​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃចន្ទ ទី10 សីហា 2015, 07:57 PM​
http://vodhotnews.com


មន្ត្រី​គណបក្ស​ទាំង​ពីរ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពី​កិច្ច​ប្រជុំ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ (រូបភាព​៖ ឡាយ សាមាន​)


​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ដទៃទៀត និង​អ្នកពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផង កុំឲ្យ​យក​បញ្ហា​ព្រំដែន​ទៅ​ឃោសនា​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​ព្រំដែន​រួមគ្នា​។​

​ការ​អំពាវ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគច្រើន​នៃ​រដ្ឋសភា​លោក ស ខេង និង​ប្រធានស្តីទី​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច​លោក កឹម សុខា បើក​កិច្ចប្រជុំ​បិទទ្វា​រយៈពេល​ជាង​មួយ​ម៉ោង នៅ​វិមាន​រដ្ឋ​សភា នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​កិច្ចប្រជុំ​ចប់ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បដិសេធ​ផ្តល់ព័ត៌មាន ដោយ​ទុក​ឲ្យ​មន្ត្រី​របស់​ខ្លួន​ជា​អ្នក​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​លោក សក់ សេដ្ឋា ថ្លែងថា គណបក្ស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ព្រំដែន និង​បាន​ឯកភាព​គ្នា​ថា បញ្ហា​នេះ​គឺជា​បញ្ហា​អធិបតេយ្យភាព​និង​ជា​ផលប្រយោជន៍​ជាតិ​ទាំងមូល ដោយ​បក្ស​ទាំងពីរ​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ផ្សេង​ទៀត កុំ​យក​បញ្ហា​ព្រំដែន​នេះ​ធ្វើ​ជា​បញ្ហា​ដោយឡែក​របស់​ក្រុម​នេះ ឬ​ក្រុម​នោះ ហើយ​ខិតខំ​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ ក្នុង​ស្មា​រី​នេះ ដើម្បី​ជាតិ​ឲ្យបាន​គង់វង្ស​។​

​ចំណែក​មន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា បញ្ហា​ព្រំដែន​គឺជា​បញ្ហា​រួម​របស់​ជាតិ ហើយ​គណបក្ស​ទាំង​ពីរ​នឹង​សហការ​គ្នា ដើម្បី​ឲ្យមាន​ការឯកភា​ព​គ្នា​ឈាន​ទៅ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។​
​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ពង្រឹង​វប្បធម៌​សន្ទនា​បន្តទៀត ដើម្បី​ដោះស្រាយ​បញ្ហា​រួម​របស់​ជាតិ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា កន្លង​ទៅ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​ដឹកនាំ​ពលរដ្ឋ​ចុះ​ពិនិត្យ​តាម​ព្រំដែន​មួយចំនួន ហើយ​រកឃើញថា វៀតណាម​រំលោភ​ចូល​អធិបតេយ្យភាព​កម្ពុ​ជា​។ ករណី​នេះ​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយក​កម្ពុជា​ហាក់​មាន​កម្តៅឡើ​ង​វិញ ដោយ​រដ្ឋាភិបាល​អះអាង​ថា​កម្ពុជា មិន​បាន​បាត់បង់​ទឹក​ដី​ទៅ​វៀតណាម​ដូច​ការចោទប្រកាន់​របស់​គណបក្សប្រឆាំង​ឡើយ​។ តែ​បែប​នេះ​ក្តី ពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែន​កម្ពុជា វៀតណាម សុទ្ធតែ​អះអាងថា វៀតណាម​បាន​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ឡើយ​៕

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com


គណបក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាលើ៤ចំនុចដើម្បីដោះស្រាយបញ្ហាជាតិ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃចន្ទ ទី10 សីហា 2015, 08:29 PM​
http://vodhotnews.com

គណបក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាលើ៤ចំនុចដើម្បីដោះស្រាយបញ្ហាជាតិ


What Next?

Recent Articles