ដោយ ប្រាជ្ញ ចេវ
2015-06-01
RFA

មណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស។ រូបថតថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ (RFA/Uon Chhin)
នៅថ្ងៃទី១ ខែមិថុនា រដ្ឋាភិបាលកម្ពុជា និងអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញសេចក្តីថ្លែងការណ៍ពីរដាច់ដោយឡែកពីគ្នា ក្នុងគោលបំណងលើកកម្ពស់ និងការគោរពសិទ្ធិកុមារ ព្រមទាំងបង្ហាញពីបញ្ហាប្រឈមនានាដែលកុមារកម្ពុជា កំពុងជួបប្រទះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមានកម្រាស់ ៣ទំព័រ ក្រៅពីលើកឡើងថាខ្លួនបានលើកកម្ពស់ក្នុងកិច្ចការសិទ្ធិកុមារ សេចក្តីថ្លែងការណ៍នោះបង្ហាញថា កុមារកម្ពុជា មួយចំនួន កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ការជួញដូរពលកម្មកុមារ អនីតិជនទំនាស់នឹងច្បាប់ និងការបោះបង់ចោលការសិក្សា ជាដើម។
មិនខុសគ្នាប៉ុន្មានពីសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល សេចក្តីថ្លែងការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បង្ហាញក្តីបារម្ភចំពោះកុមារនៅក្នុងពន្ធនាគារមួយចំនួន ដែលកំពុងប្រឈមផ្លូវច្បាប់ និងអំពើហិង្សា។ ក្រៅពីបញ្ជ្រាបពីសិទ្ធិចម្បងៗទាំង៤ របស់កុមារតាមបទចម្រៀងក្រោមចំណងជើងថា “បក្សី ១ មិថុនា”។
អង្គការលីកាដូ ទទូចដល់រដ្ឋាភិបាលបង្កើតប្រព័ន្ធយុត្តិធម៌សម្រាប់អនីតិជន ដោយបញ្ចប់នូវសេចក្តីព្រាងច្បាប់ស្ដីពីកុមារទំនាស់នឹងច្បាប់។ ជាងនេះទៅទៀត អង្គការសិទ្ធិមនុស្សមួយនេះ សំណូមពរដល់ចៅក្រម ពិចារណាពីផលអវិជ្ជមានរយៈពេលវែងរបស់អនីតិជនម្នាក់ដែលជាប់នៅក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាគាំទ្រការបង្កើតច្បាប់ស្ដីពីសហជីព
- មន្ត្រីតុលាការខេត្តសៀមរាបប្ដឹងប្រធានផ្នែកស៊ើបអង្កេតនៃអាដហុកពីបទបរិហារកេរ្តិ៍
- រដ្ឋាភិបាលជំរុញសង្គមស៊ីវិលឲ្យលើកយកចំណុចខ្វះខាតក្នុងច្បាប់គ្រប់គ្រងអង្គការដាក់ជូនសភា
- សង្គមស៊ីវិលស្នើឯកអគ្គរាជទូតប្រទេសមួយចំនួនយកចិត្តទុកដាក់បញ្ហារំលោភសិទ្ធិពលករ
- ស្នងការខេត្តព្រះសីហនុចុះធ្វើរដ្ឋបាលជនបរទេសក្នុងមូលដ្ឋាន
- ការរំលោភសិទ្ធិមនុស្សនិងការកាប់ព្រៃឈើជំរុញឲ្យពលរដ្ឋធ្វើជាពលរដ្ឋអ្នកសារព័ត៌មាន
- គណៈកម្មការរដ្ឋសភានឹងយកបញ្ហាមន្ត្រីពីររូបមិនចូលបំភ្លឺទៅពិភាក្សាក្នុងពេលឆាប់ៗ
- សាលាក្រុងមិនអនុញ្ញាតឲ្យប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោមនៅទីលានប្រជាធិបតេយ្យ
- សហគមន៍មានទំនាស់ដីធ្លីនៅព្រះវិហារចោទអាជ្ញាធរថារារាំងមិនឲ្យធ្វើវេទិកាសាធារណៈ