គណបក្ស​សង្រ្គោះជាតិអំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​ទម្លាក់ចោល​​សេចក្តីព្រាង​ច្បាប់​អង្គការ​​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី22 មិថុនា 2015, 06:40 PM​
http://vodhotnews.com


ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី ជួប​ជាមួយ​តំណាងសង្គមស៊ីវិលមួយ​ចំនួន​ នៅ​រសៀលថ្ងៃចន្ទនេះ (រូបថតពីហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​)


អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិអំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​​ទម្លាក់ចោល​​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការមែន​រដ្ឋាភិបាល​ ដោយ​ចាត់​ទុក​ថា​សេចក្តីព្រាងនេះ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​របស់​សង្គមស៊ីវិល​។​

​​ប្រ​ធាន​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅ​រសៀល​ថ្ងៃ​ចន្ទនេះ បាន​ជួប​ជាមួយ​​តំណាង​អង្គការ​សង្គម​ស៊ីវិលជាង១០​ នៅ​វិមាន​រដ្ឋសភា។​​

អ្នក​នាំ​ពាក្យ​កណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VODថា​​​គណបក្ស​សង្គ្រោះ​ជាតិចាត់​ទុក​ថា​ច្បាប់​​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​នេះ ​នៅ​មិនទាន់ចាំ​បាច់​នៅ​ឡើយសម្រាប់​កម្ពុជា។ លោក​ប​ន្ត​ថាគណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​រដ្ឋា​ភិ​បាលទម្លាក់​​ច្បាប់​នេះ​មួយ​រយៈ​សិន ដោយ​ចាំ​លើក​យក​មក​ពិភា​​ក្សា​នៅ​ក្រោយ​ឆ្នាំ​២០១៨។

លោក​ យឹម សុវណ្ណ បន្ត​ថា​គណបក្ស​សង្គ្រោះ​ជាតិមិន​គាំ​ទ្រសេចក្តី​ព្រាង​ច្បាប់​នេះ​នោះ​ទេ ​បើ​សិន​ជា​ខ្លឹម​សា​រ​មួ​យ​ចំនួន​នៃច្បាប់​នេះ​មិនមាន​ការ​កែ​ប្រែឲ្យ​សមស្រប​ទៅ​តាម​ឆន្ទៈ​របស់​សង្គម​ស៊ីវិល។ លោក​ឲ្យ​ដឹង​ទៀត​ថាបើ​សិនជា​ចាំ​បាច់​ត្រូវ​តែ​មាន​ច្បាប់​នេះ​មាន តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​នឹងជំរុញ​​ឲ្យ​មាន​ការ​បើក​ឲ្យ​ទូលាយ ​ដើម្បី​ពិភាក្សា​ជា​មួយ​សង្គមស៊ីវិល។​ លោក​បន្ថែម​ថា​«ក៏​ចង់​ឲ្យ​មាន​ការ​កែ​ប្រែ​ឲ្យ​ស្របទៅតាម​ឆ្ទៈ​របស់​ប្រ​ជា​ពល​រដ្ឋ​ ខាង​យើង​ត្រូវ​ដាក់​សេចក្តី​ព្រាង​ច្បាប់​ហ្នឹងឲ្យ​​​ពិភាក្សា​ឲ្យ​បាន​ទូលំទូលាយក្នុង​ចំណោម​សង្គម​ស៊ីវិល​ដែល​កំពុងធ្វើ​សកម្មភាព​នៅ​កម្ពុជា​ ហើយ​មិន​មែន​ដាក់​ឲ្យ​ពិភាក្សា​ទេ គឺ​ត្រូវ​យក​មតិ​យោ​បល់​​របស់​គេ​មក​ដាក់​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង ដើម្បី​ស្រប​តាម​ឆន្ទៈ​របស់​ពួក​គេ ព្រោះ​យើង​ចង់​ជួយ​សង្គម​ស៊ីវិល ប្រ​សើ​រជាជាងធ្វើ​ច្បាប់​ ដើម្បី​រឹត​​បន្តឹ​ង​សិទិ្ធ​សេរីភាពរបស់សង្គម​ស៊ីវិល»។ 

លោក​ យឹម សុវណ្ណ ថាគណបក្ស​សង្គ្រោះ​ជាតិ​យល់​ឃើញ​ថាច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ខាត​បង់​ច្រើន ដោយ​លោក​ថាសមាគម​តូចៗ​នៅ​តាម​មូល​ដ្ឋាន​ជា​ច្រើន​ដែល​ធ្វើ​ប្រ​តិបត្តិ​ការ ដោយ​មិន​ទាន់​ចុះ​បញ្ជី​នោះ​នឹង​មិន​អាច​ធ្វើ​ប្រ​តិបត្តិ​ការ​របស់​ខ្លួន​ទៀត​បាន។ លោក​ថាកម្ពុជាទទួល​ជំនួយ​ប្រ​មាណ​ជា​៧០០ទៅ​៨០០​លាន​ដុល្លា​រ​ក្នុង​មួយ​ឆ្នាំៗ​តាម​រយៈ​អង្គការ សមាគម ទាំង​នេះ ដើម្បី​ជួយ​បម្រើ​ដល់​សេវា​សាធារណៈ​នៅ​​កម្ពុជា។

នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា លោក សឿង សារឿន ដែល​បានចូល​រួម​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី​ ឲ្យ​ដឹងថាតំណាង​អង្គការ​ទាំង​ជាង​១០​នោះបាន​លើក​ពី​កង្វល់​របស់​ពួកគេ​ទាក់​ទង​នឹង​ខ្លឹម​សារ​របស់​សេចក្តី​ព្រាង​ច្បាប់​នេះ។ លោកថាតំណាង​អង្គការទាំង​នេះក៏​បាន​លើក​ពី​​ក្តី​បារម្ភ​របស់​​ពួកគេទៅ​លើ​​ខ្លឹម​សារ​ក្នុង​ច្បាប់​នេះ ដោយ​យល់ថា​បាន​ផ្តល់​សិទ្ធិ​អំណាច​ច្រើន​ពេក​ទៅដល់​រដ្ឋាភិបាល​​ក្នុង​ការ​លុប​ឈ្មោះ​អង្គការ​សមាគមចេញ​ពី​បញ្ជី។

លោក​សឿង​ សារឿន ឲ្យ​ដឹង​ថា បើ​សិនជា​ច្បាប់​នេះ​ចាំ​បាច់ត្រូវ​តែ​មានសម្រាប់​កម្ពុជា លោក​ថាគួរតែ​បើក​ឲ្យ​បា​ន​ទូលាយ​ក្នុង​ការ​ពិភាក្សា។ លោក​បន្ថែមថា«បើ​សិនជា​ចង់​ឲ្យមាន​ច្បាប់​នេះពិត​ប្រា​កដ​មែន ត្រូវ​មាន​ការ​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​​ឲ្យ​បានទូលំទូលាយ​ពី​សាធារណជនជន​បាន​ចូល​រួមជា​មតិ​យោ​បល់​របស់​គាត់ និង​ដើម្បី​ធានា​ធាថា​ច្បាប់​នេះ នឹង​លើក​កម្ពស់​​សិទ្ធិ​សេរី​ភាព​របស់អង្គារ​សង្គម​ស៊ី​វិល​ជាជាង​ការរឹត​ត្បិត​សិទ្ធិសេរី​ភាព​របស់ពួកគេ​ក្នុង​ការ​ជួយ​សង្គម​»

មន្ត្រី​សម្របសម្រួល​ផ្នែក​តស៊ូមតិ​របស់​អង្គការ​សមាគមផ្ទះ​សាមគ្គី លោក អ៊ុំ វិសាល ប្រាប់​VODថាសង្គមស៊ីវិល​​មួយ​ចំនួន​នឹង​ជួប​ជុំគ្នា​​នៅ​មុខ​រដ្ឋសភា ព្រឹកថ្ងៃ​អង្គារស្អែកនេះ ដើម្បី​តវ៉ាសុំ​កុំ​​​ឲ្យ​រដ្ឋ​សភា​អនុម័ត​សេ​ច​ក្តី​ព្រា​ង​ច្បាប់នេះ។​

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា និង​ជា​ប្រ​ធាន​គណៈកម្មការ​ទី​៥​នៃ​រដ្ឋ​សភា លោក ឈាង វុន​ ធ្លាប់​ប្រាប់​VODថា​បើ​សិន​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​រដ្ឋ​សភាប្រ​គល់​សេចក្តី​ព្រាង​ច្បាប់​នេះមក​កាន់​គណៈកម្មការ​ទី៥​របស់​លោក នោះ​លោក​នឹង​បើក​ឲ្យ​មាន​កិច្ច​ពិភាក្សា​​ឲ្យ​បាន​ទូលំទូលាយ​ភ្លាម បន្ទាប់​ពី​ពិភាក្សា​ផ្ទៃ​ក្នុង​គណៈកម្មការ​រួច​រាល់​។

