ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com
អង្គការជំនាញខាងកិច្ចការព្រំដែនរបស់កម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង រិះគន់គណៈកម្មាធិការព្រំដែនកម្ពុជារបស់រដ្ឋាភិបាលថា ការបោះបង្គោលព្រំដែនជាមួយវៀតណាម ដោយមិនបានឈរលើនិយាមការនៃបង្គោលព្រំដែន ដែលបន្សល់ទុកពីអាណានិគមបារាំងនោះទេ។
លោក ឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារបស់លោក ស៊ាន ប៉េងសែ បានអះអាងថា បើតាមលោកដឹងនិងមានឯកសារ គឺអាណានិគមបារាំងបានដាំបង្គោលព្រំដែនជាមួយប្រទេសវៀតណាមបាន៧៣បង្គោល ចាប់ពីខេត្តកំពតដល់ខេត្តមណ្ឌលគិរី។
លោកបានថ្លែងដូចនេះ នៅក្នុងកម្មវិធីតុមូលនៃវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃពុធ ទី១២ ខែសីហាម្សិលមិញនេះ។
លោកបន្តថា ការអះអាងរបស់លោកស្រី កុយ ពីសី ដែលថាព្រំដែនកម្ពុជាមិនមានភាពច្បាស់លាស់ជាមួយប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម គឺជាការថ្លែងបំភាន់ ប្រវត្តិសាស្ត្រ។
វីអូឌី(VOD) នៅមិនទាន់សុំការឆ្លើយតបភ្លាមៗពីលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជារបស់រដ្ឋាភិបាល ដើម្បីប្រតិកម្មនឹងការថ្លែងរបស់លោក ឌី ការ៉េតនៅឡើយទេ។
ជាមួយគ្នានេះ លោកជំទាស់ដាច់ខាតការធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញ ដែលចែងពីខ្នាត ១/១០០០០០។ លោកពន្យល់ថា ការរុះរើមាត្រានេះ គឺមានន័យថាជាការដូរប្រវត្តិសាស្ត្ររបស់ខែ្មរ ហើយជាការត្រួសត្រាយផ្លូវឱ្យមានការទទួលស្គាល់ជាផ្លូវការនូវសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ១៩៨២ ១៩៨៥ និង២០០៥ ករណីវៀតណាមរំលោភលើ ដែនដីកម្ពុជា។
លោកក៏បានទាមទារឱ្យរាជបណ្ឌិសភា យកផែនទីដែលកំពុងបោះបង្គោលជាមួយវៀតណាម មកលាតត្រដាងជាមួយផែនទី ១/១០០០០០ ដែលរាជបណ្ឌិតសភាកម្ពុជា ទើបប្រមូលបានពីប្រភពនានានោះ ព្រោះគិតថាការបោះបង្គោលព្រំដែនជាមួយវៀតណាមសព្វថ្ងៃនេះ អាចជាផែនទីដែលបោះពុម្ពដោយប្រទេសវៀតណាម។
ព្រំដែនគោកកម្ពុជាជាប់ជាមួយវៀតណាម មានប្រវែង១២៧២គីឡូម៉ែត្រ។ រដ្ឋាភិបាលកម្ពុជាអះអាងថា បានបោះបង្គោលព្រំដែនជាង៨០ភាគរយហើយ ក្នុងចំណោមបង្គោលសរុប៣៧៥បង្គោល៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com

សុំសួរទៅ លោកជំតិត កុយ ពិសី,ថា បើខ្មែរយើងពីមុន គូរផែនទីតែលើក្រដាស មិនដែលបានចុះទៅបោះបង្គោលផ្ទាល់លើដី ហេតុអីបានអ្នកសរសេរប្រវត្តិសាស្ត្រ បានតួលេខពីណាមកថា ប្រទេសកម្ពុជាមានផ្ទៃដី ១៨១០៣៥ គមការេនោះបានទៅ?
វាតជាត្រឹមត្រូវណាស់ គឺយើងត្រូវមើលទៅលើបង្គោលចាស់ដែលមាន ហើយកមើលតាមនិយាមការដែរ។
តែការដើរករក បង្គោលទាំង ៧៣ នោះកអាចមានការលំបាកដែរ។ យើងមិនដឹងថា បង្គោលនោះវានៅមានតទៅទៀតឬកត្រូវបំផ្លាញដោយនរណាម្នាក់ក៏មិនដឹង។ វាមិចថាខ្មែរ ឬ វៀតណាម ឬក៏មនុស្សពាល។ ព្រោះមនុស្សខ្មែរនេះ មួយចំនួនក៏កម្លៅដែរ សូម្បីគ្រឹះប្រាសាទដមានតម្លៃ កវាគាស់បំផ្លាញ ឬកអផ្សុកកវាវាយបំផ្លាញរូបចម្លាក់ប្រាសាទ ជាល្បែងលេងដែរ។
ប៉ុន្តែអ្នកដែលនិយាយនេះ វាដែលដឹងថាបង្គោលដើមនៅទីណា ឬទេ?
កុំចេះតែនិយាយតាមនឹកឃើញ ពីមួយទៅមួយ! បើចង់និយាយ ចូលមក ចូលមកនិយាយជាមួយនឹងលោក សុខទូច បើថាមិននិយាយជាមួយរាជរដ្ឋាភិបាល!
កុំភ្លើ ពួកអា១៨មិនា ៧០!