វិភាគ៖ មូលហេតុដែលលោក ហ៊ុន សែន ពិបាកធ្វើការរឿងព្រំដែនជាមួយវៀតណាម?​

ដោយ៖​ អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី26 មិថុនា 2015, 03:10 PM
http://vodhotnews.com


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


ក្រុមមេដឹកនាំគណបក្សប្រឆាំងបានអះអាងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសារភាពថាលោក​មាន​ការពិបាក​ក្នុង​ពេលធ្វើការចរចាបញ្ហាព្រំដែន​ជាមួយប្រទេសវៀតណាម ដែលរដ្ឋាភិបាលទាំងពីរចាត់ទុកថាជាមិត្តម៉ឺន​ឆ្នាំ​នោះ។

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិបានប្រាប់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋសភា កាល​ពី​ថ្ងៃទី២៥ ​ខែ​មិថុនា ឆ្នាំ​២០១៥នេះថាលោក សម រង្ស៊ី បាន​ប្រាប់​លោកថាបញ្ហាព្រំដែន​ជាមួយ​វៀតណាមនេះ លោក ហ៊ុន សែន បាននិយាយជាសម្ងាត់ជាមួយលោក សម រង្ស៊ី ថាលោកមានការ​ពិបាក ប៉ុន្តែពេលលោកនាយករដ្ឋមន្រ្តីនិយាយចេញមកក្រៅ គឺផ្ទុយពីនេះ។

កាលពីប៉ុន្មានខែមុនលោក សម រង្ស៊ី ក៏ត្រូវបានសារព័ត៌មានបរទេសមួយនិយាយជាភាសាខ្មែរ បានដក​ស្រង់​សម្តី​មកផ្សាយថា លោក សម រង្ស៊ី បានអះអាងថាលោក ហ៊ុន សែន បានត្អូញត្អែរប្រាប់​លោក​ពីការ​លំបាក​និយាយគ្នាជាមួយវៀតណាមរឿង​ព្រំដែននេះដែរ។ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញលោកនាយករដ្ឋមន្រ្តីចេញបកស្រាយលើ​អះអាងរបស់​មេដឹកនាំ​បក្សប្រឆាំងថាអ្វីដែលពួកគេនិយាយនោះជាការពិត ឬយ៉ាងណាទេ។

ទោះជាបែបនេះក្តី ក្រុមអ្នកតាមដានបញ្ហានេះបានលើកឡើងថាការដែលលោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន សារភាពថាពិបាកចរចាបញ្ហាព្រំដែនជាមួយវៀតណាមដោយសារតែ​លោក ហ៊ុន សែន ធ្លាប់​ជំពាក់​គុណប្រទេសជិតខាងមួយនេះ ដែលតាំងខ្លួនជាអ្នកជួយផ្តួលរំលំរបប​ខ្មែរ​ក្រហម។

សមាជិកក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជាដែល​សកម្មចុះពិនិត្យ​បញ្ហាព្រំដែនថ្មីៗនេះ លោក ម៉ៅ ពិសេស យល់ថាការដែល​លោក ហ៊ុន សែន សារភាពថា ពិបាកចរចាបញ្ហាព្រំដែនជាមួយវៀតណាម អាចដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជាស្ថិត​ក្នុង​គំនាប​រដ្ឋាភិបាលទីក្រុង​ហាណូ​យ។

លោក​មានប្រសាសន៍ថា​«បើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិលើកឡើងជាការពិត វាបង្ហាញថាលោក ហ៊ុន សែន គាត់កំពុងនៅក្នងគំនាបរបស់យួន។ អញ្ចឹងក្នុងការចរចាជាមួយយួនវាពិតហើយ វាពិបាក។ ប៉ុន្តែបើសិនជាមានសុឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាព្រំដែន វាមិនពីបាកទេ។យើងត្រូវលើកទៅកម្រិត​អន្តរជាតិ យន្តការអន្តរជាតិ តែបើយន្តការទ្វេរភាគី វាអត់អាចទៅរួចទេ»។​

សម្រាប់សាស្រ្តាចារ្យ និងជាអ្នកប្រឹក្សាយោបល់មេគង្គ លោកបណ្ឌិត យិន សុរិយា យល់ថាប្រសិន​បើ​លោកនាយករដ្ឋមន្រ្តីសារភាពនោះជាការពិតបង្ហាញថាលោក ហ៊ុន សែន ធ្លាប់ជំពាក់គុណ​វៀត​ណាមដែលលោកថាវៀតណាមជាអ្នកលើកបន្តុបឲ្យកាន់អំណាចក្រោយ​ឆ្នាំ១៩៧៩មក​ដល់​ឆ្នាំ១៩៩៣​។ ប៉ុន្តែលោក​ថាថ្វីត្បិតបែបនេះក៏ដោយ លោក ហ៊ុន សែន គួរតែប្រើទំនាក់ទំនងល្អជាមួយវៀតណាម ​ដើម្បី​ដោះស្រាយបញ្ហានេះ ហើយបើវៀតណាមនៅតែបំពានទៀត នោះកម្ពុជាត្រូវតែប្រើយន្តការអន្តរជាតិដែលមានភាគីទី៣ចូលរួម។ លោក​មានប្រសាសន៍ថា​«ខ្ញុំថាសម្តេច ហ៊ុន សែន គាត់មានទំនាក់ទំនង​ល្អជាមួយវៀតណាម គាត់គួរប្រើទំនាក់​ទំនង​ល្អហ្នឹង​ទៅ​ដោះ​ស្រាយបញ្ហានយោបាយប្រហែលជាល្អជាង។ បញ្ហានយោ​បាយវាមិនអាច​ដោះស្រាយតែតាម​ផ្លូវ​អាវុធបានទេ ទាល់តែតាមផ្លូវបញ្ញា និង​ការចរចា»។​

លោកបណ្ឌិត យិន សុរិយា ថ្លែងទៀតថា បញ្ហាព្រំដែនជាមួយវៀតណាមប្រហែលជាមេដឹកនាំ​បច្ចុប្បន្ននេះ មិនអាចដោះស្រាយបញ្ចប់ទាំងស្រុងបានទេគឺទាល់យុវជនជំនាន់ក្រោយឡើងដឹកនាំ ព្រោះអ្នកថ្មី​មិន​ជំពាក់​​គុណវៀតណាម។

ចំណែក លោក ម៉ៅ ពិសេស ថ្លែងទៀតថាបើមេដឹកនាំកម្ពុជាមានឆន្ទៈដោះស្រាយបញ្ហា​ព្រំដែនជាមួយ​វៀតណាម​ដោយមិនស្ថិតក្រោមគំនាប គួរតែផ្តល់​ឱកាសដល់​អ្នកនយោបាយណាដែលមិនជំពាក់គុណវៀតណាមជា​អ្នក​ជួយដោះស្រាយ។ លោកមានប្រសាសន៍ថា​«ជាការល្អបើសិនជាគាត់មានឆន្ទៈនយោបាយក្នុងការ​ដោះស្រាយបញ្ហាបូរណភាពទឹកដី ឲ្យមាន​ប្រសិទ្ធិភាព ហើយអាចការពារទឹកដីឲ្យបានគង់វង្ស គាត់គួរ​ពិចារណាចុះចេញពីតំ​ណែង ដើម្បីឲ្យអ្នកដែល​មិនជំពាក់​គុណយួន ឲ្យគេដោះស្រាយបញ្ហាហ្នឹងវិញទៅវាប្រសើរ​ជាង។ កុំ​គាត់ទួលភ្នំមួយ​ម្នាក់ឯង វាធ្ងន់ធ្ងរ​ទៅសម្រាប់ខ្លួនគាត់ និង​ប្រទេសជាតិទាំងមូល»។​

តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិបានរកឃើញថាបញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ បាន​ផ្ទុះ​ជា​បន្តបន្ទាប់​តាំងពី​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគីរី ​ខេត្ត​កណ្តាល តាកែវ និងកំពត​ជាដើម។

ក្រសួងការបរទេសកម្ពុជាបានអះអាងថាខ្លួនបានចេញកំណត់ទូតជាង១០ដងមកហើយតាំងពីឆ្នាំ២០១៣​មក ដើម្បី​តវ៉ាឲ្យវៀតណាមបញ្ឈប់​សកម្មភាព​រំលោភបំពាន​លើ​បូរណភាពកម្ពុជា និង​តំបន់​ហាមឃាត់មួយចំនួន។ ប៉ុន្តែមកដល់ពេលនេះវៀតណាមនៅតែមិនឃើញ​ឆ្លើយ​តប​នឹង​កំណត់ទូតនោះ ហើយនៅតែបន្តសកម្មភាពបំពានជាបន្តបន្ទាប់ ដែលក្រសួងការបរទេសកម្ពុជាទទួលស្គាល់ថាវៀតណាមបានចូលមកជីកស្រះនៅខេត្តរតនគិរី និងការសង់​ប៉ុស្តិ៍យោធាការពារព្រំដែន​នៅ​តំបន់​ហាមឃាត់ក្នុង​កណ្តាលជាដើម។

