បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​រិះគន់​ការ​កំណត់​ព្រំដែន​តាម​ខ្សែ​ទឹក​ព្រែក​វិញតេ​ខេត្ត​កំពត

ដោយ ម៉ម មុនីរតន៍
2015-07-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ព្រំដែន តន់ហន់ ៦២០
១៤-ឧសភា-២០១៥៖ ព្រែក​វិញតេ ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​អះអាង​ថា ជា​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់ ពុះ​ចែក​ប្រទេស​កម្ពុជា-​វៀតណាម ហើយ​នៅ​មុន​ឆ្នាំ​១៩៧៩ គឺ​ពលរដ្ឋ​ទាំង​ពីរ​ប្រើប្រាស់​បាន ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ ជា​កម្មសិទ្ធិ​វៀតណាម ផ្តាច់​មុខ។ RFA/Tha Kitya


មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ទទួល​ស្គាល់​ថា ការ​កំណត់​ព្រំដែន​តាម​រយៈ​ខ្សែ​ទឹក​នៅ​ចំណុច​ព្រែក​វិញតេ ឬ​ព្រែក​ក្រប៉ៅ គឺ​កម្ពុជា មិន​ធ្វើ​អ្វី​បាន​ក្រៅ​ពី​តាម​ការ​បញ្ជា​របស់​វៀតណាម នោះ​ឡើយ។ ជុំវិញ​រឿង​នេះ ទាំង​គណបក្ស​ប្រឆាំង និង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា រិះគន់​ថា ទាំង​នេះ គឺ​ជា​ចំណុច​ខ្សោយ​របស់​កម្ពុជា ហើយ​ការ​កំណត់​ព្រំដែន​ជាមួយ​វៀតណាម នេះ នឹង​រឹត​តែ​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​ទៅ​ភាគី​វៀតណាម។

គណបក្ស​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា និង​អង្គការ​សង្គម​ស៊ីវិល ហៅ​ភាព​មិន​ស្វាហាប់​របស់​រដ្ឋាភិបាល​លើ​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​គោក​តាម​រយៈ​ខ្សែ​ទឹក ដែល​មាន​ភាព​ចម្រូងចម្រាស​នៅ​ត្រង់​ព្រែក​វិញតេ ថា​ជា​ការ​ដែល​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​បន្ថែម​ទៀត​លើស​ពី​ការ​រំពឹង​ទុក ដែល​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល តែង​ចោទ​ប្រកាន់​ក្នុង​ពេល​កន្លង​ទៅ។

ប្រតិកម្ម​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ ១​ថ្ងៃ បន្ទាប់​ពី លោក វ៉ា គឹមហុង សារភាព​ថា លោក​មិន​អាច​បញ្ចុះ​បញ្ចូល​ឲ្យ​ភាគី​វៀតណាម ឲ្យ​អនុវត្ត​តាម​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ បាន​ទេ។

នៅ​ក្នុង​បទ​អន្តរាគមន៍​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ របស់​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បញ្ជាក់​ថា កម្ពុជា ពិត​ជា​ពិបាក​ធ្វើ​ការ​ជាមួយ​វៀតណាម ណាស់ ក្នុង​ការ​កំណត់​ព្រំដែន​គោក​តាម​រយៈ​ខ្សែ​ទឹក​នៅ​ចំណុច​ព្រែក​វិញតេ ក្នុង​ខេត្ត​កំពត នេះ។ លោក វ៉ា គឹមហុង អះអាង​ថា ការ​ខ្វែង​គំនិត​គ្នា​នេះ ដោយសារ​កម្ពុជា ទាមទារ​ការ​កំណត់​ព្រំដែន​ដោយ​ផ្អែក​លើ​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ក៏ប៉ុន្តែ​ភាគី​វៀតណាម ជំទាស់ ហើយ​បង្ខំ​ឲ្យ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៨៥។ លោក​បន្ត​ថា «វៀតណាម គេ​មិន​ទទួល​ស្គាល់​ទេ គេ​ទាញ​តាម​ខ្សែ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​គូស​ច្បាស់​ថា​ខ្សែ​ព្រំដែន​ឃ្លាត​ចេញ​ពី​ច្រាំង​ព្រែក​វិញតេ ១៥០​ម៉ែត្រ កន្លែង​ខ្លះ​ជិត ២០០​ម៉ែត្រ។ គេ​ដាច់​ខាត​គេ​មិន​ទទួល​យក​ខ្សែ​ទម្លាក់​កណ្ដាល​ខ្សែ​ទឹក​ទេ»

