Sat, 3 January 2015
សូ វិសាល
ភ្នំពេញប៉ុស្តិ៍
ប្រពន្ធដើររកប្តី ពីមន្ទីរពេទ្យមួយ ទៅមន្ទីរពេទ្យមួយ ជាមួយនឹងអារម្មណ៍រន្ធត់តក់ស្លត់ បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកបួនគ្រាប់ នៅក្នុងហ្វូងបាតុកម្ម ដែលដឹកនាំដោយមេបក្សប្រឆាំង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ធ្វើឲ្យមានមនុស្សស្លាប់ និងរបួសគរលើគ្នាក្នុងថ្លុកឈាម គឺជារឿងដែលធ្វើឲ្យលោក អេង ឆៃអ៊ាង ចងចាំមិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់លោក។
ការចូលប្រឡូកក្នុងឆាកនយោបាយតាំងពីនៅវ័យក្មេងរហូតដល់ក្លាយទៅជាប្រធានគណៈកម្មការទីមួយរដ្ឋសភា វាមិនមែនជារឿងចៃដន្យឡើយ សម្រាប់សិស្សពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេសរូបនេះ ប៉ុន្តែវាជាផែនការដែលបានគិតចាប់តាំងពីនៅសិក្សាមកម្ល៉េះ។
លោក អេង ឆៃអ៊ាង កើតនៅថ្ងៃទី១០ ខែវិច្ឋិកា ឆ្នាំ១៩៦៥ នៅក្នុងគ្រួសារអាជីវករមានជីវភាពសមរម្យមួយ នៅក្នុងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ។ លោកមានបងប្អូនបង្កើត ៩ នាក់ ប៉ុន្តែបច្ចុប្បន្ន នៅសល់តែ ៧ នាក់ប៉ុណ្ណោះ ដោយម្នាក់ បានស្លាប់នៅក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់នៅដើមទសវត្សរ៍៨០។
លោក ឆៃអ៊ាង ដែលជាកូនទី ៣ ក្នុងគ្រួសារបានចាកចេញពីផ្ទះក្នុងភូមិកំពង់ចិនក្នុងឆ្នាំ ១៩៨០ ដើម្បីទៅរៀននៅទីរួមខេត្តកំពង់ធំ។ រៀននៅទីរួមខេត្តកំពង់ធំ បានតែពីរឆ្នាំប៉ុណ្ណោះ ក៏ផ្លាស់ទៅរៀននៅទីរួមខេត្តសៀមរាប ហើយបានរៀននៅទីនោះអស់រយៈពេល ៤ ឆ្នាំ។ លោក ឆៃអ៊ាង បានប្រឡងជាប់បាក់ឌុប (កម្រិតសិក្សាទី ៣ មុនសម័យរដ្ឋកម្ពុជា) ក្នុងឆ្នាំ ១៩៨៧។
លោកបានថ្លែងថា៖ «ខ្ញុំជាប់សញ្ញាបត្រកម្រិតសិក្សាទី ៣ ដែលស្មើនឹងសញ្ញាបត្របាក់ឌុប នៅឆ្នាំ១៩៨៧ បន្ទាប់មកបានខ្ញុំបន្តមករៀននៅភ្នំពេញ ហើយបានរស់នៅភ្នំពេញរហូតមកដល់បច្ចុប្បន្ននេះ»។
លោកឲ្យដឹងទៀតថា កាលលោកនៅរៀន លោករៀនបានពូកែគ្រប់មុខវិជ្ជាទាំងអស់ ក៏ប៉ុន្តែ មុខវិជ្ជាគណិតវិទ្យា គឺពូកែជាងគេ។ «ខ្ញុំចូលចិត្តមុខវិជ្ជាគណិតវិទ្យា ក្នុងថ្នាក់ខ្ញុំក៏ជាសិស្សពូកែ ក្នុងសាលាខ្ញុំក៏ជាសិស្សពូកែ ហើយខ្ញុំក៏បានប្រឡងជាប់សិស្សពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេសនៅឆ្នាំ ១៩៨៧»។
លោក ឆៃអ៊ាង បានចូលរៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (សាលាក្រហម) ចាប់តាំងពីឆ្នាំ ១៩៨៧ ហើយបានបញ្ចប់ការសិក្សានៅឆ្នាំ១៩៩៣។ នៅពេលបញ្ចប់ការសិក្សាលោក ឆៃអ៊ាង មិនបានយកចំណេះវិជ្ជាជាគ្រូពេទ្យ ដែលលោកខិតខំរៀន អស់រយៈពេលប្រមាណ ៤ ឆ្នាំ យកទៅធ្វើការ ឬប្រកបមុខរបរអ្វីនោះទេ ប៉ុន្តែលោកបានទៅចូលរួមធ្វើសកម្មភាពនយោបាយ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ លោកបានចូលរួមនៅក្នុងចលនាយុវជនគណបក្សហ៊្វុនស៊ិនប៉ិច នៅពាក់កណ្តាលឆ្នាំ១៩៩២ ដោយសារតែលោកពេញចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយរបស់គណបក្សនេះ។
