​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ស្នើ​ឲ្យ​រដ្ឋាភិបា​ល ដាក់​មន្ទីរពេទ្យ​នេះ​ជា​តំបន់​ព្យាបាល​ពិសេស​​

ដោយ៖​ ខាន់ លក្ខិណា​​
ថ្ងៃចន្ទ ទី12 មករា 2015
http://vodhotnews.com

​មន្ទីរពេទ្យ​ដែល​ជួយ​សង្គ្រោះ​កុមារ​ដ៏​ធំ​នៅ​កម្ពុជា ស្នើឲ្យ​រាជរដ្ឋាភិបាល​ទទួលស្គាល់​សេវា​ព្យាបាល​កុមារ​រាប់ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ ដោយ​ឥត​គិតថា​ជា តំបន់​មន្ទីរពេទ្យ​ព្យាបាល​ពិសេស ។​

​តាម​លិខិត​ចំហ​មួយ​ច្បាប់​របស់​ប្រធាន និងស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា វេជ្ជបណ្ឌិត លោក បេអា​ត  រី​ច​ឆ្នីរ ដែល VOD ទទួលបាន​នៅ​ថ្ងៃទី១២ ខែ​មករា ឆ្នាំ​២០១៥ នេះ​លើកឡើង​ថា ដោយសារ​តែ​សេវា​ព្យាបាល​ជំងឺ​នៅ​តែ​ល្អ​ជាងគេ​នោះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ប្រកាស​ដាក់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ភ្នំពេញ និងខេត្ត​សៀម​រាម ជា​តំបន់​មន្ទីរ​ព្យាបាល​ពិសេស​ ។​

​លិខិត​ដដែល​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៤​នេះ គ្មាន​មន្ទីរពេទ្យ​ដ៏ទៃទៀតក្នុង​ពិភពលោក​បាន​ពិនិត្យ​ព្យាបាល​កុមារ​បាន ៦៩ ៦៣២៩ករណី  ដែល​ក្នុងនោះ​កុមារ​មានជំងឹ​ធ្ងន់ធ្ងរៗ​ក្នុង​មន្ទីរពេទ្យ​ព្យាបាល​បាន ១២២ ០៨៦ នាក់ ។ 

​លិខិតបញ្ជាក់​ថា រាល់​ការព្យាបាល​ទាំងអស់​គឺ​មិន​គិតថ្លៃ​នោះទេ ដោយសារ​គ្រួសារ​អ្នកជំងឺ​ភាគច្រើន​មាន​ជីវភាព​ទាល់​ក្រ ហើយ​បើ​តម្រូវ​បង់ថ្លៃ​ព្យាបាល នោះ​នឹង​បំផ្លាញ​ជីវភាព​ក្រីក្រ​របស់​ពួកគាត់​ ៕ 

សូមសរសេរមកកញ្ញា ខាន់ លក្ខិណា​ តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles