ក្រសួង​ការ​បរទេស​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ពី​ប្រទេស​ចិន​៥​នាក់​បន្ថែម​ទៀត

ដោយ យាង សុជាមេត្តា
2015-09-17
RFA

ស្ត្រី​ខ្មែរ​ចាញ់​បោក​មេ​ខ្យល់​រៀបការ​ទៅ​ចិន ៦២០
ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Saut Sokprathna


ក្រសួង​ការ​បរទេស​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ កញ្ញា ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន ៥​នាក់​នៅ​ទីនោះ។

ក្រសួង​ការ​បរទេស បញ្ជាក់​ថា ស្ត្រី​ទាំង​នោះ​ត្រូវ​បាន​មេ​ខ្យល់​លួង​លោម​បោក​បញ្ឆោត នាំ​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ ពួក​គេ​នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។

ដោយសារ​តែ​មាន​ករណី​ស្ត្រី​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ត្រូវ​បាន​ប្ដី​វាយ​ធ្វើ​បាប ហើយ​ត្រូវ​បាន​ក្រសួង​ការ​បរទេស អន្តរាគមន៍​សង្គ្រោះ​សឹង​តែ​រៀង​រាល់​ថ្ងៃ​នោះ ជា​ថ្មី​ម្តង​ទៀត ក្រសួង​ការ​បរទេស អំពាវនាវ​ដល់​ឪពុក​ម្ដាយ អាណាព្យាបាល និង​ស្ត្រី​ខ្មែរ​ដែល​ជា​ជន​ងាយ​រងគ្រោះ ឲ្យ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ចំពោះ​បញ្ហា​នេះ ហើយ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​លួង​លោម ភូត​កុហក ឆបោក អូស​ទាញ បញ្ចុះបញ្ចូល​របស់​ពួក​មេ​ខ្យល់​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles