ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី13 មេសា 2015
http://vodhotnews.com

រូបភាពពីហ្វេសប៊ុកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
នំអន្សមយក្សកម្ពុជាទម្ងន់ជាង៤តោនជាប់ក្នុងកំណត់ត្រាពិភពលោក (វីដេអូ)
ដោយ៖ chanden | ថ្ងៃចន្ទ ទី13 មេសា 2015, 11:48 PM
http://vodhotnews.com
នំអន្សមយក្សកម្ពុជាទម្ងន់ជាង៤តោនជាប់ក្នុងកំណត់ត្រាពិភពលោក
នំអន្សមយក្សដែលមានគ្រឿងផ្សំជាវត្ថុធាតុដើមទម្ងន់ជាង៤តោន ត្រូវបានក្រុមការងារ Guinness World Records ប្រកាសឲ្យជាប់កំណត់ត្រាពិភពលោក បន្ទាប់ពីត្រួតពិនិត្យចប់សព្វគ្រប់។
អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត លោក សោម រតនា ប្រាប់VODនៅរសៀលថ្ងៃចន្ទនេះថានៅម៉ោងប្រមាណ៤ និង ៣០ នាទីរសៀលនេះ ក្រុមការងារGuinness World Records បានប្រកាសជាផ្លូវការចុះឈ្មោះនំអន្សមយក្សកម្ពុជាចូលក្នុងសៀវភៅកត់ត្រាពិភពលោក។ លោកបន្តថាមុននឹងនំអន្សមជាប់ជាកំណត់ត្រាពិភពលោក ខាងចៅក្រមបានពិនិត្យទៅលើបច្ចេកទេសនៃការធ្វើ គុណភាព រសជាតិ និងទម្ងន់ជាដើម(៤០៤០គីឡូក្រាម)។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ក្រៅពីទទួលបានប័ណ្ណសរសើរពីGuinness World Records លោកមិនទាន់ដឹងថាកម្ពុជានឹងទទួលបានប្រាក់រង្វាន់ ឬសម្ភារៈអ្វីផ្សេងទៀតនោះទេ។
សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.ក)ដែលជាក្រុមការងាររៀបចំ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានប្រកាសថានេះជានំអន្សមយក្សដែលមាន ទំហំធំជាងគេក្នុងពិភពលោក។ សហភាពបន្តថាការធ្វើនំអន្សមដែលមានទំហំធំជាងគេនេះ គឺដើម្បីផ្សព្វផ្សាយឲ្យសាធារណជនលើកពិភពលោកបានដឹងពីវប្បធម៌ និងវត្ថុធាតុដើមនៃការធ្វើនំអន្សមរបស់កម្ពុជា។
កាលពីឆ្នាំ២០១៣ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំធ្វើនំអន្សមយក្សដែលធ្វើពី អង្ករដំណើប សណ្ដែកបាយ និងសាច់ជ្រូក ទម្ងន់២តោន ត្រូវបានគេដាក់តាំងបង្ហាញនៅខាងមុខប្រាសាទអង្គរវត្ដក្នុងខេត្តសៀមរាប ដែលមានការចំណាយថវិកាអស់ជិត១ម៉ឺនដុល្លារអាមេរិក៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈsamean@vodhotnews.com
Good team work!
congratulation ‘ good team ‘we are proud all of you ‘cambodian people are so happy to see the this. at least we have one in the guinness book .all the best for cambodian people year 2015.GOD bless all cambodian people’