លោក រៀល ខេមរិន្ទ្រ រង​ការ​ចោទ​ថា​កិបកេង​លុយ​ជាង៥​ម៉ឺន​ដុល្លារ​ពេល​ចុះ​ពិនិត្យ​ព្រំដែន

ដោយ ខែ សុណង
2015-08-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រៀល ខេមរិន្ទ្រ ព្រំដែន ៦២០
តំណាង​រាស្ត្រ​មក​ពី​បក្ស​ប្រឆាំង លោក រៀល ខេមរិន្ទ្រ (លត់​ជង្គង់) រង​របួល​ពេល​ប៉ះ​ទង្គិច​គ្នា​នឹង​ពលរដ្ឋ​វៀតណាម នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo Provided


តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ រង​ការ​ប្ដឹង​ទាក់ទង​នឹង​ការ​កិបកេង​លុយ​ជាង ៥​ម៉ឺន ៥​ពាន់​ដុល្លារ ក្នុង​ពេល​ចុះ​ព្រំដែន​កម្ពុជា-វៀតណាម ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

លិខិត​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឬ​ហៅ​កាត់​ថា អេ.ស៊ី.យូ (ACU) កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ត្រូវ​បាន​គេ​ចែក​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ សីហា។

មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ស្នើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​លិខិត​បកស្រាយ​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ការពារ​ខ្លួន​ចំពោះ​បណ្ដឹង​ចំនួន​៣ ដែល​គេ​ប្ដឹង​មក​អង្គភាព​នេះ​ពី​បទ​កេង​ប្រវ័ញ្ច​ប្រាក់​ចំនួន ៥​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ពី​ការ​រៀបចំ​ដំណើរ​ការ​ទៅ​ព្រំដែន​កម្ពុជា-វៀតណាម។

លិខិត​ចេញ​ពី​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដែល​គេ​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ សីហា ដែល​បាន​ផ្ញើ​ទៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដោយ​ជំរុញ​ឲ្យ​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ចំនួន​៣ ដែល​ចោទ​ថា លោក​បាន​កេង​ប្រវ័ញ្ច​យក​ប្រាក់​សរុប ៥​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ទទួល​យក​ទៅ​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​កន្លង​មក។

អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឃាង សេង មាន​ប្រសាសន៍​ថា អង្គភាព​នឹង​បន្ត​ស្នើ​ឲ្យ លោក រៀល ខេមរិន្ទ្រ ចាំបាច់​ត្រូវ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ ហើយ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ការពារ​ចំពោះ​ការ​ប្ដឹង​ចោទ មុន​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បន្ត​នីតិវិធី​របស់​ខ្លួន៖ «ធម្មតា​គាត់​ចាំបាច់​គាត់​ត្រូវ​តែ​បំភ្លឺ​ហើយ មិន​អ៊ីចឹង​ទេ មាន​ន័យ​ថា គាត់​មាន​កំហុស​តាម​អ្វី​ដែល​គេ​ចោទ​ប្រកាន់​គាត់។ យើង​ឲ្យ​គាត់​បំភ្លឺ​ដើម្បី​គាត់​បកស្រាយ​ថា តើ​គាត់​មាន​ស្អី​ដើម្បី​និយាយ​ថា​គាត់​មាន​ភស្តុតាង​បញ្ជាក់​ផ្ទុយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង លោក រៀល ខេមរិន្ទ្រ បាន​ទេ​នៅ​ថ្ងៃ​ទី​១១ សីហា ដោយ​លោក​ជាប់​បេសកកម្ម​ទៅ​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់​ថា សកម្មភាព​ដឹក​នាំ​ព្រះសង្ឃ សកម្មជន ប្រជាពលរដ្ឋ​ទៅ​មើល​បង្គោល​ព្រំដែន​របស់ លោក រៀល ខេមរិន្ទ្រ កន្លង​មក គឺ​លោក​បាន​រៃអង្គាស​ប្រាក់​ពី​អ្នក​គាំទ្រ ដែល​ចង់​ជួយ​ដល់​ដំណើរ​ការ​កម្មវិធី​ចុះ​មើល​ព្រំដែន។ ហើយ​ថា ថវិកា​នេះ​អ្នក​តំណាង​រាស្ត្រ​បាន​គ្រប់គ្រង​ដោយ​ខ្លួន​ឯង មិន​មែន​ជា​សកម្មភាព​ដែល​រៀបចំ​ដោយ​គណបក្ស​នោះ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា ការ​ទាមទារ​ឲ្យ លោក រៀល ខេមរិន្ទ្រ បំភ្លឺ​បញ្ហា​នេះ គឺ​មិន​ត្រូវ​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ទេ៖ «រឿង​នេះ​មិន​មែន​ជា​រឿង​អំពើ​ពុក​រលួយ​ទេ យើង​មិន​អាច​ចោទ​ជា​រឿង​ពុក​រលួយ​ទេ។ បើ​សិន​ជា​ថវិកា​របស់​ជាតិ ជា​ថវិកា​របស់​រដ្ឋ ហើយ​អ្នក​ហ្នឹង​មាន​ការ​កិបកេង ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​ផល​ប្រយោជន៍​នរណា​ម្នាក់​ទៀត ទើប​បាន​ជា​អំពើ​ពុក​រលួយ»