«ខ្ញុំចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ព្រោះខ្ញុំគាំទ្រគោលនយោបាយបីយ៉ាងរបស់គណបក្សនេះ ទីមួយ គឺខ្ញុំគាំទ្រគោលនយោបាយប្រឆាំងបរទេសឈ្លានពាន ពីព្រោះយើងជាខ្មែរយើងមិនអាចស្ថិតនៅក្រោមបរទេសឈ្លានពានទេ ទីពីរ គឺខ្ញុំគាំទ្រនូវនយោបាយដែលប្រឆាំងនឹងរបបកុម្មុយនីស្តផ្តាច់ការ ពីព្រោះយើងជាមនុស្ស យើងមិនអាចទៅរស់នៅក្រោមបន្ទាត់មួយដែលគេថា ឆ្វេងៗ ស្តាំៗនោះបានទេ ហើយទីបី ប្រឆាំងនឹងអំពើពុករលួយ ព្រោះយើងស្អប់អំពើពុករលួយ»។
នៅក្នុងអំឡុងពេលនោះ ទាំងអ្នកនយោបាយ និងអ្នកចេញមុខគាំទ្រនយោបាយបក្សប្រឆាំង គឺប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ដោយត្រូវគេបាញ់សម្លាប់ចោលឆៅៗ។ ប៉ុន្តែមិនបានធ្វើឲ្យលោក ឆៃអ៊ាង ភ័យខ្លាចនោះទេ។
លោកនិយាយថា៖ «ខ្ញុំមានវ័យជាង ២០ ឆ្នាំហ្នឹង ខ្ញុំចូលប្រឡូកដោយអត់ខ្លាចទេពេលនោះ បើទោះបីជាមានការបាញ់សម្លាប់អ្នកតស៊ូយ៉ាងម៉េចក៏ដោយ ខ្ញុំអត់ខ្លាចទេ ខ្ញុំចូលជួយពេញលេញ ហើយដល់ពេលហ៊្វុនស៊ិនប៉ិចបានឈ្នះទៅ ហ៊្វុនស៊ិនប៉ិចអត់គោរពគោលនយោបាយទាំងបីខាងដើម»។
លោក ឆៃអ៊ាង បានបន្តរៀបរាប់ប្រាប់កម្ពុជាចុងសប្តាហ៍ នៅក្នុងការិយាល័យធ្វើការរបស់លោកនៅរដ្ឋសភា កាលពីថ្ងៃពុធថា លោកបានស្គាល់លោក សម រង្ស៊ី លើកដំបូង នៅក្នុងខែធ្នូ ឆ្នាំ១៩៩២ ដែលនៅពេលនោះ លោក រង្ស៊ី គឺជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច។
«ខ្ញុំបានស្គាល់លោកសម រង្ស៊ី ហើយក៏បានទៅធ្វើការជាមួយគាត់ផ្ទាល់ តាំងពីពេលនោះមក ដោយចូលរួមជួយឃោសនាយ៉ាងសកម្ម ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច។ ដល់ពេលគណបក្សហ៊្វុនស៊ិនប៉ិចជាប់ឆ្នោតក្នុងឆ្នាំ ១៩៩៣ ហ្នឹង លោកសម រង្ស៊ី ក៏យកខ្ញុំមកធ្វើការជាមួយគាត់ នៅក្រសួងសេដ្ឋកិច្ច»។ ការងារក្នុងរដ្ឋាភិបាលចម្រុះពេលនោះ លោកអេង ឆៃអ៊ាងមានតួនាទីជា លេខាផ្ទាល់របស់លោក រង្ស៊ី ដែលពេលនោះ លោក រង្ស៊ី ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា៖ «រៀនពេទ្យចប់តែខ្ញុំអត់បានទៅធ្វើពេទ្យធ្វើហ្មអីទេ គឺធ្វើការជាមួយលោកសម រង្ស៊ី… រហូតដល់មុនគេដកគាត់ចេញពីតំណែងហ្នឹង លោកសម រង្ស៊ី ក៏គាត់បានសួរខ្ញុំដែរ សួរថា ឥឡូវហ្នឹង គេនឹងដកគាត់ហើយ តើខ្ញុំចង់បន្តធ្វើការនៅក្រសួងសេដ្ឋកិច្ច ទៀតឬយ៉ាងណា?»។
នៅពេលនោះ លោកឆៃអ៊ាង បានសួរទៅលោក រង្ស៊ី វិញថា៖«បងតើពេលគេដកបងចេញពីតំណែង តើបងឈប់ធ្វើនយោបាយ ឬក៏នៅបន្តធ្វើនយោបាយនៅប្រទេសកម្ពុជាតទៅទៀត?»។
នៅពេលនោះលោក រង្ស៊ី ក៏បានប្រាប់លោក ឆៃ អ៊ាងវិញថា គាត់មិនវិលត្រឡប់ទៅប្រទេសបារាំងវិញទេ គឺគាត់នៅបន្តធ្វើនយោបាយដើម្បីជួយប្រទេស និងរំដោះប្រទេសចេញពីរបបផ្តាច់ការ ធ្វើឲ្យប្រទេស មានយុត្តិធម៌សង្គមត្រឹមត្រូវ ហើយនឹងមានការអភិវឌ្ឍ។ នៅពេលនោះ លោក ឆៃអ៊ាង បានប្រាប់លោក រង្ស៊ីថា លោកនៅតែបន្តតាមធ្វើការជាមួយគាត់ជារៀងរហូត។
