ដោយ៖ ណុល ដារ៉ា | ថ្ងៃចន្ទ ទី22 មិថុនា 2015, 05:09 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ជារឿយៗ នៅពេលមានការប៉ះទង្គិចពាក្យសម្ដីជាមួយគណបក្សប្រឆាំង ដែលចោទប្រកាន់ថា រដ្ឋាភិបាលបានធ្វើឲ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាម មន្ត្រីធំៗក្នុងរដ្ឋាភិបាល ក៏ដូចជាឧត្តមសេនីយ៍មួយចំនួនតែងតែអះអាងថា រដ្ឋាភិបាលមិនដែលធ្វើឲ្យបាត់បង់ទឹកដីសូម្បីមួយមីលីម៉ែត្រ ឬមួយចំអាមទៅប្រទេសជិតខាងទេ ។
ផ្អែកលើលិខិតបំភ្លឺរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាទៅប្រធានរដ្ឋសភា កាលពីថ្ងៃទី១៦ ខែមិថុនា ថា ចាប់ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្នកម្ពុជាបានផ្ញើកំណត់ទូតទៅវៀតណាមចំនួន១១លើកនោះ តើពាក្យថាការពារទឹកដីមិនឲ្យបាត់បង់ទៅប្រទេសជិតខាងមួយមីលីម៉ែត្រនោះនៅមានតម្លៃទេ?
សម្រាប់អ្នកវិភាគ និងអ្នកសង្កេតការណ៍មើលឃើញថា ពាក្យពេជន៍ខាងលើនេះគ្រាន់តែជានយោបាយប្រជាភិថុតិប៉ុណ្ណោះ ។
ក្រោយពេលវៀតណាមបាញ់ថ្នាំសម្លាប់ដំណាំរបស់កសិករខ្មែរនៅខេត្តត្បូងឃ្មុំ ទាំងគណៈកម្មាធិការព្រំ ដែន ទាំងក្រសួងការបរទេសកម្ពុជាសុទ្ធតែថា កសិករខ្មែរចូលទៅដាំដំណាំលើទឹកដីវៀតណាម ។ ប៉ុន្តែ ក្រោយពេលបក្សប្រឆាំងរកឃើញថា វៀតណាមបានរំលោភចូលទឹកដីកម្ពុជាជាច្រើនកន្លែងនោះ ក្រសួងការបរទេសអះអាងថា ខ្លួនបានសរសេរកំណត់ទូតទៅវៀតណាម៨ដងរួចមកហើយ ចាប់តាំងពីឆ្នាំ២០១៣មក ដល់ឆ្នាំ២០១៥ ហើយនៅថ្ងៃទី១២ ថ្ងៃទី១៤ និងថ្ងៃទី១៦ មិថុនា បានចេញកំណត់ទូតបីបន្តបន្ទាប់គ្នាទៀត ។
អ្នកតាមដានការអភិវឌ្ឍន៍សង្គម លោក មាស នី យល់ថា ការដែលរដ្ឋាភិបាលបានផ្ញើកំណត់ទូតទៅវៀតណាម បង្ហាញថា រដ្ឋាភិបាលក៏ទទួលស្គាល់ថាវៀតណាមបានរំលោភទឹកដីកម្ពុជាដែរ ។ លោកបន្តថា ការអះអាងថា ការពារដីមិនឲ្យបាត់មួយមីលីម៉ែត្រនោះ ប្រហែលជាការពារបានតែលើផែនទីប៉ុណ្ណោះ ។
លោក មាស នី មានប្រសាសន៍ថា «រឿងមួយដែលខ្មែរច្រើនតែនាំគ្នាសួរដេញដោល ថាតើហេតុអីក៏ការជជែកពីរឿងព្រំដែននេះ ឃើញបង្ហាញនៅលើតែផែនទី ។ បើយើងផែនទី អាហ្នឹងខ្មែរច្រើននិយាយលេងអ៊ីចឹង ថាបើផែនទីគេគូរត្រង់ណា វានៅត្រង់ហ្នឹង វាមិនមានបាត់ទេ មួយមីលីម៉ែត្រក៏បាត់អត់កើតទេ បើខ្សែបន្ទាត់វានៅលើផែនទី ។ ប៉ុន្តែពេលដែលមានរឿងអ៊ីចឹង បើសិនជាយើងបង្ហាញឆន្ទៈមែនទែន