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​ដឹក​នាំ​ព្រះសង្ឃ សកម្មជន​របស់​ខ្លួន ប្រជាពលរដ្ឋ និង​យុវជន ទៅ​ពិនិត្យ​មើល​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ចំណុច​ស្រុក​កោះធំ ខេត្ត​កណ្ដាល ខេត្ត​ត្បូងឃ្មុំ ច្រក​តន់​ហន់ ខេត្ត​កំពត និង​ព្រំដែន​ខេត្ត​ស្វាយរៀង ជាដើម។

កន្លង​មក ការ​ដឹក​នាំ​កម្លាំង​ចុះ​មើល​ព្រំដែន​នេះ ច្រើន​មាន​ការ​រារាំង​ពី​អាជ្ញាធរ មាន​ការ​ប៉ះ​ទង្គិច​ជា​ពាក្យ​សម្ដី និង​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​ប្រជាជន និង​ទាហាន​វៀតណាម បង្ក​រង​របួស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ទៀត​ផង។ បញ្ហា​នេះ រដ្ឋាភិបាល​វៀតណាម បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​ចុះ​ទៅ​តំបន់​ព្រំដែន និង​បង្ក​ហិង្សា។

បន្ទាប់​មក រដ្ឋាភិបាល​កម្ពុជា-វៀតណាម បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​មួយ ដើម្បី​ចុះ​ពិនិត្យ​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ព្រំដែន ហើយ​ពួក​គេ​ប្ដេជ្ញា​ថា នឹង​ព្យាយាម​ទប់ស្កាត់​កុំ​ឲ្យ​កើត​ឡើង​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

11 Responses to "លោក រៀល ខេមរិន្ទ្រ រង​ការ​ចោទ​ថា​កិបកេង​លុយ​ជាង៥​ម៉ឺន​ដុល្លារ​ពេល​ចុះ​ពិនិត្យ​ព្រំដែន"

  1. សែន សម្បូរ says:

    តំណាងរាស្ត្រ cnrp នាក់ស្នេហាជាតិក្លែងក្លាយ រៀល ខេមរិន្រ្ទ បានដិកនាំពួកជ្រុលនិយមមួយក្រុមខំពុះពារឧបស័ក្កត្រូវយួនដេញសំពោងក្បាលផង ហើយត្រូវក្របីដេញវ័តផងរត់ចែកផ្លូវគ្នាដូចហ្វូងក្របី ? ដល់ឥឡូវនាក់ស្នេហាជាតិក្លែងក្លាយ រៀល ខេមរិន្រ្ទ ត្រូវជាប់ចោទលួចកិបកេងលុយចំនួន ៥៥០០០ដុល្លាអាមេរិកទៀតតើខ្ញុំ រៀល ខេមរិន្រ្ទ ជានាក់ស្នេហាជាតិក្លែងក្លាយយា៉ងពិតប្រាកដម្តេចក៏មិនអានុគ្រោះឲខ្ញុំបាទផង ? ព្រោះខ្ញុំត្រូវការលុយមួយចំនួនដើម្បីភ្ជាបាលជុំម្ងឹឆ្គួតជ្រូកយួននៅមន្ទីពេទ្យប្រទេសអាមេរិក ហើយខ្ញុំបានឃើញលោកប្រធាន សម រង្សី គាត់មានជុំម្ងឹជ្រូកយួនដែរឥឡូវកំពុងតែភ្ជាបាលនៅប្រទេសបារាំង ?

