ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី22 កក្កដា 2015, 04:24 PM
http://vodhotnews.com
រដ្ឋលេខាធិការក្រសួងការបរទេសនិងជាមន្រ្តីជំនាលោក ឡុង វិសាលោ ថ្លែងក្នុងកម្មវិធីតុមូស្តីពីការប្រើប្រាស់ផែនទីដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្រ្តី
រដ្ឋលេខាធិការក្រសួងការបរទេសនិងជាមន្រ្តីជំនាលោក ឡុង វិសាលោ អះអាងថាផែនទីបោនខ្នាត១/១០០.០០០ដែលរដ្ឋាភិបាលកម្ពុជាកំពុងតែប្រើប្រាស់ជាមួយប្រទេសវៀតណាមមិនអាចយកមកដាក់លើប្រព័ន្ធបច្ចេកវិទ្យាទំនើបបាននោះទេ។
លោក ឡុង វិសាលោ ដែលជាសមាជិកមួយរូបនៃគណៈកម្មាធិការចម្រុះព្រំដែន កម្ពុជា‑វៀតណាម បានលើកឡើងបែបនេះជាការឆ្លើយតបទៅនឹងប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានទិញផែនទី២៦ផ្ទាំងពីប្រទេសបារាំង ដោយលោកអះអាងថានៅពេលមានផែនទីទាំងអស់នេះគួបផ្សំនឹងប្រព័ន្ធGPSផងនោះ កម្ពុជានឹងមានមូលដ្ឋានពិតនិងមានប្រៀបក្នុងការតាំងលើបញ្ហាព្រំដែន។
តាមរយៈវីដេអូឃ្លីបនៃកម្មវិធីតុមូលមួយដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្រ្តី លោក ឡុង វិសាលោ មានប្រសាសន៍ថាផែនទីបោនមិនមែនជាផែនទីទំនើបដែលអាចយកមកដាក់លើកំព្យូទ័របាននោះទេ។ លោកមានប្រសាន៍ថា៖”ផែនទីដែលយើងប្រើផែនទីបោន គេប្រើសុទ្ធសឹងតែជាមុំទាំងអស់ រីឯផែនទីGISដែលឯកឧត្តមសម រង្ស៊ី លើកមកនិយាយនេះ និយាយពីម៉ែត្រទេ ហើយក៏មានការខុសគ្នារវាងផែនទីដែលគាត់និយាយ ជាមួយផែនទីដែលយើងប្រើប្រាស់កន្លងមក”។
លោក ឡុង វិសាលោ បានបញ្ជាក់បន្ថែមថា៖”បើគាត់និយាយថាផែនទីបោន កុំជឿឲ្យសោះ វាមិនដែលអាណាយកផែទីមុំហើយយកមកដាក់ការងារជាម៉ែត្រ ហើយវាឲ្យចេញទៅជាម៉ែត្រទេ។ ខ្ញុំមិនមែនថាពិបាកធ្វើទេ សព្វថ្ងៃមានកំព្យូទ័រ គេអាចធ្វើលឿន ក៏ប៉ុន្តែវាមានគម្លាតError(ខុស)ធំណាស់។ ដូច្នេះហើយផែនទីបោន មិនអាចយកទៅប្រើប្រាស់GISបានទេ។ ខ្ញុំគិតថាអ្វីដែល សម រង្ស៊ី និយាយនេះជាការងារប្រជាភិថុតិ ការងារមើលស្រាលមកលើការងារអាជ្ញាធរព្រំដែនរបស់យើង”។
វីអូឌី(VOD)មិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី បាននៅឡើយទេ ខណៈលោកកំពុងស្ថិតនៅក្រៅប្រទេស។
កាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៥ លោក សម រង្ស៊ី មានប្រសាសន៍ថាផែនទីដែលលោកទិញមកពីប្រទេសបារាំងគឺជាច្បាប់ចម្លងតាមប្រព័ន្ធអេឡិចត្រូនិកដែលដាក់បញ្ចូលក្នុងDVD។ លោកបន្តថា៖"សម័យនេះ គេឈប់ផ្តល់ច្បាប់ចម្លងលើក្រដាស់ទៀតហើយ។ មានតែច្បាប់ចម្លងក្នុងDVDទេ ដែលគេធានាជាផ្លូវការថាដូចច្បាប់ដើមបេះបិត គ្មានខុសអ្វីបន្តិចពីច្បាប់ដើមឡើយ។ ចម្លងមួយលានដងក៏រក្សាលក្ខណៈដើមពេញលេញដដែល”។
កាលពីថ្ងៃទី១៦ខែកក្កដា លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងថាបើទោះជាមានការចម្លងផែនទីសម្រាប់ប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន តែផែនទីនោះមិនអាចខុសពីផែនទីបោនខ្នាត១/១០០០០០ ដែលតម្កល់នៅអង្គការសហប្រជាជាតិ។
មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ ក្នុងផែនទីខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។
កន្លងទៅ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែលរដ្ឋាភិបាលកម្ពុជានិងវៀតណាមបានចុះហត្ថលេខារួមគ្នា អនុញ្ញាតឲ្យភាគីទាំងពីរគូសចម្លងខ្សែព្រំដែនពីផែនទីបោន១/១០០.០០០មកលើផែនទីUTM១/៥០.០០០ ដើម្បីជាជំនួយដល់ក្រុមបច្ចេកទេសយកមកអនុវត្តនៅលើដីជាក់ស្តែង។ លោកបានបញ្ជាក់ថា៖«បើយើងមិនគូសចម្លង១/១០០.០០០ ផែនទីបោនអមសន្ធិសញ្ញាឆ្នាំ១៩៨៥ទេ យើងជាអ្នកបច្ចេកទេសមិនអាចធ្វើការបោះបង្គោលខណ្ឌសីមានៅលើដីជាក់ស្តែងបានទេ ព្រោះថាផែនទី១/១០០.០០០ដែលជាផែនទីមូលដ្ឋានយើងទទួលស្គាល់ ព្រោះថារដ្ឋធម្មនុញ្ញទទួលយកផែនទី១/១០០.០០០មកធ្វើជាផែនទីជាមូលដ្ឋាន ប៉ុន្តែពេលយើងចុះទៅលើដីជាក់ស្តែង មិនមែនផែនទី១/១០០.០០០ យើងទៅបោះបង្គោលបានទេ ត្រូវយកផែនទីUTMខ្នាតធំ១/៥០០០០ដែលមានក្រឡាអុកឈើត្រង់។ វាអនុញ្ញាតឲ្យយើងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាជីភីអេសជាដើម វាអាចចាប់កន្លែងណាកន្លែងណាលើដីជាក់ស្តែង»៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
ផែនទីវាមិនខុសទេ ផែនទីល្អឥតខ្ចោះទៀតផងគ្មានបាត់មួយមីលីមែត្រទេ តែអ្វីដែលបាត់ជាក់ស្តែងគឺដី
ដីបាត់ ភូមិខ្មែរសុខៗទៅជាភូមិយួន ព្រំប្រទល់នៅឯណោះយួននៅចូលដីខ្មែរដល់ឯណេះ អាផែនទីនឹង
វាដែលបាត់ទៅណាវា
Don’t we have any electronic engineer to digitize the Bonne map?
I trust if there is a will, may be there is a way.
With the right intention, painting colour one another is not an answer.
Samneang
ទាល់តែផែនទីបោះពុម្ពនៅយួនទើបអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យាទំនើបបានឬ?
នៅលើខ្មែរ សុីលើខ្មែរ អាច់លើខ្មែរ នោមលើខ្មែរ ដេកលើខ្មែរ មិនការពារខ្មែរ បែរជាទៅការពារយួន។ នៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់នេះ បើមិនបព្ចេាញសកម្មភាពការពារខ្មែរ បានសេចក្តីថា ការពារយួន។ នេះបានចំជាសុីបាយអស់អង្ករមែន។ បង្ហិនបាយខ្មែរ ចង្អៀតដីខ្មែរ។ ដូច្នេះ គណបក្សរបស់ពួកគាត់ ជាគណបក្សបំរើយួន។ អព្ចាឹងមិនឲគេថា អាយ៉ងយួនទៀត។ ពលរដ្ឋកាន់តែអស់សំណើច។
ប្រទេសមហាអំណាចធំៗនិងប្រទេសដែលរីកចំរើនគេប្រើផែនទី electronic អស់ទៅហើយ
បើតា ឡុង វិសាលោ ឯងល្ងង់មិនចេះប្រើ កុំព្រុសភូតកុហក់ក្មេងខ្មែរជំនាន់ថ្មី !
បើនិយាយឱ្យច្បាស់ទៅគឺមកពីពួកអាម៉ីអាថោងកាន់ក្តឱ្យឆ្កែនោមបក្សប្រជាជនវាល្ងង់ខ្លៅ ពួកវាចេះ
តែខាងទិញបុណ្យសក្តិយកមករឹបអូសជិះជាន់ប្រជាជនខ្មែរតែប៉ុណ្ណោះ ។
សុទ្ធអាភ្លើធ្វើចេះ!!!បើបណ្ឌឹតវាពុលក្តួច!!!ចប់ហើយខ្មែរ!!!
his face look like veitcong who hiding in khmer long time’ this veit-germ come out with true colour’ .cambodian not dumb any more bloody old cow’GOD bless all cambodian people’