នៅទីបំផុត រដ្ឋាភិបាលចម្រុះ ដែលមានព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រី ទីមួយ និងលោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ បានដកលោក រង្ស៊ី ចេញពីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ២០ ខែតុលាឆ្នាំ ១៩៩៤។ នៅពេលនោះ លោកឆៃអ៊ាង ជាមួយនឹងយុវជនមួយក្រុម បានចេញពីក្រសួងសេដ្ឋកិច្ច ទៅតាមជួយធ្វើការលោក រង្ស៊ី រហូតដល់លោក រង្ស៊ី បានប្រកាសបង្កើតគណបក្សជាតិខ្មែរជាផ្លូវការ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។
លោកបញ្ជាក់ថា៖ «ប៉ុន្តែមុននឹងបង្កើតគណបក្សក្រុមយើងខ្ញុំហ្នឹងបានជួយធ្វើការផ្នែកនយោបាយគាត់ គ្រប់បែបយ៉ាងទាំងអស់ ដើម្បីធ្វើយ៉ាងម៉េចឲ្យសកម្មភាពនយោបាយរបស់គាត់ហ្នឹងមានដំណើរការទៅមុខជានិច្ច»។
នៅពេលគណបក្សជាតិខ្មែរត្រូវបានបង្កើតឡើង លោក ឆៃអ៊ាង មានតួនាទីជានាយកខុទ្ទការល័យរបស់លោកសម រង្ស៊ី និងជាសមាជិកគណៈកម្មការនាយក។ នៅពេលក្រោយមកដោយមានជម្លោះដណ្តើមឈ្មោះគណបក្សជាតិខ្មែរ លោក រង្ស៊ី បានបង្កើតគណបក្សថ្មីមួយទៀត ដោយដាក់ឈ្មោះរបស់លោក។
នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ លោក ឆៃអ៊ាង បានឈប់ធ្វើជានាយកខុទ្ទការល័យលោក សម រង្ស៊ី ហើយនៅចុងខែសីហា ឆ្នាំ១៩៩៩ គណៈកម្មការនាយកគណបក្សបានបោះឆ្នោតឲ្យលោកធ្វើជាអគ្គលេខាធិកាបក្ស រហូតដល់លោកបានលាលែង។
ការចូលធ្វើនយោបាយ របស់លោក ឆៃអ៊ាង រហូតដល់លោកបានក្លាយជាអ្នកតំណាងរាស្ត្រ ហើយនៅក្នុងរដ្ឋសភាអាណត្តិទី៥ នេះ ជាប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ស៊ើបអង្កេតទទួលពាក្យបណ្តឹង និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា វាមិនមែនជាការចៃដន្យទេ។ មិនមែនជាការចៃដន្យ គឺដោយសារតែលោកបានគូសវាសផ្លូវដើររបស់លោក ដើម្បីចូលប្រឡូកក្នុងនយោបាយ ចាប់តាំងពីលោកនៅសិក្សាមកម្ល៉េះ។
បុរសសម្បុរសណ្តែកបាយរូបនេះ បានគូសបញ្ជាក់ថា៖ «អត់ចៃដន្យទេ គឺចាប់តាំងពីខ្ញុំមានការយល់ដឹងពីបញ្ហាសង្គមតាំងពីខ្ញុំចូលរៀនមក គឺខ្ញុំមើលឃើញថាសង្គមខ្មែរហ្នឹងវាអយុត្តិធម៌ ហើយខ្ញុំក៏បានសិក្សាស្រាវជ្រាវថា តើកត្តាអយុត្តិធម៌ទាំងអស់ហ្នឹងបណ្តាលមកពីមូលហេតុអ្វី? ហើយបន្ទាប់មកទៀត ពេលដែលឆ្លងកាត់របបកុម្មុយនីស្តខ្មែរក្រហមរហូតតមកយួនចូលមកស្រុកខ្មែរហ្នឹងធ្វើឲ្យខ្ញុំ ត្រូវតែធ្វើការស្រាវជ្រាវ តើវាចេញមកពីស្អី?»។
បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ ស្វែងយល់ អានឯកសារ សួរចាស់ៗទាក់ទងទៅនឹងការធ្វើរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ប៉ុលពតវ៉ៃដណ្តើមឡើងកាន់អំណាច នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ និងការវ៉ៃផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ធ្វើឲ្យលោកឆៃអ៊ាងមើលឃើញថា បញ្ហាស្រុកខ្មែរគឺកើតចេញដោយសារអ្នកនយោបាយដែលពុំមានភាពស្មោះត្រង់ពិតប្រាកដចំពោះប្រទេសជាតិចំពោះពលរដ្ឋរបស់ខ្លួនហើយចូលចិត្តយកពលរដ្ឋធ្វើជាឈ្នាន់ ដើម្បីបម្រើមហិច្ឆតាអំណាចរបស់ខ្លួន ដែលទីបំផុតធ្វើឲ្យជនជាតិវៀតណាមចូលមករស់នៅពេញស្រុករហូតមកដល់បច្ចុប្បន្ន។
«ដោយសារកត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យខ្ញុំសម្រេចចិត្តត្រូវតែចូលរួមនៅក្នុងនយោបាយដើម្បីរកដំណោះស្រាយឲ្យបានត្រឹមត្រូវជូនប្រទេសជាតិនិងប្រជារាស្ត្រ»។
ការដែលនៅតែបន្តធ្វើនយោបាយជាមួយលោក សម រង្ស៊ី ចាប់តាំងពីចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទៅបង្កើតគណបក្សជាតិខ្មែរ រហូតដល់គណបក្ស សម រង្ស៊ី ហើយចុងក្រោយច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស ទៅជាគណបក្សសង្គ្រោះជាតិ នាពេលបច្ចុប្បន្ននេះ គឺដោយសារតែលោកឆៃអ៊ាង មើលឃើញថា លោក រង្ស៊ី ជាអ្នកនយោបាយស្អាតស្អំ។
«ខ្ញុំពេញចិត្តក្នុងការធ្វើកិច្ចការជាមួយអ្នកស្នេហាជាតិដែលស្អាតស្អំ…កាលគាត់នៅរដ្ឋមន្ត្រី គ្មានអ្នកមានអ្នកធំណាម្នាក់ អាចទៅបបួលគាត់នាំគាត់ធ្វើអ្វីផ្តេសផ្តាសបានទេ គឺអត់តែម្តង…ហើយជាសហការីគឺគាត់ផ្តាំហាមដាច់ខាត គឺអត់ឲ្យទៅជំរិតគេយកលុយហ្ហេ! ហើយនៅពេលនោះ ដោយដឹងថា ប្រាក់ខែពួកខ្ញុំចាយមិនគ្រប់ គាត់បានយកប្រាក់ខែរដ្ឋសភារបស់គាត់យកមកឲ្យពួកយើងខ្ញុំចែកគ្នា ដើម្បីចិញ្ចឹមជីវិត…»។
លោក អេង ឆៃអ៊ាងនិងក្រុមការងារបានគោរពទៅតាមការណែនាំរបស់លោកសម រង្ស៊ី ហើយធ្វើកិច្ចការនៅក្រសួងសេដ្ឋកិច្ចបានជោគជ័យ ទទួលបានកិត្តិយសកេរ្តិ៍ឈ្មោះ សម្រាប់ទាំងរដ្ឋមន្ត្រី សម្រាប់ទាំងសហការី របស់រដ្ឋមន្ត្រី គឺមិនមានរឿងអាស្រូវអ្វីទេ។
ដោយសារតែនៅក្នុងអំឡុងពេលដែលលោក ឆៃអ៊ាង ចូលប្រឡូកក្នុងនយោបាយ មានការបាញ់សម្លាប់អ្នកនយោបាយស្រស់ៗ ហើយលោកបានគិតដឹងច្បាស់ ពីបញ្ហាដែលត្រូវប្រឈម ដែលអាចនឹងត្រូវគេបាញ់សម្លាប់នៅថ្ងៃណាមួយផងនោះ លោកបានប្រាប់ក្រុមគ្រួសារជាមុនថា ប្រសិនបើលោកត្រូវគេបាញ់សម្លាប់ដោយសារតែការធ្វើនយោបាយ សូមកុំទៅទម្លាក់កំហុសដាក់ទោសលើអ្នកណា ពីព្រោះនេះ គឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោក។ នៅពេលនោះ ក្រុមគ្រួសារបានគាំទ្រលោកពេញទំហឹងឲ្យលោកចូលនយោបាយ។ «និយាយជារួមខ្ញុំបានដាក់ចិត្តដាក់កាយ ដាក់ជីវិតក្នុងការធ្វើនយោបាយដើម្បីប្រទេសជាតិ»។
លោក ឆៃអ៊ាង បានរៀបរាប់ទៀតថា ការធ្វើនយោបាយរបស់លោក មានការប្រឈមយ៉ាងខ្លាំង ពីគូប្រជែងខាងក្រៅ ដែលគេតែងតែ «ចាត់ទុកយើងជាគណបក្សប្រឆាំងហ្នឹង ដូចជាខ្មាំងជាអមិត្តអ៊ីចឹង បានជាមានព្រឹត្តិការណ៍ជូរចត់» និងមានការប្រជែងខាងក្នុងផងដែរ។
លោកឆៃ អ៊ាង បានឆ្លងកាត់នូវរឿងរ៉ាវជូរចត់ច្រើន ប៉ុន្តែអ្វីដែលលោកចងចាំមិនអាចបំភ្លេចបាន គឺព្រឹត្តិការណ៍សោកនាដកម្មគប់គ្រាប់បែក ៤គ្រាប់ ចូលទៅក្នុងហ្វូងបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ១៩៩៧ ធ្វើឲ្យ មនុស្សស្លាប់ក្នុងថ្លុកឈាមជាង ១០ នាក់ និងរងរបួសធ្ងន់រហូត ទៅដល់ជិត ២០០ នាក់។
