ដោយ៖ បូ សាវី | ថ្ងៃព្រហស្បតិ៍ ទី8 តុលា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |

លោក ខៀវ កាញារីទ្ធ ថ្លែងក្នុងពិធីផ្ទេររតំណែងប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាប កាលពីម្សិមិញ (រូបថត៖ បូ សាវី)
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាថ្លែងថាប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រហើយមិនផ្សាយព័ត៌មានពីភាពអវិជ្ជមានរបស់មន្ដ្រីរបស់រដ្ឋាភិបាលនាំឲ្យចំណេញដល់បក្សប្រឆាំងនិងអាចធ្វើឲ្យបាត់បាត់បង់អ្នកគាំទ្ររបស់គណបក្សកាន់អំណាច។
ក្នុងពិធីផ្ទេរតំណែងប្រធានមន្ទីរព័ត៌មាន ខេត្ដសៀមរាប នៅថ្ងៃទី៧ ខែតុលា រដ្ឋមន្ដ្រីក្រសួងព័ត៌មាននិងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ខៀវ កាញារីទ្ធ ថ្លែងថាបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានកំពុងរីក ចម្រើន ហើយលោកថាបើសារព័ត៌មានគាំទ្រមិនផ្សាយពីចំណុចខ្វះចន្លោះរបស់រដ្ឋាភិបាល ក៏ដំណឹងទាំងនោះលេចឮដល់ប្រជាពលរដ្ឋដែរ។ លោកបន្ដថាអ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយពីភាពវិជ្ជមាននិងអវិជ្ជមាន ដោយមិនត្រូវគិតពីមនោសញ្ចេតនានោះទេ។
លោកបានថ្លែងថា៖ “ពេលគាត់មានរឿង គាត់ទៅអង្វរកាសែតកុំឲ្យចុះ។ អ្នកកាសែត គាត់ទើសទាល់ ព្រោះសុទ្ធតែគ្នាឯង អ៊ីចឹងគាត់អត់ចុះ(ផ្សាយ) ប៉ុន្តែដល់ពេលមិនចុះ ចំណេញអីយើង ចំណេញកាសែតគេប្រឆាំងនោះ បើមិនអ៊ីចឹងគេដឹងថា អូហ៍រឿងហ្នឹង អ៊ីចឹងកាសែតណាខាងគណបក្សប្រជាជនច្បាស់ជាអត់ផ្សាយរឿងហ្នឹងទេ។ អ៊ីចឹងដូចឲ្យគេទៅទិញកាសែតរបស់ខាងគណបក្សប្រឆាំង។ កន្លែងហ្នឹងគឺគាត់ខុស។ អ៊ីចឹងទេ ទីបំផុតកាសែតដែលគាំទ្រយើង វាកាន់តែបាត់សំឡេងទៅៗព្រោះគេលែងទុកចិត្ត”។
អង្គការខុមហ្វ្រែលធ្លាប់បង្ហាញរបាយការណ៍សិក្សាថាប្រព័ន្ធផ្សព្វផ្សាយច្រើនលើសលប់ ទាំងទូរទស្សន៍ វិទ្យុនិងកាសែតជាដើម ស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ សាទរនឹងការថ្លែងរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដោយលោកលើកឡើងថាប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ដើម្បីបំពេញបន្ថែមសម្រាប់ការកែលម្អនិងបំពេញដល់ចំណុចខ្វះខាតរបស់មន្ដ្រីរដ្ឋាភិបាល។ លោកបន្ដថាសារព័ត៌មានត្រូវផ្សាយពីព័ត៌មានពិត បើទោះបីប្រព័ន្ធគាំទ្រគណបក្សនយោបាយណាក៏ដោយ ដើម្បីឲ្យមានការគាំទ្រពីសាធារណជន។ លោកបន្តថា៖ “អ៊ីចឹងប្រសិនជាសារព័ត៌មានមិនបានលាតត្រដាងនូវកំហុសឆ្គង ក៏ដូចជាកង្វះខាតរបស់មន្ត្រីរដ្ឋាភិបាល ឬរាជរដ្ឋាភិបាល គឺរាជរដ្ឋាភិបាលមិនបានដឹងទេ ធ្វើឲ្យសាធារណជន ប្រជាពលរដ្ឋទូទៅមានការអាកអន់ចិត្ត អ៊ីចឹងជាការខាតបង់ចំពោះរាជរដ្ឋាភិបាលខ្លួនឯង ទោះបីសារព័ត៌មានហ្នឹងជាសារព័ត៌មានរបស់រដ្ឋខ្លួនឯងក៏ដោយ”។
របាយការណ៍ក្រសួងព័ត៌មានបង្ហាញថាស្ថិតិអង្គភាពអាជីវកម្មវិស័យព័ត៌មាននិងសោទស្សន៍ឆ្នាំ២០១៣និង២០១៤ រួមមានវិទ្យុផ្សាយផ្ទាល់ចំនួន១៧៥វិទ្យុ ទូរទស្សន៍ចំនួន២៤ កាសែតជាតិចំនួន៤៧៦ស្ថាប័ន គេហទំព័រចំនួន៤៤ស្ថាប័នជាដើម៕
សូសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com
ហ៊ានផ្សាយហៃ
មនុស្សដែលដឹងកំហុស ហើយសារភាព ប្រសើរចាងមនុស្សដែលដឹងខុសហើយ នូវតែប្រព្រឹត្តិខុសតទៅទៀត
When you do the right thing instead of corrupt and abuse, who will benefit from that?????
Isn’t it Cambodians? …..What’s good for the party if officials continue to do the wrong thing???.. It leads to party failure, isn’t it????
Do your sum master minister!!!!
What’s an attitude! !!°°
Samneang
អាមួយហ្នឹងម្តេចមិនឆាប់ងាប់!!!!!
ហេតុអ្វីបានជា លោករដ្ឋមន្រ្តី ទើបតែលើកឡើងនៅពេលនេះ?
ស្វាងស្មារតី ហើយឬ?
ក្រៅពី” Faits divers” និង ទំព័រជូនពរ កាសែតទាំងនោះ ហ៊ាន ធ្វើអ្វីទៀត?
Hennessy, whisky , soda …..and young girls …
ហ៊ុន សែន នឹងដកលោក កាញារីទ្ធ ចេញ។
Media they have rigth to write what you do wrong or right for reader know but mostly you invade their right .
ថាទៅ មិនអាច ថាយ៉ាងមេចទេ វាជាវប្បធម័ តាំងពី បុរាណទៅហើយ។ ដែលធ្វើអោយខ្មែរអន់ថយ មិនអាចនិយាយពីចំនុចត្រូវកែលំអទេ មានតែការសរសើរ។ អាហ្នឹងមានគ្រប់ជំនាន់ខ្មែរ មិនមែន តែ ពេលនេះទេ។ អ្នករិះគន់ ដែលមើលកុន កំុ កំុ ច្រើន ថានេះ ជាជំងឺកម្ពុជា ឯ អ្នករិះគន់ ដែលមិន ហ័ានថា អាចសរសើ ប្រទេសកម្ពុជា ស្រាបៀ កម្ពុជា ឬ ប្រទេសកម្ពុជា អច្ឆារិយ អ្នកដឹកនាំអច្ឆារិយ និងប្រជាជនកម្ពុជាដ៏ អច្ឆារិយ។
គួមានការពិភាក្សា ការកែលំអខ្លួន ចេះស្តាប់អ្នកដទៃ និងមានការអធ្យាស្រ័យ ទើបបានមិនសូច អច្ឆារិយ
The name country Archhariyeak, but rank in the world is ( no.163 ) almost the last .