អ្នក​វិភាគផ្តល់ជាយោបល់ថារដ្ឋាភិបាល​កម្ពុជាត្រូវប្រើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជា​ជាតិ ក្នុង​ឆ្នាំ១៩៦៤ និងសាក្សីរស់ គឺពលរដ្ឋខ្មែរដែលតាំងទីលំនៅតាមព្រំដែន ដើម្បីតតាំងជាមួយវៀតណាម​។ ចំណែក​គណបក្សសង្រ្គោះជាតិបានទាមទារឲ្យរដ្ឋាភិបាល​កម្ពុជាលុប​​ចោល​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ​២០​០៥​ជាមួយវៀតណាម​នោះ ទើបអាចដោះស្រាយបញ្ហាព្រំដែននេះបានស្មើភាពគ្នា៕

សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈchanthorn@vodhotnews.com

What Next?

Recent Articles

23 Responses to "វិភាគ៖ មូលហេតុដែលលោក ហ៊ុន សែន ពិបាកធ្វើការរឿងព្រំដែនជាមួយវៀតណាម?​"

  1. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    មិនមែនពិបាកទេគឺមិនហ៊ានតែម្តង!!!!
    ខ្លាចចេតរ៉ូយ!!!!
    នេះហើយពួជខ្មែរសា្រប៊ៀអង្គរ!!!ខ្លាំងតែជាមួយខ្មែរជនជាតិបរទេសសំពះថ្វាយបង្គំ!!!

  2. លឹង្គនាគរាជ says:

    ហឺុ!មុជមិនជ្រៅទៅមិនឆ្ងាយ,ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារប៉ូលិស។គួរចុះចេញពីតំណែងទៅទុកអោយគេអ្នកអត់ជាប់គុណគេដោះស្រាយ។

  3. Anonymous says:

    ถ้าท่านนายกคิดว่าลำบากอย่างนั้นท่านก็กราบไหว้ตีนนายกเวียดนามร้อยๆครังไปน่ะท่าน จะได้นายกเวีดนามอภัยโทศให้ ท่านนายกฮุนแซนแก่งขนาดนี้แล้วทำไมได้อีกก็ให้รู้กันไป หรื่อว่าบอกนายกเวีดนามเพือนของท่านว่าเอาไปหมดเล้ยยกให้แผ่นดินกัมพูชาแห่งนี้ง่ายๆจบ…….

  4. ពួកអាបំផ្លាញជាតិ says:

    វាដល់ពេលដែលត្រូវចុះចេញហើយអាខ្វាក៉អើយ កុំនៅយូរពេកអស់ដីខ្មែរហើយ អញដឹងថា បើពួកឯង គ្រួសារឯង និងអាម៉ីអាថោងឯង នៅយូរពេលណា ទឹកដីខ្មែរនិងរលាយហិនហោចជាក់ជាមិនខាន យកល្អចុះចេញទៅ ចុះឆាប់រឹតតែល្អ ។

  5. Sam Rien Sey says:

    ម៉ៅ ពិសេស និយាយថា “ចុះចេញពីតំ​ណែង ដើម្បីឲ្យអ្នកដែល​មិនជំពាក់​គុណយួន ឲ្យគេដោះស្រាយបញ្ហាហ្នឹងវិញ”.
    សួរថា នៅប្រទេសកម្ពុជា នរណាម្នាក់ដែលថាមិនជំពាក់គុណ​វៀត​ណាម? វៀតណាមវាយខ្មែរក្រហមដើម្បីជួយសង្គ្រោះជីវិតខ្មែរទាំងអស់
    មិនត្រឹមតែលោកហ៊ុនសែនម្នាក់ឯងទេ។ បូករួមទាំង ម៉ៅ ពិសេស ផងដែរ.

  6. សែន សម្បូរ says:

    ពាក្យបក្សប្រឆាំងអែណាជាពាក្យពិយនោះ ជាពិសេសមេបោក សម រង្សី តើខ្មែរណាមួយនៅក្រៅប្រទេសមិនដិងថា សម រង្សី ជាមេបោកព្រោះមុខឡើងញ័រចង់ធ្វើណាស់និយករដ្ឋមន្ត្រី តែនូវមិនទាន់ដល់វេណអាមេបោកអែងទេរងចាំដាំចេកទាល់តែយូរសិនទៅអើយ?

