ដោយ៖ មាឃ ចាន់ | ថ្ងៃចន្ទ ទី31 សីហា 2015, 05:30 PM
http://vodhotnews.com
ស្រ្តីខ្មែរ៦នាក់ដែលរងគ្រោះដោយសារចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវបានជួយសង្រ្គោះហើយនឹងត្រូវបញ្ជូនកម្ពុជានៅថ្ងៃអង្គារស្អែកនេះ។
សេចក្តីប្រកាសព័ត៌មានមានពីក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៣១ខែសីហា ឲ្យដឹងថាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលការិនីខ្មែររងគ្រោះចំនួន៦នាក់ដែលត្រូវបានមេខ្យល់នាំយកទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារ។ សេចក្តីប្រកាសដដែលបានបន្តថាក្នុងពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅនិងបាយទឹកនិងបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្នឲ្យពលការិនីទាំង២នាក់នេះ។ ស្រ្តីទាំង៦នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ស្អែកនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មិនទាន់អាចបញ្ជាក់ពីចំនួនស្រ្តីខ្មែរដែលរងគ្រោះដែលត្រូវបានជួយសង្រ្គោះបាននៅឡើយទេ។
ក្រសួងការបរទេសកម្ពុជាបានអំពាវនាវដោយទទូចដល់ពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្នចំពោះការឆបោក អូសទាញ បញ្ចុះបញ្ចូលពីសំណាក់មេខ្យល់៕
សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com