ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃពុធនេះ អះអាងថាលោកកំពុងរកដំណោះស្រាយ ដើម្បីឲ្យមានការដោះលែងសកម្មជននិងមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១១រូបដែលត្រូវបានតុលាការផ្តន្ទាទោស។
កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសលោក មាជ សុវណ្ណារ៉ានិងសកម្មជនគណបក្សសង្គ្រោះជាតិ១០នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុប្បកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។
លោក កឹម សុខា សរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារនេះថា៖"នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ លោក កឹម សុខា ក្នុងតួនាទីជាមេដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងស្វះស្វែងរិះរកមធ្យោបាយជួយដល់សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប ដែលត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារកាលពីថ្ងៃម្សិលមិញ ដោយថ្ងៃនេះ លោក កឹម សុខា ជួបជាមួយមន្ត្រីទូតនៅស្ថានទូតយ៉ាងតិចចំនួន៣ ក្នុងទីក្រុងភ្នំពេញ”។
វីអូឌី(VOD)មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក កឹម សុខា បាននៅឡើយទេ។ លោក មុត ចន្ថា ដែលជានាយកខុទ្ទកាល័យរបស់លោកកឹម សុខា មានប្រសាសន៍ថាលោកមិនមានព័ត៌មានអំពីជំនួបរបស់លោក កឹម សុខា ជាមួយមន្រ្តីស្ថានទូតនោះទេ។ ប៉ុន្តែលោកថាលោក កឹម សុខា កំពុងតែស្វះស្វែងរកដំណោះស្រាយលើបញ្ហានេះ។
ពាក់ព័ន្ធនឹងករណីនេះ អង្គការលីកាដូបានចេញសេចក្ដីថ្លែងការណ៍មួយថ្កោលទោសសាលក្រមរបស់តុលាការនិងអំពាវនាវឲ្យតុលាការទម្លាក់ចោលសាលក្រមនោះ ដោយអះអាងថាការជំនុំជម្រះមានភាពមិនប្រក្រតី។ លីកាដូក៏បានអំពាវនាវកុំឲ្យមានការប្រើប្រាស់តុលាការជាឧបករណ៍នយោបាយផងដែរ។
គួរបញ្ជាក់ថា ក្រោយហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនទៀតត្រូវបានអាជ្ញាធរចាប់ខ្លួន។ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ មុនចូលឆ្នាំខ្មែរ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានជួបចរចាគ្នា៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

នាយ ខា អើយមិនបាច់ដើរកដំណោះស្រាយស្អីទេមើលតែនាយ សុី ប្រធានបក្សខ្លួនទៅបានហើយស្ងាត់ៗឡើងយន្តហោះទៅប្រទេសអូស្ត្រាលីបាត់ នាយ សុី តាំងតែពីដើមមកគឹអញ្ចិងអែងឲតែមានហេតុការអីមិនស្រួលគឹដាក់មេផាយមុនគេមុនអែងទៅបាត់ ?
គេចែកផ្លូវគ្នា ទុកសីុសិន ឱយខា ដើរតួរកាច ! ឱយសត្វឈ្លូសពាក់ស្បែកចចកដើរតួរកាចស្អី បើគេដឹងច្បាស់ហើយ សត្វស្អីនោក្នុងស្រោមនោះ!!
to all cpp the whole world sick and tired of this game we understand everything you do again and again. So stop it before you face the consequences in the future.
ចាប់ពួកមេអនាធិបតេយ្យដាក់គុក ថាជាការរំលោភ!
ចុះពួកដែលបន្តការដឹកនាំសកម្មភាពអនាធិបតេយ្យរាល់ថ្ងៃ ពួកអាដើរជេរ ដើហែកហួរ ដើរញុះញង់ តើជាការរំលោភកិច្ចព្រមព្រៀង ដែរឬទេ?
ឬក៏ត្រូវជាប់គុកទៀត ទើបថា ល្អ ?
នៅមានទៀត គឺនៅកឹម សុខា នោ មួរសុខហួរ នឹងអាប៉ុន្មានក្បាលទៀត។ ប្រឹងទៅ!
ដំណោះស្រាយមានតែមួយទេ គឺងាយណាស់។
អាណាត្រូវជាប់គុក ទុកឲ្យវាជាប់ទៅ ព្រោះជាផលនៃអំពើរបស់វា។ តែសំខាន់អ្នកនៅខាងក្រៅ គឺកុំបន្តប្រព្រឹត្តអំពើអនាធិបតេយ្យទៀត។
រៀបចំខ្លួន ឲ្យបានល្អក្នុងច្បាប់ ដោះស្រាយបញ្ហាតាមផ្លូវច្បាប់ កុំដើបំពានច្បាប់។ កុំអាងយកហេតុផលនយោបាយមកលាបលើអំពើព្រៃផ្សៃរបស់ខ្លួន ។ ឈប់និយាយថា កិច្ចព្រមព្រៀងអាចដោះស្រាយលាងនូវអំពើព្រៃផ្សៃបាន។
សុំឲ្យលោក ហ៊ុន សែនយកកិច្ចព្រមព្រៀង ឬក៏ខ្សែអាត់សម្លេងនៃការចរចារមកចាក់ឡើងវិញមើល ថាតើការចរចារនោះមាននិយាយពីរឿងលាងសំអាតកំហុសដែលតុលាកាត្រូូវអនុវត្ត ឬទេ? ជាធម្មតា រាជរដ្ឋាភិបាលមិនអាចយកហេតុផលនយោបាយទៅគ្របលើតុលាកា ទេ។
ព្រឹកដោះលែងល្ងាចលែងដោះមិនត្រូវជឿសំដីពួកកម្មុយនិស្តគឺត្រូវមើលអំពើរបស់ពួកវា!!!
ពូខាកំុប្រាប់ថាដើម្បីការដោះែលងនាក់១១ នឹងសុខចិត្តយកអានាគត់ប្រេទសជាតិទៅដោះដូរឲ្យសោះ៕