សុភ័ណ្ឌ លីនដា ធ្វើ​ខួប​មុន​ឡើង​យន្ដហោះ​ទៅ​អូស្ត្រាលី​

តារា​សម្ដែង សុភ័ណ្ឌ លីនដា ធ្វើ​ខួប​កំណើត​នៅ​ហាង​ម្ដាយ សារ៉ាយ សក្ខណា។ វុទ្ធី

តារា​សម្ដែង សុភ័ណ្ឌ លីនដា ធ្វើ​ខួប​កំណើត​នៅ​ហាង​ម្ដាយ សារ៉ាយ សក្ខណា។ វុទ្ធី


ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: តារា​សម្ដែង​សម្បុរ​ស្រអែម​រាងតូចច្រឡឹង​នាង សុភ័ណ្ឌ លីនដា កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ បាន​ប្រារព្ធ​ពិធី​ខួប​កំណើត​គម្រប់​វ័យ ២២ ឆ្នាំ​នៅ​ហាង​ស៊ុប​ម្ដាយ​តារា​សម្ដែង​ សារ៉ាយ សក្ខណា ដោយ​អញ្ជើញ​ភ្ញៀវ​មក​ណែន​ហាង​តែ​ម្ដង។

ក្នុង​ពិធី​ខួប​កំណើត​ដែល​នាង​អះអាង​ថា មាន​ទម្លាប់​ធ្វើ​រាល់ឆ្នាំ​ដើម្បី​លើក​សិរីនោះ តារា​សម្ដែងស្រី​មានកំណើត​មក​ពី​ខេត្ត​ព្រៃ​វែង​រូបនេះ​ក៏​បាន​បង្ហើប​ឲ្យដឹង​ថា នៅ​អំឡុង ២-៣ ខែ​ទៀត​នាង​នឹង​អូស​វ៉ាលិស​ឡើង​យន្ដ​ហោះ​ទៅ​កាន់​ទឹកដី​អូស្រ្តាលី​ ដើម្បី​បំពេញ​ការងារ​សិល្បៈ​ផង និង​ឆ្លៀត​ឱកាស​ដើរ​លេង​កម្សាន្ដ​លក្ខណៈ​គ្រួសារ​ផងដែរ៕

សុភ័ណ្ឌ លីនដា ពិធីការិនី គង់វង្ស យ៉ាទី និងតារា​សម្ដែង​ គង់ វិច្ឆិកា​។ វុទ្ធី

សុភ័ណ្ឌ លីនដា ពិធីការិនី គង់វង្ស យ៉ាទី និងតារា​សម្ដែង​ គង់ វិច្ឆិកា​។ វុទ្ធី

ពិធីការិនី គង់វង្ស យ៉ាទី។ មិត្ត​ភក្ដិ​រួមអាជីព​ចូល​រួម​អបអរ​។ វុទ្ធី

ពិធីការិនី គង់វង្ស យ៉ាទី។ មិត្ត​ភក្ដិ​រួមអាជីព​ចូល​រួម​អបអរ​។ វុទ្ធី


What Next?

Recent Articles