គណបក្ស​សង្រ្គោះជាតិ​ថា​ការផ្តន្ទាទោស​សកម្មជន​របស់ខ្លួន​ជា​ការ​រំលោភកិច្ចព្រមព្រៀងនយោបាយ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com


គណបក្សសង្រ្គោះជាតិ​បាន​ចាត់ទុក​ការផ្តន្ទាទោស​មន្រ្តីនិង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង១១នាក់​ជា​ការ​រំលោភលើកិច្ច​ព្រមព្រៀងនយោបាយ​ដែល​គណបក្ស​ទាំងពីរ​បាន​ឯកភាពគ្នា​ ​កាលពី​ថ្ងៃទី​២២ខែកក្កដា ឆ្នាំ​២០១៤។

កាលពីថ្ងៃ​អង្គារ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ានិង​សកម្មជន​គណបក្ស​​ស​ង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្ប​កម្ម​​នាំ​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។

សេចក្តីថ្លែងការណ៍​របស់គណបក្ស​សង្រ្គោះជាតិ​ឲ្យ​ដឹង​ថា៖”គណបក្ស​មាន​ការភ្ញាក់ផ្អើល​ និង​សោក​ស្តាយ​ជាខ្លាំង​ដែល​តុលាការ​រាជធានីភ្នំពេញ បានសម្រេច​ដាក់ពន្ធនាគារ​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ចំនួន​១១រូប កាលពីថ្ងៃ​ទី​២១​ខែកក្កដា ឆ្នាំ​២០១៥ គឺ​ជា​ការ​ធ្វើ​ឲ្យ​ភាព​តាន​តឹង​ខាង​នយោបាយ​ឡើង​វិញ​ ដែលផ្ទុយ​នឹង​ស្មារតី​កិច្ចព្រមព្រៀង​នយោបាយ​កាលពីថ្ងៃ​ទី​២២ខែកក្កដា ឆ្នាំ​២០១៤កន្លងមក”

សេចក្តីថ្លែងការណ៍​បន្ត​ថា​៖”គណបក្ស​សង្រ្គោះជាតិ​បាន​និង​កំពុង​ ហើយ​នឹង​នៅ​តែ​បន្ត​ព្យាយាម​គោរព​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ខាង​លើ​នេះ ប្រកប​ដោយ​សុច្ឆន្ទៈ ដើម្បីសហ​ការ​គ្នា​ជាមួយ​នឹង​គណបក្ស​ប្រជាជនកម្ពុជា ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​បញ្ហានានា​ ដែល​ជា​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជា​ពល​រដ្ឋខ្មែរ”។​

សេចក្តីថ្លែងការណ៍បញ្ជាក់​បន្ថែម​ថា៖"​គណបក្ស​សង្រ្គោះជាតិ​សង្ឃឹម​ថា​វប្បធម៌សន្ទនា​នឹង​អាច​បន្ត​ដោះស្រាយ​នូវ​បញ្ហា​​របស់​ប្រទេស​ជាតិ និង​ប្រជា​ពលរដ្ឋខ្មែរ​ជា​ពិសេស​នឹង​បញ្ចប់​នូវ​ភាព​តាន​តឹង​នយោបាយ​ រួម​ទាំងសហ​ការ​គ្នា​ធ្វើ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង​១១រូបនេះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ”។​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា បាន​សរសេរនៅលើ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃពុធនេះ​​ថា​៖"នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ លោក កឹម សុខា ក្នុងតួនាទីជាមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងស្វះស្វែងរិះរកមធ្យោបាយជួយដល់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប ដែលត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារកាល​ពីថ្ងៃម្សិលមិញ ដោយថ្ងៃនេះ លោក កឹម សុខា ជួបជាមួយមន្ត្រីទូតនៅស្ថានទូតយ៉ាងតិចចំនួន៣ក្នុងទីក្រុងភ្នំពេញ”

