Wed, 22 July 2015
វង្ស សុខេង, ប៉ិច សុធារី and Shaun Turton            
ភ្នំពេញប៉ុស្តិ៍
ខេត្តត្បូងឃ្មុំៈ គណៈប្រតិភូរដ្ឋាភិបាលកាលពីម្សិលមិញបានប្រាប់ទៅមន្រ្តីខេត្តត្បូងឃ្មុំ និងមន្ដ្រីមូលដ្ឋានថារដ្ឋាភិបាលនឹងដោះស្រាយជម្លោះព្រំដែនជាមួយវៀតណាមនៅស្រុកមេមត់ «នាពេលឆាប់ៗ» ខណៈអ្នកភូមិខ្មែរនៅតាមព្រំដែនត្រូវបានអាជ្ញាធរវៀតណាមរារាំងមិនឲ្យចូលទៅធ្វើស្រែចម្ការនៅលើដីកេរដូនតារបស់ខ្លួន។
អត្ថាធិប្បាយនេះត្រូវបានធ្វើឡើងក្នុងអំឡុងនៃការចុះទៅដោយសមាជិកក្រសួងការបរទេស និងគណៈកម្មាធិការព្រំដែនកម្ពុជាទៅខេត្តត្បូងឃ្មុំកាលពីម្សិលមិញដើម្បីពិភាក្សាអំពីដំណើរការបោះបង្គោលព្រំដែនដែលកំពុងបន្តធ្វើ។
ថ្លែងទៅកាន់ក្រុមនគរបាលមន្រ្តីផ្សេងៗ និងអ្នកកាសែតប្រមាណ ១០០ នាក់នៅសាលាខេត្តត្បូងឃ្មុំរដ្ឋលេខាធិការក្រសួងការបរទេស លោក ឡុង វិសាលោ ដែលស្ថិតនៅក្នុងគណៈកម្មាធិការចម្រុះព្រំដែន កម្ពុជា‑វៀតណាម បានអំពាវនាវឲ្យប្រជាជនមានការ «ស្ងប់ស្ងាត់ និងទុកចិត្ត» រដ្ឋាភិបាលខណៈរដ្ឋាភិបាលកំពុងដោះស្រាយការងារបោះបង្គោលព្រំដែន។ ដោយវាយប្រហារគណបក្សសង្គ្រោះជាតិថាកេងចំណេញនយោបាយចំពោះបញ្ហាព្រំដែនដែលជាបញ្ហារសើបលោក វិសាលោ បានថ្លែងថា កម្ពុជាទទួលបានដី ១០០ ហិកតាក្នុងស្រុកមេមត់ចន្លោះពីបង្គោលព្រំដែនលេខ ៩៤ និង ៩៥ តាមរយៈការដោះដូរដីជាមួយវៀតណាម។ ប៉ុន្តែទោះយ៉ាងណាក្តីលោកមិនបាននិយាយថាអ្វីត្រូវបានផ្តល់ឲ្យទៅវៀតណាមវិញជាថ្នូរនឹងដី ១០០ ហិកតានោះទេ។
លោក វិសាលោថ្លែងថា៖ «គណបក្សសង្គ្រោះជាតិកំពុងវាយប្រហារយើងព្រៃផ្សៃណាស់»។ «យើងច្បាស់អំពីផែនទី…ប្រជាជនរបស់យើងបានរក្សាដី ១០០ ហិកតាដោយសាររដ្ឋាភិបាលគិតអំពីអត្ថប្រយោជន៍ជាតិជាអាទិភាព និងអត្ថប្រយោជន៍ប្រជាជន»។
គណបក្សសង្គ្រោះជាតិនាពេលថ្មីៗនេះបានដាក់សម្ពាធទៅលើបញ្ហាព្រំដែនដោយគូសបង្ហាញអំពីការឈ្លានពានទឹកដីមួយចំនួនពីសំណាក់វៀតណាមរួមទាំងករណីរបស់ប្រជាពលរដ្ឋប្រហែល ៧០ គ្រួសារក្នុងឃុំជាំស្រុកមេមត់ដែលអ្នកភូមិត្រូវបានរារាំងមិនឲ្យចូលទៅក្នុងដីស្រែចម្ការរបស់ខ្លួននៅក្នុងតំបន់ជម្លោះ ១៦ ហិកតាដោយអាជ្ញាធរវៀតណាមបានចូលមកបាញ់ថ្នាំសម្លាប់ដំណាំរបស់ពួកគេ។