លោកបានបញ្ជាក់ថា៖ «រឿង ៣០ មីនាហ្នឹងកាលណាបើខ្ញុំនិយាយឡើង ធ្វើឲ្យខ្ញុំនឹកឃើញដល់ភរិយារបស់ខ្ញុំ។ នៅពេលដែលផ្ទុះគ្រាប់បែកប្រពន្ធខ្ញុំគាត់កំពុងលក់ដូរ…គាត់មានអារម្មណ៍ថា ខ្ញុំហ្នឹងមិនដឹងក្លាយទៅជាស្អីទៅហើយទេ ហើយ គាត់បានដើរទៅរកខ្ញុំនៅតាមពេទ្យ។ គាត់ ទៅពេទ្យកាល់ម៉ែតរកមើលខ្ញុំមិនឃើញទៅពេទ្យលោកសង្ឃពីព្រោះពេលនោះគេកំពុងដឹកអ្នករបួសចូលពេទ្យ។ ទៅពេទ្យលោកសង្ឃ អត់មានដំណឹងទេ បានគាត់ទៅពេទ្យរុស្ស៊ី…បានទៅដល់ពេទ្យរុស្ស៊ី ទើបគាត់មានអារម្មណ៍ល្អឈប់ព្រួយ»។…ឈប់ភ័យព្រួយដោយសារតែភរិយាលោកបានជួបលោកគួយ ប៊ុនរឿន ដែលជាសហការីរបស់លោក ដោយលោក ប៊ុនរឿន បានប្រាប់គាត់ថា លោកមិនអីទេ។
ចំពោះនៅខាងក្នុងគណបក្សវិញ ក៏មានការប្រឈមច្រើនដែរ គឺចាប់តាំងពីលោក អេង ឆៃអ៊ាង នៅគណបក្សសម រង្ស៊ី។
លោកបន្តថា មានការប្រឌិតរឿង និងចោទប្រកាន់ច្រើនណាស់លើរូបលោកលើសពីការចោទប្រកាន់ដែលថា លោកជាចារកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដាក់បង្កប់នៅក្បែរលោក សម រង្ស៊ី ទៅទៀត។ «ប៉ុន្តែចំពោះខ្ញុំ ខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់ ស្គាល់ថ្នាក់ដឹកនាំច្បាស់ អ៊ីចឹងខ្ញុំជាមនុស្សម្នាក់ដែលមិនចេះខឹង មិនចេះច្រឡោត អ្នកឯងចង់និយាយអីនិយាយទៅធ្វើធម្មតា ខ្ញុំមិនទៅឆ្លើយតបចំពោះអ្នកដែលប្រឌិតរឿងទាំងនោះទេ វាអត់សំខាន់ទេ»។
កាលពីធ្វើជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ គ្មានមន្ត្រី ឬឈ្មួញរកស៊ីណាម្នាក់ អាចចូលទៅជួបដោយផ្ទាល់ ជាមួយលោក រង្ស៊ី បានទេ គឺមន្ត្រី និងឈ្មួញត្រូវតែឆ្លងកាត់ក្រុមលេខាទាំងអស់ លើកលែងតែរដ្ឋមន្ត្រីដូចគ្នា។ លោក រង្ស៊ី មិនទទួលកាដូផ្ទាល់ទេ គឺលោកឲ្យក្រុមលេខាជាអ្នកទទួល។ នៅពេលក្រុមលេខា យកកាដូដែលភ្ញៀវឲ្យ យកទៅប្រគល់ឲ្យ ទាំងលោក រង្ស៊ី ទាំងភរិយា លោកស្រី ជូឡុង សូមូរ៉ាបានប្រាប់ថា «គាត់មិនយកទេ គាត់គ្រប់គ្រាន់ហើយ យកទៅចែកគ្នាទៅ»។
ទាំងនេះជាចំណុចពិសេសរបស់មេដឹកនាំ ដែលលោកឆៃអ៊ាងបានអធិប្បាយថា ស្អាតស្អំ «ខុសពីអ្នកដទៃ បើអ្នកដទៃ ច្បាស់ជាឱបក្រសោបដើម្បីយកធ្វើជាប្រយោជន៍របស់ខ្លួនហើយ…»។
លោក រង្ស៊ី បដិសេធទទួលយកសំណូក «នៅពេលគេសូកគាត់» ហើយគាត់បានប្រើប្រាស់ពេលវេលាទាំងអស់របស់គាត់ ដើម្បីបំពេញការងារក្នុងនាមជារដ្ឋមន្ត្រី ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ ហើយតែងតែហាមមន្ត្រីក្រោមឱវាទមិនឲ្យជូនដំណើរ ឬទៅទទួលគាត់ឡើយ នៅពេលគាត់ចេញទៅក្រៅ ឬត្រឡប់មកវិញ ដោយឲ្យតែតៃកុងឡានទៅទទួលទៅបានហើយដើម្បីកុំឲ្យខាតពេល។
លោក រង្ស៊ី ក៏មិនចូលចិត្តជួបនរណាម្នាក់ដែលសុំជួបគាត់ហើយយករឿងអ្នកដទៃទៅនិយាយប្រាប់គាត់ដែរ ក៏ប៉ុន្តែគាត់ចូលចិត្តជួបមនុស្សគ្រប់គ្នាប្រសិនបើយករឿងប្រទេសជាតិទៅជជែកជាមួយគាត់ «ហើយកុំយកទៅដាក់បន្ទុកជួយជជែកជួយរកដំណោះស្រាយ»។
ទាំងនេះជាឥរិយាបថរបស់មេបក្សប្រឆាំង ដែលលោក ឆៃអ៊ាង ពេញចិត្តយ៉ាងខ្លាំង ចាប់តាំងពីលោកបានស្គាល់លោក រង្ស៊ី ក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ។
