ដោយ ប្រាជ្ញ ចេវ
2015-06-02
RFA

តំណាងពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តក្រចេះ ផ្ដល់បទសម្ភាសន៍នៅខាងមុខរដ្ឋសភាបន្ទាប់ពីដាក់ញត្តិជូនស្ថាប័ននេះ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥។ RFA/Brach Chev
ក្រុមពលរដ្ឋមកពីខេត្តក្រចេះ និងខេត្តកោះកុង ប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភាដើម្បីស្វែងរកកិច្ចអន្តរាគមន៍រឿងបញ្ហាដីធ្លីពីអ្នកតំណាងរាស្ត្រនៅថ្ងៃទី២ ខែមិថុនា។
ក្នុងការជួបជុំនោះ ក្រុមប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងពីរខេត្តនេះ បាននាំគ្នាដាក់ញត្តិនៅរដ្ឋស្ថាប័នសភា ព្រោះពួកគាត់អស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរខេត្តកន្លងមក។
តំណាងពលរដ្ឋមកពីខេត្តក្រចេះ លោក សៀន អូន ថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងក្រោយដាក់ញត្តិថា ពលរដ្ឋនៅក្នុងឃុំលោកចំនួន ៣៣៥គ្រួសារ ត្រូវក្រុមពលរដ្ឋមួយក្រុមទៀត នាំគ្នាចូលទន្ទ្រានយកដី ហើយពួកគេមានមន្ត្រីមានអំណាចនៅក្រោយខ្នង។ លោកថា កន្លងមកអាជ្ញាធរស្រុកចុះដោះស្រាយ ប៉ុន្តែក្រុមពួកលោកនៅតែរងការរំលោភបំពានដដែល៖ «ពួកខ្ញុំរកអន្តរាគមន៍ពីស្ថាប័នរដ្ឋសភានេះជាលើកទី១ យើងអត់ប្រើអំពើហិង្សាទេ សុខចិត្តរត់រកច្បាប់»។
ទន្ទឹមគ្នានេះដែរ តំណាងពលរដ្ឋមកពីខេត្តកោះកុង ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ ហ្គ្រីន រីច្ឆ គ្រូប (Green Rich Group) ក្នុងដីទំហំជាង ៥០០ហិកតារ ចង់ឲ្យក្រុមតំណាងរាស្ត្រទាំងពីរគណបក្សបានដឹងរឿងរ៉ាវរបស់ពលរដ្ឋតាមរយៈញត្តិរបស់ពួកគាត់។
ក្រោយពីគណៈកម្មការទី១នៃរដ្ឋសភាទទួលយកញត្តិ និងសន្យាថា នឹងជួយដោះស្រាយតាមនីតិវិធីនៅពេលក្រោយនោះ ក្រុមពលរដ្ឋបានបំបែកគ្នាទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋភូមិព្រៃជីសាក់សង្កាត់ចោមចៅទាមទារសំណងប៉ះពាល់ពីការពង្រីកផ្លូវវ៉េងស្រេង
- មន្ត្រីតុលាការខេត្តសៀមរាបប្ដឹងប្រធានផ្នែកស៊ើបអង្កេតនៃអាដហុកពីបទបរិហារកេរ្តិ៍
- ពលរដ្ឋនិងមន្ត្រីបក្សប្រឆាំងខេត្តកំពង់ឆ្នាំងរិះគន់អាជ្ញាធររឿងលក់ដីព្រៃសហគមន៍
- ពលរដ្ឋខេត្តត្បូងឃ្មុំគ្រោងដាក់ពាក្យបណ្ដឹងជុំវិញបញ្ហាជម្លោះដីធ្លីទៅរដ្ឋសភា
- អាជ្ញាធរឃុំជាំខេត្តត្បូងឃ្មុំស្នើអាជ្ញាធរស្រុកចាត់វិធានការចំពោះវៀតណាមឃាត់ខ្លួនពលរដ្ឋខ្មែរ
- សហគមន៍មានទំនាស់ដីធ្លីនៅព្រះវិហារចោទអាជ្ញាធរថារារាំងមិនឲ្យធ្វើវេទិកាសាធារណៈ
- ពលរដ្ឋនៅខេត្តកំពង់ធំស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីឱ្យមានតម្លាភាព
- អាជ្ញាធរក្រុងសិរីសោភ័ណសម្រេចដោះស្រាយបញ្ហាដីធ្លីជាង៤០គ្រួសារ
- អាដហុកច្រានចោលការចោទប្រកាន់របស់រដ្ឋមន្ត្រីក្រសួងរ៉ែថាខ្លួននៅពីក្រោយជម្លោះដីឡពាង