​លោក​ សម ​រង្ស៊ី​ នឹង​វិល​មក​កាន់​កម្ពុជា​វិញ ខណៈ​ប្រមូលបាន​ប្រាក់១០​ម៉ឺន​ដុ​លា្ល​រ​អាមេរិក​​

ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015
http://vodhotnews.com


លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ


​លោក សម រង្ស៊ី ប្រកាសថា ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី បានផ្ដល់​វិភាគទានសម្រាប់ទ្រទ្រង់​ដំណើរការ​បង្កើតទូរទស្សន៍​ព្រះអាទិត្យ ចំនួន១០​ម៉ឺនដុ​លា្ល​រ​អាមេរិក ខណៈ​មេដឹកនាំគណបក្ស​ប្រឆាំង​នេះប្រកាសថា បើ​គណបក្សសង្គ្រោះ​ជាតិមាន​ទូរទស្សន៍​នោះ គឺជាប្រវត្តិសាស្ត្រហើយ ពលរដ្ឋកម្ពុជានឹង​បាន​ឃើញ​ពី​ទិដ្ឋភាពពិតៗ​នៃបញ្ហា​សង្គម ដែល​មាន​អំពើ​អយុត្តិធម៌។​

​នេះ​បើ​តាម​ការប្រកាសនៅលើ​ទំព័រ Facebook របស់លោក សម រង្ស៊ី នៅថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​។​

​លោក សម ​រង្ស៊ី ប្រធាន​កណ​បក្ស​សង្គ្រោះ​ជាតិ ឱ្យដឹង​ថា​ថវិកា​ទាំងនេះ​បាន​មក​ពី​ការ​រៃអង្គាស​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៤​រដ្ឋ នៅ​ប្រទេស​អូស្ត្រាលី ដែល​ថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ បំពេញ​ទស្សនកិច្ចរយៈពេល​២​សប្តាហ៍កន្លងមកនេះ​។​

តែ​សូមជម្រាបថា ​ទាំង​លោក​លោក សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចប់​ទស្សនកិច្ចនៅក្នុង​ប្រទេស​អូស្ត្រាលី​ហើយ និង​បាន​កំពុង​បន្ត​ដំណើរ​ទៅកាន់​ប្រទេសនូវែលសេឡង់(New Zealand)​ថែម​ទៀត។ 

អ្នក​ទាំង​ពីរ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០១៥ ​ហើយនៅ​ថ្ងៃ​ទី៩ ខែកញ្ញា​លោក​ សម​ រង្ស៊ី ​នឹងវិល​មក​កម្ពុជាវិញ។​

តែ​សូម​រំឭក​ទៀតថា លោក​ សម ​រង្ស៊ី​ និង​លោក​ កឹម ​សុខា តែងតែ​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ​ដែលជា​ទូរទស្សន៍​គណបក្សប្រឆាំងធំ​ជាង​គេ​នៅ​កម្ពុជា​នេះ គឺជា​ក្ដី​បំណង​តែមួយគត់ សម្រាប់​ពលរដ្ឋ​កម្ពុជា​បាន​យល់​បាន​ឃើញ​អំពី​ទិដ្ឋភាព​ទាំងឡាយ ​ដែល​កើតអំពើ​អយុត្តិធម៌​ក្នុងសង្គម​៕

What Next?

Recent Articles