ដោយ រដ្ឋា វិសាល
2015-08-08
RFA

ផែនទីខេត្តមណ្ឌលគិរី (Photo: RFA)
មន្ត្រីប៉ូលិសស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី៨ ខែសីហា បដិសេធសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋពីរនាក់ ដែលចោទថាប៉ូលិសជំរិតទារប្រាក់ជាថ្នូរដោះលែងករណីផ្ទុះអាវុធ។
ការបដិសេធនេះ ជាការឆ្លើយតបទៅនឹងប្រជាពលរដ្ឋឈ្មោះ ស៊ូយ សុខាន់ និងកូនប្រុសឈ្មោះ ហួត សំ ជាមន្ត្រីអនុរក្សដែនជម្រកសត្វព្រៃលំផាត់ ដែលបានចោទប៉ូលិសពីរនាក់ គឺលោក សៅ សុខ និង អេង ធូ ថាបានជំរិតទារប្រាក់ ៤ពាន់ដុល្លារបន្ទាប់ពីកូនប្រុសគាត់បានធ្វើឲ្យផ្ទុះកាំភ្លើងបីគ្រាប់ គ្រាដែលកូនគាត់ត្រឡប់ពីល្បាតព្រៃ ហើយរកឃើញកាំភ្លើងមួយដើមដែលអ្នកប្រមាញ់សត្វព្រៃខុសច្បាប់ បោះចោល ហើយរត់គេចខ្លួនពេលឃើញក្រុមអនុរក្សចុះល្បាតព្រៃ។
មន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានប៉ូលិសស្រុកកោះញែក លោក សៅ សុខ ចាត់ទុកការចោទប្រកាន់នេះ ថាជារឿងបំផ្លើស ពីព្រោះលោកមានឯកសារបញ្ជាក់ថា ឈ្មោះ ហួត សំ និងម្តាយ បានសុំទោស និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តខុស និងប្រគល់អាវុធជូនសមត្ថកិច្ច ហើយប៉ូលិសក៏បានអនុញ្ញាតឲ្យគេវិលទៅលំនៅឋានវិញ៖ «ពាក់ព័ន្ធដោះស្រាយករណីវិវាទផ្សេងៗ ប្រជាពលរដ្ឋឲ្យបន្តិចបន្តួចក៏ខ្ញុំមិនយកដែរ ខ្ញុំបានប្រាប់គាត់ថា សមត្ថកិច្ចជាអ្នកបម្រើប្រជាពលរដ្ឋថ្មើរណា ក៏ខ្ញុំទទួលពាក្យបណ្ដឹងដែរ។ យើងទៅជំរិតទារគាត់ម៉េចកើត បងគិតមើល ប្រជាពលរដ្ឋនៅទីនេះថាខ្ញុំយកលុយគាត់ពីកាលណា»។
មន្ត្រីផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី បញ្ជាក់ថា លោកបានទទួលពាក្យបណ្ដឹងករណីចោទនេះពីពលរដ្ឋជាម្តាយ និងកូន។ ហេតុនេះ លោកនឹងធ្វើការអង្កេតបន្តទៀត ដើម្បីរកការពិតក្នុងរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អាជ្ញាធរខេត្តមណ្ឌលគិរីរារាំងសហគមន៍មិនឲ្យសង់វេទិកាប្រារព្ធទិវាជនជាតិដើមពិភពលោក
- “ការប្រើប្រាស់ពលកម្មកុមារគឺគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អនាគតប្រទេសជាតិ”
- ប៉ូលិសខេត្តក្រចេះរងការចោទថាគំរាមនិងប្រើហិង្សាលើពលរដ្ឋ
- ភរិយាអតីតជំទប់ទី២ឃុំជំពូវ័ន្តខេត្តកំពតដែលស្លាប់ថាបាត់ប្រាក់ខែប្ដីខែមិថុនា
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- ក្រុមសន្តិសុខសាលារាជធានីភ្នំពេញបណ្ដេញអ្នកកាសែតមិនឲ្យយកព័ត៌មាន
- USAID ជឿជាក់ថាមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលនឹងបន្តលើកកម្ពស់សិទ្ធិកម្មករ
- មន្ត្រីប៉ូលិសខេត្តមណ្ឌលគិរី២នាក់រងការចោទថាគំរាមទារប្រាក់ពីពលរដ្ឋ
- រដ្ឋមន្ត្រីក្រសួងកិច្ចការនារីថាលោក ហ៊ុន សែន គ្មានចេតនាមាក់ងាយដល់ស្ត្រីទូទៅ