ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្រ្ទ ដែលរងរបួសពេលចុះពិនិត្យមើលព្រំដែនកាលពីកន្លងមក (រូបថតពីបណ្តាញសង្គម)
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តស្វាយរៀងបានកោះហៅដើមបណ្តឹងម្នាក់ឲ្យចូលបំភ្លឺនៅថ្ងៃអង្គារនេះ ដែលតុលាការអះអាងថាប្តឹងតំណាងរាស្រ្តសង្រ្គោះជាតិ ករណីចុះទៅពិនិត្យមើលព្រំដែនក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ខែមិថុនា។
តំណាងរាស្រ្តសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ លោក អ៊ុំ សំអាន និងលោក ថាច់ សេដ្ឋា ដែលជាទីប្រឹក្សារបស់អនុប្រធានទី១នៃរដ្ឋសភា លោក កឹម សុខា ធ្លាប់ដឹកនាំប្រជាពលរដ្ឋចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ២០២និង២០៣ ក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២១០៥។ ការចុះត្រួតពិនិត្យនេះបណ្តាលឲ្យមានហិង្សាហើយប្រជាពលរដ្ឋកម្ពុជានិងវៀតណាមបានរងរបួស។
ដីកាកោះរបស់លោក អ៊ង រី តំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះថ្ងៃទី១៨ខែសីហា ឲ្យដឹងថាតុលាការអញ្ជើញឈ្មោះ សឿង ហ៊ុំ ដែលជាដើមបណ្តឹង ចូលទៅកាន់អយ្យការអមសាលាដំបូង នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក ដើម្បីចូលបំភ្លឺពីដំណើររឿងឈ្មោះរៀល ខេមរិន្ទ្រ អ៊ុំ សំអាន និងឈ្មោះថាច់ សេដ្ឋា ករណីចុះពិនិត្យមើលព្រំដែននៅខេត្តស្វាយរៀងកាលពីកន្លងទៅ។ ដីកាកោះហៅមិនបានបញ្ជាក់ថាតើដើមបណ្តឹងប្តឹងពីបញ្ហាអ្វីនោះទេ។
ក្រោយពីចូលបំភ្លឺ អ្នកស្រីសឿង ហ៊ុំ ប្រាប់វីអូឌី(VOD)ថាតុលាការបានសួរអ្នកស្រីថាអ្នកស្រីចង់បានសំណងប៉ុន្មាននិងចង់ឲ្យវែកមុខរកអ្នកវាយអ្នកស្រីកាលពីពេលចុះពិនិត្យព្រំដែនដែរឬទេ។ អ្នកស្រីដែលអះអាងថារងការវាយដំពីវៀតណាម បាននិយាយថាអ្នកស្រីមិនបានប្តឹងអ្វីនោះទេ ហើយអ្នកស្រីក៏មិនចង់បានសំណងអ្វីដែរ។ អ្នកស្រីបន្តថាតុលាការបានសួរអ្នកស្រីថាតើនរណាបានដឹកនាំអ្នកស្រីទៅមើលព្រំដែន។ លោកស្រីបញ្ជាក់ថា៖ “គេបានសួរខ្ញុំថាតើមានឭថាគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ អ៊ុំ សំអាន អីបានដឹកនាំ គេមាននិយាយអីអត់? ខ្ញុំថាខ្ញុំមិនដឹងទេ? ខ្ញុំទៅតាមប្អូនស្រីទេ”។
អ្នកស្រីបន្តថារហូតមកដល់ពេលនេះតុលាការកំពុងសាកសួរប្អូនស្រីរបស់អ្នកស្រី គឺអ្នកស្រី សឿង ភារម្យ។
មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន ប្រាប់វីអូឌីថាលោកបានជួបជាមួយអ្នកស្រី សឿង ហ៊ុំ កាលពីព្រឹកមិញ ដោយអ្នកស្រី សឿង ហ៊ុំ បានអះអាងថាអ្នកស្រីមិនបានប្តឹងនរណានោះទេ។
វីអូឌីមិនទាន់អាចទាក់ទងសុំការបកស្រាយពីព្រះរាជអាជ្ញារងខេត្តស្វាយរៀង លោក អ៊ង រី បាននៅឡើយទេ។
