អាជ្ញាធរ​ឲ្យដឹង​ថា​​មនុស្ស​យ៉ាងតិច៣នាក់ស្លាប់ ដោយ​សារ​ឆេះក្លឹប​នៅ​ចាក់អង្រែក្រោម​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 10:50 PM​
http://vodhotnews.com


អាជ្ញាធរខណ្ឌមានជ័យ​ឲ្យ​ដឹង​ថា​មនុស្ស​យ៉ាងតិច​៣នាក់បានស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​​ឆេះ​ក្លឹបមួយនៅយប់ថ្ងៃ​ចន្ទនេះ នៅក្នុង​ភូមិទួលរកា សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។

ហេតុការណ៍នេះ​បាន​កើតឡើង​នៅ​ម៉ោង​ជាង​៨យប់ នៅក្នុង​ក្លឹបមួយ​ឈ្មោះឃី តាម​បណ្តោយផ្លូវ​ជាតិ​លេខ​២។

អ្នកយកព័ត៌មានវីអូឌី​ដែល​បានចុះយកព័ត៌មាននៅទីនោះ ហើយ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់ពេលនេះ មនុស្ស​៣នាក់​ដែលត្រូវ​បាន​យក​ចេញពីក្លឹបនិង​បញ្ជូន​ទៅមន្ទីរពេទ្យ​បានស្លាប់។ មនុស្ស​ទាំង៣នាក់នោះជា​បុគ្គលិកស្រី​ដែលបម្រើការនៅក្លឹបកំសាន្តនោះ។​​

ក្នុង​ហេតុការណ៍​អគ្គិភ័យនោះ យ៉ាងតិច​មនុស្ស​យ៉ាងតិច​៧នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ពីក្លឹប​ ហើយ​រង​របួសធ្ងន់​។ ​ប្រភព​​ឲ្យ​ដឹង​ថា​ការសន្និដ្ឋាន​ដំបូង​នៃ​​អគ្គិភ័យនោះ​ដោយ​សារ​ឆ្លងចរន្តអគ្គិសនី​។​

គួរ​រំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ​២០១៣ ​ក្លឹប​កម្សាន្តឃីនេះបាន​ឆេះ​ម្តង​រួចមក​ហើយ​ ដែ​ល​បណ្តាល​ឲ្យ​មនុស្ស​៣នាក់​ស្លាប់។

គួរ​បញ្ជាក់​ថា កាលពីខែមីនា ឆ្នាំ​២០១៥ មនុស្ស​​៥​នាក់​បាន​ស្លាប់​ដោយសារ​អគ្គិភ័យ​ឆេះ​ក្លឹប​កំសាន្ត​មួយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ចំណែកកាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ក្លឹប​កម្សាន្ត​មាន​យីហោ​ហ៊ី​ប​ហប នៅ​ក្រុង​សៀមរាប ដែល​បណ្តាលឲ្យ​មនុស្ស​៦​នាក់​ស្លាប់ និង​២​នាក់​រងរបួស ៕ រាយការណ៍​បន្ថែមដោយ​ប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles