មីយ៉ាន់ម៉ា កម្ពុជា ឡាវ និង​វៀតណាម ​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការរួមគ្នា​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី23 មិថុនា 2015
http://vodhotnews.com

ថ្នាក់ដឹកនាំប្រទេស​ចំនួន​៤ដែលជាប្រទេស​សមាជិកអាស៊ាន​មាន​ការអភិវឌ្ឍតិចតួច(មីយ៉ាន់ម៉ា កម្ពុជា​ឡាវ និង​វៀតណាម) បាន​ឯកភាពគ្នា​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការរួម​លើ​ផ្នែកសំខាន់ៗមួយ​ចំនួន ដើម្បីឈាន​ទៅ​រក​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាននៅ​ចុង​ឆ្នាំ​២០១៥​។​ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​រួមរបស់​ប្រទេស​ទាំង​៤ នៅក្នុង​កិច្ច​​ប្រជុំ​កំពូលមួយ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​កាលពី​​ថ្ងៃ​ចន្ទ​។​

​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បាន​​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួមកិច្ច​ប្រជុំ​នៅ​ប្រទេស​​មីយ៉ាន់ម៉ា ​រួមមានកិច្ចប្រជុំ​កំពូល​ស្ដីអំពីយុទ្ធសាស្ដ្រ​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ចអាយ៉េ​យ៉ាវ៉ា​ឌី ចៅ​​ប្រា​​យ៉ា មេគង្គលើក​ទី​៦(Aveyavady-Chao Praya-Mekong Economic Cooperation Stradegy-ACMECS) កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំ​អេ​កម៉ិក និង​វិស័យ​ធុរៈកិច្ច និង​កិច្ចប្រជុំ​កំពូល​លើក​ទី​៧ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ។​

បើតាម​សេចក្តីថ្លែងការណ៍រួម​ ​ប្រទេស​ទាំង​៤បាន​យល់ព្រមក្នុង​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​ទំ​នា​ក់ទំនង​ជំនួញ​ ការ​វិនិយោគ ការ​ដឹកជញ្ជូន កសិកម្ម​ ទេសចរណ៍ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស។​ សេចក្តី​​ថ្លែងការណ៍​​បន្ត​ថាថ្នាក់ដឹ​កនាំ​ប្រទេស​ទាំង៤ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការសម្របសម្រួ​លស៊ីជម្រៅមួយ​ ដើម្បី​ទទួល​បាន​ប្រយោជន៍ដ៏ច្រើន​ពី​សេដ្ឋកិច្ច​តាម​ព្រំដែន  ការ​សម្រួលការ​​ឆ្លងព្រំដែន(ទាំង​ការ​ដឹកជញ្ជូនទំនិញ និង​កា​រ​ធ្វើ​ដំណើរ​របស់ប្រជាជន) និង​ការ​ធ្វើ​ឲ្យ​ងាយស្រួល​ការធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស​ តាមរយៈទំ​នាក់ទំនង​ទេ្វភាគី និង​ពហុភាគី។​

សេចក្តីថ្លែងការណ៍​រួម​​ឲ្យ​ដឹង​ទៀត​​ថា​ថ្នា​ក់ដឹកនាំ​ប្រទេ​ស​ទាំ​ង៤​ក៏បាន​​យល់ព្រម​ក្នុង​ការ​សម្របសម្រួល​ទៅវិញទៅមក​លើ​ការវិនិយោគ​លើវិស័យ​​កសិកម្ម​ ឧស្សាហកម្ម​ ថាមពល បច្ចេកវិទ្យា និង​ទូរគមនាគមន៍ តាម​រយៈ​​ការជំរុញ​ទៅលើ​ផ្នែកសំខាន់ៗមួយចំនួន ​ដូចជា​ការអភិវឌ្ឍ​សហគ្រាសខ្នាតតូច និង​មធ្យម ថាមពលកកើតឡើងវិញ និង​ការ​រុករកធនធានរ៉ែជាដើម​។

របាយការណ៍​ឲ្យ​ដឹង​ថា​​ចំនួន​ភ្ញៀវ​ទេសចរនៅក្នុង​ប្រទេស​ទាំង៤ មាន​ចំនួន​១៩,៦លាន​នាក់​ ក្នុង​ឆ្នាំ​២០១៤ ដែល​កើន​ឡើង​១១,៤ភាគរយ បើ​ប្រៀបធៀបនឹង​ឆ្នាំ​មុន។ ចំណែក​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង៤ បាន​កើ​នពី​១២,៤ភាគរយ ទៅ​១៤,១ភាគរយ​នៃ​ទំហំ​ជំនួញ​របស់អាស៊ានទាំងមូល សម្រាប់​​ឆ្នាំ​២០១៤។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញផ្សាយ​កាលពីថ្ងៃ​ទី​១៦ ខែមិថុនា ​ឲ្យដឹង​ថា នៅ​ពេល​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​នេះ ឯកសារ​ចំនួន​៣​នឹង​ត្រូវ​អនុម័ត រួមមាន សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​៧ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម សេចក្ដី​ថ្លែង​ការ​រដ្ឋធានី​ណៃពី​ដោ​នៃ​កិច្ចប្រជុំ​កំពូល​ស្ដីពី​យុទ្ធសាស្ដ្រ​កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ា​ឌី ចៅ​ប្រា​យ៉ា មេគង្គ លើក​ទី​៦ និង​ផែនការ​សកម្មភាព​នៃ​យុទ្ធសាស្ដ្រ កិច្ចសហប្រតិបត្ដិការ​សេដ្ឋកិច្ច អាយ៉េ​យ៉ាវ៉ា​ឌី​-​ចៅ​ប្រា​យ៉ា មេគង្គ ឆ្នាំ​២០១៦​ឆ្នាំ​២០១៨ ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "មីយ៉ាន់ម៉ា កម្ពុជា ឡាវ និង​វៀតណាម ​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការរួមគ្នា​"

  1. Anonymous says:

    All 4 communist countries…

  2. ?? says:

    I wonders why MIYANMA want to joint UNITED ENDOCHEN whit these three country. if MIYANMA want to join THAILAND have to be first. it is image to see all these country so scare whit Vietnamese military powers. it will be fun just like old SOVEIT UNION but when it breaking up world war will happen.

  3. CPP ងោះ & វែក says:

    ពួកអាសុំទានចងសម្ព័ន្ធមិត្តជាមួយគ្នាព្រោះពួកអាមេដឹកនាំទាំង៤នេះមិនអាចមានមុខឡើងទ្រនុំចុះសំរុង
    ជាមួយប្រទេសអាស៊ានដែលមានមេដឹកនាំគេរីកចំរើនជឿនលៀនឡើយ !