​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ពន្លឿន​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​សម្លា​ប់ក​ម្មករ​១៨​នាក់​នៅ​ស្វាយរៀង​​

ដោយ៖​ កាន់ វិច្ឆិកា​ | ថ្ងៃចន្ទ ទី10 សីហា 2015, 06:04 PM​
http://vodhotnews.com

​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ឲ្យ​ជំរុញ​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ឲ្យ​ចាត់ការ​ឲ្យ​បាន​ឆាប់​លើ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ខែ​ឧសភា ឆ្នាំ​២០១៥ ដែល​បាន​បណ្តាលឲ្យ​កម្មករ​ខ្មែរ​១៨​នាក់​ស្លាប់​។​

​កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ស្វាយរៀង ដែល​បង្ក​ដោយ​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​ភ្នំពេញ​-​ហូជីមិញ ទៅលើ​រថយន្ត​ដឹក​កម្មករ​បណ្ដាលឲ្យ​កម្មករ​១៨​នាក់​បាន​ស្លាប់ និង​ជាង​២០​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​លិខិត​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​លោក អ៊ូ ច័ន្ទ​ឬ​ទ្ធិ និង​លោក គង់ សភា ចុះ​ថ្ងៃ​ទី​០៦ ខែ​សីហា ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ហ​យុត្តិធម៌ តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន លើកឡើងថា ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​កម្មករ​ដែល​បាន​ស្លាប់​ក្នុងឧ​ប្ប​ទ្ទេ​វហេតុ​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ខេត្ត​ស្វាយរៀង​នោះ បាន​ស្នើ​ទៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដើម្បី​ជួយ​អន្តរាគមន៍​ពន្លឿ​ននីតិវិធី​របស់​តុលា​ការ​។​

​លិខិត​ដដែល​បន្ថែមថា​៖ “​បច្ចុប្បន្ន ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​កម្មករ​ដែល​បាន​ស្លាប់​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង ហើយ​ការស្នើសុំ​ជួយ​ពន្លឿន​ឲ្យ​សាលាដំបូង​ខេត្តស្វាយរៀង​លើក​យក​សំណុំរឿង​នេះ​ម​ក​ចាត់ការ​គឺ​អាច​ឲ្យ​ពួក​គាត់​ទទួលបា​ននូ​វ​សំណង​ផ្នែក​រដ្ឋប្បវេណី ដើម្បី​យក​មក​ដោះស្រាយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​”​។ 

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក កឹម សន្តិភាព មានប្រសាសន៍ថា លោក​នៅ​មិនទាន់​បាន​ឃើញ​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ ដោយ​លោក​ជាប់​បេសកកម្ម​នៅ​ខេត្ត ចំណែក​លោក ជិន ម៉ា​លីន អះអាងថា លោក​ក៏​មិនទាន់​បាន​ឃើញ​លិខិត​នោះ​នៅឡើយ​ ដោយ​លោក​ជាប់​ការងារ​នៅ​ខាងក្រៅ​។​

​គួររំឭកថា កាលពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥ រថយន្ត​បឺស​ទេសចរណ៍​ភ្នំពេញ​-​ហូជីមិញ​(​ស្លាក​លេខ​ភ្នំពេញ​3C-6335)​ដែល​មាន​អ្នកដំណើរ​ជាង​១០​នាក់ បាន​បើក​វ៉ា​រថយន្ត​ផ្សេងទៀត រួច​ក៏​ទៅ​បុក​ពេញ​ទំហឹង​រថយន្ត​តួ​រី​ស​១៦​កៅអី​ដែល​ដឹក​កម្មករ​ជិត​៤០​នាក់​។ រថយន្ត​បឺស​ដែល​វ៉ា​បុក​រថយន្ត​របស់​កម្មក​រ គឺ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ស៊ុន​ហួរ​ដែល​ដឹក​អ្នកដំណើរ​ពី​វៀតណាម​មក​ភ្នំពេញ​។ ក្រោយ​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នកបើក​រថយន្ត​បឺស​ម្នាក់​ដែល​ជា​ជនជាតិ​វៀតណាម​៕

សូម​សរសេរ​មក​កញ្ញា កាន់ វិច្ឆិកា តាម​រយៈ vicheika@vodhotnews.com

What Next?

Recent Articles