ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី17 កញ្ញា 2015, 02:51 PM
http://vodhotnews.com
អដ្ឋិធាតុរបស់អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម នឹងត្រូវដង្ហែយកទៅតម្កល់នៅខេត្តព្រៃវែងដែលជាស្រុកកំណើតរបស់លោក។
ថ្ងៃព្រហស្បតិ៍នេះជាបុណ្យខួបគម្រប់១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញឲ្យដឹងថានៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៥ នឹងមានការដង្ហែអដ្ឋិធាតុរបស់លោក ជា ស៊ីម ពីភូមិគ្រឹះនៅចំការមនចាប់ពីម៉ោង៧ព្រឹក ឆ្ពោះទៅស្រុកកំណើតរបស់លោកក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ សេចក្តីប្រកាសបន្តថាកំណាត់ផ្លូវនរោត្តមចាប់ពីស្តុបក្រសួងមហាផ្ទៃរហូតដល់ស្តុបព្រះអង្គឌួង ផ្លូវក្រមួនសរ កំណាត់មហាវិថីព្រះមុនីវង្សចាប់ពីស្តុបBKCរហូតដល់មុខស្ថានទូតបារាំង ឆ្លងកាត់ស្ពានជ្រោយចង្វារនិងផ្លូវជាតិលេខ៦អា រួចបទស្តាំឆ្លងកាត់ស្ពានព្រែកតាមាក់។
គួរបញ្ជាក់ថា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាលោក ជា ស៊ីម បានទទួលមរណភាពកាលពីម៉ោង៣ និង៤៥នាទី រសៀលថ្ងៃទី៨ ខែមិថុនា ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
