្តសៀមរាប ពិសេស​ចំណូល​ពី​អង្គរ។ លោក​ក៏បាន​លើកឡើង​ដែរ​ថាថវិកា​យ៉ាងតិចជាតិ​ជាង​៤០០​លាន​ដុល្លារ នឹង​ត្រូវ​បាត់បង់​ក្នុង​រយៈពេល​៧០​ឆ្នាំ ដែល​លោក​អះអាងថា​ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា ជួល​ដី​ឲ្យ​ក្រុមហ៊ុន​វៀតណាមសុខាអូតែលរបស់លោក សុខ គង់ ដោយ​មាន​ភាពអាថ៌កំបាំង និង​មិន​មាន​តម្លាភាព ។​

​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញ​តួលេខថា​ភ្ញៀវទេសចរ​ចូល​លេង​អង្គរវត្ដ​ក្នុង​រយៈពេល​១០​ខែឆ្នាំ​២០១៤ មានតែ​ជាង​១​លាន​នាក់​ប៉ុណ្ណោះ​(១ ៦៤៣ ៦៥៧​នាក់​) ។​​ ​ចំណែក​ប្រាក់ចំណូល​នៃ​ការលក់សំបុត្រមាន​៤៧ ៣៨៧ ៥០០​ដុល្លារ​​៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

10 Responses to "សុន ឆ័យ អះអាង​ថា​ខ្លួនអាច​នឹង​ត្រូវ​បណ្តេញចេញ​ពី​តំណែង​​គណៈកម្មការ​នៃ​រដ្ឋសភា​"

  1. .. says:

    មួយជីវិតរបស់ឣាក្បាលជ្រូកកើតរោគសរសៃប្រសាទឯងនេះ តែងតែកើតរោគសង្ស័យគ្រប់យ៉ាងហ្នឹង
    ឣាក្បាលជ្រូកល្ងង់។

  2. សែនសែន says:

    បើពួកអាមន្រ្តីគណបក្សប្រជាជនដកតំណែងលោកពូ ចាំខ្ញុំស្ដោះទឹកមាត់ដាក់ក្បាលពួកវាលេង ។

  3. គណបក្សប្រជាជនជេរម្រ៉ាយ says:

    ពួកអាចោរចុយម្រ៉ាយពុករលួយបក្សកាន់អំណាចវាខំប្រឹងការពារចោរគ្នាវាណាស់
    អញ្ចឹងហើយទើបវាអាក្រក់ក្បាលឆ្កែវាទាំងហ្វូង ពួកកូនមីចោរសំផឹងលួចជាតិ ។

  4. បរិមី ព្រះវិហារ says:

    ប្រាប់ហើយប្រាប់ទៀតថា” ចាប់កពោះ ចាប់ឱយជាប់ ក្រែងក្រឡះខាំឯប្រាណ” នេះជាពាក្យបុរាណកាល! ការបង្កើតជម្ងឺសង្សយ័គ្រប់រឿងនិងធ្វើឱយមនុស្សលែងទុកចិត្តគ្នានិងនាំឱយវិនាសសង្គមដូចសម័យប៉ុល ពត មិនខាន កូនឪពុកម្តាយលែងទុកចិត្តគ្នា មានការសង្ស័យថាខ្លាចខែ្សរយះអង្គការ។ រីឯបច្ចុប្បន្ននេះក្រុមCNRP ប្រឹងប្រែងធ្វើឱយសង្គមបែកបាក់ មើលឃើញអ្វីៗជាស្នាដៃ និងសមិទិ្ធផលរបស់គណបក្សប្រជាជនសុទ្ធតែខ្មៅងងឹតទាំងស្រុង និងធ្វើឱយមើលឃើញការដឹកនាំរបស់គណបក្សប្រជាជន និងមន្រី្តគណបក្សប្រជាជនសុទ្ធតែក្បត់ជាតិ បំផ្លាញជាតិ និងសុទ្ធជាអំពើអាក្រក់ ពុករលួយ យង់ឃ្នងទាំងអស់ ព្រោះនេះវាជាចំនុចងាយបញ្ឆេះកំហឹងវណ្ណះ ហើយលទ្ធផលកើតចេញពីទស្សនះបែបនេះ នឹងត្រូវបំផ្លាញកំទេចចោលរាល់ស្នាដៃ និងសមិទិ្ធផលរបស់CPP ចោលទាំងស្រុង ដោយរួមទាំងមនុស្សផង នេះហើយជាសោកវិនាសកម្មចុងក្រោយ ប្រសិនCNRP មានឱកាសដឹកនាំប្រទេសនោះ ៕

