​គណៈ​រដ្ឋមន្ត្រី​ថាការកំណត់​ឲ្យ​មន្ត្រីសុំ​អនុញ្ញាតមុ​ន​ឆ្លើយ​ទៅ​ស្ថាប័ន​នីតិបញ្ញត្តិគឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃចន្ទ ទី22 មិថុនា 2015, 05:30 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

រដ្ឋលេខា​ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក តឹក​រ៉េត សំរេច (កណ្ដាល) ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាននា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ (រូបភាព៖ យ៉ា រសាត់)


​ទីស្ដីការគណៈរដ្ឋមន្ដ្រី​អះអាងថា ការ​ចេញ​បញ្ជា​ឲ្យ​មន្ដ្រីរាជការ​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន មុននឹង​ធ្វើ​ការឆ្លើយបំភ្លឺ​ទៅ​គណៈកម្មការ​នានា​របស់​ស្ថាប័ន​នីតិបញ្ញត្ដិ គឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ជា​ការរួមចំណែក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ។​

​កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ដោយ​ហាម​មិន​ឲ្យ​មន្ត្រី​សាធារណៈ​ទទួល​ជួប ឬ​ទៅ​បំភ្លឺ​នៅ​គណៈកម្មការ​នានា​របស់​ស្ថាប័ន​នីតិបញ្ញត្តិ ឬ​ក្រុម​តំណាងរាស្ត្រ​ឡើយ លុះត្រា​មាន​ការយល់ព្រម​ពី​រដ្ឋមន្ត្រី​ក្រសួង ឬ​ប្រធាន​ស្ថាប័ន ។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រដ្ឋលេខា​ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក តឹក​រ៉េត សំរេច អះអាងថា គោលបំណង​នៃ​ការ​ចេញ​សេចក្ដីជូនដំណឹង​នោះ គឺ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ចង់​ឲ្យ​មន្ដ្រី​ក្រោម​ឱវាទ​មាន​ព័ត៌មាន​គ្រប់គ្រាន់ សុក្រឹត និង​ត្រឹមត្រូវ​តាម​មាត្រា​ទី​១២១​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ចែង​ថា «​សមាជិក​ទាំងឡាយ​នៃ​រាជរដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​រួម​គ្នា​ចំពោះ​រដ្ឋសភា អំពី​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល ។ សមាជិក​មួយ​រូបៗ​នៃ​រាជរដ្ឋាភិបាល​ទទួលខុស​ត្រូវ​រៀងៗ​ខ្លួន​ចំពោះ នាយករដ្ឋមន្ដ្រី និង​ចំពោះ​រដ្ឋសភា អំពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​» ។​

​លោក តឹក​រ៉េត សំរេច បន្ថែមថា សេចក្ដីជូនដំណឹង​ក៏មាន​គោលបំណង​ជួយ​ជំរុញ​ឲ្យ​មន្ដ្រីរាជការ​ទាំងអស់ រួមចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំង និង​បង្ការ​អំពើពុករលួយ​ដែល​មានចែង​នៅក្នុង​មាត្រា​២២ នៃ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ផងដែរ ។ លោក​ក៏​បាន​អះអាង​ដែរ​ថា សេចក្ដីជូនដំណឹង​នេះ ក៏​ស្រប​តាម​សារាចរ​ណែនាំ​របស់​រដ្ឋសភា​ផងដែរ ។​

​លោក តឹក​រ៉េត សំរេច បន្ថែមថា «​យើង​ត្រូវមាន​សេចក្ដីណែនាំ​ឲ្យបាន​ត្រឹមត្រូ​វ​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​ដែល​មិនមែន​សមាជិក​រដ្ឋាភិបាល​គឺជា​ការចាំបាច់ ព្រោះ​កន្លងមក​យើង​មិន​ដែល​មាន​សមាជិក​សភា​ចុះ​ទៅ​សួរ​អំពី​ទង្វើ​ប្រព្រឹតិ្ដ​របស់​មន្ដ្រី​ថ្នាក់​ក្រោម​ទេ អញ្ចឹង​ការចុះ​លើក​ទី​មួយ​បែប​នេះ​ធ្វើ​ឲ្យ​អង្គភាព​ថ្នាក់ក្រោម​មាន​ការមិនយល់ ស្រពេចស្រពិល​អ្នកខ្លះ​យល់​រឿង គេ​អាច​ឆ្លើយបាន អ្នកខ្លះ​មិន​យល់​រឿង​គេ​មិន​អាច​ឆ្លើយបាន ហើយ​កាលណា​យើង​ឆ្លើយថា​មិនដឹង​ត្រូវគេ​យក​ទៅ​បកស្រាយ​ថា យើង​មិន​ដែល​បានធ្វើការ​អី​ទាំ​អស់​» ។​