លោក ឆៃអ៊ាងបានបន្តថា លោកគ្មានអ្វីត្រូវដាក់មន្តស្នេហ៍លោក រង្ស៊ី ដើម្បីឲ្យលោករង្ស៊ីចូលចិត្ត ដូចអ្នកខ្លះនិយាយនោះទេ ក៏ប៉ុន្តែ លោក រង្ស៊ី គឺជាមនុស្សច្បាស់លាស់ ហើយលោកក៏ជាមនុស្សច្បាស់លាស់ដែរ ទើបអាចបន្តធ្វើការងារជាមួយគ្នាបានរហូតមកដល់ពេលនេះ។
«ខ្ញុំមិនដែលទៅសុំអីគាត់ទេ សុំតំណែងឲ្យអ្នកនេះ ឲ្យអ្នកនោះ គឺអត់ទេ គឺខ្ញុំមានតែជួយការងារគាត់ ជួយគិតគាត់ ជួយធ្វើគាត់ និងជួយដោះស្រាយការងារសម្រាប់ក្រុមទាំងមូល រឿងថាយកបន្ទុកទៅដាក់ឲ្យគាត់ដោះគឺអត់ ហើយមិនមែនតែជាមួយគាត់ទេ ជាមួយអនុប្រធានបក្សលោកកឹម សុខា ក៏ដូចគ្នាដែរ»។
បើទោះបីជាលោក ឆៃអ៊ាង បានចូលរួមធ្វើនយោបាយ នៅក្នុងគណបក្សប្រឆាំង អស់រយៈពេលជាង ២០ ឆ្នាំមកហើយក្តី តែលោកបានគូសបញ្ចាក់ថា៖«គ្មានអ្នកណាធ្វើនយោបាយដើម្បីធ្វើគណបក្សប្រឆាំងទេ គេធ្វើនយោបាយដើម្បីទៅដឹកនាំប្រទេស ឥឡូវដែលខំប្រឹងហ្នឹងគឺប្រឹងដើម្បីទៅយកអំណាចមកដោះស្រាយបញ្ហាប្រទេសជាតិអាហ្នឹងគឺគោលដៅ អ៊ីចឹង»។
លោក អេង ឆៃអ៊ាង បានរៀបការនៅក្នុងឆ្នាំ១៩៩០ ជាមួយភរិយានៅខេត្តសៀមរាប បច្ចុប្បន្នមានកូន ៤ នាក់ប្រុសពីរនាក់ កូនបងមានអាយុ ២២ ឆ្នាំ កូនពៅ អាយុ១២ ឆ្នាំ។ ភរិយាលោកឆៃអ៊ាង គឺជាអាជីវករ។ «ភរិយាខ្ញុំជាអាជីវករថ្នាក់កណ្តាល ការធ្វើនយោបាយរបស់ខ្ញុំគាត់គឺជាឆ្នាំងបាយ»។
លោក ឆៃអ៊ាង មិនមានបំណងតម្រង់ទិសកូនៗរបស់លោកឲ្យធ្វើនយោបាយដូចលោកនោះទេ ហើយលោកក៏មិនប្តូរគណបក្ស រត់ទៅចូលគណបក្សផ្សេង ដែលមានឧត្តមគតិផ្ទុយពីលោកឡើយ។
លោកគូសបញ្ជាក់ថា៖ «ប្តូរគណបក្ស ឬថ្នាក់ដឹកនាំនយោបាយ លុះត្រាតែអ្នកដឹកនាំគណបក្សនយោបាយហ្នឹងគាត់ប្តូរគំនិតប្តូរឧត្តមគតិ…នៅពេលនោះទើបខ្ញុំប្តូរ តែខ្ញុំប្តូរខ្ញុំអត់ទៅរកក្រុមណាដែលមានឧត្តមគតិ មិនស្មោះត្រង់ជាមួយប្រទេសជាតិនោះទេ គឺខ្ញុំទៅរកក្រុមណាដែលធ្វើអ្វីៗស្មោះត្រង់ជាមួយប្រទេសជាតិហើយធ្វើអ្វីៗដើម្បីផលប្រយោជន៍ប្រទេសជាតិនិងពលរដ្ឋ»៕
we all cambodian support you mr earng ‘ you are honest work for the nation ,for the country and i believed you mr rainsy real national and help the people ,help the country out from communist ,from dictator,from the well of sin.may GOD bless you and all the nationalists and achieve what all cambodian people wanted.GOD bless all cambodian people’
This article is to recall the certained stories which helps to promote CNRP’s candidates, there were millions stories of shocks and battlefields where a hug number of Cambodian people got across through 1960-1998 wars, and fought for good seeks of this nation and people. Hun Sen fought more than 100 battlefields, lost his eye and wounded more than 20 times in the front lines, he helps to liberate this nation and people from the killing field.
១. សម រង្សីបច្ចុប្បន្នគឺបានប្រែប្រួលអស់ហើយ!! សមរង្សីបានប្រែប្រួលគំនិតតាំងពីមុនបោះឆ្នោតឆ្នាំ២០០៨ម៉្លេះ!!