  5. ?? says:

    SON CHHAI I’ admiring you are a brave man to digging about this problem for our nation. I knew from the start they are 2000.00000 deadly wrong. did they think our nation that stupid even young kid they know that is wrong. those HUN SEN supporter getting crazy when you pointing out their wake point. because they hated the true ,as I said the thief are still be thief no mater what. and the nation traitor are still be at large they can stop it unless we kicking them out. I knew you are in among those evil they can do some thing bad to you. but I supporting 100.10% please be very careful you never know what evil can do to you. I do not know what else to say just praying to GOD please take those evil away so that all Cambodian can see the bright light for their future************* peace to all Cambodian who love their own nation

  6. បរិមី ព្រះវិហារ says:

    ប្រាប់ហើយប្រាប់ទៀតថា” ចាប់កពស់ ចាប់ឱយជាប់ ក្រែងក្រឡះខាំឯប្រាណ” នេះជាពាក្យបុរាណកាល! ការបង្កើតជម្ងឺសង្សយ័គ្រប់រឿងនិងធ្វើឱយមនុស្សលែងទុកចិត្តគ្នានិងនាំឱយវិនាសសង្គមដូចសម័យប៉ុល ពត មិនខាន កូនឪពុកម្តាយលែងទុកចិត្តគ្នា មានការសង្ស័យថាខ្លាចខែ្សរយះអង្គការ។ រីឯបច្ចុប្បន្ននេះក្រុមCNRP ប្រឹងប្រែងធ្វើឱយសង្គមបែកបាក់ មើលឃើញអ្វីៗជាស្នាដៃ និងសមិទិ្ធផលរបស់គណបក្សប្រជាជនសុទ្ធតែខ្មៅងងឹតទាំងស្រុង និងធ្វើឱយមើលឃើញការដឹកនាំរបស់គណបក្សប្រជាជន និងមន្រី្តគណបក្សប្រជាជនសុទ្ធតែក្បត់ជាតិ បំផ្លាញជាតិ និងសុទ្ធជាអំពើអាក្រក់ ពុករលួយ យង់ឃ្នងទាំងអស់ ព្រោះនេះវាជាចំនុចងាយបញ្ឆេះកំហឹងវណ្ណះ ហើយលទ្ធផលកើតចេញពីទស្សនះបែបនេះ នឹងត្រូវបំផ្លាញកំទេចចោលរាល់ស្នាដៃ និងសមិទិ្ធផលរបស់CPP ចោលទាំងស្រុង ដោយរួមទាំងមនុស្សផង នេះហើយជាសោកវិនាសកម្មចុងក្រោយ ប្រសិនCNRP មានឱកាសដឹកនាំប្រទេសនោះ ៕

  7. VV says:

    This kind of reaction from those whom does not deeply care about the long term national interest, to me is expected. Mr. Son Chai and the rest of the opposition party should not pay too much attention to those position; people and the history will judge you on your action and your commitment to the national interest, not on your position. As a politician, You have to continue to do what you think is good for the country, you cannot shy away by those intimidations and threatens, you have to stand for what is right and never give-in to what is wrong, that to me is the HOPE for this country. You have to stand as a good example for many generations of Khmer people to follow, and that is what we as a nation badly need in the moment in time. Wish you the best and be success with your mission…..