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី បានចាត់ទុក​ថាស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុន គួរឲ្យកត់សម្គាល់”​ក្រោយ​ពីមាន​កិច្ច​ព្រម​ព្រៀងនយោបាយ​រវាង​គណបក្ស​ប្រជាជនកម្ពុជានិ​ង​គណបក្សប្រ​ឆាំ​​ងដែល​មាន​​​​រយៈ​ពេល​មួយ​ឆ្នាំមកហើយ​។​ លោក​មានប្រសាសន៍ថា​​៖“ទោះជានៅមានបញ្ហាច្រើនទៀត ដែលគណបក្សទាំងពីរមិនទាន់ឯកភាពគ្នានៅឡើយក៏ដោយ ហើយទោះជា​មានព្យុះភ្លៀងនិងផ្គរម្តងម្កាលក៏ដោយ ក៏គណបក្សសង្រ្គោះ​ជាតិនៅតែខិតខំរក្សានិងពង្រឹងវប្បធម៌សន្ទនា ដែលបានកើតចេញពីកិច្ចព្រមព្រៀងខាងលើនេះ។ សម្តេច ហ៊ុន សែន និងរូបខ្ញុំ ជាសហស្ថាបនិក នៃវប្បធម៌សន្ទនានេះ ដែលនាំមកនូវរបត់នយោបាយមួយជាប្រវត្តិសាស្ត្រ។ យើងទាំងពីរនាក់ យល់ឃើញថា មានតែវប្បធម៌សន្ទនានេះទេ ដែលអាចធានាសន្តិភាព និងសេចក្តីសុខជូនប្រជារាស្ត្រខ្មែរទាំងមូល ទោះជាមានការប្រែប្រួលនយោបាយយ៉ាងណាក៏ដោយនាពេលអនាគត”។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា​ការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារនេះ​គឺ​ជា​ការ​វិនិច្ឆ័យរបស់តុលាការ ដោយ​មិន​ស្ថិត​នៅ​ក្រោម​សម្ពាធនយោបាយនោះទេ។

​ពាក់ព័ន្ធ​នឹង​ករណីនេះ​​ អង្គការ​លីកាដូ​បាន​ចេញ​សេ​ចក្ដីថ្លែ​ងការណ៍​មួយ​ថ្កោលទោស​សាលក្រម​របស់​តុលា​ការនិង​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់ចោល​​សាលក្រមនោះ​ ដោយ​អះអាង​ថាការជំនុំជម្រះ​មាន​​ភាពមិនប្រក្រតី​​​។ លីកាដូ​ក៏បាន​អំពាវនាវ​កុំ​ឲ្យមាន​​កា​រ​​ប្រើ​​ប្រាស់​តុលា​ការ​ជា​​ឧបករ​ណ៍​នយោបាយ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មុន​ចូលឆ្នាំ​ខ្មែរ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ចរចា​គ្នា៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

11 Responses to "គណបក្ស​សង្រ្គោះជាតិ​ថា​ការផ្តន្ទាទោស​សកម្មជន​របស់ខ្លួន​ជា​ការ​រំលោភកិច្ចព្រមព្រៀងនយោបាយ​"

  1. Rayuth says:

    As a Cambodian citizen, I would like to condemn the sentence of the CNRP opposition activists and officials by the corrupt and politically-influenced court which is under the control of the Hun Sen-led government. Obviously, this is a political revenge and maliciousness made by the Hun Sen-led government. This really affected the july 22 political agreement especially the culture of dialogue engineered by the two men (Hun Sen and Sam Rainsy). This insane sentence killed the so-called culture of dialogue. That is an attempt made by Hun Sen and his people.

    This government has for decades been utilizing this infamous court to intimidate and threaten opponents or anyone who have different political points of view. This infamous court has become a formidable political tool of the ruling party to arrest, detain, and sentence opposition activists/officials. Cambodia’s reputation has been marred for decades by this infamous judiciary. This proved that the separation of the three main power is in question. The legislative and judicial powers are under the suppression of the executive body. This severely violated the rule of law and the democratic principle.

    This insane sentence caused high political temperature because it is perceived a politically-motivated sentence and it is a political game played by the Hun Sen and the ruling CPP. This game breeds the social polarization and jeopardize the country. On the one hand, this restored a culture of political revenge and hatred among Khmer politicians. When Khmer could learn good things from the developed countries in the world? When Khmer could learn to unite to build the nation and to protect or defense the territorial integrity and sovereignty from encroached by the neighboring countries? This political revenge showed about the weak spirit of unity among Khmer politicians. This infamous culture will destroy every Khmer and the society. This is the worst example for our next generation and they will notice that the old people/politicians know nothing besides causing the social separation.

    Please Khmer politicians STOP your formidable political game. You gain no advantages.

    Also, Mr. Hun Sen and your people should know that there is no way that you hold power for life. Everyone has the last day. Nothing is forever in the world. Thus, please rebuild good deed/action. ” Do good, receive good. Do bad receive sin at the end.”

  2. បរិមី ព្រះវិហារ says:

    On behalf of Majority of Cambodian people, the victims and their families we highly appreciate the court that ruled to bring these 11 criminals to jail. We welcome the court’s decision, and we are waiting almost one year to see this Justice. Let bringing Justice for all!

  3. ជូនពរពូ says:

    ជូនចំពោះ បរិមី ព្រះវិហារ មិនដឹងថា ពូ មីង បង ឫប្អូនទេ? ប្រយត្ន័ថ្ងៃណាមួយប៉ះចំសាច់ញាត្តិខ្លួនឯងបានដឹង។ យើងមិនអាចមើលឃើញពីអនាគតទេ ធ្វើល្អអារម្មណ៍ស្ងប់ណា?

