ដោយ រដ្ឋា វិសាល
2015-03-22
RFA

ប្រជាពលរដ្ឋភូមិពាក់ ឃុំយ៉ាទុង ខេត្តរតនគិរី ទទួលប្រាក់សំណងផលប៉ះពាល់ដីទាក់ទិនគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនមេសស្កូ ហ្គោល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥។ RFA/Ratha Visal
ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៃប្រទេសឥណ្ឌា មេសស្កូ ហ្គោល ចំណាយប្រាក់ ៦.៣០០ពាន់ដុល្លារជាសំណងផលប៉ះពាល់ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តខេត្តរតនគិរី។
ការផ្ដល់ប្រាក់សំណងនេះ ធ្វើឡើងនៅរោងប្រជុំភូមិពាក់ នៅរសៀលថ្ងៃទី២២ ខែមីនា ដោយមានប្រជាពលរដ្ឋសហគមន៍ជិត ១០០នាក់ ជាពិសេសប្រជាពលរដ្ឋ ១៨គ្រួសារអ្នករងផលប៉ះពាល់ផ្ទាល់មន្ត្រីមូលដ្ឋានភូមិឃុំ តំណាងក្រុមហ៊ុន និងតំណាងអង្គការក្រៅរដ្ឋាភិបាលចូលរួមក្នុងពិធីប្រគល់ប្រាក់នោះ។
ប្រធានភូមិពាក់ លោក សេវ លីន ប្រកាសនៅចំពោះមុខសហគមន៍ថា ការទទួលយកប្រាក់សំណងនេះធ្វើឡើងដោយតម្លាភាព គឺប្រជាពលរដ្ឋ ១៨គ្រួសារ និងតំណាងសហគមន៍មានផលប៉ះពាល់ដីបានយល់ព្រមទទួលប្រាក់សំណងដោយស្ម័គ្រចិត្ត។ លោកថា សហគមន៍ ១៨គ្រួសារទទួលបានសំណងដី ២៦ហិកតារជាលក្ខណៈបុគ្គល និងសហគមន៍រួមទទួលបានសំណងដី ១២ហិកតារ៖ «ពិធីចែកលុយថ្ងៃហ្នឹង តាមបុគ្គលមានផលប៉ះពាល់ដោយឡែក ប៉ុន្តែតាមសហគមន៍ទាំងអស់ក៏ដោយឡែក។ តាមខ្ញុំមើលទៅ គឺល្អមែនទែន ស្រុះគ្នាតែម្ដង វាអត់មានបញ្ហា»។
ពិធីប្រគល់ប្រាក់សំណងផលប៉ះពាល់ប្រជាពលរដ្ឋនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងដំណោះស្រាយផលប៉ះទាក់ទិនគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេសស្កូ ហ្គោល មុននឹងក្រសួងរ៉ែនិងថាមពល ចេញអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសក្រោមដីជម្រៅ ៣០ម៉ែត្រ និងមានទំហំផ្ទៃដី ១២គីឡូម៉ែត្រក្រឡានៅស្រុកអូរយ៉ាដាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់ធនាគារពិភពលោករឿងបណ្ដេញពលរដ្ឋ
- ពលរដ្ឋនៅក្រចេះទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍន៍បើកផ្លូវចេញចូលឡើងវិញ
- ពលរដ្ឋមានជម្លោះដីធ្លីស្នើអ្នកស្រី មីស៊្ហែល អូបាម៉ា អន្តរាគមន៍ដោះលែងស្ត្រីសកម្មជនដីធ្លី១១នាក់
- សហគមន៍ជនជាតិដើមភាគតិចនៅរតនគិរីព្រមទទួលសំណងពីក្រុមហ៊ុនអាជីវកម្មរ៉ែមាស
- សម្ភាសលោកឧកញ៉ា លី យ៉ុងផាត់ អំពីប្រាក់សំណងដល់អ្នករងគ្រោះដោយសារចម្ការអំពៅ
- អ្នកបុរីកីឡាដែលមិនមានឈ្មោះទទួលផ្ទះពីរដ្ឋព្រមានតវ៉ាលុះជីវិតចុងក្រោយ
- ពលរដ្ឋនៅខេត្តត្បូងឃ្មុំចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាឈូសឆាយដីតម្កល់សព
- ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីព្រមានធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនរំលោភដីធ្លី
- កម្លាំងចម្រុះខេត្តព្រះសីហនុចុះរុះរើផ្ទះពលរដ្ឋជិត១៥០គ្រួសារក្នុងសហគមន៍អូដំរី