ចៅហ្វាយ​ក្រុង​ប៉ោយប៉ែត​ថា មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​ដឹក​នាំ​បាតុកម្ម​ហិង្សា​កម្មករ​អូស​រទេះ

Content image - Phnom Penh Post

ការ​តវ៉ា​របស់​កម្មករ​អូស​រទេះ​នៅ​ប៉ោយប៉ែត​ដែល​ឈាន​ដល់​អំពើ​ហិង្សា​កាល​ពី​រសៀល​ថ្ងៃ​​ចន្ទ​នេះ។ រូបថតពី វីឌីអូ ហ្វេសប៊ុក


ភ្នំពេញប៉ុស្តិ៍

បន្ទាយមានជ័យៈ លោក ង៉ោ ម៉េងជ្រួន អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើ​របាយការណ៍​មួយ​ជូន​លោក អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ពាក់​ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​របស់​កម្មករ​អូស​រទេះ​នៅ​ចំណុច​មុខ​ការិយា​ល័យ​គយ រដ្ឋាករ ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ចន្ទ​នេះ ថា​​បាន​​សង្កេត​ឃើញ​​ មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ និង​មនុស្ស​ចំនួន​ទៀត​ជា​អ្នក​ដឹក​នាំ ធ្វើ​បាតុកម្ម​នោះ។

យោង​តាម​របាយ​ការណ៍ លោក ង៉ោ ម៉េងជ្រួន បាន​សរសេរ​ថា លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយ​ប៉ែត មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ លោក ឌិន ពុទ្ធី ប្រធាន​សមាគមន៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប៉ោយ​ប៉ែត និង​គូកន​មួយ​ចំនួន​ដែល​មិន​បាន​ស្គាល់​អត្តសញ្ញាណ ជា​អ្នក​ដឹកនាំ​ក្នុង​កិច្ច​ដំណើរ​ការ​បាតុកម្ម​នោះ។

សូមបញ្ជាក់ថា នៅ​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​កម្មករ​អូស​រទេះ បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ការិយា​ល័យ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ដោយ​ទាមទារ​មិន​ឲ្យ​មាន​ការ​បង់​ពន្ធ​សម្រាប់​ទំនិញ​ដែល​មាន​ចំនួន ៣០​កេស​ក្នុង​មួយ​ជើង និង​ស្នើ​សុំ​ឲ្យ​លោក ឈួន ហៃ ប្រធាន​ការិយា​ល័យ​គយ និង​រដ្ឋាករ​ចេញ​មក​ធ្វើ​ការ​ដោះស្រាយ។ ប៉ុន្តែ​បាតុកម្ម​នោះ បាន​ឈាន​ដល់​អំពើ​ហិង្សា និង​បាន​បណ្តាល​ឲ្យ​មនុស្ស ៤​នាក់​រង​របួស​ធ្ងន់​ស្រាល។

បើ​តាម​របាយ​ការណ៍​របស់​អភិបាល​ក្រុង​ប៉ោយប៉ែត កង​កម្លាំង​ប្រដាប់ក្រុង បាន​បាញ់​បង្អើល​ឡើង​លើ​ចំនួន ៤ គ្រាប់​ដោយ​អាវុធខ្លី ដើម្បី​ទប់​សភាពការណ៍​កំពុង​ធ្ងន់ធ្ងរ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ​ ប៉ុស្តិ៍

What Next?

Recent Articles