ទាក់ទង​បញ្ហា​នេះ ជា​ញឹកញយ គណបក្ស​ប្រឆាំង​តែង​ចោទ​ប្រកាន់​គណៈកម្មការ​ព្រំដែន​ថា ការ​កំណត់​បង្គោល​ព្រំដែន រដ្ឋាភិបាល​ពុំ​ដែល​បាន​អនុវត្ត​តាម​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ម្ដង​ណា​ទេ។ មួយ​វិញ​ទៀត នៅ​លើ​ទីតាំង​ដែល​កំពុង​មាន​ភាព​ប្រទាញប្រទង់​នេះ​ទៀត​សោត គឺ​រដ្ឋាភិបាល​តែង​ច្រាន​ចោល​ការ​រិះគន់​ជា​ហូរហែ​មក​ហើយ ក៏ប៉ុន្តែ​នៅ​ក្នុង​បទ​បង្ហាញ​ជាច្រើន​ម៉ោង​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា ស្ដីពី​បច្ចុប្បន្ន​ភាព និង​ការ​ផ្សព្វផ្សាយ​រឿង​ព្រំដែន​នេះ​វិញ លោក វ៉ា គឹមហុង ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភាព​ស្មុគស្មាញ និង​តានតឹង​ជាមួយ​វៀតណាម មែន។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ឃើញ​ថា បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ស្ងប់ស្ងាត់ និង​លាក់​បំពួន​ភាព​អន់​ថយ​បែប​នេះ​ត​ទៅ​ទៀត នឹង​ធ្វើ​ឲ្យ​កម្ពុជា បាត់​បង់​ដី​លើស​ពី​អ្វី​ដែល​ពលរដ្ឋ​បាន​គិត​នោះ​ថែម​ទៀត។ លោក​ថ្លែង​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​មួយ​នេះ ត្រូវ​លើក​វិវាទ​ដោះស្រាយ​នៅ​ថ្នាក់​អន្តរជាតិ​វិញ​ម្ដង។ លោក​បន្ត​ថា «រអ៊ូរទាំ​របស់ លោក វ៉ា គឹមហុង ដោយសារ​គាត់​មិន​ព្រម​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ បើ​ប្ដឹង​ទៅ​ប្រាកដ​ជា​ឲ្យ​ប្រើ​អ្វី​ដែល​ជា​ច្បាប់​អន្តរជាតិ ព្រោះ​តាម​ច្បាប់​អន្តរជាតិ គេ​ថា​ដើម្បី​សុខ​សន្តិភាព​របស់​ពិភពលោក ប្រទេស​ទាំងអស់​ត្រូវ​កំណត់​ព្រំដែន​ដោយ​អាណានិគម​និយម។ អាណានិគម​និយម គេ​សំដៅ​លើ​អាណានិគម​និយម​បារាំង ឬ​ក៏​អង់គ្លេស»

ជុំវិញ​វិវាទ​ព្រំដែន​នេះ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ដាក់​លិខិត​កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ទៅ លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋសភា ដោយ​ស្នើ​ឲ្យ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន ដោយ​ត្រូវ​រង់ចាំ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨ រួច​សិន ឬ​ក្រោយ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ដែល​មាន​សមាសភាព​ចម្រុះ​ចូលរួម គឺ​តំណាង​បក្ស​កាន់​អំណាច និង​គណបក្ស​ផ្សេង​ទៀត ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ព្រម​ទាំង​ក្រុម​អ្នក​ជំនាញ​ព្រំដែន​ផ្សេង​ទៀត។

អ៊ុំ សំអាន ព្រំដែន ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។ RFA/Tha Kitya

