ធីណាតា លេងឈុត​ស្រើបស្រាល​ ផ្គាប់ចិត្ត​​សង្សារនៅអូស្ដ្រាលី

ធីណាតា ហុច​ថ្ពាល់​ឲ្យសង្សារ​ជា​អាណិកជន​ថើប និងរូបភាព​សិចស៊ី​លើឆ្នេរ។ រូប សហការី

ធីណាតា ហុច​ថ្ពាល់​ឲ្យសង្សារ​ជា​អាណិកជន​ថើប និងរូបភាព​សិចស៊ី​លើឆ្នេរ។ រូប សហការី




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: ​បន្ទាប់​ពីក្តោ​បបានឱកាស​ចុះ​ឡើងច្រៀង និង​សម្តែង​នៅលើដែនកោះ​អូស្រ្តាលី ដូច​ជាការច្រៀង​ខនសឺត​ក្នុងស្រុកកន្លះ​ឆ្នាំពីរដង​ ​បុប្ផា​រូប​ស្រស់ចាយ​សម្រស់​ទាក់ស្នេហ៍​ឆ្លងទ្វីប​ ជាតារាចម្រៀង និងសម្តែង​ប្អូនជីដូនមួយ​អ្នកនាង ឆ័យ លីដាឡែន នាង ធីណាតា បានធ្លាយនូវ​រូប​ថតស្លៀក​ប៊ីគីនី​ស្ទើរ​អាក្រាតកាយ​ពី​ដែនកោះ​អូស្រ្តាលី​ជាមួយ​នឹង​កាយវិការ​លោមស្នេហ៍លើ​ឆ្នេរ​យ៉ាង​រោលរាល។

នាង​បានបញ្ជាក់ប្រាប់​អំពីរូប​ភាព​សិចស៊ី​លើឆ្នេរ​ថា វាជារូបភាព​ថត​ ដើម្បី​ផ្គាប់ចិត្ត​​សង្សារថ្មី​របស់នាង​ជាជនជាតិ​អូស្ត្រាលី។

នៅ​មុនពេល​វេចសម្ពាយឡើងយន្ដ​​ហោះ​ទៅ​សម្តែង​នៅ​លើដែនកោះអូស្ត្រាលី​លើក​ទីពីរ​ដែល​រួម​ដំណើរជាមួយនឹង​តារា​សម្តែង​​ប្រុស​ជាប់ងារ​តារាមហាសំណាង លោក អេនឌី នោះ នាង ​ ធីណាតា ធ្លាប់​បានបើកកកាយ​ប្រាប់​មហាជនអំពី​ជីវិតស្នេហារបស់នាង​ថា នាង​បាន​បង្កើតចំណងស្នេហ៍ជា​មួយ​បុរស​អាណិកជន​ខ្មែរ​អូស្ត្រាលី​រយៈ​ពេល​ជាង​ពីរឆ្នាំ​មក​ហើយ​ ហើយនាង​ក៏មាន​គម្រោង​ដឹកដៃសង្សារចូលរោង​ការ​ជា​ប្តី​ប្រពន្ធ​នៅរយៈ​ពេល​ពីរ​ឆ្នាំខាងមុខ​ទៀត។


PPP-Thy-Nata-tysona2


យ៉ាងណាមិញ ខណៈ​ឱកាសកាច់​រាងបង្អួត​សម្រស់​ជា​មួយនឹង​ក្បាច់​គុនសិល្បៈ​ដ៏​សម្បូរ​បែប​ហៀប​នឹង​បញ្ចប់​នោះ ស្រីស្រស់ កញ្ញា​ធីណា​តា ​ជាមួយ​នឹង​​ចេតនាទម្លាយ​រូបថតដ៏សិចស៊ី​ដេក​សំដិល​លើឆ្នេរខ្សាច់​នៃ​ប្រទេស​​អូស្រ្តា​លី នាង​ក៏​បាន​បង្ហើប​ប្រាប់​ទៅដល់​គេហទំព័រ​ក្នុងស្រុក​មួយ​​ថា ក្នុង​ចេតនា​សម្ញែងរាង​ដ៏សិចស៊ីគឺ​នាងគ្រាន់​តែ​ចង់​ផ្គាប់​ចិត្ត​សង្សារ​ថ្មីជា​ជនជាតិ​អូស្ដ្រាលី។