កន្លងទៅ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តីរដ្ឋាភិបាល​ ធ្លាប់​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​រដ្ឋាភិបាល​នឹង​បង្កើត​ច្បាប់​អង្គការនេះឲ្យ​បាន។ លោក​ ហ៊ុន សែន ធ្លាប់បាន​​បញ្ជាក់​ថា«ហើយការពិគ្រោះ ​យោបល់មិនមែន​​រឿងថ្មីថ្មោងទេ ពិគ្រោះយោបល់ហ្នឹង​វា​​ច្រើន​ពេក​​ហើយ។ ឥឡូវ​ធាតុចូលថ្មីៗបន្ថែម​ទៀត ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​​។ ប្រទេស​ដទៃមានច្បាប់ ប្រទេស​ខ្មែរ​ហេតុ​អ្វី​គេជំទាស់​នឹង​ច្បាប់​។ ប៉ុន្តែ​ឥឡូវ សំឡេងហាក់​ដូច​ជា​​មិន​ជំទាស់​នឹង​មិន​ឲ្យ​ចេញច្បាប់​ទេ ប៉ុន្តែ​សុំពិគ្រោះ​យោបល់។  ហើយ​យោបល់​នេះយើង​​បាន​យក​ចិត្ត​ទុក​ដាក់​ពេញទំហឹង អ្វី​ដែល​យើង​អា​ចទទួល​បាន ​អ្វី​ដែល​យើង​មិន​អាច​ទទួល​បាន»។​ លោក​អះអាង​ថាច្បាប់​នេះនឹងការ​ពារ និងបើក​ទូលាយ​ឲ្យ​អង្គការ​ សមាគម ទាំង​នេះធ្វើ​សកម្មភាព​ដោយ​ទូលាយទៅ​តាម​ផ្លូវ​ច្បាប់ និង​មាន​ច្បាប់​គ្រប់​គ្រង។​

សេចក្តីព្រាង​ច្បាប់​ចុងក្រោយ​ ដែលរដ្ឋាភិបាល​បាន​ដាក់​ទៅ​រដ្ឋសភា ​មាន៩ជំពូក និង​មាន​​៣៩មាត្រា​។  មាត្រា​​២៤នៃ​សេចក្តីព្រាង​ច្បាប់នេះ​​បាន​ចែង​ថា« ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋាភិបាល​​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ ព្រះរាជាណាចក្រកម្ពុជា»។​ មាត្រា​១០នៃ​សេចក្តីព្រាង​​ច្បាប់នេះចែង​ថា​ សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ​ត្រូវ​ជូន​ដំណឹង​​ជា​លាយល​ក្ខណ៍អក្សរ​​អំពី​​ព័ត៌មាន​​រាល់​គណនី​ដែល​ត្រូវ ​បើក​សម្រាប់​កិច្ច​ប្រតិ​បត្តិ​ការ​របស់ខ្លួន​នៅ​ធនាគារ​ក្នុង​ ព្រះរាជាណាចក្រកម្ពុជា​។​ មាត្រា​២៥ចែង​ថា​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយការណ៍​​​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ មាត្រា​២៥ បន្ត​​ថា​ក្នុង​ករណី​ចំបាច់ ក្រសួងមហាផ្ទៃ អាច​ស្នើ​សុំ​របាយការណ៍ស្តី​ពី​សកម្មភាព និងនយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម។

ករណីដែល​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល មិន​អនុវត្ត​តាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ​ក្រសួងមហាផ្ទៃ​​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្ស​រ​ដោយទុក​រយៈ​ពេល​យ៉ាង​ យូរ​៣០ថ្ងៃ​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។ ករណី​មិន​អនុវត្ត​តាម​ ក្រសួង​នឹង​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍អក្ស​រ​ផ្អាក​សកម្មភាព​បណ្តោះ​អាសន្ន​ រយៈ​ពេល​យ៉ាង​យូ​រ​៩០ថ្ងៃ​។ ក្នុង​ករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្ស​រ​លុប​ឈ្មោះ​ចេញពី​បញ្ជី៕​

សូម​សរសេរ​មក​កនា់​លោក ទូច សុខា តាម​រយៈ sokha@vodhotnews.com

What Next?

Recent Articles

3 Responses to "គណបក្ស​សង្រ្គោះជាតិអំពាវនាវ​ឲ្យ​​រដ្ឋាភិបាល​ទម្លាក់ចោល​​សេចក្តីព្រាង​ច្បាប់​អង្គការ​​"

  1. សែន សម្បូរ says:

    មេបក្សប្រឆាំងឡប់ធាតុ សម រង្សី ឆាប់ភ្លេចម្លេះក្នុងឆ្នាំ ១៩៩៩( គណបក្ស សម រង្សី )ដែលមានលោក គង់ គាំ លោក ថាច់ សេដ្ឋា នៅកាលណោះជាតំណាងរាស្ត្របក្ស សមរង្សី ក៏មានការគាំទ្រយា៉ងខ្លាំងឲរដ្ឋាភិបាលបង្កើតច្បាប់ស្តីអំពី សមាគមនិងអង្គការក្រៅរដ្ឋាភិបាលនេះដែរ?គណបក្ស សម រង្សី ពេលនោះហើយដែលជា នាក់ចង់បង្កើតច្បាប់នេះមុនគេ? ដល់ឥទឡូវលោកប្រធានបក្សប្រឆាំង សម រង្សី ព្រោះតែចង់ចំណេញនយោបាយខ្លាំងពេក ខ្លួនលោកដិងច្បាស់ណាស់ថាប្រជាពលរដ្ខ្មខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលគាំទ្របក្សប្រឆាំងគឹអស់ជំនឿលើការដិកនាំបក្សរបស់ លោក សម រង្សី និង កិម សុខា ទៀហើយព្រោះពីរនាក់នេះជាមេកំហូចពូកែខាងកុហក់បោកប្រាស! ហើយ សហរដ្ឋអាមេរិកដែលជានាក់ជំនួយធំក៏បែរទៅជួយរដ្ឋាភិបាល យួន ទៀតតើបក្សប្រឆាំងសង្ឃិមលើអី ! ពីព្រោះពាក្យ យួន នេះហើយដែលជាដើមទន់ទ្រិស្តីគោលជំហរនយោបាយរបស់បក្សប្រឆាំង ! ប្រធានបក្សប្រឆាំងឡប់ធាតុ សម រង្សី និងក្លាយទៅជាយា៉ងណាបើបាត់បង់អស់នាក់គាំទ្របក្សរបស់ខ្លួនជាច្រើន ?ម្លោះហើយលោកប្រធានបក្សប្រឆាំង សម រង្សី ធ្វើ ឬកថាបក្សប្រឆាំងរបស់ខ្លួនមិនគាំទ្រច្បាប់ស្តីអំពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលទេ ? លោកប្រធានឡប់ធាតុ សម រង្សី តើឆ្នាំ១៩៩៩ គណបក្ស សម រង្សី ដែលចង់ឲបង្កើតច្បាប់ស្តីអំពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមុនគេនាពេលនោះពិតឬគ្រាន់តែកុហក់បោកប្រាស់ទេ ?

  2. . says:

    សែន សម្បូរ! សម រង្សី របស់លោក គឺជាសត្វតិរច្ឆានម៉្យាង ដែលហ៊ានធ្វើគ្រប់រឿងអាក្រក់ទាំងអស់ បើទោះជាសត្រូវស្លាប់រស់​របស់គាត់ ជនកំណាច ហ៊ុន សែន មិនហ៊ានប្រព្រឹត្តក្តី។

  3. Bol says:

    CNRP និងពួកក្រុមអង្គការចារកម្មទាំងប្រមាណ ៤០ អង្គការ រួមទាំង រ៉ុង ឈុន ផង សុទ្ធតែជាគូកន ជំពាកសន្យាគ្នា។ ពេល CNRP ចូលសភា បានធ្វើឲ្យអង្គការចារកម្មទាំងនោះ ខកចិត្តខ្លាំងណាស់។ ពេលនេះ CNRP ត្រូវសងបំណុលអង្គការចារកម្មទាំងអស់នោះវិញ តាមរយៈពហិកា។ តែមិនថ្វី ទេ ឲ្យពួកនេះ យកគាប់អង្គការចារកម្មចុះ ព្រោះ សម្លេង ៥០ ភាគរយ បូក ១ គឺគ្រប់គ្រាន់ហើយ។

    ក៏ប៉ុន្តែ CNRP ត្រូវដឹងថា អង្គការចារកម្មទាំងនេះ វាគង់តែច្របាច់ក លោកឯងទេ!