ទាក់ទិន​ភាព​ចម្រូងចម្រាស​នៅ​ត្រង់​ចំណុច​ព្រែក​វិញតេ នេះ លោក វ៉ា គឹមហុង ថែម​ទាំង​បាន​បញ្ជាក់​ថា ការ​តវ៉ា​របស់​លោក គឺ​មិន​មែន​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​រស់នៅ​តាម​មាត់​ព្រែក​ទេ ក៏ប៉ុន្តែ​ការ​ទាមទារ​នោះ គឺ​សម្រាប់​ពលរដ្ឋ​វៀតណាម តាំង​ទី​លំនៅ​ទៅ​វិញ។ លោក​បន្ត​ថា «ខ្ញុំ​សូម​ជម្រាប​បន្តិច ដូច​ឯកឧត្ដម​អភិបាល​ខេត្ត​ជ្រាប​ហើយ បើ​ថា​ឯកឧត្ដម​ស្គាល់​ភូមិសាស្ត្រ​ខេត្ត​របស់​ឯកឧត្ដម​មាន​ច្រាំង​ទាំង​សង​ខាង។ ច្រាំង​ព្រែក​វិញតេ សុទ្ធតែ​ភូមិ​វៀតណាម ទាំងអស់ ឥត​មាន​ភូមិ​ខ្មែរ​ណា​មួយ​ទេ។ ដូច្នេះ​បើ​ខ្ញុំ​ទាមទារ​បាន ក៏​មិន​មែន​ទាមទារ​ឲ្យ​ខ្មែរ​នៅ​ដែរ គឺ​ថា​ទាមទារ​ឲ្យ​វៀតណាម ដដែល​ទេ»

ពាក់ព័ន្ធ​រឿង​នេះ ទាំង​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ថ្កោលទោស ហើយ​ចាត់​ទុក​ថា ការ​អនុវត្ត​គោល​នយោបាយ​ដូចនេះ បាន​ន័យ​ថា ជា​ការ​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​វៀតណាម បាន​ចិត្ត​ថែម​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត ព្រែក​វិញតេ ដែល​មាន​ភាព​ចម្រូងចម្រាស​នេះ គណបក្ស​ប្រឆាំង​រក​ឃើញ​ថា គឺ​វៀតណាម ជីក​ជា​ឯកតោ​ភាគី​ក្រោយ​ឆ្នាំ​១៩៧៩ ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សំអាង​ថា ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤ គឺ​ពុំ​មាន​ព្រែក​វិញតេ នេះ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ទិប ទាវ ហៅ​ការ​លើក​ឡើង​របស់ លោក វ៉ា គឹមហុង នេះ ថា​ជា​ចេតនា​ចង់​ឲ្យ​កម្ពុជា រឹត​តែ​ប្រឈម​មុខ​បាត់​បង់​ទឹក​ដី​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ លោក​ថ្លែង​ថា បើ​ទោះ​ជា​សារ​នយោបាយ​រឿង​បូរណភាព​ទឹក​ដី​ដែល លោក វ៉ា គឹមហុង លើក​ឡើង​នោះ ថា​ជា​ការ​ព្យាយាម​ដើម្បី​ផល​ប្រយោជន៍​វៀតណាម ជា​រឿង​ដែល​ភាន់​ច្រឡំ​ក៏ដោយ​ចុះ ក៏​គេ​មិន​គួរ​ណា​ប្រកាស​ជា​សាធារណៈ​ដូច​នេះ​ដែរ។ ហេតុ​នេះ លោក ទិប ទាវ ចាត់​ទុក​ថា រដ្ឋាភិបាល​ពិត​ពុំ​មាន​គោល​នយោបាយ​ជាតិ​សម្រាប់​ទឹក​ដី​ទេ។ លោក​បន្ត​ថា «វា​មិន​ខុស​ពី​អ្វី​ដែល​ខ្មែរ​ចោទ​ថា ក្រុម​រដ្ឋាភិបាល គឺ​ជា​រដ្ឋាភិបាល​ដែល​ឲ្យ​យួន។ នេះ គឺ​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ចោទ​បែប​ហ្នឹង​ទេ»

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា ពុំ​បាន​បកស្រាយ​អ្វី​ឡើយ​ជុំវិញ​ការ​រិះគន់​នេះ ដោយ​លោក​ឆ្លើយ​ថា ជាប់​រវល់​ប្រជុំ​មុន​ដាក់​ទូរស័ព្ទ​ចុះ។

អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​ដោះស្រាយ​តាម​យន្តការ​ទ្វេ​ភាគី​បែប​នេះ​ត​ទៅ​ទៀត ភាព​ចម្រូងចម្រាស​រឿង​ព្រំដែន​ជាមួយ​វៀតណាម នេះ នឹង​មិន​អាច​បញ្ចប់​ត្រឹម​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​នេះ​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​រិះគន់​ការ​កំណត់​ព្រំដែន​តាម​ខ្សែ​ទឹក​ព្រែក​វិញតេ​ខេត្ត​កំពត"

  1. bol says:

