ដោយ៖ នួន បូរិន | ថ្ងៃអង្គារ ទី8 កញ្ញា 2015
http://vodhotnews.com
គម្រោងប្រាសាទ Viraat Ramayan Mandir តែចំលងរចនាបថតាមប្រាសាទអង្គរវត្តរបស់ខ្មែរ (រូបថត៖ www.wikipedia.org)
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបន្តស្នើឱ្យរដ្ឋាភិបាលឥណ្ឌា ពិនិត្យមើលនិងបញ្ឈប់ការសាងសង់ប្រាសាទដែលយកគំរូតាមប្រសាទអង្គរវត្តរបស់កម្ពុជា។
ការទទូចម្ដងទៀតរបស់ ហោ ណាំហុង បានធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា លោក Naveen Srivastara បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការន្តរជាតិបាន ប្រាប់អ្នកសារព័ត៌មានថា លោកអគ្គរដ្ឋទូតបានពន្យល់លម្អិតប្រាប់កម្ពុជាថា រដ្ឋាភិបាលឥណ្ឌានឹងមិនអនុញ្ញាតឱ្យមានបញ្ហាអ្វីមួយកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរឡើយ។
លោកបន្តថា លោកអគ្គរដ្ឋទូតបានឆ្លើយតបថា រដ្ឋាភិបាលឥណ្ឌាបានណែនាំដល់ក្រុមហ៊ុនឯកជន ដែលមានគម្រោងសាងសង់ប្រាសាទ យកលំនាំតាមប្រសាទអង្គរវត្តកម្ពុជា ឱ្យផ្លាស់ប្តូររចនាបថ ដើម្បីចៀសវាងកុំឱ្យយកលំនាំតាមប្រាសាទអង្គរវត្តកម្ពុជា។
សូមរំឭកថា កាលពីខែមិថុនា ខែ២០១៥ ក្រសួងការបរទេសកម្ពុជាបានដាក់កំណត់ទូតវ៉ាករណីនេះម្ដងហើយ តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ឱ្យបញ្ឈប់កាយកលំនាំរចនាបទអង្គទៅសាងសង់ប្រាសាទរបស់ខ្លួន តែប្រទេសបានត្រឹមឆ្លើយតបវិញថា នឹងស្នើឱ្យក្រុមហ៊ុននោះពិចារណាតែប៉ុណ្ណោះ៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ borinnoun@gmail.com