យើងចុះទៅអស់គ្នាទៅ! ឲ្យវាដឹងថា ជួនកាលអានៅលើផែនទីវាប៉ុណ្ណឹង ប៉ុន្តែអាដីជាក់ស្ដែងវាចូលប៉ុនណា? វាចូលមែនឬក៏យ៉ាងម៉េច?» ។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា ក៏យល់ស្របនឹងលោក មាស នី ដែរ ដោយលោកមានប្រសាសន៍ថា តាមខ្លឹមសារកំណត់ទូតដែលលោកបានអាន លោកយល់ថា រដ្ឋាភិបាលកំពុងតែទទួលស្គាល់ថា វៀតណាមបានរំលោភមកលើបូរណភាពទឹកដីកម្ពុជា ជាពិសេសការជីកស្រះនៅរតនគិរី និងការសាងសង់ប៉ុស្តិ៍នៅខេត្តកណ្ដាលជាដើម ។ លោកថា ការទទួលស្គាល់មិនគ្រប់គ្រាន់ទេ អ្វីដែលសំខាន់គឺចំណាត់ការ ដើម្បីឲ្យវៀតណាមគោរពបូរណភាពទឹកដីកម្ពុជា ។
លោក សូ ចន្ថា បន្តថា «អ៊ីចឹងឃើញកំណត់ការទូតហ្នឹង គឺព្យាយាមស្នើ ជាការស្នើឲ្យវៀតណាមបញ្ឈប់ជាបន្ទាន់ ។ អ៊ីចឹងជាបរិបទល្អមួយ ដែលខ្ញុំមើលឃើញថា រដ្ឋាភិបាលចាប់ផ្ដើមទទួលស្គាល់ថា ប្រទេសវៀតណាមកំពុងតែរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា ។ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញ ហើយប្រជារាស្ត្រខ្មែរចង់ឃើញ គឺចំណាត់ការរបស់រដ្ឋាភិបាល ថាតើធ្វើយ៉ាងម៉េចចំពោះការឈ្លានពានបែបហ្នឹងបាទ» ។
ទាក់ទងនឹងករណីកំណត់ទូតផ្ញើពីក្រសួងការបរទេសកម្ពុជា ទៅរដ្ឋាភិបាលវៀតណាមនេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយម្នាក់ទៀត លោក រស់ រ៉ាវុធ ក៏យល់ដូចគ្នានឹងអ្នកវិភាគខាងលើទាំងពីរដែរ ដោយលោកយល់ថា វាបានបង្ហាញថា រដ្ឋាភិបាលទទួលស្គាល់ថាវៀតណាមបានឈ្លានពានទឹកដីកម្ពុជា ។ លោកបន្តថា តាំងពីសម័យបារាំងមក ព្រំដែនកម្ពុជា និងវៀតណាម ជាព្រំដែនរដ្ឋបាល ដែលមិនមានបង្គោលព្រំដែនពិតប្រាកដ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម លោកថា ខ្មែរត្រូវរៀបចំឯកសារច្បាស់លាស់ អញ្ជើញភាគីវៀតណាម និងប្រមុខកាទូតទាំងអស់នៅកម្ពុជាមកធ្វើជាសាក្សីដឹងឮ ។
លោក រស់ រ៉ាវុធ បន្ថែមថា «កន្លែងនេះចង់និយាយថាអ៊ីចេះ ការធ្វើកំណត់ទូតនេះ បញ្ជាក់ថា ខ្មែរបានដឹងថា ភាគីវៀតណាមបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាហើយ ជាភស្តុតាងមួយ ទី១ ។ ទី២ ខ្មែរខ្លួនឯងហ្នឹង ក៏ត្រូវតែរៀបឯកសារឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញអន្តរជាតិឲ្យដឹងថា ខ្មែរមានផែនទីពិតប្រាកដ» ។