  7. Judge says:

    King father was trapped in Vietnam’ s false promise, resulted in 3 million lives lost in civil war. The PM took this sweet poisonous talk seriously.
    we do not want any enemy but Cambodians have ever been closed friend with Viets for million years? You must be joking. Come on wake up to reality!!!!.
    Cambodians have suffered long enough, Mr. PM!!!!!
    Samneang

  8. OH! says:

    If you are diability, just step out and let the other do it.

  9. ... says:

    បងប្អូនទាំងអស់គ្នា​ កុំទាន់វាយប្រហារគ្នាមើស​ សុំជួយផ្តល់ជាយោបល់ដោះស្រាយវិញវាល្អជាង ហើយបាត់បងៗជើងខ្លាំងខាងវោហារដូចជា​ បង..​បងបារមីព្រះអាទិទេព ឬបារមីព្រះវិហារ បងសែនសម្បូរ និយាយរួមបងណាក៍ដោយសូមជួយរកដំណោះស្រាយដើម្បី​​ កុំអោយការឈ្លានពាន​ របស់យួនបានសម្រេច

  10. រក្សាស្រុក says:

    ដូចលោក ឆាយ សុផលបានលើក ក្នុង សេចក្ដីផ្ដើម របស់លោក ថាខ្មែរគួរតែឈប់លាបពណ៌គ្នា។
    បើពុំនោះទេ យើងរកថ្ងៃភ្លឺស្វាងមិនបានទេ។
    ស្លាកស្នាមអតីតកាល ជាមេរៀនសំរាប់យើងក្នុងការសាងអនាគត។
    ពាក្យចាស់លោកថា ឈ្លោះគ្នាក្នុងគ្រួសារ ដូច ស្រាតកាយា បង្ហាញញាតិ ឈ្លោះគ្នាក្នុង សង្គមជាតិ ដូចលាតកំណប់ បង្ហាញចោរ។
    លោក ហ៊ុន សែន ត្រូវការបក្សប្រឆាំង ដើម្បីទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ ដូចនយោបាយ Australie ក្នុងរឿងជនភៀសខ្លួន, ក៏ដូចជារឿងព្រំដែនដែរ។

  11. គ្រាប់ខ្នុរម្ដាយ សែន សម្បូរ ធំក្លិនយួន ១០១% says:

    លោក សម រង្ស៊ី យកផែនទីពីស្រុកបារាំងមកញ៉ុកមាត់ពួក CPP ក្បត់ជាតិកាត់ទឹកដីឱ្យយួនហើយ
    សូមបងប្អូនខ្មែរអ្នកស្នេហាជាតិ ស្នេហាទឹកដីនាំគ្នាពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូ កុំឱ្យអាចោរក្បត់ជាតិ
    ហ៊ុន សែន និងបនបរិវ៉ាអាយ៉ងកញ្ជះយួនមន្រ្តីគណបក្សប្រជាជនបោកប្រាស់បងប្អូននិងអស់លោកអ្នកទៀត ។

  12. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    មេដឹកនាំវង្វេងជាតិសាសន៍ ក្បត់ជាតិជួយយួន បំផ្លាញខ្មែរដូច ហ៊ុន សែន ខ្មែរៗគ្រប់គ្នាត្រូវបោះឆ្នោតទម្លាក់ចេញពីតំណែង
    ព្រោះ ហ៊ុន សែន កាន់អំណាចជាង៣០ឆ្នាំ ឃើញតែប្រជាជនខ្មែររងគ្រោះដោយសាមន្រ្តី ហ៊ុន សែនរឹបអូសដីធ្លី
    បណ្ដេញចេញ់ពីទីលំនៅយ៉ាងសន្ធឹកសន្ធាប់ ហ៊ុន សែនយកដីខ្មែរធ្វើសម្បទានឱ្យយួនរាប់ម៉ឺនហិកតា ធ្វើឱ្យខ្មែរអត់ដីធ្វើកសិកម្ម
    បង្កបង្កើនផល ហ៊ុន សែនគឺជាមេជនទុច្ចរិត មេឧក្រិដ្ឋក្មដឹកនាំពួកមន្រ្តីគណបក្សប្រជាជនពុករលួយពេញ់ផ្ទៃប្រទេស
    (ហ៊ុន សែនមិនស្នេហាជាតិទឹកដីទេ គឺជាមេឧក្រិដ្ឋកម្មស្នេហាអំណាចនិងមន្រ្តីអាក្រក់ក្នុងគណបក្សប្រជាជនតែប៉ុណ្ណោះ)
    ហ៊ុន សែននិងពួកCPP យកយួនមកនៅជុះអាចម៍ជុះនោម ចិញ្ចឹមសត្វ ចាក់សំរាម
    ចាក់ប្រេងម៉ាស៊ីនក្នុងទឹកទន្លេ ធ្វើឱ្យទឹកកខ្វក់ កើតមេរោគស៊ីថ្លើម (Hepatitis)ព្រោះពួកយួនវាបំពុលទឹកទន្លេ
    ដែលខ្មែរត្រូវផឹកត្រូវប្រើប្រាស់គ្រប់ពេលវេលាជារៀងរាល់ថ្ងៃ ឥឡូវនេះមានខ្មែរកើតមេរោគស៊ីថ្លើម
    Hepatitis A ,Hepatitis B និង Hepatitis C ច្រើនណាស់ ហើយក៍គ្មានថ្នាំអាចព្យាបាលជាដែរ ។
    គ្មានមេដឹកនាំណាអាក្រក់ដូចអាចុយម្រ៉ាយ ហ៊ុន សែននេះទេ វាខំកាងការពារយួនមកនៅស្រុកខ្មែរខុសច្បាប់
    ដើម្បីយកពួកយួនមកបន្លំបោះឆ្នោតកេញចំណេញលួចសន្លឹកឆ្នោតពីគណបក្សផ្សេងៗ បានអំណាចវាពុករលួយដល់ឫស
    វាបំផ្លាញព្រៃឈើហិនហោច វាលួចជាតិ វាក្បត់ជាតិកាត់ទឹកដីឱ្យយួនគ្រប់បែបយ៉ាង !!!…..!…….!!!!

  13. Anonymous says:

    អ្នក ជេរ តា ហ៊ុន សែន ប្រើពាក្យ អសុរស ខ្លាំងៗ គឺជា យួនបង្កប់ ចង់ អោយ ខ្មែរ សម្លាប់ ខ្មែរ !

    បើ ជា ខ្មែរ ត្រូវ អប់រំ ជួយកែ លំអរ គ្នា ប្រើពាក្យ មានសីលធម៏ កុំ ជេរ !

    ដូចជា ថា = រដ្ឋមន្ត្រី ណា បើ ដោះស្រាយ បញ្ហា មិនបាន គ្មាន សមត្ថភាព គួរ ចុះចេញ ពីតំណែង

    ទុកអោយអ្នកមានសមត្ថភាព ឡើង ធ្វើ វិញ ម្តង !

    ហើយ រដ្ឋមន្ត្រី ដែលគ្មានសមត្ថភាព គួរដឹងខ្លួន កុំធ្វើ មុខក្រាស់ ដូច សត្វ !

  14. ?? says:

    showing us the true if you clime that you are not Vietnamese puppet. peace for all

  15. មេបក្សប្រជាជនថ្មីក្បត់ជាតិកម្ពុជា says:

    ហ៊ុន សែន កាន់អំណាច មិនចំណេញ់កម្ពុជាទេ !
    បោះឆ្នោតទម្លាក់ ហ៊ុន សែនពីអំណាច ប្រជាជនកម្ពុជាប្រាកដជាមានការរីកចំរើនជឿនលឿន !

  16. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    នែ៎ ! AnonymousYuon ជួយកែ ហ៊ុន សែន ផង
    អាមាម្នាក់ហ្នឹងខ្មែរកែលែងឡើងហើយ គេនិយាយតាំងពីពាក្យល្អរហូតដល់ខ្មែខឹង ។

  17. សែន សម្បូរ says:

    បក្សប្រឆាំងទាំងមេបក្សទាំងកូនចៅចោទរដ្ឋាបាលបក្សកាន់អំណាចថាអាយ៉ងយួន ! បក្សប្រឆាំងជាបក្សអាមេរិកនិយម គាំទ្រអាមេរកកាំងយា៉ងខ្លាំង ! ចុះឥឡូវឪព់កគាំងបានទៅជួយយួន ចិងបក្សប្រឆាំងដែលមានជុំហរិងមាំទៅលើអាមេរិក វាមិនក្លាយទៅជាអាយ៉ងអាគាំងផងនិងអាយ៉ងផងទៅហើយ ? ឈប់នាំគ្នាយំស្រែកទៅបក្សប្រឆាំងអើយគ្មានយកស្អីមកទប់បានឡើយ ឪពុករបស់ខ្លួនបានចូលដៃជាមួយយួនទៅហើយ អីចិងទ្រិស្តីនយោបាយយួនៗរបស់បក្សប្រឆាំងកន្លងមកសុទ្ធតែកុហក់បោកប្រាសប្រជាពលរដ្ឋខ្មែរទាំងអស់ ?

  18. សែន សម្បូរ says:

    ចាំតែយកផែនទីមកញុកមាត់CPP ទៅផែទីស្អីមានលក់ដុំនិងលក់រាយនៅបណ្ណាល័យប្រទេសបារាំង? បើក្រាន់បើរមេបក្សប្រឆាំងឡប់ធាតុ សម រង្សី មិនទៅយកផែនទីពិតប្រាកដដែលសម្តេចឪបានយកទៅដម្កល់ទុកនូវអង្គការសហប្រជាជាតិទៅ? នេះជានយោបាយដាច់ខ្យល់របស់ប្រធានបក្សប្រឆាំងឡប់ធាតុ សម រង្សី ព្រោះខ្លួនយល់ថាអាមេរិកកាំងបានធាក់ក្បាលបក្សប្រឆាំងរបស់ខ្លួនទៅជួយយួន ហើយប្រជារាស្ត្រខ្មែរនៅក្រៅប្រទេសគ្មានចំនឿលើមេដិកនាំបក្សប្រឆាំងឡប់ធាតុមួយនេះទៀតទេ។

  19. .. says:

    ឣូ៎ហូ៎! សូមឣរគុណហើយ! ដែលលោកប្អូន«…ចុចបីពណ៌ខៀវ»ចេះនឹកឃើញរូបខ្ញុំរួម
    ទាំងលោក«បារមីព្រះវិហារ»និងលោក«សែន សម្បូរ»ឲ្យចូលរួម តែគួរស្តាយរាងយឺត។
    បើនិយាយតាមពិតមិនប្រឌិតផ្សំ បន្លំយកគុណសម្បត្តិ ឬតាមពាក្យសង្ឃ ពាក្យសត្យ
    ក្នុងច្បាប់សាសនា យកធម៌បរមត្ថ ដោះស្រាយបញ្ហា តែងបានផលា ជាទីពេញចិត្ត។
    ពាក្យជេរប្រមាថ ដៀលត្មិះនាំខាត ឣាចឣាយុខ្លី ជាតិនេះជាតិក្រោយ ទទួលពរជ័យ
    នរកតថ្លៃ ស្លាប់មុនឣាយុ។ ដោះស្រាយបញ្ហា ទឹកដីខេមរា មិនមែនរឿងលេង កុំឣាង
    កំហឹង ធ្វើឣ្នកខែងរែង ឆ្លៀតពេលផ្លុំផ្សែង យកគុណសម្បត្តិ។ គិតចង់បានដី យកមក
    ធ្វើឣី? បើឈ្លោះតែគ្នា? រឿងពីឣតីត ពាយ័ព្យបូព៌ា ម្តេចជាតិខេមរា មិនភ្ញាក់កំណើត។
    ខាំមាត់ឣត់ធ្មត់ តាំងចិត្តសង្កត់ រត់រកច្រកចេញ សន្សំកម្លាំង ទើបច្បាំងមិនចាញ់
    កុំឣាលគ្នាន់ក្នាញ់ ឣាចចាញ់សត្រូវ។ ឆន្ទៈជួយជាតិ គិតគូរឥតឃ្លាត ពីរឿងទឹកដី
    ទាំងកើតនិងលិច ទើបសមប្រពៃ កុំបោះចង្អុលដៃ តែទិសខាងកើត។ គេឣាចដៀល
    បាន ថាចិត្តសាមាន្យ ភ្នែកបាញ់តែកើត យកប្រជាប្រិយ តែឣន់កំណើត គ្មានច្រក
    ចេញកើត បានកាន់ឣំណាច។ រឿងចោរឈ្លានពាន ចិត្តចោរតិរច្ឆាន ឣាចលួចទឹកដី
    ព្រោះតែយើងល្ងង់ ឈ្លោះគ្នារាល់សម័យ បង្កទុក្ខភ័យ គ្មានថ្ងៃស្រាកស្រាន្ត។ រាស្រ្តចង់បាន
    សុខ ជួបតែរឿងទុក្ខ គ្មានលោះសម័យ បន្តលាបពណ៌ ចង់យកស្នាដៃ តើមកពីឣ្វី? ជួយ
    ពិចារណា!។ ជាតិខ្មែរដូចគ្នា តើត្រូវបណ្តាសា ឬគំនិតឣន់? ខ្មែរក្រោយឣង្គរ ដូចរោគស្កន់
    ជាន់ ទឹកដីគេប្លន់ ឣន់ឈ្លោះតែគ្នា!។ សាមគ្គីជាតិរស់ បន្ថយជម្លោះ មានះឫស្យា
    កុំកេងចំណេញ បាត់បង់ធម្មា ចុងក្រោយខេមរា កូនខ្លាឣាស៊ី។