  8. Chourn says:

    ដឹងទេថាការកកូរកកាយពីអំពើរពុករលួយនេះគឺវាប៉ះពាល់ម្ចាស់ផែនដី(ហ៊ុនសែន)ខានបានលុយពុក រលួយច្រាស់ជ្រាំរួមជាមួយមិត្តមឺុនឆ្នាំយួន។ យុទ្ធសាស្ត្រហ្វុនសុិនបិុចមកដល់ហើយបន្ទាប់ពីចូលសភា នោះគឺគេចាប់ផ្តើមដកម្តងមួយៗហើយពេលជួយគេដល់ត្រើយ។ ធម្មតាបក្សប្រជាជនគេមានជំនាញ ដាល់គូរប្រគួតដែលចូលមកនៅគៀកនិងខ្លួនគេ រីឯបក្សប្រឆាំងមានដៃវែងមានជំនាញដាល់ពីចម្ងាយ។ ដូច្នេះពេលនេះបន្ទាប់ពីបក្សប្រជាជនលួងលោមចូលបានគៀកខ្លួនហើយនោះគឺគេចង់ដាល់ឲ្យបក្ស ប្រឆាំងដួលម៉ោងណាក៍បានដែរ។ ប្រាប់ហើយមិនជឿរថាបើមិនទាន់បានអ្វីដែលខ្លួនទៀមទៀទេនោះ កុំអាលចូលសភា។ ឥឡូវមកចង់យុំពេបដាក់ប្រជាជនអ្នកគាំទ្រឲ្យជួយតើគេមានកំលាំងចិត្តនិងជួយ ទៀតទេ? បើប្រជាជនគេថាកុំអាលចូលលោកប្រធានតែមានអីលួចចូលចរចារស្ងាត់ៗហើយថាជោគ ជ័យហើយ ទោះបីជាមិនបានដូចការទៀមទាក៍ដោយ។ តើនេះសមជាមេបក្សប្រឆាំងដែឬទេ។​ ទោះយ៉ាងណាក៍លោកសុនឆ័យគ្រាន់បើជាសមាជិកនិងមេបក្សប្រឆាំងដែរដែលហ៊ានធ្វើការងារ សម្រាប់ជាតិមួយនេះ។

  9. Judge says:

    បរមីវិហារ
    សមិទ្ធិផល ដែលបានធ្វេីឡេីង មិនមែនជាកម្មសិទ្ធរបស់បក្ស ណានោះទេ។ មន្ត្រី មានប្រាក់បៀវត្ស ធ្វេីការដេីម្បីបំរេីផលប្រយោជន៏រាស្ត្រ។ តេីថ្ងៃណាទេីបយល់ថា មន្ត្រី ឬបក្សនយោបាយ សំរាប់បំរេីរាស្ត្រនោះ ?????៊។
    ហាក់បីដូចជានៅយល់ច្រឡំថា រាស្ត្រជា ខ្ញុំបំរេីរបស់ខ្លួនដដែល។ ថ្ងៃណាទៅទេីប អវិជ្ជាបែបនេះរលាយបាត់ពីសង្គមខ្មែរ។
    ការប្រៀបធៀប នឹង ការចាប់ ពស់ នេះ បានសេចក្តីថា មន្ត្រី បក្សប្រជាជន ជាពស់ អសិរពិសឬយ៉ាងណា?????។
    សំនៀង

  10. ខ្មោចឆៅណាល់សែន says:

    អញ ខ្មោចឆៅណាល់សែន រស់ដោយសារហុតឈាម ជញ្ជក់ឈាមខ្មែរ
    អ្នកណាហ៊ានស៊ើបអង្កេតរឿងពុករលួយរបស់អញ អញនិងបញ្ជាពួកឆ្កែៗ
    កញ្ជះបាតជើងអញដូចជា អាយៀប អាវុន អាបាញ់ទា និងពួកអាឆ្កែៗ
    កញ្ជះអញទាំងអស់ឱ្យដកពួកឯងចេញពីតំណេង !