    ក្នុងនាមជាខ្មែរម្នាក់នឹងគេដែរ ខ្ញុំសុំរាជរដ្ឋាភិបាល ដក វ៉ាគីមហុង នេះ ចេញពីដំណែង ដ៏សែនថ្លៃនេះចេញទៅ។
    វ៉ាគីមហុងនេះ សម្បីតែនិយាយខ្មែរ ក៏ស្តាប់មិនបានផង តើលោកនេះ អាចនិយាយអ្វីឲ្យបរទេសស្តាប់បាន។
    គិតមើលថា គ្រាន់តែបកស្រាយរឿងប្រភពផែនទីតែមួយរឿងសោះ លោកនេះនិយាយគ្មានការទទួលខុសត្រូវ សោះ។ ម្តង វាថា នេះជាផែនទីតំកល់នៅអសប. ម្តងទៀតវាថា ថតចម្លងពីអសប. ម្តងទៀតទៅវាថា ចម្លងពីវឥតណាម ស្រាប់តែម្តងទៀតវាថា វៀតណាមបោះពុម្ពឲ្យ។
    អានេះឡប់ហើយ ។
    ចុងក្រោយនេះ វានិយាយកាន់តែខុសទៅទៀត ដោយវាថា វៀតណាមមិនព្រមយកផែនទីតំកល់នៅអសប. ទេ គឺគេប្រើផែនទី ឆ្នាំ ១៩៨៥។ សួរថា ក្រែងប្រជាជនគេតាមដានតាំងពីដើមមក គឺគេតាមដានរឿងនេះ ឬអី? តែពេលណាក៏យើងថា យើងប្រើផែនទី អសប. ទាំងអស់។ ទើតែពេលនេះ តាំងយើងបញ្ចេញ មកនៅកណ្តាលវាល។
    វ៉ាគីមហុង ពេលចុងក្រោយនេះទៀត ដូចជានិយាយពីរឿងព្រែកអញ្ចឹង គឺនិយាយភ្លើ តែម្តង។
    សុំរាជរដ្ឋាភិបាលពិចារណា ពីសមត្ថភាពរបស់វ៉ាគីមហុង និងប្រពន្ធ ដែលមានតួនាទីខ្ពស់បំផុតក្នុងកិច្ចការព្រំដែននេះ ឲ្យចេញទៅ។
    គួរតែរុញចូលតុលាកា ផង។
    រដ្ឋាភិបាលគណបក្សប្រជាជន នឹងអាចធ្លាក់ឆ្នោតដោយសារវ៉ាគីមហុង។
    ខ្មែរនឹងបាត់ដីដោយសារ វ៉ាគីមហុង។ មើលចុះ វាធ្វើការពីរឿងទឹកដីប៉ុណ្ណាណី តែឥតសហកាជាមួយស្ថាប័នណាសោះ។ វាធ្វើមើលតែដីខ្មែរជាដីកម្មសិទ្ធិរបស់វា។ មើលចុះ សូម្បីចៅហ្វាយខេត្តក៏គាត់មិនដឹង នេះ តើមកពីអ្វី? មាន័យថា វ៉ាគិមហុងនេះ ឥតចេះច្បាប់អី ទេ!
    ដកចេញទៅ! ដាក់គុទៅ!

  2. Both Khmera says:

    Var Kimhog has lost his mind…He is not quaalified for the job!

  3. people says:

    bravo’ mr bold we are support your idea 100% ‘ mr va kim veit must get out or go to court for responsibility of our land ‘.if our land loose to veitname mr va kim veit really betray our nation&country .GOD bless all cambodian people’

  4. មនុស្សតឹងទ្រូង says:

    ដូចជារីករាយដែរ ដែលទើបតែពេលនេះឃើញថាលោកបុលចេះជួយឈឺឆ្អាលក្នុងរឿងទឹកដីនិងព្រំដែនរបស់យើងដែលកំពង់ត្រូវក្រុមក្បត៉ជាតិមួយចំនួនដែលខ្វះសម្មតភាព ធ្វើការបកស្រាយជាសាធារណះ ថាខ្លួនលុះដោយអំណាចយួន និងក្បត់ជាតិ ប្រជាជនខ្លួនឯង សូមសរសើរពីចម្ងាយលោកបុល សមរម្យណាស់បើលោកបុល ឈរឈ្មោះជាតំណាងរាស្ត្រនៅអាណាត់ក្រោយ យើងនិងបោះឲ្យ ។

  5. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    ហេតុតែល្ងង់ធ្វើចេះ!!គេមិនដែលអ្វីជាសំគាល់ក្រៅពីអាប់ស៊ីសនិងអ័រដោនេទេ(កូអ័រដោនេ)
    ដែលមាននៅក្នុងផែនទីពិតដែលតំកល់ទុកនៅអង្គការសហប្រជាជាតិមិនមានជាដែលគូរដោយខ្មែរឫយួនសៀមឫលាវឡើយ!!!

