​សាលាឧទ្ធរណ៍​បើកសវនាការលើ​បណ្ដឹងសុំ​ទម្លាក់​បទចោទ​ករណី​សមាជិក​ព្រឹទ្ធសភា ​ហុង ​សុខ​ហួរ​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃពុធ ទី2 កញ្ញា 2015
http://vodhotnews.com


លោក ហុង សុខហួរ​ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម រង្ស៊ី (រូបថត៖ ទេព សូនី)


​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​បានបើក​សវនាការ​ជុំវិញ​បណ្តឹងសុំ​ទម្លាក់​បទ​ចោទ​ប្រឆាំងលោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ដែល​ត្រូវបានចាប់ខ្លួន បន្ទាប់ពី​មាន​ការ​បង្ហោះផ្សព្វផ្សាយ​ពី​​សន្ធិសញ្ញា​ព្រំដែនកម្ពុជា-វៀតណាម​។​

លោក ហុង សុខ​ហួរ មិន​មាន​វត្តមាន​នៅក្នុង​សវនាការ​នៅ​ព្រឹក​នេះ​នោះ​ទេ គឺមាន​តែ​វត្តមាន​មេធាវី​ការពារ​គឺ​លោក ជូ​ង ជូ​ងី​។ លោក ជូ​ង ជូ​ងី បាន​ប្រាប់​វី​អូ​ឌី​(VOD)​កាលពី​ថ្ងៃអាទិត្យ​ថា ការចោទប្រកាន់ ការចាប់ខ្លួន និង​ការឃុំខ្លួន​កូនក្តី​របស់​លោក​គឺធ្វើឡើង​ខុស​នីតិវិធី​ច្បាប់ ជា​កត្តា​ជំរុញ​ឲ្យ​លោក​សម្រេច​ប្តឹង​ប្រឆាំង​ទៅ​នឹង​ដីកា​សម្រេច​របស់​សាលា​ដំបូង​នេះ​។​

​គួរបញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី  លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ពាក់កណ្តាល​ខែ​កក្កដា បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់មាត់​ឲ្យ​ចាប់ខ្លួន​មក​ផ្តន្ទាទោស ដោយ​ចោទ​ថា លោក​ហុង សុខ​ហួរ បាន​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុ​ជា​-​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។ ក្រោយពី​ការប្រកាស​ឲ្យ​ចាប់ខ្លួន​ពី​នាយក​រដ្ឋមន្ត្រី សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ បាន​សម្រេច​បញ្ជូន លោក ហុង សុខ​ហួរ ទៅ​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ព្រៃ​ស​ដោយ​ចោទ ៣​បទល្មើស  គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ញុះញង់​ឲ្យមាន​អសន្តិសុខ​។

​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស និង​អ្នកច្បាប់មាន​ការខ្វែងគំនិត​គ្នាអំពី​បទ​ចោទ​ប្រឆាំងលោក ហុង សុខ​ហួរ​។ អ្នកច្បាប់​របស់​រដ្ឋាភិបាលអះអាង​ថា​ បទ​ចោទ​ប្រឆាំង​លោក ហុង ​សុខ​ហួរ​មានភាពត្រឹមត្រូវ​តាមក្រមព្រហ្មទណ្ឌ ប៉ុន្តែអ្នកច្បាប់ឯករាជ្យចាត់ទុកថា ករណី​សមាជិក​ព្រឹទ្ធសភារូប​នេះ​ថា​ជា​រឿង​ន​យោបាយ និងជា​ការសម្ដែង​មតិរបស់​បុគ្គ​លសាធារណៈ៕ 

សូមសរសេរមកលោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com

What Next?

Recent Articles