២. មនសិការនយោបាយរបស់សមរង្សី បច្ចុប្បន្ន គឺ ឈ្នះធ្វើនាយករដ្ឋមន្រ្តី បើចាញ់បានលុយ គឺលក់ខ្លួន!!
៣. នៅពេលប្រជារាស្រ្តកំពុងធ្វើបាតុកម្មបដិសេធលទ្ធផលបោះឆ្នោតឆ្នាំ២០១៣នេះ!! សម រង្សីបានទៅខេត្តកោះកុង ទៅតថ្លៃតម្លៃខ្លួនចូលសភា ជាមួយឧកញាស្កឈាម! ប៉ុន្តែសមរង្សីកាលទៅនោះ គឺប្រើរូបភាពចូលជួបឧកញ៉ាស្ករឈាម ដើម្បីអោយឧកញ៉ានោះប្រគល់ដីនៅកំពង់ស្ពឺទៅប្រជារាស្រ្តរងគ្រោះវិញ។ ឧកញ៉ាស្ករឈាមនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់ដែលទិញក្រុមព្រះកាលពីឆ្នាំ១៩៩៨។
តាមសាច់រឿងដូចជាគ្មានពាក់ពន្ធ័សោះនឹងចំណងជើង តាមពិតអ្នកសរសេចង់ជួយលាងគូចឱយសម រង្សី ពីរឿងពុករលួយសោះ ៕ តាមពិតទៅនរណាៗក៏ដឹងដែរថា អៀង ឆៃអៀង ញៀនលេងល្បែងសីុសង ហើយធម្មតាអ្នកញៀនល្បែងត្រូវការអីដែរ!? សម រង្សី កាលណោះ ពុករលួយរឿងបោះពុម្ពលិខិតឆ្លងដែន រាប់លានដុល្លា និងលីសង់ លក់ឈើរាប់លានដុល្លា កុំសូវធ្វើល្ងង់ពេក លោកអាឡេវអើយ ?
Hun Sen betray Khmer Freedom who fought in battlefields, lost his eye
and was wounded for being Yuon communist puppet, to get power over Khmer people,
to build corruption government scum of the earth and destroyed rain forest !
also Hun Sen is the worst leader for land grab and destroyed Khmer people houses !
សូម ឱ្យឆន្ទះស្នេហាជាតិរបស់លោកថិតថេរ ជានិរន្តរ
He is a gambler, he need money to play game, so corruption is a main duty for him.
នេះជាតំណាក់ការ កោតសសេីរដល់ មនសិការជាតិ ដែលស្ទេីរតែបាត់បង់កន្លងមក។
សម័យ អួតក្អេងក្អាង ពីទ្រព្យសម្បត្តិ បុណ្យសក្តិ វិឡា ធ្វេីអោយរាស្ត្ររងទុក្ខស្ទេីរកន្លងផុតទៅ។
យុវជន នារី ប្រកបដោយ ឆន្ទៈជាតិ បានផុលផុស រួមទាំងបញ្ញវ័ន្ត ឧកញ៉ា និងមន្ត្រី ជាតិនិយមបានឃេីញច្បាស់ពីអន្តរាយរបស់ជាតិក្រោមការញុះញង់ និងបណ្តោយនូវអំពេីពុករលួយ បំផ្លាញជាតិ និង បង្កេីនបំណុលជាតិមិនចេះដាច់។
រាស្ត្រកាន់តែក្រី្រក បន្តទ្រាំលែងបាន ចេញមកទាមទារ សិទ្ធិផ្ទាល់ខ្លួន និងសហគមន៏។
ក្រោមស្មារតី សន្ទនា ជាប្រយោជន៏ជាតិ រដ្ឋាភិបាលបានជំរុញអោយកំណែទំរង់ ពិតប្រាកដកេីតឡេីង ដេីម្បីយន្តការ ក្រោមការឧបត្ថម្ភ ថវិកាជាតិ ជាជាងបន្តកំចី ដែលនាំមកនូវហានិភ័យ ដល់រាស្ត្រ និង កម្ពុជា។
អ្នកដឹកនាំរដ្ឋប្រកបដោយ គុណធម៌ នឹងនាំមកនូវវឌ្ឍនភាព និងស្ថិរភាពសង្គម។
សំនៀង
នេះជាតំណាក់ការ កោតសសេីរដល់ មនសិការជាតិ ដែលស្ទេីរតែបាត់បង់កន្លងមក។
សម័យ អួតក្អេងក្អាង ពីទ្រព្យសម្បត្តិ បុណ្យសក្តិ វិឡា ធ្វេីអោយរាស្ត្ររងទុក្ខស្ទេីរកន្លងផុតទៅ។
