លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្តាល) ក្នុងពេលនិយាយទៅកាន់អ្នកកាសែតនៅឯរដ្ឋសភាជាតិនៃប្រទេសកម្ពុជា នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៤។
គង់ សុឋានរិទ្ធិ
06 មករា 2015
វីអូអេខ្មែរ
ភ្នំពេញ—
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះបានធ្វើការវាយប្រហារ ចោទប្រកាន់ដោយប្រយោលលើគណបក្សសង្គ្រោះជាតិថា ជាសម្ព័ន្ធមិត្តជាមួយពួកខ្មែរក្រហម។
ការចោទប្រកាន់នេះធ្វើឡើងក្រោយពីលោកប្រមុខរដ្ឋាភិបាលខ្មែរបាននិយាយរំឭកពីថ្ងៃ៧មករាឆ្នាំ១៩៧៩ ដែលមន្ត្រីគណបក្សជំទាស់ធ្លាប់កត់សម្គាល់ថា គឺជាថ្ងៃនៃការចូលលុកលុយឈ្លានពានរបស់កងទ័ពវៀតណាម ដោយធៀបទៅនឹងថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ដែលជាថ្ងៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជាថ្ងៃបើកទំព័រសន្តិភាព ការបោះឆ្នោតដោយសេរី និងការគាំទ្រពីសហគមន៍អន្តរជាតិ។
ថ្លែងក្នុងពិធីសម្ពោធន៍បើកការដ្ឋានសាងសង់អគាររដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធទីរួមខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញ លោក ហ៊ុន សែន ចាត់ទុកអ្នកប្រឆាំងថ្ងៃ៧មករាគឺជាអ្នកគាំទ្ររបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម។
«បើអ្នកណាប្រឆាំងនឹងថ្ងៃ៧មករា អ្នកនោះ(ស្ថិតក្នុង)សម្ព័ន្ធភាពជាស្វ័យប្រវត្តិជាមួយខ្មែរក្រហម និងរបបប្រល័យពូជសាសន៍»។
ការរិះគន់របស់លោកនាយករដ្ឋមន្ត្រីខ្មែរធ្វើឡើងពីរថ្ងៃប៉ុណ្ណោះមុននឹងគណបក្សប្រជាជនកម្ពុជារបស់លោកប្រារព្ធខួបលើកទី៣៦ឆ្នាំនៃថ្ងៃ៧មករា។
លោកហ៊ុន សែនបានលើកប្រវត្តិនៃការផ្តួលរំលំរបបខ្មែរក្រហម ហើយបានរិះគន់អង្គការសហប្រជាជាតិថា បានចំណាយលុយច្រើនជាង២ពាន់លានដុល្លារអាមេរិក ប៉ុន្តែមិនអាចបញ្ចប់អង្គការចាត់តាំងរបស់ខ្មែរក្រហមបាន។
មន្ត្រីគណបក្សជំទាស់ធ្លាប់បានបង្ហាញជំហរផ្ទុយពីនេះ ដោយសំអាងថា «ថ្ងៃ៧មករា»ក្រៅពីបង្ហាញពីការឈ្លានពានរបស់បរទេស ថ្ងៃនេះមិនបាននាំមកនូវសេចក្តីរុងរឿងនិងរបបសេរីពហុបក្សនោះទេ។
ក្រោយពីកិច្ចព្រមព្រៀងថ្ងៃទី២៣តុលាឆ្នាំ១៩៩១ រដ្ឋាភិបាលបានចាត់ទុកថ្ងៃនេះជាថ្ងៃបុណ្យជាតិ ក៏ប៉ុន្តែក្រោយមករដ្ឋាភិបាលបានសម្រេចលុបចោលថ្ងៃនោះទៅវិញ ដែលអ្នកវិភាគមួយចំនួនយល់ថា នេះជាហេតុផលនយោបាយ។ ហើយចាប់ពីពេលនោះមក គណបក្សជំទាស់បន្តទាមទារឲ្យមានការគោរពថ្ងៃ២៣តុលាថា ជាថ្ងៃប្រវតិ្តសាស្ត្ររបស់កម្ពុជា និងបានរិះគន់ថ្ងៃ៧មករា ដែលមានការជាប់ពាក់ព័ន្ធជាច្រើននោះ។
