អាជ្ញាធរ​ឃុំគោកខ្ពស់​ចុះ​បង្រ្កាប​ការ​​ដឹកឈើសស​រកាប់ពីព្រៃ​សហគមន៍​

ដោយ៖​ វីអូឌី​ | ថ្ងៃសុក្រ ទី18 កញ្ញា 2015
http://vodhotnews.com


រូបភាពពីប្រជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន


អាជ្ញាធរ​ឃុំគោកខ្ពស់ក្នុង​ខេត្ត​ឧត្តរមានជ័យ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ​ចាប់បាន​​គោយន្ត​ពីរគ្រឿង​ដែល​ដឹកកំណាត់​ឈើ​សសរ ដែលកាប់ពីព្រៃ​សហគមន៍។​

លោក ត្រេន ត្រៃ ប្រធាន​សហគមន៍​ព្រៃ​ស្រស់ដែល​បាន​ចុះពិនិត្យ​ការ​ចាប់បាន​ឈើនោះ និយាយ​ថា​​ការ​ចាប់នោះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ភូមិសែន​មនោរម្យ​១ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មានជ័យ។​ លោក​បន្ត​ថា​អាជ្ញា​ធរ​​ចាប់បាន​គោ​យន្ត​ពីរគ្រឿង​ដែល​មាន​ឈើសសរ​ប្រហែល​៨០ដើម។ លោក​បន្ថែម​​ថា​ម្ចាស់គោយន្តទាំងពីរនាក់​​ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាលនិង​ណែនាំ​កុំ​ឲ្យ​ទិញ​ឈើ​ខុសច្បាប់នេះ​តទៅទៀត។

បើ​តាម​លោក ត្រេន ត្រៃ​ ម្ចាស់គោយន្ត​បាន​ឲ្យដឹង​ថាពួកគេទិញ​ឈើ​សសរនោះពីទាហានក្នុង​មួយ​ដើម​១២០០០រៀល ហើយ​បម្រុង​យក​ទៅ​លក់នៅ​ខេត្ត​បាត់ដំបង។

មេឃុំគោកខ្ពស់ លោក វ៉ាន់ ប៉ិ ប្រាប់វីអូឌី(VOD)​បុរសទាំងពីរ​ដែល​ជាម្ចាស់គោយន្ត​ជាអ្នក​មកពីខេត្ត​ថ្មី​ ហើយ​ពួកគាត់​អះអាង​ថា​មិន​បាន​ដឹង​ថា​មានការហាមឃាត់​ការ​កាប់ឈើ​រស់ពី​ព្រៃ​សហគមន៍។ លោក​បន្ត​ថា​លោក​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង​ប្រជា​ពលរដ្ឋ​ពីរនាក់នោះ​និ​ងអនុញ្ញាត​ឲ្យ​យកឈើ​ទៅ​លក់​ម្តង​ទៀត ប៉ុន្តែ​​ឲ្យ​ធ្វើ​កិច្ច​សន្យាឈប់​​កាប់តទៅទៀត។ លោកបន្ថែម​​ថា​ប្រជា​ពលរដ្ឋភាគច្រើន​ដឹង​ថា​តំបន់​នោះជា​ព្រៃ​សហគមន៍​ដែល​ប្រជា​ពលរដ្ឋ​រក្សា​ទុក​៕


What Next?

Recent Articles