ដោយ ចេង ម៉េងជូ
2015-07-21
RFA
កម្មករកាត់ដេរជាង ២០០នាក់ នៃរោងចក្រ ស៊ិច ផ្លាស (Six Plus) នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកក្កដា នេះ ធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្រទទួលយកពួកគេចូលធ្វើការវិញ។
រោងចក្របញ្ឈប់កម្មករជាង ២០០នាក់នេះ ក្រោយពេលមានកម្មករចេញធ្វើកូដកម្មកាន់តែច្រើនឡើង ចាប់តាំងពីថ្ងៃទី៨ ខែកក្កដា មក ទាមទារឲ្យថៅកែរោងចក្រទទួលយកកម្មករម្នាក់ឈ្មោះ អឿន ពិសិដ្ឋ ដែលខាងកម្មករអះអាងថា ត្រូវបានរោងចក្របញ្ឈប់ពីការងារភ្លាមៗដោយគ្មានមូលហេតុ។ ក្រៅពីទាមទារឲ្យខាងរោងចក្រទទួលយកកម្មករឲ្យចូលធ្វើការវិញ ខាងកម្មករក៏ទាមទារឲ្យមានការបន្ថែមប្រាក់ថ្លៃធ្វើដំណើរ ថ្លៃបាយ ថ្លៃថ្នាំពេទ្យ ជាដើម។
កាលពីថ្ងៃទី១៥ ខែកក្កដា តុលាការខេត្តកណ្ដាល បានចេញដីការក្សាការពារ ដែលតម្រូវឲ្យកម្មករបញ្ឈប់ការតវ៉ា ហើយចូលធ្វើការឡើងវិញដោយឥតលក្ខខណ្ឌ។ មកដល់ព្រឹកថ្ងៃទី២១ ខែកក្កដា នេះ ខាងរោងចក្របានប្រកាសបញ្ឈប់ការងាររបស់កម្មករចំនួន ២៣៧នាក់ ដែលពុំព្រមចូលធ្វើការ។
តំណាងសហព័ន្ធសហជីពពលកម្មកម្ពុជា ដែលដឹកនាំកូដកម្មនេះ លោក យន់ សំបូរ អំពាវនាវឲ្យភាគីពាក់ព័ន្ធចរចាជាមួយកម្មករលើចំណុចដែលកម្មករកំពុងទាមទារ។
វិទ្យុអាស៊ីសេរី បានទាក់ទងទៅភាគីរោងចក្រដើម្បីសុំការបកស្រាយជុំវិញរឿងនេះ តែប្រធានផ្នែករដ្ឋបាលនៃរោងចក្រ បដិសេធមិនផ្ដល់ការបំភ្លឺ ដោយលើកឡើងថា លោកកំពុងជាប់រវល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋជាង៧០នាក់លើកបដាតវ៉ាមុខតុលាការខេត្តរតនគិរីទាមទារដោះលែងអ្នកភូមិម្នាក់
- កម្មកររោងចក្រអេឃីនថិចជាង៥០០នាក់តវ៉ាជាថ្មីទៀតនៅមុខក្រសួងការងារ
- សមាគមរោងចក្រកាត់ដេរថ្កោលទោសមេដឹកនាំសហជីពមួយចំនួន
- លោក ជា មុនី ប្រកាសឈប់ធ្វើជាមេដឹកនាំសហជីពសេរីកម្មករកម្ពុជានៅអាណត្តិក្រោយ
- សហគមន៍មានទំនាស់ដីធ្លីជាង៦០០នាក់នឹងប្រមូលផ្ដុំនៅខាងមុខរដ្ឋសភា
- ពលករនៅខេត្តកំពង់ធំទាមទារសំណងពីក្រុមហ៊ុននាំពលករទៅធ្វើការនៅថៃ
- កម្មកររោងចក្រអេឃីនថិចស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍រឿងវិវាទការងារ
- ILO ថាវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅតែបន្តកើនឡើង
- កម្មកររោងចក្រអេឃីនថិចប្រកាសបន្តធ្វើកូដកម្មក្រោយការចរចាមិនត្រូវគ្នា