ដោយ ហង្ស សាវយុត
2015-09-07
RFA

ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងពលរដ្ឋបឹងកក់ ដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋសភាឲ្យជួយដោះស្រាយ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។ RFA/Ouk Savborey
ក្រុមអ្នកភូមិតាបស ឃុំស្ដៅ ស្រុកសង្គមថ្មី ប្រមាណ ១០០នាក់ បានលើកគ្នាប្រឆាំងជាមួយអាជ្ញាធរខេត្តព្រះវិហារ និងសមត្ថកិច្ច ព្រមទាំងកាត់ផ្ដាច់ស្ពានមួយកន្លែងមិនឱ្យអាជ្ញាធរ និងសមត្ថកិច្ច ចេញរួចពីតំបន់ពួកគេរស់នៅទេ នៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញា។
ការតវ៉ាដ៏តឹងតែងកើតមានឡើងនៅពេលដែលអាជ្ញាធរ និងសមត្ថកិច្ច បានទៅដោះលែងគ្រឿងចក្ររបស់ក្រុមហ៊ុន អាមផល ហ្វ័រឃឺស (Am Phal Focus) ដែលអ្នកភូមិបានឃាត់ទុកពីបទចោទថា ក្រុមហ៊ុននេះបានឈូសឆាយរំលោភលើដីស្រែ និងចម្ការរបស់អ្នកភូមិជាច្រើនហិកតារមក។
បុរសអ្នកភូមិតាបសម្នាក់ ក្នុងចំណោមអ្នកតវ៉ាជាច្រើនទៀតមានប្រសាសន៍នៅរសៀលថ្ងៃច័ន្ទ ទី៧ ខែកញ្ញា ថាអភិបាលរងខេត្តព្រះវិហារ និងអាជ្ញាធរស្រុកសង្គមថ្មី បានដឹកនាំកម្លាំងប៉េអឹមមួយចំនួនចូលទៅតំបន់ពួកគេរស់នៅ ប៉ុន្តែមិនបានដោះស្រាយរឿងទំនាស់ដីធ្លីទេ បែរជាដោះលែងគ្រឿងចក្ររបស់ក្រុមហ៊ុនដែលប្រជាពលរដ្ឋឃាត់ទុកនោះទៅវិញ។
បុរសដដែលបញ្ជាក់ថា រូបលោកនិងអ្នកភូមិមិនគាំទ្រទង្វើរបស់អាជ្ញាធរដែលធ្វើបែបនេះឡើយ ហើយក៏មិនអនុញ្ញាតឱ្យអាជ្ញាធរ និងក្រុមហ៊ុនរំដោះគ្រឿងចក្រត្រឡប់ទៅវិញដោយងាយស្រួលឡើយ៖ «ប្រជាពលរដ្ឋកាប់ស្ពានទម្លាក់ទឹកកុំឱ្យចេញរួច។ ក្រុមហ៊ុនមកអត់មានច្បាប់មានទម្លាប់ មកភ្ជួរស្រែចម្ការដែលប្រជាជនធ្លាប់អាស្រ័យផល»។
កាលពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ ក្រុមអ្នកភូមិជាង ២០០នាក់ បានលើកគ្នាទៅតវ៉ានៅកន្លែងក្រុមហ៊ុន ដោយបានប្រើហិង្សា ដុតបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដូចជាម៉ាស៊ីនភ្លើងចំនួន ២គ្រឿង និងតង់ស្នាក់នៅអស់ជាង ១០ខ្នង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ កំពុងព្រួយបារម្ភចំពោះការប្រឈមមុខដាក់គ្នារវាងអ្នកភូមិតាបស ឃុំស្ដៅ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចនេះ ខ្លាចក្រែងកើតមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខេត្តកំពតជាង១០០នាក់ដាក់ញត្តិនៅសភាដើម្បីសុំអន្តរាគមន៍រឿងចេញប្លង់ដី
- អ្នកស្រុកនៅសៀមរាបប្រតិកម្មចំពោះក្រុមហ៊ុនវៀតណាមឈូសឆាយរំលោភដីធ្លី
- ពលរដ្ឋជាង១០០គ្រួសារសុំឲ្យអាជ្ញាធរខេត្តស្វាយរៀងបែងចែកដីជូនពួកគាត់
- ពលរដ្ឋខេត្តក្រចេះចោទក្រុមហ៊ុនវៀតណាមបន្តឈូសឆាយដីធ្លីអាស្រ័យផលពួកគាត់
- អាជ្ញាធរស្រុកស្ទោងឃាត់ខ្លួនពលរដ្ឋ២នាក់ពាក់ព័ន្ធរឿងដីជម្លោះជាមួយវត្ត
- អ្នកភូមិឡពាងគ្រោងប្ដឹងព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំងចោទមិនចាត់ការបណ្ដឹង
- ជម្លោះរវាងអ្នកភូមិពីរក្នុងការជួសជុលផ្លូវលំមួយខ្សែនៅក្រុងដូនកែវខេត្តតាកែវ
- ពលរដ្ឋខេត្តត្បូងឃ្មុំនាំគ្នាការពារដីកប់សពមិនឲ្យអាជ្ញាធរបែងចែកជាដីឯកជន
- អតីតអភិបាលខេត្តស្ទឹងត្រែងរងការចោទថារំលោភយកដីព្រះរាជដំណាក់