នាង​បាន​លាន់មាត់​ខ្លួន​ឯងថា​ រូបថត​ថតនេះ​ គឺ​ពិតជាមើល​ទៅ​សិច​ស៊ី​ជ្រុល​បន្តិច​មែន​ដោយបានបង្ហាញនូវ​ភាព​សិច​ស៊ី​ស្ទើរ​អាក្រាត​កាយ​ក្នុងកាយវិកា​រ​បែបជា​តារា​អឺរ៉ុប ភ្លេច​ប្រពៃណី​ខ្លូន​ ​ ​នាង ធីណាតា ​បាន​ឲ្យដឹងថា ​រូបភាព​នេះ នាង​ថតដើម្បីផ្ដល់់​ភាព​ផ្អែម​ល្ហែម​ជាមួយ​សង្សារ​ឯនាយសមុទ្រ​ប៉ុណ្ណោះ ដោយ​នាង​អះអាង​ថា នាង​មិនហ៊ាន​លែង​ខ្លួន​បែបនេះនៅ​ក្នុងស្រុក​ឡើយ។


PPP-Thy-tynada

ទន្ទឹម​រូបថត​ដែលបិទបាំងតែ​កេរ្តិ៍​ម្តាយ​លើក្រោម​ស្ទើរ​អាក្រាត​កាយ ជា​មួយកាយ​វិ​កា​រស្រើ​បស្រាល សំដិល​ខ្លួន​នៅ​លើវាលខ្សាច់​នៃ​ដែនដី​ប្រទេស​អូស្រ្តាលី និង​កាយវិការឱប​ថើប​យ៉ាង​ស្និទ្ធស្នាល​ជាមួយសង្សារ​ ដែលត្រូវ​បាន​បញ្ជូន​មក​បណ្តាញ​ផ្សព្វផ្សាយ ​ក្នុងស្រុកចុះ​ផ្សាយពេញ​ប្រទេស​នោះ​ នាងបានសរសេរពាក្យ​ពេចន៍​វាចា​ចេញ​ពី​បេះដូង​របស់នាង​ថា៖​ «អូន​ស្រឡាញ់​បងខ្លាំងណាស់!​ បងសម្លាញ់​»។​

បើ​ទោះជានាង​បាន​ថត​រូប​ស្រើបស្រាលដើម្បី​ផ្គាប់​ចិត្ត​សង្សារ​ដែល​ឆ្គាំឆ្គងនឹងវប្បធម៌​ប្រពៃណី​ខ្លាំង​យ៉ាង​​ក៏​ដោយ ប៉ុន្តែ ធីណាតា ហាក់​រំពឹង​ថា រូបនាង​នឹង​មិនទទួល​លទ្ធផលជាន់​លើដាន​បង​ស្រី​ជីដូន​មួយ អ្នកនាង ឆ័យ លីដាឡែន កាលពី​ទៅ​សម្តែង​នៅ​អាមេរិក​កាល​ពីរបីឆ្នាំមុននោះ​ទេ។

​តារា​ចម្រៀង និង​​សម្ដែង​ដែល​ធ្លាប់​លេចឮព័ត៌មាន​ថាមាន​ស្វាមី​ និង​កូន​ម្នាក់​ដែល​នាង​បណ្ដើរ​ទៅលេងផ្សារ​ទំនើប​អ៊ីអន​ដោយ​នាំ​មហាជន​មានការភ្ញាក់​ផ្អើល​ខ្លាំង​​បានបញ្ជាក់​ប្រាប់ព័ត៌មាន​មួយនោះ​ថា នាង​គិត​ថា ​រូបភាព​ដែល​នាងបាន​ថតសិចស៊ី​ជាមួយ​គូស្នេហ៍​ប៉ុណ្ណឹង​ប្រហែល​ជា​គ្មាន​អ្នករិះគន់​នោះ​ទេ ពី​ព្រោះ​តារា​ស្រីៗ​ក្នុង​ស្រុកយើង​ក៏មាន​អ្នក​ថត​សិចស៊ី​លើស​នេះ​ច្រើន​នាក់មកហើយ៕


What Next?

Recent Articles