  20. ឆ្មាខ្មៅ says:

    មកដល់ថ្ងៃនេះហើយវាមិនគួនៅមានខ្មែរចោរម្សៀតមួយក្តាប់តូច យល់ថាខ្មែរជំពាក់គុណយួននោះទេ!

  21. .. says:

    បើមាត់ចំហ សាច់មូលហៅក្ត វានៅតែខឹង កុំឣាលជឿពេក ប្រយ័ត្នភ្នែកស្លឹង
    ក្បួនបោកមួយហ្នឹង ប្រើគ្រប់សម័យ។ យកល្បិចព្រំដែន សង្កត់ហ៊ុន សែន មិនចង់
    ឲ្យងើប តែរឿងដែលឆ្ងល់ ឃើញទៅតែកើត? ទាល់ច្រកលិឍថើប រន្ធគូថហ៊ុន សែន។
    កុំធ្វើឫកគ្រាន់ បើយួនដេញជាន់ ពួកឯងឣាងឣី ឣាងសម្តីញី ឬជេរដួចស្រី ឬបោល
    ហុយដី រត់រកសែនជួយ។ មាត់បើកចំហ ដូចចាំបៀមក្ត ជួសពាក្យខន្តី ក្រឡេកមួយ
    ភ្លេត មាត់ស្រដៀងស្រី បៀមការេមកី នៅក្នុងរឿងសិក(sex)។ រាំងឣើយរាំងរេ រាំងដុះ
    នៅទន្លេ គេយកទ្រួយឆី ចុះរាំងឯងនេះ ប្រភេទរាំងឣី មានឈ្មោះរាំងស៊ី តែឆីមិន
    កើត។ ច្រកចេញមានពីរ មួយឣាយស៊ីស៊ី ពឹងវាស់ទឹកដី សង្ឃឹមដែរទេ? ឣង្គការហីហី!
    មើលចុះសព្វថ្ងៃ នៅប៉ាឡេស្ទីន។ រីច្រកមួយទៀត គឺរួបរួមជាតិ យុទ្ធសាស្រ្តថ្មីៗ រាវរក
    យុទ្ធភណ្ឌ ទំនើបសម័យ ទើបខ្មែរខ្លាំងក្រៃ ថែទឹកដីបាន។ កុំគិតសើៗ ហៃឣើហៃឣើ
    បោកខ្មែរគ្រប់ប្រាណ បើមើលមួយភ្លេត ដូចជាហំហាន ចុងក្រោយមិនបាន ស្មើ
    ឣាចម៍មួយដុំ។ ត្រសុលត្បុលជ្រក លែងខ្មាស់ទាបថោក បោកស៊ីបាយសិន ឆ្លៀតរក
    ឱកាស ស្វែងរកចំណេញ ដល់ពេលគេជ្រេញ ញេញធ្មេញដូចស្វា។ ខ្ញុំសូមឣភ័យ ខុសទាស់
    សម្តី ប្រណីទោសា ខឹងទប់មិនជាប់ សូមជះហឹង្សា ចុចពីរនេះណា ឣាចទទួលបាន៕

  22. CPP ងោះ & វែក says:

    CPP ពួកងោះ & ពួកវែក យួនយកដីនៅហ្នឹងភ្នែកធ្វើខ្វាក់មើលមិនឃើញ !
    CPP អាងោះ & អាវែក ក្បត់ជាតិទាំងអាក្បាលទំពែក ទាំងអាមានសក់ !