ថ្លែងកាលពីមិ្សលមិញសមាជិកគណៈកម្មាធិការព្រំដែនកម្ពុជាលោក ឡាយ សៀងលី ប្រធានក្រុមបច្ចេកទេសកំណត់ខណ្ឌសីមាព្រំដែនក្នុងខេត្តត្បូងឃ្មុំបានថ្លែងថាតំបន់ជម្លោះគឺ «ស្មុគស្មាញ» ប៉ុន្តែនឹងត្រូវកំណត់ខណ្ឌសីមាបង្គោល «ឆាប់ៗនេះ»។
មន្ត្រីបច្ចេកទេសព្រំដែន ពន្យល់ប្រាប់តំបន់មានជម្លោះដល់មន្ត្រីមូលដ្ឋាន
2015-07-22 10:05 by Post Staff          
ភ្នំពេញប៉ុស្តិ៍
លោកបន្តថា បង្គោលប្រហែល ៧ ដើមគ្រោងយកទៅបោះក្នុងតំបន់នោះ។
ជំទប់ឃុំ លោក អ៊ូ អឿន បានថ្លែងថាប្រជាពលរដ្ឋចំនួន ៧០ គ្រួសារពឹងផ្អែកលើដីជម្លោះនោះសម្រាប់ការធ្វើស្រែចម្ការចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋរស់នៅភូមិជើង ឃុំជាំ ស្រុកមេមត់ លោក អៀយាន អាយុ ៤៧ ឆ្នាំដែលត្រូវវៀតណាមបាញ់ថ្នាំគីមីសម្លាប់ផលដំណាំកាលពីពេលថ្មីៗនេះបានឲ្យដឹងថាចាប់ពីមានបញ្ហានៅព្រំដែនមកទល់ពេលនេះអាជ្ញាធរវៀតណាមប្រដាប់ដោយអាវុធកាន់តែរឹតបន្តឹងសន្តិសុខបន្ថែមទៀតដោយមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរណាម្នាក់ចូលដាំដំណាំ ឬបន្លែនៅលើដីរបស់ខ្លួនទេ។
លោកថា៖ «វាដើរល្បាតរហូតហ្នឹងមិនឲ្យប្រជាពលរដ្ឋយើងចូលធ្វើដាច់ខាតតែម្តងវាមិនឲ្យយើងចូលទៅដីនោះទេ។ ម្សិលម្ង៉ៃ ហ្នឹងប្អូនខ្ញុំទៅដាក់ម៉ាស៊ីនភ្ជួរដីទាហានវៀតណាមគ្នាគេ ៥នាក់ដើរមកដេញយើងតែម្តង។ និយាយទៅដីយើងធ្លាប់ធ្វើស្រែដាំដំណាំដល់ពេលគេមកហាមអ៊ីចឹងវាពិបាកខ្លាំងណាស់តែមិនដឹងជាធ្វើយ៉ាងម៉េចទេ?»។
ប្រជាពលរដ្ឋម្នាក់ទៀត លោក តឹក សេក អាយុ ៤៩ ឆ្នាំបានថ្លែងថា៖ «ដីប្រជាពលរដ្ឋនៅភូមិហ្នឹងយូរយារមកហើយដល់គេមកហាមឃាត់មិនឲ្យចូលធ្វើគេថាដីហ្នឹងជាដីរបស់គេអ៊ីចឹងទៅពលរដ្ឋខ្មែរយើងអត់មានដីធ្វើស្រែចម្ការលំបាកវេទនាណាស់»៕ PS
Contact authors: វង្ស សុខេង, ប៉ិច សុធារី and Shaun Turton

please damdech hunsen help solve for your people, there in urgent
រដ្ឋាភិបាលនឹងដោះស្រាយជម្លោះព្រំដែនជាមួយវៀតណាមនៅស្រុកមេមត់ «នាពេលឆាប់ៗ» អាចម៍ ! អាចម៍ ! អាចម៍ !
អន់