យុវជន នារី ប្រកបដោយ ឆន្ទៈជាតិ បានផុលផុស រួមទាំងបញ្ញវ័ន្ត ឧកញ៉ា និងមន្ត្រី ជាតិនិយមបានឃេីញច្បាស់ពីអន្តរាយរបស់ជាតិក្រោមការញុះញង់ និងបណ្តោយនូវអំពេីពុករលួយ បំផ្លាញជាតិ និង បង្កេីនបំណុលជាតិមិនចេះដាច់។
រាស្ត្រកាន់តែក្រី្រក បន្តទ្រាំលែងបាន ចេញមកទាមទារ សិទ្ធិផ្ទាល់ខ្លួន និងសហគមន៏។
ក្រោមស្មារតី សន្ទនា ជាប្រយោជន៏ជាតិ រដ្ឋាភិបាលបានជំរុញអោយកំណែទំរង់ ពិតប្រាកដកេីតឡេីង ដេីម្បីយន្តការ ក្រោមការឧបត្ថម្ភ ថវិកាជាតិ ជាជាងបន្តកំចី ដែលនាំមកនូវហានិភ័យ ដល់រាស្ត្រ និង កម្ពុជា។
អ្នកដឹកនាំរដ្ឋប្រកបដោយ គុណធម៌ នឹងនាំមកនូវវឌ្ឍនភាព និងស្ថិរភាពសង្គម។
៉ ខ្មែរជួយជាតិឯង ខ្មែររស់ ខ្មែរលួចជាតិឯងខ្មែរស្លាប់ ៉ ទាំងព្រលឹង និងកេរ្តិឈ្មោះតកូនចៅ ផៅសន្តាន។
សំនៀង
លោកនិយាយត្រូវៗអញ្ចឹងមិនខ្លាចអ្នកមហាពុករលួយលួចជាតិសព្វថ្ងៃខ្មាស់អៀនទេអី! ព្រោះម្នាក់ៗ ខំប្រឹងណាស់រាល់ថ្ងៃនេះជាពិសេសខំប្រឹងពុករលួយយ៉ាងណាឲ្យបានឈ្នះអ្នកដ៍ទៃដើម្បីលេងម៉ូត ឡាននិងវីឡាប្រដេញគ្នាទោះបីជាជាតិខ្ទេចខ្ទីយ៉ាងណាក៍មិនក្វល់ដែរ យួនចូលពេញស្រុកខុសច្បាប់ យ៉ាងណាក៍មិនឈឺក្បាលដែរឲ្យតែបុគ្គលអញធ្វើមានធ្វើបាន។ ខ្ញុំគាំទ្រលោកអេងឆៃអ៊ាងជាពិសេស គាំទ្របក្សសង្គ្រោះជាតិបន្តប្រសិនបើលោកគិតពីជាតិពិប្រាកដកហើយមិនទៅយកលុយពុករលួយពី គេទេនោះ។
អាអត់ប្រយោជន៍ មួយនេះគួរតែងាប់ ក្នុងព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកបួនគ្រាប់ នៅក្នុងហ្វូងបាតុកម្ម ដែលដឹកនាំដោយមេបក្សប្រឆាំង កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ។
មិនខុសទេ កាលណាបើយើងមានភក្តីភាពជាមួយមេរបស់យើងយ៉ាងនេះ។ វាក៏មិនខុសពី អ្នកដែលស្រឡាញ់ និងដឹងគុណ ៧ មករា យ៉ាងនេះ ដែរ។
ប្រជាជាតិទាំងមូល បានរស់ឡើងវីញ ប្រទេសបានសុខសន្តិភាព ដល់ថ្ងៃនេះ ក៏ដោយសារ ៧ មករា គុណូបការៈ ៧ មករា មិនអាចបំភ្លេចបាន ទើបខ្មែរគ្រប់ៗប្រាណស្រឡាញ និងមានកត្តញ្ញូ នឹងមិនអាចបំភ្លេចបាន។
អេងឆៃអៀងបានរស់ បានរៀន បានធំធាត់ក្នុងរបបមួយ ដែលបានផ្តល់ទាំងជីវិត និង ការធំធាត់ ដូចនេះ ប្រសិនបើនិយាយអ្វី សូមកុំឲ្យមនសិកាកត្តញ្ញូ ជេរស្តី៕
ការ ជេរ ស្តី របស់អ្នកដទៃ និង រាស្ត្រ គួរ ឈឺជា មុន ព្រោះនេះជាករំលឹក ដល់ ភាព សំពឹក នៃមនសិការ។
អ្នកដែលសាង ៉ ទុក្ខដល់អ្នកដទៃតែងដេកព្រួយ អ្នកដែលតែង ជួយមុខជាដេកស្ងប់ ទោះបីសម្លាប់តែឆន្ទៈរស់នៅ ៉។
សំនៀង
ការ ជេរ ស្តី របស់អ្នកដទៃ និង រាស្ត្រ គួរ ឈឺជា មុន ព្រោះនេះជាករំលឹក ដល់ ភាព សំពឹក នៃមនសិការ។
អ្នកដែលសាង ៉ ទុក្ខដល់អ្នកដទៃតែងដេកព្រួយ អ្នកដែលតែង ជួយមុខជាដេកស្ងប់ ទោះបីសម្លាប់តែឆន្ទៈរស់នៅ ៉។
នេះហេីយ ជា បាតដៃខ្មែរ ដែលខ្មែរមិនទាន់ស្គាល់ បាតដៃខ្លួនឯង។
ខ្ញុំ យល់ថា លោក អៀង ប្រហែលជា ស្គាល់ កត្តញូ ជាង លោក បុល ទៅទៀត។
សំនៀង