លោកហ៊ុន សែនបានវាយបកមកវិញថា មានថ្ងៃ៧មករាទើបនាំឲ្យឈានដល់ថ្ងៃទី២៣តុលា។
«បើគ្មានថ្ងៃ៧មករា១៩៧៩ទេ គ្មានអ្វីកើតឡើងទេ។ កុំនិយាយទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បើអត់មានថ្ងៃ៧មករាទេ ក៏អត់មានជីវិតយើងរាល់ថ្ងៃនេះដែរ។ សច្ចធម៌ប្រវត្តិសាស្ដ្រយ៉ាងដូច្នេះ»។
ទោះជាបែបនេះក្តី លោកយ៉ែម ប៉ុញ្ញរិទ្ធ តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យមួយរូបរបស់គណបក្សសង្គ្រោះជាតិ មានប្រសាសន៍តបវិញថា ការបកស្រាយបែបណាត្រូវសិក្សាលើឫសគល់នៃប្រវត្តិសាស្ដ្រ។ ហើយលោកនៅតែឲ្យតម្លៃខ្ពស់លើថ្ងៃទី២៣តុលាជាងថ្ងៃ៧មករា។
«២៣តុលាមានតម្លៃធំធេង ពីព្រោះជាការរស់រានឡើងវិញទទួលស្គាល់អធិបតេយ្យភាពដោយគ្មានកងទ័ពបរទេស។ បន្ទាប់មកទៀតចាប់ផ្តើមរៀបចំការបោះឆ្នោតដោយអង្គការសហប្រជាជាតិជាដើម។ ហើយគឺក្រោយថ្ងៃទី២៣តុលានោះហើយដែលចាប់ផ្តើមមានជំនួយសន្ធឹកសន្ធាប់រាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍរហូតពេលបច្ចុប្បន្ននេះ។ មុន២៣តុលា ទាំងអស់នេះអត់មានទេ»។
មន្ត្រីអ្នកនាំពាក្យគណបក្សជំទាស់ដដែល បាននិយាយយោងដល់ការចោទប្រកាន់ដែលថា ឫសគល់នៃអ្នកដឹកនាំប្រទេសបច្ចុប្បន្នក៏ចេញមកពីជួរជាន់ខ្ពស់របស់ខ្មែរក្រហមដែរ។
របបខ្មែរក្រហមបានកាប់សម្លាប់ និងបណ្តាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់យ៉ាងតិច១,៧លាននាក់ ចន្លោះពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩៕

៧មករាជាថ្ងៃប្រវត្តិសាស្ត្រដែលកងទ័ពយួនចូលឈ្លានពានកម្ពុជា។ហើយបើគ្មានកិច្ចព្រមព្រៀង
ប៉ារីសក៏យួនមិនព្រមចេញពីដីខ្មែរវិញដែរ។អ្នកដែលរារាំងការកាត់ទោសខ្មែរក្រហមសព្វថ្ងៃនេះ
ទើបជាប់ពាក់ពន្ធនឹងខ្មែរក្រហមយ៉ាងពិតប្រាកដ។សូមកុំបង្វែប្រវត្តិសាស្រ្តអោយរាស្ត្រវង្វេង។
សម្តេច ហ៊ុន សែន គាត់មានប្រសាសន៏ ត្រូវម្យ៉ង តាមលេខរៀង ពីកំណេីតនៃថ្ងៃ ៧ មករា ដែលលេចរូបរាងមុន ២៣តុលា។
តែខ្លឹមសារនៃ ៧ មករា ឬ ២៣ តុលា គួរបេីក សិទ្ធិទៅដល់ មនុស្សខ្មែរ គ្រប់រូបធ្វេីការ ពិចារណា។
តែបេី ឆ្លាត ចេះរាប់ ត្រឡប់មកវិញ ២៣ តុលា នាំមកនូវការបេីក ទូលាយ នូវឆន្ទៈ សិទ្ធិ ពហុបក្ស ក្នុងក្របខណ្ឌនៃធម្មនុញ្ញ។ ជាពិសេស គួររំលឹក នោះ គឺរដ្ឋធម្មនុញ្ញ ដ៏ប្រសេីរ ដែលរាស្ត្រ និង បក្សនយោបាយ នានា គួរព្យាយាមអនុវត្តន៏ ក្នងនាម រដ្ឋាភិបាលគ្រប់ថ្នាក់ ព្រោះរាស្ត្រនឹងសម្គាល់ថា មន្ត្រី ជាអ្នកគោរពច្បាប់។ជា ពិសេសណាស់ទៅទៀត គឺនាំមកនូវ ដុលារ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ រាប់មិនអស់ ——– ចាយមិនអស់ ដល់អស់លោក និង មហាអស់លោក ភ្លេចកំណេីត ភ្លេចខ្លួនដល់សព្វថ្ងៃថែមទៀត។
