វិទ្យុ / ហេឡូវីអូអេ
ម៉ែន គឹមសេង
06 មករា 2015
វីអូអេខ្មែរ
អ្នកវិភាគយល់ឃើញថាទិវា«៧មករា» ដែលជាថ្ងៃប្រទេសវៀតណាមចូលលុកលុយប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៩ ត្រូវបានអ្នកនយោបាយប្រើប្រាស់ទាញផលប្រយោជន៍ច្រើនហួសហេតុពេកនិងស្នើឡើងថាគេគួរទុកឱ្យពលរដ្ឋកម្ពុជាបានយល់ដឹងពីការពិតនៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តហើយត្រូវផ្តោតលើបញ្ហាបច្ចុប្បន្ននិងអនាគតជាជាងលើអតីតកាលដែលនាំឱ្យខ្មែរបន្តបែកបាក់គ្នា។
លោកអ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់នៅក្នុងកម្មវិធីហេឡូVOA ប្រចាំខែថា ការដែលទិវានេះជាការកំណត់នៃការដួលរលំនៃរបបខ្មែរក្រហមដ៏មហាប្រល័យគឺជាការពិតហើយការលើកឡើងរបស់ក្រុមគណបក្សប្រឆាំងថាវាក៏ជាការចាប់ផ្តើមនៃការគ្រប់គ្រងរបស់វៀតណាមមកលើប្រទេសកម្ពុជារយៈពេលមួយទសវត្សរ៍ក៏ជាការពិត។
លោកវីរៈបានបន្ថែមថារយៈពេល៣៦ឆ្នាំក្រោយមកនេះគឺស្មារតីដើមនៃការរំដោះ ពលរដ្ឋពីការកាប់សម្លាប់បានបាត់បង់អស់ហើយ។
«ស្មារតីនោះគឺជាអ្វីមួយដែលបាត់បង់ទាំងស្រុងដោយអំពើពុករលួយដោយភាពភ្លើតភ្លើននៅលើសង្គមនាពេលបច្ចុប្បន្ននេះនិងភាពក្រអឺតក្រទម»។
លោកបានបន្ថែមថា៖
«ទោះបីជាក្មេងៗមិនចងចាំក៏ ចាស់ៗគាត់ដឹកនាំស្មារតីនោះមក មកដល់ពេលបច្ចុប្បន្ននេះក៏គាត់បាត់បង់ស្មារតី៧មករាផងដែរ»។
ជារៀងរាល់ឆ្នាំនៅថ្ងៃទី៧ខែមករាមន្ត្រីគណបក្សប្រជាជនកម្ពុជានៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានតែងតែធ្វើពិធីរំលឹកដល់ខួបនៃការដែលពួកគេចាត់ទុកថាវៀតណាមបានមកជួយរំដោះពលរដ្ឋកម្ពុជាពីរបបខ្មែរក្រហម។ ព្រឹត្តិការណ៍នេះក៏ត្រូវគណបក្សកាន់អំណាចប្រើប្រាស់នៅរាល់ការឃោសនាថាជាស្នាដៃដ៏ធំមួយរបស់ខ្លួនហើយចោទប្រកាន់អ្នកដែលហ៊ានរិះគន់ថាជាក្រុមដែលមាន«សម្ព័ន្ធភាពជាស្វ័យប្រវត្តិជាមួយខ្មែរក្រហម និងរបបប្រល័យពូជសាសន៍»ជាដើម។
លោកប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកនៃរណសិរ្សរំដោះជាតិកម្ពុជាក៏បានយល់ថាការប្រើប្រាស់ថ្ងៃទី៧ខែមករាដោយខុសដែរ៖
«អ្វីដែលគេគិតនិងធ្វើខុសពី និយាយ អត់ដូចនិយាយទេ ខុសដូចថាចាប់ប្រជាជនសម្លាប់ប្រជាជន ចាប់ដាក់គុកអត់ច្បាប់ គឺខុសអញ្ចឹង។ ប្រជាជនគេសោកស្តាយ។ របបកុម្មុយនិស្តរបបផ្តាច់ការប្រជាជនគេមិនចូលចិត្តទេ។ ឥឡូវគេស្តារឡើងវិញដូចកាលខ្មែរក្រហមធ្វើគេធ្វើតាមខ្មែរក្រហមអញ្ចឹង។ ២៣តុលាគឺថ្ងៃខ្មែរយើងរួបរួមគ្នាសាមគ្គីគ្នាប៉ុន្តែដល់យើងយក៧មករាដើម្បីធ្វើប្រជាភិថុតឱ្យប្រជាជនជឿ ហើយដល់ការធ្វើរបស់គេមិនដូចការគេនិយាយទេគឺខុសទាំងអស់»។
គណបក្សប្រឆាំងនិងមជ្ឈដ្ឋានទូទៅមើលឃើញថាថ្ងៃទី២៣ខែតុលាដែលភាគីទំនាស់ទាំងបួនបានចុះ ហត្ថលេខាក្នុងឆ្នាំ១៩៩១ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលគឺជាថ្ងៃដែលខ្មែររួបរួមគ្នាពិតប្រាកដ។
លោកអ៊ូ វីរៈយល់ថាគណបក្សប្រជាជនកម្ពុជា«ស៊ីកេរ៍»នៃទិវា៧មករាយូរពេកហើយដូច្នេះត្រូវខិតខំដោះស្រាយបញ្ហាដែលកើតមាននាពេលបច្ចុប្បន្នដែលមានការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយនិងតុលាការមិនយុត្តិធម៌ ជាដើម។
លោកអ៊ូ វីរៈក៏បានរំលឹកដល់គណបក្សប្រឆាំងឱ្យគិតដល់ស្មារតីនៃការបង្រួបបង្រួមជាតិផងដែរ។
«គណបក្សប្រឆាំងខ្ញុំមើលទៅនៅ តែប្រឆាំងផ្កាប់មុខរឿង៧មករានេះក៏ជារឿងមួយជំរុញឱ្យមានការប្រេះឆា មានការលាបពណ៍គ្នាច្រើនមែនទែន»។
យ៉ាងណាក៏ដោយរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាត្រូវបានគេមើលឃើញថាមានភាពបត់បែនក្នុងការរក្សាទំនាក់ទំនងជាមួយនឹងប្រទេសជិតខាងនិងមហាអំណាចក្នុងតំបន់។ ក្នុងខណៈពេលដែលអ្នកប្រវត្តិសាស្ត្រនានាមើលឃើញថាក្រុមខ្មែរក្រហមបានងាកទៅប្រទេសចិនជ្រុលហើយនាំឱ្យប្រទេសវៀតណាមចាត់ទុកថាជាសកម្មភាព«បង្ករឿងមួយ»ចំពោះខ្លួន៕

Hi Hun Sen, to against the Khmer Rough does not mean you have to bend your head to be Youn’s puppet and tool, betraying your own nation, putting your country under Vietnam’s colony in exchange for high position and wealth. Cambodian neither want Khmer Rough nor becoming Vietnamese’s slave
You are lower than one ordinary Vietnamese people; i can not find one Vietnamese individual betrays its country like you , your family relative and group; all of you are traitor; shame on you; you are less than Arch; i am so disrespect of you
CountryStudent
January 6, 2015 at 4:54 am
Real Khmer Rough is Hun Sen; Communist Khmer Rough Hun Sen against democracy during 1970 and up to now, under Pol Leadership he genocide many democracy people.
7 January 1979 is the Vietnamese illegally aggressive day of Cambodia after taking part in bringing Cambodia down to weakness and helping Khmer Rough to destroy Cambodia to nearly zero; seeing that opportunity, Vietnam invade and take Cambodia under its control. To fool Cambodian and international community, Vietnam installed Hun Sen as its puppet and tool; through its dog Hun Sen CPP, the Viet colonize Cambodia, dominate Cambodia and take all kind of advantage of Cambodia
Hun Sen is no body and no credit at all; he just want to hide his true face, manipulate the fact and claim credit as liberator
———————————-
CountryStudent
January 6, 2015 at 5:03 am
CPP forces are also Cambodian; they are suppose to be the national forces serving the nation, they also love country, many of them are await for the time come to overthrown Hun Sen, when they understand the facts about the dangerous of the nation and stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator), they will turn again Hun Sen for sure; don’t under estimate them. Obliviously, Hun Sen lost election at his military base in Kg. Speu
CNRP need to develop strategy to in-light the people of all sector , focus more on police and military about stop serving the individual Hun sen, family and cronies (traitor, youn puppet, and dictator) and turn to serve the nation for the better future of your children, and your family
——————————-
CountryStudent
January 6, 2015 at 5:09 am
Hun Sen, family, and group have been conducting too many cruelty acts against Cambodian people; they owe blood to the people; blood needed to pay back by blood; they have sin, they will pay the price for sure
I don’t want to see Hun Sen , family and cronies will be brutality chop up in to pieces by the angry people, but they so deserve it what can i do?
គួរសសេីរដល់ ប្អូន វិរៈ លេីកឡេីង ពីការទទួលស្គាល់នូវ ថ្ងៃនៃព្រឹត្តិការណ៏ ពីរផ្សេងគ្នា។ សំខាន់ និងស្របតាមកាលៈទេសៈ គួរទុកអោយរាស្ត្រ និង ខ្មែរគ្រប់និន្នាការ ពិចារណា និងទទួលស្គាល់ទៅចុះ។ លោក ប៉ែន សុវណ្ណ ក៏បានបកស្រាយ ពីបំណង នៃ ព្រឹត្តិការណ៏ ៧ មករា ដោយឡែក ប្រៀបធៀប ការអនុវត្តន៏ បច្ចុប្បន្ន ផ្ទុយនឹង បំណង នៃ ៧ មករា។
ការយល់ឃេីញថា ជាការប្រឆាំងផ្កាប់មុខ របស់បក្សសង្គ្រោះជាតិ ក៏ជាទស្សនផ្ទាល់ បំបាត់ចំងល់ ទាលតែមានការបកស្រាយ ដោយផ្ទាល់ក្តី តាមសន្ទនា តាមវិទ្យុក្តី តាម កញ្ចក់ទូរទស្សន៏ក្តី បេីយល់ឃេីញថា យោបលប្អូន តាងឆន្ទៈច្រេីន។
ដោយសារ វប្បធម៌ សន្ទនា បានចាប់ផ្តេីម និងក្លាយជាការពិត គួរមានការសន្ទនា ផ្តល់ និងផ្តោះប្តូរយោបល តាមទូរទស្សន៏កម្ពុជា ដែលមន្ត្រីខ្មែរបង្ហាញ ពី អំណត់ ឫកពារអ្នកដឹកនាំល្អ មានគំនិតល្អ ជាជាងអួតអាងទាំងសងខាង ប្រាសចាក ការពិត និង សេចក្តីពិត (ច្បាប់ធម្មជាតិ និង ច្បាប់សង្គម) ព្រមទាំងសុទិដ្ឋិនិយម ប្រកបដោយចិត្តជាសកលផង។
សូមអធ្យាស្រ័យ និង ពិចារណា។
សំនៀង
សុំសួរអ្នកវិភាគដ៏ល្បីបន្តិច ៖ ចុះហេតុអ្វីបានជាគេរំលឹកឡើងវិញ នូវទិវាឯករាជ្យជាតិ៩ វិច្ឆិកាឆ្នាំ ១៩៥៣? អ្វីៗ វាស្រេចតែការគិតរបស់ពលរដ្ឋ និងគេគួរតែដឹងថា ចុះមនុស្សជំនាន់ក្រោយ វាដឹងឬទេ ពីប្រវត្តិនាំឲ្យមានទិវាេករាជ្យជាតិ និង ទិវា ៧ មករា? គេអាចគិតថា ធុញណាស់ ឬយ៉ាងណា វាស្រេចតែគេ ឬគេថា គេមិនដឹង តែគេចូលរួម ក៏ព្រោះតែវាសប្បាយ ឬក៏ អញ្ចេះ អញ្ចុះ អាហ្នឹង វាស្រេចតែគេទៅចុះ។ តែរដ្ឋាភិបាល និងបក្សមួយ ដែលជាអ្នកបានធ្វើពលកម្មក្នុងបុព្វហេតនេះ គេមិនអាចបំភ្លេច បុព្វបុរស និងមហាពលិកម្មរបស់គេបានទេ។ សូមជ្រាបឲ្យច្បាស់។
ប៉ុន គ្រាន់ទេពួកក្រុមអនាធិបតេយ្យប៉ុន្មាននាក់ស្លាប់ ក៏មានក្រុមទៅឆក់កណ្តៀត ឆ្លៀតឱកាស ចាប់រឿងនោះ យកមធ្វើជាលេសរំលឹកខួប ។ ចុះទម្រាប់ដែល ប្រវត្តិដ៏ខ្មៅ ដែលទូទាំងពិភពលោក គេស្គាល់ គ្រប់គ្នា , រឿងអ្វីគេត្រូវភ្លេច??
ឆ្កួតមែន អ្នកវិភាគ!!
រៀនវិភាគម្តងទៀត!!
វិភាគបានល្អលោក វីរះ សូមលោកមេត្តាបន្តការងាររបស់លោក ប្រកបដោយ គតិយុត្ត និងមនសិការជាតិ និងស្រឡាញ់ប្រជាជន តទៅទៀត
ជ័យោថ្ងៃ៧មករាខ្ញុំសូមអរគុណលោកនិយក្យរដ្ឋមន្ត្រី ហុ៊ន សែន និងបក្សប្រជាជនកម្ពុជា!
លោកនិយក្យរដ្ឋមន្ត្រីនាក់ដែលប្រឆាំងថ្ងៃ៧មករាគឹជាពួកក្រពើទេតើ?
Just think in simple way, what was so special about Hun Sen ? Was Hun Sen Vietnamese’s father? Was Hun Sen chairman of U.Nat that time? Hun Sen was only individual Khmer Rough commander. The question is why Vietnamese had to spend its ten thousands of solder lives, weapons, and its poor economy in favor of stranger Hun Sen?
With out Hun Sen, Vietnamese still invade Cambodia because Vietnamese has been well preparing and waiting for the right time and opportunity for many decades to invade Cambodia for easily win and get away from international law
Vietnamese could win the war that time because it tactically helped Khmer communist to destroy and weaken Cambodia then it invaded
Luckily, Vietnamese had found the right person and group for its puppet and tool; those were Hun Sen and his group to manipulate Cambodian and international community
មកពីពួកអស់លោករវាល់តែនៅសោយសុខនបរទេសពេកបានគ្មានកេរ៍សុីនឹងគេហើយមកច្រណែនគេ
ទស្សន លោក វិរៈ លើកនេះ សមរម មិនមាន ទ្រគោះលើក្រុមណាទេ, ចូរស្ដាប់ឲ្យមែនទែន នូវបុព្វបទទាំងមូល។ មិនគួរលើកយកតែពាក្យ មួយ ម៉ាត់ មកជាប្រធានដើម្បីនិយាយនោះឡើយ។
លើកមុនគាត់ភ្លាត់ជើងម្ដង ក្នុងរឿងពាក្យយួន ។
ទស្សនៈជាសទ្ធិរបស់ជន ម្នាក់ៗ ដូចនេះគួរ ទទួលដោយសមរម ។ សំដីទ្រគោះ បោះបោក ទិទានដើម្បីទិទាន មិននាំផលល្អ ដល់សង្គមទេ។
វាមានអ្នកពេញចិត្ត និងអ្នកមិនពេញចិត្ត ចំពោះរឿងថ្ងៃ៧ មករា គឺជាការ ធម្មតាក្នុងសង្គមប្រជាធិបតេយ្យ ។
ការបង្ខំ ឬ ចោទ អ្នកដែលមានទស្សនៈ ផ្ទុយពីខ្លួន ជាអំពើផ្ដាច់ការមួយ ដែលអ្នកចេះដឹងគួរចៀសវាង។
អ្វីៗក្នុងលោកវាទាក់ទងគ្នា មិនអាចកាតើផ្តាច់ពីគ្នាបានទេ បើគ្មានថ្ងៃ៧មករា វាគ្មានថ្ងៃនេះទេ ហើយកអាចថាបើមិនមានខ្មែរក្រហម ឬរបបសាធារណរដ្ឋក៏គ្មានរដ្ឋកម្ពុជាដែរ។ ពេលខ្លះនាយករដ្ឋមន្រ្តីក៏អគុណអាពតដែរ បើគ្មានសម័យប៉ុលពតប្រហែលគាត់នៅធ្វើស្រែនៅឡើយទេ។
ថ្ងៃ ១៨ មិនា ឆ្នាំ ១៩៧០ . ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ . ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃ ដែលវៀតណាម
សប្បាយចិត្ត ដោយឃើញ កម្ពុជាយើង បែកបាក់ កាប់សម្លាប់គ្នា . ជ័យភ័ណ្ឌជាតិ ទ្រព្យសម្បត្តិជាតិ
ត្រូវ វៀតណាម ដឹកជញ្ជូនយកទៅ ប្រទេស វា ទាំងអស់ តាមផែនការ ខ្មោច វៀតណាម ហូ ជីមិញ !
Bong Baromey Preah Vihear & bong Bol, we understand that you are the members of CPP’s government and both of you are high stardard of living with comfortable lifes becuase of this systems corruption goverment, you have to support & protect this dictator leader no doubt about that, but i would like to remind you that nation is biger than individual , we well awaredthat that you are educated person so please help to protect our land and nation as of now
is going to erase world map by Vietnamese , both bong please double thinking and see what Mr.Hun Sen reaction when Vientnam build about 40Km road into our teritory at dakdam,Modolkiry…Especially if you have times please travell to our eastern & northern border then you will be cried … you know just you reache Kaarm Samnor,Banteay Chakrey, Bavet,
Trapeang plong.etc… your hand phone immediately alarm by saying Welcome for visiting Vietnam .