  4. BaBaBoo says:

    Under policy game CPP-VIET and the manipulation as this both long run, Journey toward the WEST, is coming in realistic. They inject one another the soul of reproduce used to call during Pol Pot ERA ” New Cambodian citizenship” to replace Khmer strong nationalist whose MUST be wipe out one by one.

    There is NO exit for Khmer nationalists escape through the rule of LAWS created by the court system which only defect its own system to eliminate nationalists. Pol Pot failed to obey Ho Chi Minh;s master plan while Hun Sen found himself golden ERA in future Vietnam History…….

  5. bol says:

    ចាប់ពួកមេអនាធិបតេយ្យដាក់គុក ថាជាការរំលោភ!
    ចុះពួកដែលបន្តការដឹកនាំសកម្មភាពអនាធិបតេយ្យរាល់ថ្ងៃ ពួកអាដើរជេរ ដើហែកហួរ ដើរញុះញង់ តើជាការរំលោភកិច្ចព្រមព្រៀង ដែរឬទេ?
    ឬក៏ត្រូវជាប់គុកទៀត ទើបថា ល្អ ?
    នៅមានទៀត គឺនៅកឹម សុខា នោ មួរសុខហួរ នឹងអាប៉ុន្មានក្បាលទៀត។ ប្រឹងទៅ!

  6. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    កណ្ដួម៉ែវាកូនមីសំផឹងមន្រ្តីធំៗ cpp ឱ្យតែពេលណាចាញ់ប្រជាប្រិយភាពគណបក្សសង្រ្គោះជាតិ
    វាប្រើកូនមីចោរគេចុយកណ្ដួយម៉ែវាតុលាការឆ្កែ ឱ្យកាត់ក្តីអយុត្តិធម៏ ដើម្បីចោទប្រកាន់បៀតបៀន
    ដាក់ទោស​សកម្មជន​និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជានិច្ច ។
    នយោបាយកូនមីសំផឹង ហ៊ុន សែន វាចេះចុយយាយវាតែប៉ុណ្ណឹងឯង កូនអាចុយម្រ៉ាយ ។

  7. ?? says:

    RAYUTH and BABABOO. I fully agree whit your comment. our country politician is definitely insane that right our nation have been look down so low in this region. I felling so sad and embarrassing to the world community at the same time. we are knowing all of these are the political interfering from the neighboring country. for century our nation never have a good leader that sacrifice themselves for their own nation. all I have known was the leader trying so hard to eliminated the other politician to stay in powers for ever. most of them came from another nation influence . I was so happy when Cambodia announcing they take democracy to lead our nation. after all it is too bad so sad the evil leader that came from jungle was lie to the nation. look after he came out from the jungle K5 plane of his master order him to murder his own people tent of thousands Cambodian life. some of western agent found out this group of war lord was involved in genocide of Cambodian people. that right we can not see Khmer Rue curt took too long and going no where. I fell if our nation lucky enough we will escaping from the wipe out of the Viet nation. whit HUN SEN in the move sooner or later those situation will come. please wake up this is the time that our nation have to be strong. we are facing life and dead situation. I see coffin are coming in distance away but surly it will come if we are not trying to stop it…………. peace to all Cambodian who love their own nation

  8. Anonymous says:

    សារជាតិ វៀតណាម ពូកែណាស់ អាចប្រើ អោយ ខ្មែរ ធ្វើបាប សម្លាប់ខ្មែរ ខ្លួនអែង រួច យកទឹកដី ខ្មែរ

    ជា បន្តបន្ទាប់ ដោយ នយោបាយ ច្រេះស៊ីដែក បានដោយជោគជ័យ !

  9. Ah bol ar che knhom yuon . says:

    Ah bol ar cke kngom yuon.

  10. សែន សម្បូរ says:

    នាយ សុខា ខំស្វះស្វែងរកទូតបរទេសយា៉ងតិច៣ដើម្បីឲគេជួយរឿងសកម្មជនបក្ស cnrp ដែលត្រូវតុលាការចាប់យកទៅឃុំ នាយ សុខា គ្មាននាក់ណាគេជួយនាយបានឡើយដោយសាររឿងរាវអស់នេះជារឿងរបស់តុលាការខ្មែរ កុំអាងអីរត់រកឲបរទេសគេជួយនោះបរទេសគេមិនជួយទេ ?ហើយម្យា៉ងវិញទៀតសកម្មជនទាំង១១នាក់របស់បក្សcnrp សុទ្ធតែមានទោសឧក្រិត្តគឹមិនអាចដោះលេងបាន ?

  11. ព្រះរាជាណាចក្រដឹកនាំតាមបែបអាខ្វាក់ជិះកអាខ្វិន says:

    មនុស្សគ្មានឧត្តមគតិនិងមនៈសិកាជាតិវាមិនស្មើនិងសត្វឆ្កែមួយក្បាលផង!!!