  2. Khmer says:

    Please apply for all, not just for one side. Whoever involves in corruption must be punished (no matter he/she is from CPP, CNRP…).

  3. សែន សម្បូរ says:

    សែន សម្បូរ ខ្ងុំនិយាយច្រើនបន្តិច….តើមកពីហេតុអ្វី ? នេះក៏ព្រោះម៉ែ របស់ខ្ងុំ គាត់ធ្លាប់ធ្វើ សំផឹង និង និយាយច្រើនៗ ដើម្បីទាក់ មូយ ! ចឹងហើយបានជា( រូបខ្ងុំ សែន សម្បូរ​) មានចរិកដូចបេះដាក់…ព្រមទាំងអ្នកផងទាំងពួង ហៅ ខ្ងុំ ថា អា កូន មី សំផឹង

  4. បរិមី ព្រះវិហារ says:

    ពួកនេះធ្វើមានធ្វើបានលើសំរែកក្លែងក្លាយរបស់ខ្លួន! សម រង្សី និង កឹម សុខា មានរថយន្តLexus 570 សេរីថ្មី រថយន្ត Mercedez ផលិតនៅអាលឺម៉ង់ និងរថយន្តpick up មួយចំនួនទៀត គិតផ្ទះវិឡា ចំការម្រេចនៅកំពង់ចាម កំពត ដីចំការនៅកំពង់សោម!!! សមមុខពួកសេ្នហាជាត លក់មាន់ទា សូម្បីសត្វឆ្កែ ដើម្បីបុព្វហេតុសងសឹកគ្នា !!!

  5. Bol says:

    និយាយឲ្យចំៗទៅ! ជាតិជាមនុស្សដូចគ្នា ខ្មែរដូចគ្នា គឺវាពុំមាននរណាម្នាក់ដែលចង់កូនជិះឡាន Corolla កញ្ចាស់ មួយថ្លៃ ៣០០០ដុល្លា នោះទេ។ វាពិតជាចង់ជិះទាបណាស់ក៏ បាន RX ឬក៏ Highlander នឹងគេ ដែរ។ តាមចិត្តម្នាក់ៗ នោះ សុទ្ធតែរំពឹងថា​ នឹងបានរបបឡាន Range Rover ឬក៏ Lexus 570 ឯណោះ។ ប្រសិបជាទាររដ្ឋសភាបានឡាន ពួកនេះ ប្រាកដជាទារមិនទាប ទេ។
    អញ្ចឹងបានជាមួយថ្ងៃៗ ដើរចាក់ឯលិច ចាក់ឯកើត ដើម្បីយកគម្រោងនេះ ទៅដើរអង្គាសលុយពីបរទេស។ ឥឡូវ កេងប្រវញ្ចបាន ៥ម៉ឺន ដុល្លាជាងហើយ ។ ម្យ៉ាងដែរ របរកស៊ីនេះ។
    ប្រជាជនអ្នកស្នេហាជាតិ ខំលក់គោក្របី មាន់ទា ឆ្កែ យកលុយមកបាតុកម្ម ទៅមើលព្រំដែន។ ប្រជាជនខ្លះត្រូវក្របីដេញវ័ធ…! អស្ចារ្យ! ម្យាងដែរ! កុំថា តែមនុស្្ស សូម្បីតែក្របីក៏វាធុញដែរ! អាសូរតែទៅម្នាក់ ពីរនាក់ក្រែងលោហ៍ក្របីវាមិនខ្លាច ? ដល់ទារាប់រយនាក់ហើយ ក៏ក្របីដេញដែរ!!!

  6. Strey Khmer says:

    Who sue him must bring all the evident to court and give the true statement.
    If they don’t have enough evident, he Kamarin must sue back to make them
    pay a lot of money because they are trying to interfere him not to work well
    for our country of the Cambodia.

  7. Strey Khmer says:

    Cut trees destroy our Raintforests, why don you sue them?
    Why are sued him, who is trying to protect our country?
    Military killed kicked people out from their home to take
    their land to the rick, why don’t you open your eyes to find
    the fair justice them, are you blinds ?

  8. Rev says:

    It is Ok for CPP officials to have millions $$$, villas, and luxurous cars in their possessions.
    as well as CNRP top officials, whereas soldiers and others fought in civil war live in ghetto and scrumble condition, missed payment, and sought outside donations.

    I have a brother who works as CPP activist, very stunt and blind supporter of CPP. Every time I visit Cambodia and hsi family, We avoided talking politics, despite he wanted to try to tell me. I told him I am here to visit the family not to talk about politics. But I know what is going on in Cambodia’s today. One thing I told him that his CPP salary would be much three times higher if there was less corruption in the government, period and end of conversation. When he is sick and needs help, he didn’t go to ask CPP boss but he asked me in America to send $$$ for medical bills and others stuff. What i can do, afterall he is my bro…

  9. មន្រ្តីបក្សប្រជាជនលាក់ពុតអាក្រក់ says:

    កន្ដួយម៉ែពួកអាមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនេះ បើពួកចោរលួចជាតិមន្រ្តីបក្សប្រជាជនពុករលួយរាប់រយរាប់ពាន់លានដុល្លា
    អត់ធ្វើដឹងទេកូនមីសំផឹងពួកអាមន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនេះ បើរឿងអត់ប្រយោជន៍ មិនហ៊ានទាំងនិយាយឈ្មោះអ្នកណាជាអ្នកប្ដឹងផង
    វាបែរជាមកបំពុលសង្គមទៅវិញ ។

  10. CPP ងោះ & វែក says:

    បែបបក្ខពួកគណបក្សប្រជាជនដែលធ្វើកូនខ្មោចកូនព្រាយបិសាចរបស់ ហ៊ុន សែន
    ចេញមកបង្ខូចឈ្មោះ ធ្វើខ្មោចធ្វើព្រាយបិសាចលងបង្អើលប្រជាជនខ្មែរ ចង់រករឿង
    មួលបង្កាច់អ្នកស្នេហាជាតិទឹកដីជាតិខ្មែរទាំងមូល ដែលបានទៅពិនិត្យមើលព្រំដែន
    ដែលបក្ខពួក ហ៊ុន សែន បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរទៅយួនហើយ ។

  11. ខ្ញុំចង់តែសើចទេពេលឃើញលិខិតរបស់
    ACUកោះអញ្ជើញលោករៀល ខែមរិន្រ្ទ៕
    មានតែមនុស្សល្ងង់ឬធ្វើល្ងង់ទេដែលៀរឿងនេះ៕
    គេចាយលុយបក្ស លុយសប្បុរសជនជួយ បើ
    លោកខែមរិន្ត្រចំណាយខុសបក្សដាក់ទោស សប្បុរស
    ជនឈប់ជួយឬប្ដឹងទៅតុលាការ៕រឿងបទរំលោភក្ដី
    ទុកចិត្រគេប្ដឹងទៅតុលាការមិនមែនប្ដឹងAcuទេ៕
    ខុសរឿងហើយលោកមេAcu៕រឿងលោកត្រូវធ្វើមាន
    រឿងលួចជាតិធំៗច្រើនណាស់៕បើលោកមិនដឹងចាំខ្ញុំ
    ជួយប្រាប់មនុស្សដែលលោកត្រូវស៊ើបអង្កេត៕សម្ដេច
    នាយក តើលោកបានលុយមកពីច្រើនម្លេះចែកអំណោយ
    សង់សាលារឿន….មិនចេះអស់?៕សូមស៊ើបអង្កេតរួចប្រាប់
    លទ្ធផលដល់មហាជនផង៕