​ពលរដ្ឋ​និង​ព្រះសង្ឃ​ជាង​៣០០​អង្គ​\​នាក់​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការបង្ក្រាប​យ៉ាង​ហិង្សា​នៅ​ផ្លូវវ៉េង​ស្រេង​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសៅរ៍ ទី3 មករា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

(រូបថត៖ ជន ស្រីណុច​)

​កម្មករ ព្រះសង្ឃ អ្នក​មាន​ជម្លោះ​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ធ្វើ​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​ការបង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវវ៉េងស្រេង កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូ​វ និង​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​ ។​

​ក្រុម​អ្នកចូលរួម​ក្នុង​ពិធី​បង្សុកូល ដែល​មាន​គ្នា​ជាង​៣០០​នាក់ ដៃ​កាន់​ផ្កាឈូក និង​ធូប​ទាន លើ​ក្បាល​មាន​ពាក់​បូ​ពណ៌​ខ្មៅ ចំណែកឯ​ព្រះសង្ឃ​សូត្រធម៌​ទ្រហឹង តាម​បណ្ដោយ​ផ្លូវវ៉េង​ស្រេង ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដើម្បី​ឧទ្ទិស​កុសលដល់​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការបង្ក្រាប​កាលពី​១​ឆ្នាំ​កន្លង​ទៅ ​។​

​អ្នកចូលរួម​ក្នុង​ពិធី​នេះបាន​ប្រើ​ពាក្យស្លោក​ថា “​ថ្ងៃ​៣ មករា ១៦០​ដុល្លារ ប្រហារ​រាស្ត្រ​ខ្មែរ​”​ ។​

​តាម​គម្រោងក្រោយ​ពិធី​បង្សុកូល​នេះ ជនរងគ្រោះ​២៣​នាក់ នឹង​ធ្វើ​សន្និសីទកាសែត​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​ខ្លួន​អ្នកទទួលខុសត្រូវ​លើ​ការបង្ក្រាប​នោះ មក​ផ្ដន្ទាទោស​តាមច្បាប់ ​។​ នៅក្នុង​ពិធី​បង្សុកូល​នា​ព្រឹក​នេះដែរ មាន​រថយន្តយោធា​ជាច្រើន​គ្រឿង ដឹក​កងកម្លាំង​ប្រដាប់អាវុធ បើកបរ​ចុះឡើង​នៅ​ជិតៗ​នោះ ជាមួយគ្នា​ក៏​មាន​ការ​ដាក់​ពង្រាយ​កម្លាំងប្រដាប់អាវុធ ប្រវែង​ប្រហែល​១០០​ម៉ែត្រ សងខាង​ថ្នល់ កន្លែង​ធ្វើ​ពិធី​បង្សុកូល​នោះ​ ។ ចំណែកឯ​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​វិញ មាន​រថយន្ត​កងទ័ព​បី​គ្រឿង ដែល​មាន​កម្លាំង​ជិត​មួយ​នាក់​នៅ​ការពារ​ទីនោះ​ ។​

​ក្រុម​អ្នកចូលរួ​មឲ្យដឹងថា ក្រោយ​ពេល​បញ្ចប់​ពិធី​បង្សុកូល និង​សន្និសីទកាសែត ពួកគេ​នឹង​ហែ​ក្បួន​ទៅ​បុរី​កីឡា ដើម្បី​ជួបជុំ​គ្នា​នៅ​ទីនោះ ហើយ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​បន្តទៀត​៕

កម្លាំង​សមត្ថកិច្ច​ដែល​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​ធ្វើ​ពិធី​បង្សុកូល​ 

សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "​ពលរដ្ឋ​និង​ព្រះសង្ឃ​ជាង​៣០០​អង្គ​\​នាក់​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការបង្ក្រាប​យ៉ាង​ហិង្សា​នៅ​ផ្លូវវ៉េង​ស្រេង​​"

  1. ?? says:

    that will be the history for the young Cambodian. the history of SDACH PEAL in powers no one can forgetting about this. it is good for you Mr HUN SEN at lease your name will be in the history of Cambodian….. peace for all

  2. CountryStudent says:

    Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
    I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?