ក្រសួងទេសចរណ៍អំពាវនាវ​កុំ​ឲ្យ​ដំឡើង​ថ្លៃ​សេវាកម្មអាជីវកម្មទេសចរណ៍ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015, 05:27 PM​
http://vodhotnews.com

រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អំពាវនាវ​ឲ្យ​ម្ចាស់អាជីវកម្ម​សេវាកម្ម​ទេសចរ​ណ៍​ទាំងអស់ នៅទូទាំង​ប្រទេស រក្សា​តម្លៃ​សេវាកម្ម​អាជីវកម្មសម្រាប់​​ឱកាស​បុណ្យភ្ជុំបិណ្ឌ​​ខាងមុខ។

សេចក្តីជូនដំណឹង​ចុះហត្ថលេខា​ដោយរដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ឲ្យ​ដឹង​ថា​ក្រសួង​បាន​អំពាវនាវ​កុំ​ឲ្យ​ម្ចាស់​ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​សេវាកម្មទេសចរណ៍​ទាំងអស់នៅរាជធានី​ខេត្ត ដំឡើង​ថ្លៃ​សេវាកម្មនៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខាងមុខនេះ។​ សេចក្តីជូនដំណឹង​បន្ត​ថា​៖ “ទទួល​បា​នូវ​សេចក្តី​ណែនាំនេះ ក្រសួង​ទេសចរណ៍​សង្ឃឹ​ម​និង​ជឿជាក់​យ៉ាង​មុត​មាំ​ថា​លោក លោកស្រី​អ្នកនាងកញ្ញា​ ដែល​ជា​ម្ចាស់​ឬ​អ្នកគ្រប់​គ្រង​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍​នៅរាជធានី​ខេត្ត​ ទាំងអស់​ជួយ​សហការ​និង​អនុវត្ត​តាម​ខ្លឹម​សារ​ខាងលើ​ឲ្យ​បាន​ល្អ​ប្រក​ប​ដោយ​ការ​ទទួ​លខុសត្រូវ”។​

គួរ​បញ្ជាក់​ថានៅ​ពេល​រដូវ​បុណ្យ​ទាន​ម្តង​ៗ​ប្រ​ជាពល​រដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅកំសាន្តកន្លែង​ផ្សេងៗ​បាន​រអ៊ូរ​ទាំ​​ពីការ​ដំឡើង​ថ្លៃ​ម្ហូបអាហារ កន្លែងស្នាក់នៅនិង​សេវាកម្មផ្សេងៗ។ ចំណែក​អ្នក​ធ្វើ​ដំណើរ​ទៅ​​ស្រុក​កំណើ​ត​តែង​តែ​រអ៊ូរទាំ​ចំពោះ​ការ​ឡើង​ថ្លៃ​ឈ្នួល​រថ​យន្ត។

កាលពីថ្ងៃទី​២២ខែកញ្ញា លោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងរថយន្តឈ្នួលទាំងឡាយកុំឲ្យឡើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ លោកបន្ត​ថារដ្ឋាភិបាលយកចិត្តទុក​ដាក់ចំពោះប្រជាពលរដ្ឋជាពិសេសកម្មករនិងសិស្សនិស្សិតដែលត្រូវធ្វើដំណើរទៅស្រុកកំណើត។ លោកបានថ្លែងថា៖ “ឲ្យតែដល់ពេលបុណ្យទាន ការធ្វើដំណើរឡើងថ្លៃហ្មង អញ្ចឹងអំពាវនាវទុកឲ្យហើយ ព្រោះឆ្នាំហ្នឹង ខ្ញុំអត់បាននៅភ្ជុំនៅស្រុកខ្មែរទៀត”៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles