​សហគមន៍​តាងូវ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​លំនៅដ្ឋាន​ពេល​អាជ្ញាធរ​ធ្វើ​ការកែលម្អ​ព្រែក​បារាំង​​

ដោយ៖​ ខាន់ លក្ខិណា​
ថ្ងៃអាទិត្យ ទី22 មិនា 2015
http://vodhotnews.com


មើលរូបភាពបន្ថែម

រូបភាពប្រជា​សហគមន៍​តាងូវ​ (រូបថត៖ ខាន់​ លក្ខិណា)

​ប្រជា​សហគមន៍​តាងូវ​នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ២៧គ្រួសារ រស់នៅ​តាម​បណ្តោយ​ព្រែកបា​រាំង បង្ហាញ​ការព្រួយបារម្ភ​ខ្លាច​បាត់បង់​លំនៅស្ថាន ខណៈ​អាជ្ញាធរ​ប្រកាស​រៀបចំ​បរិស្ថាន​ឲ្យមាន​អនាម័​យ និងស្តារ​ព្រែក​បារាំង​នោះ​ ។​

​ពលរដ្ឋ​ម្នាក់​រស់នៅ​សហគមន៍​តាងូវ​អ្នកស្រី អៀន ញ៉រ ប្រាប់ VOD នៅ​ព្រឹក​នេះ​នៅ​កន្លែង​កាយ​សំរាម​ថា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​ពួកគាត់​ដែល​មានផ្ទះ​នៅ​អប​តាម​សងខាង​ព្រែក​បារាំងពី​គម្រោង​ស្តារ និង រៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់​ជុំវិញ​ព្រែក​នេះ​ ។ អ្នកស្រី​បារម្ភ​ខ្លាចការស្តារ​ព្រែក​នេះ ឈាន​ដល់​ការបណ្តេញ​ពួកគាត់​ដែល​រស់នៅ​ក្បែរៗ​នោះ​។​

​អ្នកស្រីអៀន ញ៉រ  លើកឡើងថា  ពួកគាត់​មិន​ចង់​ផ្លាស់ប្ដូរ​លំនៅ​ទៅ​កន្លែង​ផ្សេង​ទេ ពីព្រោះធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ ជាពិសេស​ការសិក្សា​របស់​កូនៗ​គាត់​ផង​ដែរ ។ 

​កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លងទៅសាលាខណ្ឌ​ច្បារអំពៅ បាន​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​អប​តាម​សងខាង​ព្រែក​បារាំង ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ សង្កាត់​និរោធ ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រុមការងារ​ជំនាញ​ដើម្បី​ឲ្យ​គ្រឿងចក្រ​អាច​ចូល​ជីក​ស្ដារ​ព្រែក​បារាំង ។ ​ក្នុង​សេចក្ដីជូនដំណឹង​ឲ្យ​បន្តថា ការស្ដារ​នេះ​ដោយសារ​បច្ចុប្បន្ន​ព្រែក​បារាំង​កំពុង​កកស្ទះ​សំរាម រុក្ខជាតិ​ផ្សេងៗ ដែល​បណ្ដាល​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ​ ៕

សូមសរសេរ​មក​កញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles