ដោយ អ៊ុង សេរីវុទ្ធ
2015-06-22
RFA

តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ចេញពីកិច្ចប្រជុំវិសាមញ្ញបោះឆ្នោតជ្រើសតាំងសមាសភាពគណៈកម្មការជំនាញរដ្ឋសភា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។ RFA/Vann Vichar
មេបក្សប្រឆាំង លោក សម រង្ស៊ី គាំទ្រការស្នើ របស់តំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិឲ្យផ្អាកការពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការ–សមាគម។
ការប្រកាសគាំទ្ររបស់មេបក្សប្រឆាំងឲ្យផ្អាកការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់នេះ គឺធ្វើឡើងក្រោយជំនួបជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង១០ស្ថាប័ន នារដ្ឋសភា នៅរសៀលថ្ងៃទី២២ មិថុនា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថាគណបក្សសង្រ្គោះជាតិនឹងស្នើដល់សភាផ្អាកការពិភាក្សា និងពន្យារអនុម័តច្បាប់នេះ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលយល់ឃើញដូចគ្នាថាច្បាប់នេះ នៅមិនទាន់ចាំបាច់សម្រាប់បរិបទនៃប្រទេសកម្ពុជានៅឡើយទេ៖ «យើងមានគោលបំណងដូចគ្នា ហើយយើងបានបញ្ជាក់ជំហរជាមួយគ្នាថា បើមិនមានការកែប្រែសេចក្ដីព្រាងច្បាប់អង្គការសមាគមនោះទេ គឺយើងមិនគាំទ្រទេ ហើយយើងស្នើសុំឲ្យផ្អាកការយកមកពិភាក្សា ឬអនុម័តសិន»។
លោក យឹម សុវណ្ណ បញ្ជាក់ថា បើទោះជាច្បាប់នេះនៅតែបន្តពិភាក្សា ឬអនុម័តនៅរដ្ឋសភាដោយ៥០បូក១នៃសំឡេងអង្គសភាទាំងមូលក្ដី ក៏បក្សប្រឆាំងនឹងតស៊ូមតិឲ្យពិភាក្សាឲ្យបានពេញលេញពីភាគីពាក់ព័ន្ធទាំងអស់ ឬនឹងកែប្រែពេលបក្សប្រឆាំងកាន់អំណាច បើសិនជាសេចក្ដីព្រាងច្បាប់នេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅតែបន្តអនុម័តនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហេង សំរិន រំពឹងថាលោក ហ៊ុន សែន ធ្វើជាប្រធានបក្សមានប្រជាប្រិយភាពកើនឡើង
- គ.ជ.បនឹងជួបពិភាក្សាជាមួយតំណាងសហភាពអឺរ៉ុបនិងជប៉ុននៅរសៀលនេះ
- អ្នកនាំពាក្យ៖ គ.ជ.បនឹងបោះឆ្នោតជ្រើសអគ្គលេខាធិការថ្មីក្នុងរយៈពេល៣ខែទៀត
- វៀតណាមមិនទាន់ឆ្លើយតបកំណត់ទូតរដ្ឋាភិបាលកម្ពុជារឿងព្រំដែន
- សមត្ថកិច្ចស្រុកកោះធំរារាំងក្រុមតំណាងរាស្ត្របក្សប្រឆាំងមិនឲ្យទៅមើលព្រំដែន
- លោក ស ខេង និងលោក សាយ ឈុំ ជាប់ជាអនុប្រធានបក្សប្រជាជន
- លោក ហ៊ុន សែន ប្ដេជ្ញាពង្រីកស្មារតីស្នេហាជាតិក្រោយមរណភាពលោក ជា ស៊ីម
- ព្រះមហាក្សត្រប្រទានភ្លើងបូជាសព លោក ជា ស៊ីម
- ជីវប្រវត្តិ លោក ជា ស៊ីម
លោកប្រធានបក្សប្រឆាំងឡប់ធាតុ សម រង្សី ចាំទៅចាំតែផ្អាកទៅទាល់តែយូអើយ! ក្រែងឆ្នាំ១៩៩៩ មានគណបក្សមួយដែលមានឈ្មោះថា(គណបក្ស សម រង្សី ) ដែលជានាក់គាំទ្រយា៉ងខ្លាំងចង់ឲរដ្ឋាភិបាលបង្កើតច្បាប់នេះមុនគេបង្អោះ ម្តេចក៏ប្រញាប់ភ្លេចម្លេះលោកប្រធានបក្សប្រឆាំងឡប់សតិអើយ ?
សែន សម្បូរ! សម រង្សី របស់លោក គឺជាសត្វតិរច្ឆានម៉្យាង ដែលហ៊ានធ្វើគ្រប់រឿងអាក្រក់ទាំងអស់ បើទោះជាសត្រូវស្លាប់រស់របស់គាត់ ជនកំណាច ហ៊ុន សែន មិនហ៊ានប្រព្រឹត្តក្តី។