នគរបាលនិងក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា មន្ត្រីព្រឹទ្ធសភាម្នាក់ត្រូវបានឃាត់ខ្លួនរយៈពេលខ្លីកាលពីថ្ងៃសៅរ៍បន្ទាប់ពីបើករថយន្តមកឈប់នៅខាងក្រៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញ ហើយបានចាប់ផ្តើមចុចស៊ីផ្លេទាមទារឲ្យមានការពិភាក្សាអំពីវិធីទប់ស្កាត់ “សង្គ្រាមលោកលើកទី៣”។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា លោក អៀង បូរិទ្ធ អាយុ៣២ឆ្នាំ ជាមន្ត្រីគណបក្សប្រជាជនកម្ពុជាដែលបម្រើការជាអគ្គលេខាធិការរងនៃគណៈកម្មការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការបរទេស ត្រូវបានចាប់ខ្លួនដោយនគរបាលដែលប្រចាំការនៅក្រៅភូមិគ្រឹះរបស់លោក ហ៊ុន សែន បន្ទាប់ពីគាត់មិនព្រមចាកចេញ។
លោក ចំរើន បានមានប្រសាសន៍ថា “បុរសរូបនេះបានបើករថយន្តមកឈប់នៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានចុចស៊ីផ្លេពីរបីដង ទាមទារឲ្យសម្តេច ហ៊ុន សែន ចេញមក ពីព្រោះគាត់ចង់ពិភាក្សាអំពីស្ថានភាពប្រទេសជាតិ”។
លោកបានបន្ថែមថា “យើងបានសាកសួរបុរសរូបនោះ ប៉ុន្តែខ្ញុំមិនយល់អ្វីដែលគាត់ចង់បានឡើយ ពីព្រោះគាត់និយាយគ្មានហេតុផលឡើយ។ គាត់បានប្រាប់ខ្ញុំថា គាត់ចង់ពិភាក្សាជាមួយសម្តេច ហ៊ុន សែន ដើម្បីរកវិធីទប់ស្កាត់ ពីព្រោះសង្គ្រាមលោកលើកទី៣ នឹងកើតឡើងនៅពេលឆាប់ៗនេះ”។
លោក ចំរើន បានមានប្រសាសន៍ថា “ខ្ញុំគិតថា បុរសរូបនេះទំនងជាសរសៃប្រសាទ ពីព្រោះគាត់និយាយគ្មានហេតុផលឡើយ”។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីបានមានប្រសាសន៍ថា លោក បូរិទ្ធ ត្រូវបានដោះលែងពីកន្លែងឃុំឃាំង បន្ទាប់ពីការសាកសួររួច ពីព្រោះ នគរបាលយល់ថា សំណើមិនប្រក្រតីរបស់គាត់ដែលសុំការពិភាក្សានោះ មិនគំរាមកំហែងដល់សម្តេច ហ៊ុន សែន ឡើយ។
លោក សុវណ្ណ បានមានប្រសាសន៍ថា “យើងបានអនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ពីព្រោះយើងបានពិនិត្យជាមួយក្រុមគ្រួសារារបស់គាត់ ហើយពួកគេបានផ្តល់ឯកសារពេទ្យដើម្បីបង្ហាញថា គាត់បានព្យាបាលជំងឺសរសៃប្រសាទយូរមកហើយ។ ខ្ញុំបានប្រគល់គាត់និងរថយន្តទៅក្រុមគ្រួសាររបស់គាត់វិញ ហើយបានប្រាប់ពួកគេឲ្យមើលថែគាត់ឲ្យបានត្រឹមត្រូវ”។
លោកបានបន្ថែមថា បន្ទាប់មក ក្រុមគ្រួសាររបស់លោក បូរិទ្ធ បានយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
លោក អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍ថា យូរៗម្តង លោក បូរិទ្ធមានអារម្មណ៍មួម៉ៅដោយសារបញ្ហាផ្លូវចិត្តដែលទើបតែបានចាប់ផ្តើមអំឡុងការព្យាបាលជំងឺក្រពះ។ លោកបានមានប្រសាសន៍ថា “លោក បូរិទ្ធ បានលេបថ្នាំច្រើនណាស់ អំឡុងការព្យាបាលរយៈពេលពីរឆ្នាំ ហើយឥឡូវនេះគាត់បែរជាមានជំងឺសរសៃប្រសាទទៅវិញ”។
លោកបានបន្ថែមថា គេមិនទាន់ច្បាស់ថា តើលោក បូរិទ្ធ នឹងត្រឡប់ទៅធ្វើការនៅព្រឹទ្ធសភាឬយ៉ាងណានោះឡើយ។ វាអាស្រ័យលើសុខភាពរបស់គាត់ ថា តើគាត់អាចទៅធ្វើការកើតឬមិនកើតនោះ៕សារុន
១. តាមពិតទៅ ការទាមទាររបស់ពលរដ្ឋម្នាក់ ដើម្បីពិភាក្សាអំពីបញ្ហាប្រទេសជាតិ វាមិនមែនជាកំហុសនោះទេ!! នាយករដ្ឋមន្រ្តីមិនមែនជាអធិរាជនោះទេ? ប្រទេសកម្ពុជាមិនមែនជារបស់អ្នកណាម្នាកនោះទេ!!!
២. តើលោកបូរិទ្ធក្លាយទៅជាមនុស្សសរសៃរប្រសាទ ដោយគ្រាន់តែចង់ជួបនាយករដ្ឋមន្រ្តី ពីភាក្សារឿងប្រទេសជាត? ខ្ញុំបានដឹងការចោទប្រកាន់នេះ តែនៅក្នុងរបបផ្តាច់ការប៉ុណ្ណា? តើពួកអ្នកចោទបូរិទ្ធសរសៃប្រសាទ អាចជាក្រុមសរសៃប្រសាទ????
៣. បើបូរិទ្ធមានជម្ងឺសរសៃប្រសាទមែន ពួកអ្នកទាំងអស់គ្នាគួរធម៌មេត្តាដល់គាត់ ដោយការសង្គ្រោះ មិនមែនថតដាក់Facebook យ៉ាងដូច្នេះទេ!! ខ្ញុំយល់ថា៖ អ្នកសរសៃប្រសាទពិតប្រាកដ គឺអ្នកទាំងឡាយណាដែលផ្សព្វអំពីជំងឺសរសៃប្រសាទរបស់លោកបូរិទ្ធនោះឯង! ពួកអ្នកគ្មានការអប់រំប្រៀនប្រដៅឡើយ!!!
ផឹកស្រាយួនទេដឹងបានជាទៅជាឆ្កួតអញ្វឹង