លោកសាស្ត្រាចារ្យ រស់ រ៉ាវុធ បន្តទៀតថា ជារឿងធម្មតាដែលអ្នកដឹកនាំប្រទេស តែងតែអះអាងថា ខំការពារបូរណភាពទឹកដីមិនឲ្យមានការរំលោភឈ្លានពានពីបរទេស ឬបាត់បង់ទៅប្រទេសជិតខាង ។ ប៉ុន្តែលោកថា អ្វីដែលសំខាន់ គឺអ្នកប្រវត្តិសាស្ត្រនឹងកត់ត្រា ថាអ្នកណាបានការពារទឹកដីពិតប្រាកដ ហើយអ្នកណាដែលធ្វើឲ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ។
លោក រស់ រ៉ាវុធ បន្ថែមទៀតថា «នេះជាសិទ្ធិរបស់អ្នកនយោបាយ ដែលគាត់បាននិយាយថា មិនឲ្យបាត់បង់ទឹកដីមួយមីលីម៉ែត្រហ្នឹង គឺជាការអះអាងរបស់អ្នកដឹកនាំ ។ ព្រោះបើសិនណាជាអ្នកដឹនាំធ្វើឲ្យមានការបាត់បង់ទឹកដី បានន័យថា ត្រូវបានប្រវត្តិសាស្ត្រចារឈ្មោះទុក ។ អ៊ីចឹងគឺ ក្នុងនាម អ្នកណាក៏ដូចអ្នកណាដែរ ក្នុងនាមដឹកនាំរដ្ឋាភិបាលគឺថា អះអាងថាការពារទឹកដីអ៊ីចឹងហើយ វាជាធម្មតាទេអាហ្នឹង» ។
បើតាមអ្នកវិភាគទាំងអស់ខាងលើ ឃើញថា រដ្ឋាភិបាលពិតជាបានទទួលស្គាល់ថា ប្រទេសជិតខាង បានឈ្លានពានទឹកដីកម្ពុជា ហើយផ្អែកលើការទទួលស្គាល់នេះ តើការអះអាងការពារទឹកដីកម្ពុជាមិនឲ្យបាត់បង់មួយមីលីម៉ែត្រនោះនៅតម្លៃទៀតទេ? អ្នកវិភាគក៏ព្រួយបារម្ភដែរថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដែលមានកិច្ចសន្យារយៈពេលយូរ ចន្លោះពី៧០ឆ្នាំ ដល់៩៩ ឆ្នាំនោះ ជាពិសេសការផ្ដល់ដីសម្បទានឲ្យក្រុមហ៊ុនវៀតណាម នៅតាមតំបន់ព្រំដែនរវាង កម្ពុជា-វៀតណាម អាចជាគ្រោះថ្នាក់មួយចំពោះជាតិ ដែលអាចនាំឲ្យទឹកដីទាំងនោះបាត់ទៅខាងប្រទេសវៀតណាមជារៀងរហូត ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

តាចាស់ ហ៊ុន សែន គាត់ និយាយត្រូវ = មិនបាត់ មួយមិល្លីមែត្រ ទេ គឺ បាត់ រាប់រយ គីឡូមែត្រ !
ประเทศ vietnam กรุง Hanoi ได้วางแผนยุทธการเอาไว้จะเอาสามประเทศในอินโดจีน อันดับที่หนึงประเทศ Laos ต้องเอาให้ได้ 100% อันดับที่สองคือประเทศ Cambodia ต้องเอาให้ได้ภายในปี 2050 ต้องเอาให้ได้ 100%ทั้งหมดเป็นกลยุทของ Ho chiminh ได้วางแผนไว้หลายร้อยปีกอน อันดับต่อไปคือประเทศ Thai land ทั้งหมดนี้คือเวียดนามอยากได้ เพราะเป็นประเทศที่อุดมสมบูรณไปด้วยสรพยากรณ์ธรรมชาติมากหมายมหาสาลใน Asia ตะวันออก ดังนั้นเราประชาชนCambodia ทุกคนสามคีกัน รักกันร่วมพลังกัน ช่วยกันปกป้องแผ่นดินของเราอย่าให้ไครมาเอาไปเด็จขาด สูสูๆๆๆๆ…..