តំណាងរាស្រ្តសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់វីអូឌីពីសហរដ្ឋអាមេរិកមកថាបើទោះនេះមិនមែនជាការកោះហៅរូបលោក តែលោកថានេះជាការគំរាមកំហែងនិងការបង្ខិតបង្ខំឲ្យអ្នកស្រុកប្តឹងរូបលោកនិងតំណាងរាស្រ្តផ្សេងទៀត។ លោកចាត់ទុកថានេះជាការរៀបចំមួយ។ លោកបន្តថាកាលពីចុះមើលព្រំដែននោះ វៀតណាមបានវាយលោក រៀល ខេមរិន្រ្ទនិងប្រជាពលរដ្ឋផ្សេងទៀត។ លោកចាត់ទុកវៀតណាមជាអ្នកបង្កហិង្សា។
លោក អ៊ុំ សំអាន មានប្រសាសន៍ថា៖ “ជារឿងមួយគួរឲ្យអស់សំណើច។ អ្នកដែលប្រព្រឹត្តរួចខ្លួន អ្នកដែលត្រូវគេវាយ គេបែរជាចង់ចោទប្រកាន់ ត្រូវបានគេឲ្យអ្នកផ្សេងប្តឹងផ្តល់ ចោទប្រកាន់អីហ្នឹង ។ ជារឿងមួយមិនអាចទទួលយកបានទេ”។ លោកបញ្ជាក់បន្ថែមថា៖ ”ជារឿងមួយដែលប្រជាពលរដ្ឋគួរតែពិចារណាថារឿងហ្នឹងវាត្រឹមត្រូវដែរឬទេសម្រាប់ខ្មែរយើង”។
ក្រោយពីមានហិង្សាផ្ទះឡើងកាលពីថ្ងៃទី២៨ខែមិថុនា សាលាខេត្តស្វាយរៀងបានប្រកាសមិនទទួលខុសត្រូវតាមផ្លូវច្បាប់លើការប៉ះទង្គិចនេះ ដោយអះអាងថាក្រុមប្រជាពលរដ្ឋចុះពិនិត្យព្រំដែនមិនបានជូនដំណឹងអាជ្ញាធរខេត្តជាមុន។ បន្ទាប់ពីហិង្សាកើតឡើង រដ្ឋាភិបាលកម្ពុជានិងវៀតណាមបានឯកភាពក្នុងការបង្កើតក្រុមការងារចម្រុះមួយ ដើម្បីពិនិត្យមើលហិង្សាដែលបានកើតឡើងនៅតាមព្រំដែនក្នុងខេត្តស្វាយរៀង៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
VERY GOOD CAMBODIAN COURT THE BIG FIGURE!
What’s court?????
Kangaroo court indeed.
What’s side does the INCITE??????
Anyone can have a guess.
Samneang
ជាថ្មីម្តងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ”ចាប់ពីពេលនេះ អ្នកណានិយាយថាផែនទីរាជរដ្ឋាភិបាលក្លែងក្លាយត្រូវចាប់ខ្លួន បន្ទាន់
ចេះមានតុលាការ គេអត់ប្ដឹងផងខំឈឺឆ្អាលអញ្ចឹងដែរហ្ន៎? ចំណែករឿងប្រជាជនខ្មែរប្ដឹងប្ដល់ពីបញ្ហាដីធ្លី ដូចជាគ្មានតុលាការ
ណាឈឺឆ្អាលអញ្ចឹងសោះ ឱខ្មែរអើយខ្មែរ ។
ក្រោយពីចូលបំភ្លឺ អ្នកស្រីសឿង ហ៊ុំ ប្រាប់វីអូឌី(VOD)ថាតុលាការបានសួរអ្នកស្រីថាអ្នកស្រីចង់បានសំណងប៉ុន្មាន
និងចង់ឲ្យវែកមុខរកអ្នកវាយអ្នកស្រីកាលពីពេលចុះពិនិត្យព្រំដែនដែរឬទេ។ អ្នកស្រីដែលអះអាងថារងការវាយដំពីវៀតណាម
បាននិយាយថាអ្នកស្រីមិនបានប្តឹងអ្វីនោះទេ ហើយអ្នកស្រីក៏មិនចង់បានសំណងអ្វីដែរ។
អ្នកស្រីបន្តថាតុលាការបានសួរអ្នកស្រីថាតើនរណាបានដឹកនាំអ្នកស្រីទៅមើលព្រំដែន។
លោកស្រីបញ្ជាក់ថា៖ “គេបានសួរខ្ញុំថាតើមានឭថាគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្រ្ទ អ៊ុំ សំអាន អីបានដឹកនាំ គេមាននិយាយអីអត់?
ខ្ញុំថាខ្ញុំមិនដឹងទេ? ខ្ញុំទៅតាមប្អូនស្រីទេ”។
តុលាការ ខេត្តស្វាយរៀង ល្បង អ៊ង រី ជាមនុស្ស ថោកទាប អគតិ ពូកែ សន្សំរឿង មួលបង្កាច់ សម្លាប់
ខ្មែរ ខ្លួនអែង ដើម្បី ផ្គាប់ចិត្ត យួនវៀតណាម !