ដោយ៖ ណាត សុភាព និង កាន់ វិច្ឆិកា | ថ្ងៃអង្គារ ទី14 មេសា 2015
http://vodhotnews.com
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងតែប្រារព្ធឡើងនៅក្នុងខែចែត្រ ត្រូវនឹងប្រតិទិនសុរិយគតិ ចំនួនបីថ្ងៃ គឺចាប់ពីថៃ្ងទី១៣ដល់ ១៥ ឬពីថ្ងៃទី១៤ ដល់១៦ ខែមេសា ជារៀងរាល់ឆ្នាំ ។
មូលហេតុដែលចាស់បុរាណជ្រើសរើសយកថៃ្ងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីចំខែចែត្រ ពោលគឺរដូវប្រាំង ដោយសាររដូវនេះប្រជាកសិករខ្មែរទូទាំងប្រទេស ប្រកបការងារកសិកម្ម ភ្ជូររាស់ដកស្ទូង និងប្រមូលផលដាក់ជង្រុកគ្រប់ៗគ្នា ហើយក៏ជាពេលវេលានៃរដូវឈប់សម្រាក សម្រាប់ប្រជាជននាំគ្នាប្រារព្ធពិធីដ៏មហារីករាយនេះ ។
តើប្រវត្តិបុណ្យប្រពៃណីយនេះ កើតឡើងពីឆ្នាំណា? ហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរកំណត់យកបុណ្យចូលឆ្នាំខ្មែរធំជាងគេ សម្រាប់ប្រទេសកម្ពុជា? តើបងប្អូនប្រជាពលរដ្ឋខ្មែរ និងធ្វើសកម្មភាពអ្វីខ្លះនៅថ្ងៃបុណ្យប្រពៃណីជាតិចំនួន៣ថ្ងៃនេះ? សូមស្តាប់លោក ណាត សុភាព និងកញ្ញា កាន់ វិច្ឆិកា ប្រែសម្រួលដូចតទៅ ៖