ដោយ ប្រាជ្ញ ចេវ
2015-10-08
RFA

ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក (Adhoc) លោក នី ចរិយា ថ្លែងក្នុងសន្និសីទកាសែតស្ដីពីការដាក់ពាក្យប្ដឹងមន្ត្រីតុលាការខេត្តសៀមរាប នៅថ្ងៃទី២០ ឧសភា ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។ RFA/Leng Maly
មន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី ចរិយា ថាលោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះរបស់តុលាការ។
ការឆ្លើយតបបែបនេះ បន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក វ៉េង ហ៊ត់ ចេញដីកាបង្គាប់ឲ្យ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចូលខ្លួនបំភ្លឺនៅថ្ងៃទី២១ ខែតុលា ខាងមុខ។
ដីកាដដែល បានដកស្រង់ការធ្វើសន្និសីទកាសែតរបស់ លោក នី ចរិយា ចំនួនពីរដង ដែលត្រូវចោទថា បានផ្សព្វផ្សាយព័ត៌មានមិនពិត ការបរិហារកេរ្តិ៍ និងដាក់សម្ពាធលើយុត្តាធិការ ឬដាក់សម្ពាធលើតុលាការ។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា និយាយថា លោកឯកភាពនឹងនីតិវិធីរបស់ចៅក្រមដែលចេញដីកាកោះរូបលោក ប៉ុន្តែលោកថា លោកមានការខកចិត្តចំពោះការសន្និដ្ឋានរបស់ព្រះរាជអាជ្ញាសន្និដ្ឋានថា រូបលោកជាប់ប្រព្រឹត្តបទល្មើស ថាផ្សព្វផ្សាយព័ត៌មានមិនពិត ការបរិហារកេរ្តិ៍ និងដាក់សម្ពាធលើយុត្តាធិការ ឬដាក់សម្ពាធលើតុលាការ៖ «ខ្ញុំនឹងចូលបំភ្លឺនៅតុលាការ ខ្ញុំគិតថា រឿងចាប់ខ្លួន ឬមិនចាប់ខ្លួន មិនមែនជាឧបសគ្គរបស់អ្នកការពារសិទ្ធិមនុស្សទេ»។
លោក នី ចរិយា ធ្លាប់បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កោះហៅឲ្យចូលទៅឆ្លើយបំភ្លឺកាលពីថ្ងៃទី១៣ កក្កដា ក្នុងរឿងដែលព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរតុលាការខេត្តសៀមរាប ប្ដឹងលោកពីបទបរិហារកេរ្តិ៍ ឬបរិហារបង្កាច់កេរ្តិ៍ និងការដាក់សម្ពាធលើយុត្តាធិការតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រុមម៉ុងតាញ៉ា២៤នាក់ត្រូវបានប្រគល់ជូនតម្រួតព្រំដែនវៀតណាម
- ម៉ុងតាញ៉ា៩នាក់លាក់ខ្លួននៅភ្នំពេញខ្វះថវិកានិងស្បៀងអាហារ
- តុលាការលើកពេលសវនាការសំណុំរឿងលោក ហុង សុខហួរ ដោយមិនកំណត់ពេល
- ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមមួយក្រុមថ្មីទៀតស្ម័គ្រចិត្តវិលទៅស្រុកកំណើតវិញ
- អ្នកជំនាញសារព័ត៌មានរិះគន់ការមិនឲ្យអ្នកកាសែតចូលយកព័ត៌មានក្នុងកម្មវិធីនាយករដ្ឋមន្ត្រី
- សហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីដាក់ញត្តិសុំដកតំណែងអភិបាលខេត្ត
- សង្គមស៊ីវិលសាទរតុលាការកោះហៅគ្រូបង្រៀនដាក់ទណ្ឌកម្មសិស្សស្រីទៅសាកសួរ
- ពលរដ្ឋមានជម្លោះដីធ្លីនិងសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិលំនៅឋានអន្តរជាតិ
- អាដហុកខេត្តព្រះវិហារជំរុញឲ្យពលរដ្ឋនៅឃុំភ្នំត្បែងពីរយល់ដឹងពីសិទ្ធិមនុស្ស