បើបក្សប្រឆាំងមិនលើករឿងព្រុំែដខ្មែរយួនមកនិយាយតើមានអីនិយាយ បក្សប្រឆាំងទាំងក្នុងនិងក្រៅប្រទេសបានបែកបាក់ផ្ទៃក្នុងអស់ហើយ ព្រោះការបែងចែកតំណែងគ្នាមិនត្រូវ ហើយនាក់ដិកនាំគណបក្សប្រឆាំងគ្មានការរីកចម្រើនទាល់តែសោះនយោបាយបក្សប្រឆាំងទន់ខ្សោយខ្លាំងណាស់បើមិនជឿសួរលោកប្រធាបក្ស សម រង្សី ទៅដិងហើយតើប្រជាពលរដ្ឋខ្មែរដែលគាំទ្របក្សស្តីបន្ទោសចំៗនូវចំពោះមុខលោក សម រង្សី យា៉ងម៉េចខ្លះ ឥឡូវនេះប្រធានបក្សប្រឆាំងមានតែយករឿងព្រុំដែនខ្មែរយួននេះដែលអាចឲបក្សរបស់ខ្លួនមានដង្ហើមរស់ត៏ទៅទៀត?
HUN SEN was right it doesn’t lose one mill it was lose more than kilo meters . just the same he said if I can not taking of the forest I will cut my KHDOR. peace to BOROMAI PHREASVIHEAR.
ខ្ញុំថាមិនមែនរដ្ឋាភិបាលទើបទទួលស្គាល់ការរំលោភព្រំដែនរបស់ប្រទេសវៀតណាមនៅពេលនេះទេ គាត់ដឹងយូរហើយប៉ុន្តែមិនហ៊ាននិយាយ ទើបពេលនេះគាត់ហ៊ាននិយាយខ្លះៗប៉ុណ្ណោះ ពីព្រោះវៀត ណាមបានជួយគាត់ ជួយក្រុមគាត់ឲឈរជើងរហួតដល់ថ្ងៃនេះ ដូច្នេះហើយបានជាកន្លងមកគាត់មិន ហ៊ាននិយាយ ឥឡូវសម្ពាធរបស់ប្រជាជនខ្មែរទូទៅទាំងក្នុងស្រុកទាំងក្រៅស្រុកបានដាក់មកលើរាជ រដ្ឋាភិបាលពីបញ្ហាព្រំដែនកាន់តែខ្លាំងធ្វើឲរាជរដ្ឋាភិបាលហ៊ានសរសេរកំណត់ទូតទៅសមភាគីវៀតណាម ។
แผ่นดินแห็งนี้เป็นประเทศกัมพูชาทุกคนเป็นเจ้าของประเทศ ไม่ใช้ประเทศญ่วนฮานอยที่ไหน่ แล้วทำไม่younhanoi มายุงทำไม่เรืองประเทศกัมพูชา ..!!?? ไห้มั้นไปยุงประเทศญ่วนไป อย่ามาวุนวายประเทศนี้ พัวกไอ่yuonนี้และตัวร้ายที่สุด ที่ทำร้ายประเทศของเรา พัวกมั้นไปอยู่ทีใหนทำร้ายประเทศน้ัน เหมือนประเทศ Laos เป็นต้น พัวกมั้นจะมาคุ้มหัวประชาชนกัมพูชาเรานี้และ เราต้องช่วยกันกำจัดมั้นออกไปไห้หมดจากแผ่นดินเรา อย่าไห้ไอ่พัวกบอนทำร้ายชาตินี้อยู่บนแผ่นดินเราต่อไป เราประชาชนกัมพูชาทุกคนต้องสามคีกัน ร่วมมือกันทุกๆคนสูกับมั้นอย่าย้อมแพ่ พัวกเราสูๆๆๆๆๆๆๆๆ…