តុលាការ​បន្ត​សវនាកា​រសាក​សួរ​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​​

ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី26 ឧសភា 2015
http://vodhotnews.com


លោក មាជ សុវណ្ណារ៉ា (ស្ដាំ) និង​លោក អ៊ុក ពេជ្រសំណាង ពេល​ចេញ​ពី​សវនាការកាល​ពី​​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ (រូបភាព៖ ទេព សូនី)

​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ត​ការសាកសួរ​បន្ថែម​លើ​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន ព្រម​ទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។​

សវនាការ​សាកសួរនៅ​ថ្ងៃ​នេះ​​ជា​ការសាកសួរ​បន្ត បន្ទាប់​ពី​តុលាការ​ធ្វើការ​សាកសួរ​បាន​តែ​សកម្មជន​ចំនួន​៥​នាក់ ក្នុងចំណោម​១១​នាក់ ដែល​ខ្លួន​កោះហៅ​ចូល​បំភ្លឺ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​នោះ​រួមមាន​លោក អ៊ុក ពេជ្រ​សំណាង លោក អឿ ណា​រិទ្ធ លោក ឃិន ជំរឿន លោក កែ ឃីម និង​លោក សាន សី​ហៈ ។​

​មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក ជូ​ង ជូ​ងី ឲ្យ​VOD​ដឹងថា លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​ផ្សេងទៀត​បាន​ចូលខ្លួន​បំភ្លឺ​ថ្ងៃនេះ តាម​ការកោះហៅ​របស់​តុលាការ ។​

​យោងតាម​ដីកា​កោះហៅ​របស់​ព្រះ​អាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុជាតិ កន្លងមក សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​កោះហៅ​ទាំង​១១​នាក់​រួមមាន លោក មា​ជ សុវណ្ណារ៉ា លោក ស៊ុំ ពុទ្ធី លោក ទេព ណារិន លោក អ៊ុក ពេជ្រ​សំណាង និង​លោក កែ ឃីម ជាដើម ។​

​គួរបញ្ជាក់​ថា លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុងករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ព្រមទាំង​ព្រះសង្ឃ​៣​អង្គ ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ៕

សូម​សរសេរ​មកលោក ទូច សុខា តាមរ​យៈ sokha@vodhotnews.com

What Next?

Recent Articles