ល្បែងអំណាច ជាល្បែងក្មេងៗ យកអំណាចជាច្បាប់ តែអ្នកមានបញ្ញាពិត គឺ គេ អនុវត្តន៏ ៉ ច្បាប់ ៉អោយទៅជាអំណាច។
សូមមេត្តាអធ្យាស្រ័យ។
សំនៀង
សម្តេច ហ៊ុន សែន គាត់មានប្រសាសន៏ ត្រូវម្យ៉ង តាមលេខរៀង ពីកំណេីតនៃថ្ងៃ ៧ មករា ដែលលេចរូបរាងមុន ២៣តុលា។
តែខ្លឹមសារនៃ ៧ មករា ឬ ២៣ តុលា គួរបេីក សិទ្ធិទៅដល់ មនុស្សខ្មែរ គ្រប់រូបធ្វេីការ ពិចារណា។
តែបេី ឆ្លាត ចេះរាប់ ត្រឡប់មកវិញ ២៣ តុលា នាំមកនូវការបេីក ទូលាយ នូវឆន្ទៈ សិទ្ធិ ពហុបក្ស ក្នុងក្របខណ្ឌនៃធម្មនុញ្ញ។ ជាពិសេស គួររំលឹក នោះ គឺរដ្ឋធម្មនុញ្ញ ដ៏ប្រសេីរ ដែលរាស្ត្រ និង បក្សនយោបាយ នានា គួរព្យាយាមអនុវត្តន៏ ក្នងនាម រដ្ឋាភិបាលគ្រប់ថ្នាក់ ព្រោះរាស្ត្រនឹងសម្គាល់ថា មន្ត្រី ជាអ្នកគោរពច្បាប់។ រដ្ឋធម្មនុញ្ញនេះនាំមកនូវការរួបរួមជាតិខ្មែរ និង មូលដ្ឋាននៃការអភិវឌ្ឍន៏ ប្រកបដោយស្ថិរភាព ។ ពិសេសណាស់ទៅទៀត ២៣ តុលា គឺនាំមកនូវ ដុលារ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$៛ រាប់មិនអស់ ——– ចាយមិនអស់ ដល់អស់លោក និង មហាអស់លោក ភ្លេចកំណេីត ភ្លេចខ្លួនដល់សព្វថ្ងៃថែមទៀត។
ល្បែងអំណាច ជាល្បែងក្មេងៗ យកអំណាចជាច្បាប់ តែអ្នកមានបញ្ញាពិត គឺ គេ អនុវត្តន៏ ៉ ច្បាប់ ៉អោយទៅជាអំណាច។
សូមមេត្តាអធ្យាស្រ័យ។
សំនៀង
CountryStudent
January 6, 2015 at 7:20 am
Hi Hun Sen, to against the Khmer Rough does not mean you have to bend your head to be Youn’s puppet and tool, betraying your own nation, putting your country under Vietnam’s colony in exchange for high position and wealth. Cambodian neither want Khmer Rough nor becoming Vietnamese’s slave
You are lower than one ordinary Vietnamese people; i can not find one Vietnamese individual betrays its country like you , your family relative and group; all of you are traitor; shame on you; you are less than Arch; i am so disrespect of you
——————————————-
CountryStudent
January 6, 2015 at 7:23 am
Real Khmer Rough is Hun Sen; Communist Khmer Rough Hun Sen against democracy during 1970 and up to now, under Pol Leadership he genocide many democracy people.
7 January 1979 is the Vietnamese illegally aggressive day of Cambodia after taking part in bringing Cambodia down to weakness and helping Khmer Rough to destroy Cambodia to nearly zero; seeing that opportunity, Vietnam invade and take Cambodia under its control. To fool Cambodian and international community, Vietnam installed Hun Sen as its puppet and tool; through its dog Hun Sen CPP, the Viet colonize Cambodia, dominate Cambodia and take all kind of advantage of Cambodia
Hun Sen is no body and no credit at all; he just want to hide his true face, manipulate the fact and claim credit as liberator
———————————-
CountryStudent
January 6, 2015 at 5:03 am
CPP forces are also Cambodian; they are suppose to be the national forces serving the nation, they also love country, many of them are await for the time come to overthrown Hun Sen, when they understand the facts about the dangerous of the nation and stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator), they will turn again Hun Sen for sure; don’t under estimate them. Obliviously, Hun Sen lost election at his military base in Kg. Speu
CNRP need to develop strategy to in-light the people of all sector , focus more on police and military about stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator) and turn to serve the nation for the better future of your children, and your family
——————————-
CountryStudent
January 6, 2015 at 5:09 am
Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?
Just think in simple way, what was so special about Hun Sen ? Was Hun Sen Vietnamese’s father? Was Hun Sen chairman of U.Nat that time? Hun Sen was only individual Khmer Rough commander. The question is why Vietnamese had to spend its ten thousands of solder lives, weapons, and its poor economy in favor of stranger Hun Sen?
With out Hun Sen, Vietnamese still invade Cambodia because Vietnamese has been well preparing and waiting for the right time and opportunity for many decades to invade Cambodia for easily win and get away from international law
Vietnamese could win the war that time because it tactically helped Khmer communist to destroy and weaken Cambodia then it invaded
Luckily, Vietnamese had found the right person and group for its puppet and tool; those were Hun Sen and his group to manipulate Cambodian and international community
ក្មេងៗថ្នាក់ទី៤និងទី៥វានិយាយគ្នាថា ថ្ងៃ៧មករាជាថ្ងៃពួកយួនចូលឈ្លានពានប្រទេសកម្ពុជា ឯ២៣តុលាជាថ្ងៃដែលអន្តរះជាតិជួយដេញយួនឪ្យចេញពីទឹកដីខ្មែរ ដូច្នេះ២៣តុលាជាថ្ងៃបុណ្យជាតិ ។
yes ,i’m agree 100% our young gen is very clever . they see black and white that is good for our nation. but evil are still at large , one day I hope every thing will be clear and all these young gen will walking on the peaceful road as my wishing for them………… peace for all
បើគិតទៅអាខ្វាក់វាយកថ្ងៃ៧មករាមកប្រូសម្ងំលួចប្លន់ជាតិ រឹបអូសដីធ្លីប្រជាជនខ្មែរឡើងពាក់កណ្ដាលជីវិតរបស់វា
គួរឱ្យអាណិតណាស់ មានខ្មែរខ្លះអាចោរ ហ៊ុន សែន រឹបអូសដីផ្ទះសំបែងអស់ហើយ នៅខំប្រឹងបោះឆ្នោតឱ្យចោរទៀត ។