  6. CPP ងោះ & វែក says:

    CPP អាងោះ & អាវែក អាកញ្ចាស់ វ៉ា គឹមហុង និងពួកអាកញ្ចាស់ៗមន្រ្តីធំៗក្នុងបក្សប្រជាជន
    វាធ្វើការភូតភ បោកប្រាស់ កុហក់ប្រជាជនខ្មែរជារៀងរហូត តាំងតែពីដើមមក !
    មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ទទួល​ស្គាល់​ថា ការ​កំណត់​ព្រំដែន​តាម​រយៈ​ខ្សែ​ទឹក​នៅ​ចំណុច​ព្រែក​វិញតេ
    ឬ​ព្រែក​ក្រប៉ៅ គឺ​កម្ពុជា មិន​ធ្វើ​អ្វី​បាន​ក្រៅ​ពី​តាម​ការ​បញ្ជា​របស់​វៀតណាម នោះ​ឡើយ។
    ឆ្កួតមែនទែនហើយពួកអារដ្ឋាភិបាល ហ៊ុន សែន ឆ្កួតចុយម៉ែវាតាម៉ង់ !!!!!!!!!!!!!!!!!
    បើ​កំណត់​ព្រំដែន​តាម​រយៈ​ខ្សែ​ទឹក​នៅ​ចំណុច​ព្រែក​វិញតេ
    ឬ​ព្រែក​ក្រប៉ៅ យួនមិនស្រប់តាមបាន គួរតែទុកនៅមួយឡែកសិនទៅ ! ចាំបាច់អីធ្វើតាមបញ្ជារបស់យួនឱ្យបាត់បង់ទឹកដីខ្មែរ ?
    ហ៊ុន សែន ស្រែកអួតថាអាចសើររើបាន ដូច្នេះសូមមន្រ្តីបក្សសង្រ្គោះជាតិទាមទារសើររើជាដាច់ខាត ។

  7. CPP ងោះ & វែក says:

    CPP អាងោះ & អាវែក អាកញ្ចាស់ វ៉ា គឹមហុង និងពួកអាកញ្ចាស់ៗមន្រ្តីធំៗក្នុងបក្សប្រជាជន
    វាធ្វើការភូតភ បោកប្រាស់ កុហក់ប្រជាជនខ្មែរជារៀងរហូត តាំងតែពីដើមមក !
    មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ទទួល​ស្គាល់​ថា ការ​កំណត់​ព្រំដែន​តាម​រយៈ​ខ្សែ​ទឹក​នៅ​ចំណុច​ព្រែក​វិញតេ
    ឬ​ព្រែក​ក្រប៉ៅ គឺ​កម្ពុជា មិន​ធ្វើ​អ្វី​បាន​ក្រៅ​ពី​តាម​ការ​បញ្ជា​របស់​វៀតណាម នោះ​ឡើយ។
    ឆ្កួតមែនទែនហើយពួកអារដ្ឋាភិបាល ហ៊ុន សែន ឆ្កួតចុយម៉ែវាតាម៉ង់ !!!!!!!!!!!!!!!!!
    បើ​កំណត់​ព្រំដែន​តាម​រយៈ​ខ្សែ​ទឹក​នៅ​ចំណុច​ព្រែក​វិញតេ
    ឬ​ព្រែក​ក្រប៉ៅ យួនមិនស្រប់តាមបាន គួរតែទុកនៅមួយឡែកសិនទៅ !
    ចាំបាច់អីធ្វើតាមបញ្ជារបស់យួនឱ្យបាត់បង់ទឹកដីខ្មែរ ?
    ហ៊ុន សែន ស្រែកអួតថាអាចសើររើបាន ដូច្នេះសូមមន្រ្តីបក្សសង្រ្គោះជាតិទាមទារសើររើជាដាច់ខាត ។

  8. Battambang says:

    Please don’t blame Va Kim Hong for what he has done. He has been helping us a lot now to reveal the mistakes that he and his team have done wrong so far. We all know more and more what has happened, thank to Va Kim Hong. He needs to reveal everything that he knows so that Cambodia can take Vietnam to ICJ.