  23. We says:

    នេះជាល្បិចកលរបស់សេននិងបក្សកាន់អំណាច ដូចក្នុងរឿងសាមកុក។ ឆាវឆាវបង្ហាញភាពស្និទ្ធស្នាលធ្វើដូចជាស្រលាញ់គ្នារាប់អានគ្នាជាមួយយិន ឆាវ និងម៉ា ឆឹងណាស់អព្ចឹាង។ ទីបំផុតអ្នកទាំង២ស្លាប់ដោយសារចាញ់ល្បិចកលឆាវឆាវ ។
    ការដែលគាត់ហ៊ាននិយាយប្រាប់មេបក្សប្រឆាំងថា ៉ពិបាកធ្វើការរឿងព្រំដែនជាមួយវៀតណាម ៉នោះ ព្រោះគាត់មានបំណងៈ
    ១-និយាយឲចំចំនុច ត្រូវចិត្តបក្សប្រឆាំងនិងពលរដ្ឋម្ចាស់ឆ្នោត។
    ២- យកមេបក្សប្រឆាំងជាអ្នកនាំពាក្យ ហាក់ដូចយកបក្សប្រឆាំងធ្វើជាឈ្នាន់ ឬក៏អាចនិយាយបានថាជ្រកបន្លំខ្លួនជាមួយបក្សប្រឆាំងសិន ដើម្បីបានសមានចិត្តខ្លះពីបក្សប្រឆាំង ធ្វើឲបក្សប្រឆាំងភ្លេចខ្លួន ។
    ៣-បង្ហាញភាពស្និទ្ធស្នាលធ្វើដូចជាស្រលាញ់គ្នា រាប់អានគ្នា ថើបដេកអោបគ្នាជាមួយសុី ១ថ្ងៃបួនដប់ដង តែធាក់ខា ៉បំបែកបំបាក់ដើម្បីត្រួតត្រា ៉។
    ៤-ដើម្បីទាញទឹកចិត្ត ទាញអារម្មណ៏ពលរដ្ឋខ្មែរមកវិញ ។ ធ្វើឲពលរដ្ឋខ្មែរដូចរៀងធូរទ្រូងបន្តិច ដើម្បីបានសមានចិត្តខ្លះ ពីម្ចាស់ឆ្នោត។ ពលរដ្ឋខ្លះអាចគិតថា ៉មើលហ្ន សេនហ៊ានទទួលការពិតតិចតួចខ្លះៗហើយ គាត់ជាមនុស្សនៅគ្រាន់ដែរតើ បោះឆ្នោតឲគាត់ទៀតទៅឬយ៉ាងម៉េច?
    ហេតុអីបានជាគាត់ហ៊ាននិយាយពាក្យមួយម៉ាត់ស្លាប់នេះឲគេដឹង ? អីក៏ស្រួលម៉េះ? តើគាត់និយាយចេញមកដោយចិត្តឯកឯងឬ? តើគាត់មិនខ្លាចស្លាប់ដូចលោកចាន់ សុី ប៉ែន សុវណ្ណទេឬ ដើម្បីការពារខ្មែរ? ចុះបើគាត់មិនខ្លាចស្លាប់ ដើម្បីខ្មែរ ហេតុអី បានជាយួនចង់បានអី គាត់ធ្វើតាមទាំងអស់ ជាង30ឆ្នាំកន្លងទៅនេះ ? តើគាត់ការពារខ្មែរឬ ?
    ដូច្នេះ សំដីនិយាយថា ៉ពិបាកធ្វើការរឿងព្រំដែនជាមួយវៀតណាម ៉ គឺគ្រាន់តែជាពាក្យត្អូញត្អែរបន្តិចបន្តួចលើបបូរមាត់បែបប្រជាភិថុត តែប៉ុណ្ណោះ។ បើគ្មានការបពា្ជាពីចៅហ្វាយយួនទេ គាត់ប្រាកដជាមិនហ៊ានពោលពាក្យ ៉ពិបាកធ្វើការរឿងព្រំដែនជាមួយវៀតណាម ៉ឡើយ។ ជាធម្មតា រវាងម្ចាស់និងអ្នកបំរើ វាមិនត្រឹមតែ ៉ពិបាក ៉ទេ តែបើនិយាយថា ៉មិនអាចទៅរួចធ្វើការរឿងព្រំដែនជាមួយវៀតណាម ៉ ទើបត្រឹមត្រូវជាង។
    សូមប្រជារាស្រ្តខ្មែររួមទាំងអ្នកនយោបាយផង គួរចងចាំថា យួនជាជាតិសាសន៏កំពូលល្បិចមិនចាញ់ចិន សៀមឡើយ ដូចពាក្យចាស់ពោលថា ៉សៀមមិនចោលក្បួន យួនមិនចោលពុត ៉។
    អរគុណ