ដោយ ចេង ម៉េងជូ
2015-09-01
RFA

រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) (ឆ្វេង) ជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។ RFA
អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែកញ្ញា នេះថា គម្រោងទស្សនកិច្ចរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសទៅកាន់ប្រទេសអូស្ត្រាលី នៅដើមខែកញ្ញា នេះ នឹងត្រូវពន្យារពេលវិញ ដោយសារពេលវេលាមិនអនុគ្រោះរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ក្នុងកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៥ ខែសីហា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានលើកឡើងពីគម្រោងទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី នៅដើមខែកញ្ញា របស់លោក ហោ ណាំហុង និងគម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែធ្នូ ខាងមុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងនោះ ក៏មានគម្រោងពិភាក្សាពីកិច្ចព្រមព្រៀងស្ដីពីជនភៀសខ្លួនដែរ។
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ដែរថា ការលើកពេលនៃគម្រោងទស្សនកិច្ចរបស់លោក ហោ ណាំហុង នេះ ក៏ជាមូលហេតុធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យារពេលនៃគម្រោងទស្សនកិច្ចទៅប្រទេសអូស្ត្រាលី ដែរ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់ថាតើគម្រោងទស្សនកិច្ចទាំងពីរនឹងត្រូវលើកទៅថ្ងៃណាច្បាស់លាស់នោះទេ តែថា អាចនឹងលើកទៅដល់ឆ្នាំក្រោយ។ តែលោកមានប្រសាសន៍ថា ភាគីទាំងពីរកំពុងពិភាក្សាគ្នាដើម្បីកំណត់យកពេលវេលាសមស្របណាមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- រដ្ឋាភិបាលបារាំងយល់ព្រមឲ្យរដ្ឋាភិបាលកម្ពុជាខ្ចីផែនទីដើម្បីផ្ទៀងផ្ទាត់
- សភាគ្រោងសម្ពោធសៀវភៅស្ដីពីសេវាកម្មសំខាន់ៗសម្រាប់តំណាងរាស្ត្រនៅថ្ងៃ៤ កញ្ញា
- តំណាងរាស្ត្របក្សប្រឆាំងគ្រោងធ្វើលិខិតស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរឿងជនអន្តោប្រវេសន៍
- ក្រសួងមហាផ្ទៃសន្យារកមុខអ្នកគំរាមសម្លាប់អ្នកស្រី កុយ ពិសី និងលោក សុខ ទូច
- គ.ជ.ប ផ្សព្វផ្សាយតារាងឈ្មោះឃុំសង្កាត់និងភូមិសម្រាប់ចុះឈ្មោះបោះឆ្នោតសាកល្បង
- សាលាឧទ្ធរណ៍នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់លោក ហុង សុខហួរ នៅថ្ងៃទី២កញ្ញា
- មន្ត្រីរដ្ឋាភិបាលនិងបក្សប្រឆាំងជំរុញឲ្យស៊ើបអង្កេតការគំរាមសម្លាប់លោក សុខ ទូច
- នាយករដ្ឋមន្ត្រីចាត់ឲ្យរដ្ឋមន្ត្រីក្រសួងដែនដីឆ្លើយបំភ្លឺនៅសភាតាមសំណើបក្សប្រឆាំង
- រដ្ឋាភិបាលអនុម័តសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