ដោយ៖ យ៉ា រសាត់ | ថ្ងៃអាទិត្យ ទី31 ឧសភា 2015
http://vodhotnews.com
ការរុញច្រានប្រតាយប្រតប់គ្នារវាងប្រជាពលរដ្ឋខ្មែរ និងសមត្ថកិច្ចវៀតណាមការពារព្រំដែន បានកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យនេះ ខណៈប្រជាពលរដ្ឋទាំងនោះនាំតំណាងរាស្ត្របក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរអ៊ីស្លាមផ្សេងទៀត ចូលទៅមើលតំបន់មានជម្លោះ ។
ប្រជាពលរដ្ឋខ្មែរ និងខ្មែរអ៊ីស្លាមប្រមាណ៥រយនាក់ នៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៣១ ខែឧសភានេះ បាននាំគ្នាចូលទៅមើលតំបន់មានជម្លោះនៅតាមព្រំដែន ក្នុងភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលវៀតណាមបានបាញ់ថ្នាំពុលសម្លាប់ដំណាំរបស់កសិករខ្មែរ កាលពីខែមេសាកន្លងទៅ ប៉ុន្តែពួកគេត្រូវបានសមត្ថកិច្ចវៀតណាមបួននាក់ ដែលមានកាន់កាំភ្លើងស្វ័យប្រវត្តិគ្រប់ដៃ រារាំងមិនឲ្យចូលទៅមើលតំបន់មានជម្លោះនោះ ។
មន្ត្រីទទួលបន្ទុកកិច្ចការខ្មែរអ៊ីស្លាមរបស់គណបក្សសង្គ្រោះជាតិ ដែលបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាពីព្រំដែននាថ្ងៃនេះ បានប្រាប់ឲ្យប្រជាពលរដ្ឋទាំងនោះស្ដាប់តាមការបង្គាប់បញ្ជា របស់អាជ្ញាធរព្រំដែននៃប្រទេសទាំងពីរ ដើម្បីចៀសវាងការប៉ះទង្គិចណាមួយកើតឡើងជាយថាហេតុ ។
ទោះជាមានការរុញច្រានគ្នាទៅវិញទៅមក រវាងប្រជាពលរដ្ឋខ្មែរ ជាមួយនឹងសមត្ថកិច្ចវៀតណាមទាំងនោះ យ៉ាងនេះក្ដី ប៉ុន្តែមិនមានការប៉ះទង្គិចណាមួយកើតឡើងទេ ។ ទោះយ៉ាងពលរដ្ឋខ្មែរ និងខ្មែរអ៊ីស្លាមទាំងនោះ នៅតែជម្នះចូលទៅមើលតំបន់មានជម្លោះនោះឲ្យខាងតែបាន ដោយមានការសម្របសម្រួលរវាងមន្ត្រីការពារព្រំដែននៃប្រទេសទាំងពីរ ៕
សូមសរសេរមកលោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
ខ្មែរឥស្លាមរំឭកពលរដ្ឋខ្មែរឲ្យចេះការពារទឹកដី កុំឲ្យបាត់ទៅវៀតណាមដូចប្រទេសចម្ប៉ា (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃចន្ទ ទី1 មិថុនា 2015, 06:29 PM
http://vodhotnews.com
ខ្មែរឥស្លាមរំឭកពលរដ្ឋខ្មែរឲ្យចេះការពារទឹកដី កុំឲ្យបាត់ទៅវៀតណាមដូចប្រទេសចម្ប៉ា
សូមអាជ្ញាធរ និងរដ្ឋាភិបាលមេត្តាចាត់វិធានការឪ្យបានរស់រាន់ និងប្រញ៉ាប៉ជាទីបំផុត កុំឪ្យរឿងតូចក្លាយជាធំ ជាការពិតណាស់ដែលរដ្ឋាភិបាលត្រូវគិតគូរពីរឿងព្រំដែនក្នុងតំបន់នោះជាបឋម នេះជាសន្ទុះនៃកសរទាមទាររបស់ប្រជាជនខ្មែរទូរទាំងប្រទេស ។
Go on our khmers ppls….standup
មិត្ត ល្អ វៀតណាម ដូចផ្លែ ល្វា !
មន្ត្រីរាជការកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ល្មមឈប់ ល្ងង់ទៀតទៅ !
សូមកោតសរសើរដោយគោរពដល់ពលរដ្ឋខ្មែរនិងចាមដែលជាប្រជាជនសាម័ញ្ញ
ប៉ុន្តែមានឧត្តមគតិខ្ពស់ជាងមន្រ្តីខ្មែរដែលមានសក្តិ មានផ្កាយ មានអាវុធពេញដៃ
ប៉ុន្តែបែរជាមានចិត្តគំនិតតូចមិនបានទាំងប៉ុនអាចម៍សុចផង សុខចិត្តឱនក្បាលឱ្យ
យួនយកទឹកដីដូនតារបស់ខ្លួន ព្រោះចង់បានបុណ្សសក្តិពីពួកក្បតិជាតិ ហ៊ុន សែន ។
ដេញកន្ដួយម៉ែអាហុង២ក្បាល ឱ្យវាទៅនៅស្រុកយួនទៅ កុំឱ្យវានៅស្រុកខ្មែរទៀត !