​ការបញ្ជាក់​បន្ថែម​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ពាក់ព័ន្ធ​នឹង​សេចក្ដីជូនដំណឹង​នេះ​ធ្វើឡើង​ក្រោយពេល​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ធ្វើ​ការរិះគន់​ថា សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​តួនាទី​រប​ស់​សភា និង​ជា​ការរំលោភ​បំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា ។ ចំណែក​លោក ហូរ វ៉ាន់ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ក៏​បាន​រិះគន់​ផងដែរ​ថា សេចក្ដីជូនដំណឹង​នេះ ជា​ចេតនា​រឹតត្បិត​សិទ្ធិ​របស់​តំណាងរាស្ដ្រ ក្នុង​ការស្នើ​ព័ត៌មាន​នានា​ដែល​សំខាន់ និង​ពាក់ព័ន្ធ​អំពើពុករលួយ ហើយ​វា​ជា​ការបំពាន​លើ​រដ្ឋធម្មនុញ្ញ ។

​បើតាម​សេចក្ដីជូនដំណឹង​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា មាន​ខ្លឹមសារ​ថា គ្រប់​ក្រសួង​ទាំងអស់ អាច​សហការ​ជាមួយ​គណៈកម្មការ​នានា​របស់​ស្ថាប័ន​នីតិបញ្ញត្តិ ក្រុមតំណាងរាស្ត្រ ស្ថាប័ន​ដទៃទៀត​របស់​រាជរដ្ឋាភិបាល ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងន័យ​អប់រំ និង​ឃោសនា ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​បាន ។ តែ​ក្នុង​លិខិត​នេះ​បញ្ជាក់ថា ចំពោះ​សមត្ថកិច្ច​សុំ​ការបំភ្លឺ សុំ​ឯកសារ សុំ​របាយការណ៍ សុំ​ព័ត៌មាន​ពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ ឬ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ប្តឹង​ចោទប្រកាន់​អំពើពុករលួយ ត្រូវ​គោ​ព​តាម​មាត្រា​២២ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន ។​

​អ្នកវិភាគ​ឯករាជ្យ​លោក អ៊ូ វីរៈ មានប្រសាសន៍ថា សេចក្ដីប្រកាស​នេះ​មិនមាន​អ្វី​ប្លែក​ឡើយ ដោយ​លោក​ថា​នេះ​ជា​របៀប​នៃ​ការដឹកនាំ​បែប​ប្រមូលផ្ដុំ ។ លោក​បន្តថា ការចេញ​សេចក្ដីប្រកាស​នេះ​ធ្វើឡើង​នៅ​ចំ​ពេល​ដែល​តំណាងរាស្ដ្រ គណបក្ស​សង្គ្រោះ​ជាតិ​កោះហៅ​មន្ដ្រី​របស់​រដ្ឋាភិបាល​មួយចំនួន​មក​ស្រាយ​បំភ្លឺ​នៅ​រដ្ឋ​សភា​នា​ពេល​កន្លង ។ លោក អ៊ូ វីរៈ មានប្រសាសន៍ថា «​ខ្ញុំ​ថា​វា​មិន​មាន​អី​ប្លែក​ទេ ជាទូទៅ​អាហ្នឹង​ជា​របៀប​គ្រប់គ្រង​ដោយ​ប្រមូលផ្ដុំ ប៉ុន្ដែ​មិន​មាន​អី​ខុស​ទេ លើកលែង​តែ​បើសិនជា​ថ្នាក់លើ​ហ្នឹង បំភ្លៃ​ការពិត ឬ​បង្រៀន​ឲ្យ​កូនចៅ​ហ្នឹង​កុហក់ អាហ្នឹង​វា​ខុសច្បាប់ វា​មិន​ចាំ​បាប់​ហើយ​វា​ក៏​អត់​មាន​ជា​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវ​ទទួលខុសត្រូវ​ដែរ ប៉ុន្ដែ​វា​ជា​ការគ្រប់គ្រង​របៀប​ប្រមូលផ្ដុំ​»

​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles

2 Responses to "​គណៈ​រដ្ឋមន្ត្រី​ថាការកំណត់​ឲ្យ​មន្ត្រីសុំ​អនុញ្ញាតមុ​ន​ឆ្លើយ​ទៅ​ស្ថាប័ន​នីតិបញ្ញត្តិគឺ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​​"

  1. រាសី says:

    ពួកអាក្ត ស្របតាមច្បាប់ម៉ែពួកចុយម្រាយអែង ច្បាប់ទុកការពារតើពងក្តពួកអាឆ្កែអស់ឯងនិងណា

  2. Bol says:

    ក្នុងផ្ទះមានម៉ែឪ នៅក្រសួង មានមេ មានកោយ គឺមានប្រព័ន្ធចាត់តាំងរបស់គេ។
    តើ នៅ CNRP ធ្វើយ៉ាងម៉េចដែរ? ចុះអាកឹមកឹម សុខា ជាស្អី ចុះ សម រង្ស៊ី ជាស្អី។ សាកល្បងសមាជិកណាមួយហ៊ានរំលងក្បាលល៎មើល ចាំមើលថា​តើសមាជិកបក្សនោះ វាទៅជាយ៉ាងម៉េច ហើយបើតំណាងរាស្ត្រណាមួយ ហ៊ានឈ្លើយល៎មើល៎?
    តែបក្សនេះ ជាបក្សអនាធិបតេយ្យ ប្រហែលជាអញ្ចឹងហើយ!